28 C
Phnom Penh

ក្រុម​ហ៊ុនធ្វើ​នំ​ប៉័ង​រស់​ជាតិ​ឆ្ងាញ់​ចូល​មក​បើក​ហាង​នំ​​នៅ​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិលមិញ​ក្រុម​ហ៊ុន​ចំនួន​ពីរ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ច​ព្រម​ព្រៀង​មួយ​ជា​មួយ​គ្នា​ ដើម្បី​បើក​ហាង​នំ​របស់​ប្រទេស​សិង្ហបុរី​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​គ្រោង​បើក​ហាង​ទី១​នៅ​អគារ​ខ្ពស់​វឌ្ឍនៈ​ថ្មី​នៅ​ខែ​កក្កដា​។​

តំណាង​ក្រុម​ហ៊ុន​បាន​ឲ្យ​ដឹង​នៅឯ​​ពិធី​ចុះ​ហត្ថលេខា​ក្នុង​រាជ​ធានី​ភ្នំ​ពេញ​ កាល​ពី​ម្សិល​មិញ​ថា​ ក្រុម​ហ៊ុន​ធ្វើ​នំ​ ប្រែ៊ដថក​(Bread Talk)​ ដែល​មាន​ហាង​នំ​ចំនួន​៦០០​នៅ​ក្នុង​ប្រទេសចំនួន​១៦​ស្រាប់​ហើយ​នោះ​ បាន​ចាប់​ដៃ​គូ​ជា​មួយ​ក្រុម​ហ៊ុន​ ខេមខប​ ខាប​ភី​ថល​ គ្រុប​(CamCorp Capital Group) នៅ​កម្ពុជា​។

អ្នក​ស្រី​ ជែកគី​ ថៃ​ (Jackie Thai)​ នាយិកា​ប្រតិបត្តិ​ក្រុម​ហ៊ុន​ CamCorp Capital​ បាន​មាន​ប្រសាសន៍​ថា​ ក្រុម​ហ៊ុន​នេះ​នឹង​បើក​ហាង​នំ​ដំបូង​គេ​របស់​ខ្លួន​ចំនួន​ពីរ​កន្លែង​ក្នុង​រាជ​ធា​នី​ភ្នំ​ពេញ​នៅ​ឆ្នាំ​នេះ​ ហាង​មួយ​នឹង​បើក​នៅ​អគារ​ខ្ពស់​វឌ្ឍនៈ​ ហើយ​ហាង​មួយ​ទៀត​នឹង​បើក​នៅ​ក្្នុង​សង្កាត់​បឹង​កេង​កង​១។

អ្នក​ស្រី​ ជែកគី​ ថៃ​ ដែល​បាន​រស់​នៅ​ទី​ក្រុង​​ស៊ីដនី​ ប្រទេស​អូស្ត្រាលី​ ដែល​នៅ​ទី​នោះ​ឪពុក​​របស់​អ្នក​ស្រី​មាន​ហាង​នំ​មួយ​បាន​ឲ្យ​ដឹង​ថា​ “ ពេល​នោះ​ យើង​នឹង​អាច​បង្កើត​ការ​ងារ​​ធ្វើ​បាន​ជាង​៣០០​ ព្រម​ទាំង​ការ​បណ្តុះ​បណ្តាល​​ជា​ចាំ​បាច់​សម្រាប់​ [បុគ្គលិក]​ ដើម្បី​មាន​សមត្ថ​ភាពខ្លាំង​ជាង​គេ​នៅ​ក្នុង​ការ​ងារ​របស់​ខ្លួន”។

លោក​ ចច​ គែក​ (George Quek)​ ជា​អ្នក​បង្កើត​ក្រុម​ហ៊ុន​ BreadTalk​ ​មាន​ប្រសា​សន៍​ថា​ ក្រុម​ហ៊ុន​របស់​លោក​ បាន​កែ​ប្រែ​នូវ​ការ​ចូល​ចិត្ត​ទទួល​ទាន​នំ​ប៉័ង​របស់​អតិថិ​ជន​ចាប់​តាំង​ពី​ក្រុម​ហ៊ុន​ចាប់​ផ្តើម​នៅ​ឆ្នាំ​២០០០​មក​ម៉្លេះ។

លោក​បាន​ឲ្យ​ដឹង​ថា​ “ យើង​មាន​មោទ​ន​ភាព​​​ចំពោះ​ខ្លួន​យើង​ ដោយ​សារ​អតិថិជន​នៅ​​តែ​ចូល​ចិត្ត​រស​ជាតិ​ប្លែក​ពី​គេ​នៃ​ផលិត​ផល​របស់​យើង​ ហើយ​យើង​បាន​កែប្រែ​រស​ជាតិ​ និង​រូបរាង​នំ​ប៉័ង​របស់​យើង​ឲ្យ​មាន​លក្ខណៈ​ប្លែក​ពី​គេ”៕​ កុក​ទៀន

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស