28.4 C
Phnom Penh

គណៈកម្មាធិការ​​​សិទិ្ធ​​​មនុស្ស​​​របស់​​​រដ្ឋា​​​ភិបាល ចុះ​​​សើុប​​​អង្កេត​​​​​​វិវាទ​​​ដី​​​ធ្លី​​​នៅ​​​​​​ក្នុង​ខេត្ត​​​បាត់​​​ដំបង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អាជ្ញាធរ​​​មូលដ្ឋាន និង​​​ក្រុម​​​អ្នក​​​ភូមិ បាន​​​ឲ្យ​​​ដឹង​​​កាល​​​ពី​​​ម្សិល​​​មិញថា គណៈកម្មាធិការ​​​សិទ្ិ្ធ​មនុស្សរបស់​​​រដ្ឋាភិបាល បាន​​​ទៅ​​​ជួប​​​អ្នក​​​ភូមិ ​ដែល​​​មាន​​​វិវាទ​​​ដី​​​ធ្លី​​​ជា​​​យូរ​​​មក​​​ហើយ​​​ នៅ​​​ក្នុង​​​ខេត្ត​​​បាត់​​​ដំបង ដើម្បី​​​រក​​​ឲ្យ​​​ឃើញ​​​ថា​​​ តើបណ្ដា​​​​សមាជិក​​​​​​សហគម​​​ន៍​របស់​​​​ពួក​​​គេ ត្រូវ​​​​​បាន​ចាប់​ដាក់​ពន្ធ​នាគារ​​​​​​​ដោយ​​​មិន​​​ត្រឹម​​​ត្រូវ​​​ កាល​​​ពី​​​ប៉ុន្មាន​​​​ឆ្នាំ​​​​​​ថ្មីៗ​​​នេះ ​ពីបទ​​ទន្ទ្រាន​យក​​​​ដី​​ធ្លី​​​ ឬ​យ៉ាង​​​ណា​​​នោះ។

លោក ឡាំ វា៉ន់នី មេឃុំខ្នាច​​​រមាស ​​​មាន​​​ប្រសាសន៍​​​ថា ក្រុម​​​មន្ត្រី​​​មក​​​ពី​​​​​​គណៈ​​​កម្មា​ធិការ​​​​នេះ ដែល​​​ដឹកនាំ​​​ដោយ​​​លោក ឱម យុិន​​​ទៀង ប្រធាន​​​អង្គភាព​​​ប្រឆាំង​​​អំពើ​​​ពុក​​​រលួយ បាន​​​សម្ភាស​​​អ្នក​​​ភូមិ​​​ជា​​​ច្រើន​​​នាក់នៅក្នុង​​​​ឃុំ​​​ខ្នាច​​​រមាស ស្រុកបវេល កាល​​​ពី​​​ម្សិល​​​មិញ និង​កាល​ពី​​​​ថ្ងៃ​​​ពុធ ជំុវិញ​ការ​​​ទាម​ទារ​សិទ្ធិ​កាន់​កាប់​​​​របស់​​​ពួក​​​គេ​​​​លើ​ដី​​​មាន​​​ជម្លោះ​​​ទំហំ​​​១៦១​​​ហិកតា ជា​​​មួយ​​​នឹង​​​អ្នក​​​ជំនួញ​​​​​ក្នុង​​​ស្រុក​​​ឈ្មោះ​​​អ៊ាង​ អឿន។

លោកបានបន្ដ​​​​​​ថា “នេះជា​​​លើក​​​ដំបូង​​​ហើយ​​​ ដែល​​​គណៈ​​​កម្មា​​​ធិការ​​​សិទិ្ធមនុស្ស​​​របស់​​​រដ្ឋា​ភិបាលបាន​​​មក​​​​​​កាន់​​​កន្លែង​​​​​​មាន​​​ជម្លោះ​​​នេះ និង​​​បាន​​​ប្រមូល​​​ព័ត៌មាន​​​ទាំងអស់​​​ពី​​​អាជ្ញាធរ​មូល​ដ្ឋាន​​​​និង​​​​អ្នក​ភូមិ”។

អ្នក​​​ភូមិ​​​ចំនួន​​​១២​​​នាក់​​​នៅ​​​ភូមិ ជ្រោយ​​​ស្នាត្រូវ​​​បាន​​​​​​ឃុំ​​ខ្លួន​​ចន្លោះ​​ពី​​​​ប្រាំ​​​ពីរ​​​ខែ ទៅ​​​មួយ​​​ឆ្នាំចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​២០០៤​​​មក បន្ទាប់​​​ពី​​​លោក អ៊ាងអឿន បាន​​​ចោទ​​​ប្រកាន់​​​​​​ក្រុម​​​អ្នក​​​ភូមិ​​​ថា បាន​​​រំលោភ​​​យក​​​ដី​​​​​គាត់​ដោយ​​​ខុស​​​ច្បាប់។​លោក ​សំ អាត ​​​និយា យ​​​ថា មាន​​​អ្នក​​​ភូមិ​​​ចំនួន​​​ប្រាំបួន​​​នាក់​​​ផ្សេង​​​ទៀត កំពុង​​​​​​ប្រ​​​ឈម​​​មុខ​​​នឹង​​​ការ​​​ចាប់​​​ខ្លួន​​​​​​នៅ​​​ឡើយ ហើយ​​ថា ស ហគមន៍​​​មូលដ្ឋាន​​​នេះ ធ្លាប់​​​បាន​​​ធ្វើ​​​ស្រែ​​​លើ​​​ដី​​​នេះ ចាប់​​​តាំង​​​ពី​​​ឆ្នាំ​​​១៩៨៣​​​ មក។

លោក គង់ ចាន់មូនី ​​​តំណាង​​​អ្នក​​​ភូមិ​មួយ​​​រូប ដែលបច្ចុប្បន្ន​​​នេះ កំពុង​​​លាក់​​​ខ្លួន ដោយសារ​​​​ប្រឈម​​​​​​នឹង​​​ការ​​​ចាប់​​​ខ្លួន​នោះ ​និយាយ​ថាលោក អ៊ាង អឿន បាន​​​ដាក់​​​ពាក្យ​​​បណ្ដឹង​​​​​​ប្ដឹង​​​ក្រុម​​​អ្នក​​​ភូមិ​​​ទាំង​​​នេះ​​​​​​ ដើម្បី​ទាម​ទារ​យក​ដី​​​ទំហំ១៥​​​ហិកតា ​​​ជា​​​ច្រើន​​​ឆ្នាំ​​​មក​​​ហើយ ប៉ុន្តែ ​សាលា​​​ដំបូងខេត្ត បាន​​​ប្រគល់​​​ប័ណ​​​្ណ​កម្ម​សិទិ្ធ​​​ដី​​​ចំនួន​​​២២​​​ មាន​​​​​​ទំហំ​​​១១០​​​ហិកតា។

លោក គង់ ចាន់មុនី បាន​​​និយាយ​​​ទៀត​​​​ថា “យើង​​​គិត​​​ថា វាជា​​​ការ​​​រំលោភ​​​សិទិ្ធ​​​មនុស្ស​​​​​​ធ្ងន់​​​ធ្ងរ ពី​​​ព្រោះ​​​យើង​​​ជា​​​ម្ចាស់​​​ដី​​​នេះ​​​​​​ស្រប​​​ច្បាប់ ប៉ុន្តែ យើង​​​ត្រូវ​​​ប្រឈម​​​​​នឹង​​​ការ​​​ជាប់​​​ទោស​​​ទៅ​​​វិញ”។ លោកនិយាយ​​​បន្ថែម​​​ថា ​ពួក​​​គាត់ បាន​​​ដាក់​​​ពាក្យ​​​បណ្ដឹង​​​ទៅ​​​គណៈ​​​កម្មា​ធិការ​​​សិទិ្ធ​​​មនុស្ស កាល​​​ពី ខែ​​​កញ្ញា។

លោក អ៊ាង អឿន និង​​​ក្រុម មន្ត្រី​​​សាលា​​​ដំបូង​​​ខេត្តមិន​​​អាច​​​​ទាក់​ទង​​​បានទេ​ ប៉ុន្តែ ​លោក ​ម៉ក់ សម្បតិ្ត អនុ​​​ប្រធាន​​​​​​គណៈ​​​កម្មាធិការ​​​សិទិ្ធ​​​មនុស្ស​នេះ​ បាន​​​មាន​​​ប្រសាសន៍​​​​ថា ក្រុម​​​មន្ត្រី ​នឹង​​​វិល​​​មក​​​តំបន់​​​នេះ​​​នៅ​​​ថ្ងៃ​​​នេះ ដើម្បី​​​ប្រមូល​​​​លទ្ធផលនៃ​​​ការ​​​សើុប​​​អង្កេត​​​នៅ​​​មូល​​​ដ្ឋាន​​​របស់​​​ពួក​​​គេ។

លោក ចាន់ សុវេ៉ត អនុ​​​ប្រធានផ្នែក​​​​សើុប​អង្កេត​របស់​​​អង្គការ​​​សិទិ្ធ​​​មនុស្ស​​​អាដ​​​ហុក  ​បាន​​​មាន​​​ប្រសាសន៍​​​ថា គ្មាន​​​ភ័ស្ដុតាង ​ដើម្បី​ចេញ​ដីកា​​​​​​ចាប់​​​ខ្លួន​​​​អ្នក​​​ភូមិ​​​​​​ទេ។ លោក ចាន់ សុវ៉េត បាន​​​មាន​​​ប្រសាស​​​ន៍​​​ថា “ភាគី​​​​ខាង​អ្នក​​​ជំនួញ​​​មាន​​​​ប្លង់​ទន់​ដើម្បី​​​បង្ហាញ​​ពី​​​​ការ​​​ទិញ​​​ដី​​​ស្រប​​​ច្បាប់​​​របស់​​​គាត់ ប៉ុន្តែ បញ្ហា​​​​​​វិវាទ​​​ដ៏​​​ចម្រូង​​​ចម្រាសនេះ គឺ​​​​ដោយ​សារ​ការ​​​ចេញ​​​ប័ណ្ណ​​​កម្មសិទិ្ធ​​​ដី​​​ធ្លី និង​​​ព្រំដី​​​​ជាក់​ស្តែង​របស់​​​គាត់​​​”៕ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស