29.3 C
Phnom Penh

លោកនាយក​​​រដ្ឋ​​​មន្ត្រី​​​ ហ៊ុន សែន ស្នើ​ឲ្យ​ក្រសួ​ង​យុត្តិធម៌ពិចារណា​​​ពី​កា​រ​​ដោះ​លែ​ង​​​ជ​ន​ជាតិ​ថៃ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនា​​យក​រដ្ឋ​មន្ត្រី ហ៊ុន សែន ​បា​ន​ស្នើ​​ឲ្យ​ក្រសួ​ង​​យុត្តិ​ធម៌​​ពិចារណា​​កា​រ​ដោ​ះ​លែង​​​​​​ ឈ្មោះ វីរ៉ា ស៊ំុ​ខ្វាម​ឃីត ​​ជា​អ្នក​ជាតិ​និយម​ជ្រុល​ថៃ​ ​និង​​លេខា​​​របស់​គាត់​ឈ្មោះ ​រ៉ាទ្រី ពីប៉ាតាណា​ប៉ៃប៊ូន ពី​ពន្ធ​នាគា​រ​ បន្ទាប់​​​ពី​​​បាន​ជាប់​ពន្ធនាគា​រ​​រយៈ​ពេល​ជាង​ពីរ​ឆ្នាំ​ពី​បទ​ចារ​កម្ម។

យោង​តា​ម​សេចក្តី​ប្រ​កា​ស​​មួ​យ​​ចេញ ​ដោ​យ​ក្រ​សួ​ង​កា​រ​បរទេ​ស​​កាល​ពី​ម្សិល​មិញ​បា​ន​ឲ្យ​ដឹង​ថា ​​សំ​ណើ​​​របស់​លោក ហ៊ុន សែន ​ធ្វើ​​ឡើ​ង​​បន្ទាប់​ពី​នាយក​​រដ្ឋមន្ត្រី​ថៃ លោក​​​ស្រីយីងឡាក់ ​សុី​ណា​​វ៉ាត្រា ​​បា​ន​លើក​ឡើង​ពី​​​បញ្ហា​​នេះ អំ​ឡុង​កិច្ច​ប្រជុំ​កំពូល​អា​ស៊ាន និង​អាសុី​បូ​ព៌ា​ ក្នុង​រាជ​ធា​នី​ភ្នំពេញ​​ កា​ល​ពី​​ខែ​​វិច្ឆិកា​។

​សេចក្តីប្រកា​សនេះ​​លើក​ឡើង​​ថា “ ជា​ការ​ឆ្លើយ​តប​នឹ​ង​លោក​ជំទា​វ យីង​ឡាក់ សុីណា​វ៉ា​ត្រា ​សម្តេចតេជោ ហ៊ុន សែន បា​ន​​ណែ​នាំ​​ក្រសួង​យុត្តិ​ធម៌​​ឲ្យ​ពិ​ចា​​រណា​ ក្នុ​ង​ឱកាស​ថ្វាយ​​ព្រះ​ភ្លើង​ព្រះ​​សព​​សម្តេច​ឪ ​អំពី​កា​រ​កាត់​បន្ថយ​​ទោស​​​​​ជាប់​ពន្ធនាគា​រ​សម្រាប់​​លោក វី​​រ៉ា ​ដែល​អា​ច​​ឈាន​ទៅ​​ដល់​​កា​រ​លើកលែ​ងទោស​​នៅ​ពេល​​ខាង​មុខ និង​កា​រ​លើក​លែ​ង​ទោស​ឲ្យ​​​អ្នក​ស្រី ​រា៉ទ្រី។

​លោក វីរ៉ា ត្រូ​វ​បា​ន​​ផ្តន្ទា​ទោស​ឲ្យ​​​ជាប់​ពន្ធនា​គា​រ​រយៈ​ពេល​​ប្រាំ​បីឆ្នាំ​ និង​​អ្នក​ស្រី ​រ៉ាទ្រី ជាប់​ពន្ធនាគា​រ​ប្រាំ​មួ​យ​ឆ្នាំ​ ពី​បទ​​ចារកម្ម ​ ​​ឆ្លង​ដែន​​ខុស​ច្បាប់​ និង​ចូ​ល​ក្នុង​​តំ​បន់​យោ​ធា​​ដែល​មា​ន​កា​រ​រឹត​បន្តឹង​​នៅ​ក្នុង​ខេត្ត​​បន្ទាយ​មា​ន​ជ័យ​ បន្ទាប់​ពី​ត្រូ​វ​បា​ន​​ចាប់ខ្លួន ក្នុង​ខែ​ធ្នូ​ឆ្នាំ​​២០១០​។

​កា​សែត​ថៃ The Nation ​បា​ន​រា​យ​កា​រណ៍​កា​ល​ពី​ម្សិល​មិញ​ថា លោក​ស្រី យីង​ឡាក់ ត្រូវបា​ន​​ជូន​​ដំ​ណឹង​​រួច​ហើយ​ថា ​​​ទោស​​ជាប់​ពន្ធ​នា​គា​រ​​របស់​លោក វីរ៉ា នឹង​ត្រូវ​​កាត់​បន្ថយ​មក​ត្រឹម​ប្រាំ​មួ​យ​ខែ​ ហើយ​ថា អ្នក​ទាំ​ង​ពីរ​នឹ​ង​ត្រូ​វ​ដោះ​លែង​នៅ​ពេល​​ឆាប់​ៗនេះ​។

​កាសែត​ The Nation បា​ន​ដក​ស្រង់​សម្តី​លោកស្រី យីងឡាក់​ ថា“ ជួស​មុខឲ្យ​​រដ្ឋា​ភិ​បាល​ថៃ យើង​​ខ្ញុំ​​សូ​ម​ថ្លែ​ង​​​អំ​ណរ​គុណ​​ប្រទេ​សកម្ពុជា ​ចំ​ពោះ​កា​រ​​យក​ចិត្ត​ទុកដាក់​​​ចំពោះ​រឿង​ក្តី​នេះ និង​​ផ្តល់កា​រ​លើក​លែង​ទោស​​ដើម្បីផល​ប្រយោជន៍​​នៃ​ទំ​នាក់​ទំ​នង​ទ្វេ​ភាគី”។

​អ្នក​នាំ​ពាក្យ​​ក្រសួង​កា​រ​បរទេស ​​និង​ក្រសួ​ង​​យុត្តិ​ធម៌​​បដិ​សេធ​​មិន​ធ្វើ​អត្ថាធិ​ប្បាយ​​អំ​ពី​កា​រ​​ដោះ​លែង​​លោក វីរ៉ា ​និង​ជំ​នួយ​កា​រ​​​​របស់​​គាត់​ទេ។ កា​រ​ប៉ុន​ប៉ង​​កន្លង​មក​​​របស់​មន្ត្រី​​ថៃ​ ដើម្បី​​ឲ្យមា​ន​កា​រ​​ដោ​ះ​លែ​ង​​​អ្នក​ទាំង​ពីរ ​នេះ ​មិន​បា​ន​​សម្រេច​ឡើយ​។ក៏ប៉ុន្តែ​ប្រសិន​បើ​​អ្នក​ជាតិ​

និ​យម​ជ្រុល​ទាំង​ពីរ​​នេះ​​ត្រូ​វ​បា​ន​ដោះ​លែង​មែន​នោះ​ ​វា​​មិន​​មែន​ជា​លើក​ទី​១​ទេ ដែល​​សមាជិក​ត្រកូល​ សុី​ណា​វ៉ាត្រា ដ៏​មា​ន​​អំ​ណា​ចនេះ​ បា​​ន​ធ្វើ​អន្តរា​គមន៍​​បា​ន​ជោគ​ជ័យ​​ក្នុង​ការ​​​ជួយ​ឲ្យ​​មា​ន​ការលើក​លែងទោស​ជនជាតិ​ថៃ​ម្នាក់​ដែ​ល​ជាប់​ពន្ធ​នា​គា​រ​​នៅ​កម្ពុជា​។

កាលពី​​ខែ​​ធ្នូ​ ឆ្នាំ ​២០០៩ ព្រះ​មហា​ក្សត្រ​នរោត្ត​ម សី​ហ​មុនី ​បា​ន​ព្រះ​រាជ​ទាន​​លើក​​​លែង​ទោស​​ដល់​ជន​ជាតិ​ថៃ​ឈ្មោះ ​សុីវ៉ារ៉ាក់ ​ចូទិ​ពង់ ​ដែ​ល​ត្រូ​វ​បា​ន​ផ្តន្តា​ទោស​​ឲ្យ​ជាប់​ពន្ធនា​​គារ​​រយៈ​​ពេល​​ប្រាំ​ពីរ​ឆ្នាំ​​ពី​បទ​​ចារកម្ម​ បន្ទាប់​ពីអតី​ត​នាយក​រដ្ឋ​មន្ត្រី​ថៃ លោក ថាក់សុីនសុីនណា​វ៉ាត្រា ​បា​ន​ធ្វើ​សំណើស្រដៀង​គ្នា​នេះ​​​​ទៅ​លោក ហ៊ុន សែន​៕ ប៊ុននី​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស