37 C
Phnom Penh

អង្គការឃ្លាំ​មើល​សកម្ម​​ជន​​​ការ​ពារសិទ្ធិ​មនុស្ស​​​ ថ្កោល​ទោស​ប្រព័ន្ធ​តុ​លា​កា​រក្នុង​ប្រទេស​​​​កម្ពុជា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

អង្គការ​ឃ្លាំ​មើល​​​សកម្ម​ជន​ការ​ពា​រ​​​សិទ្ធិ​មនុស្ស​ ​​​(Observatory for the Protection of Human Rights Defenders)​ មា​ន​មូ​ល​ដ្ឋាន​នៅ​ទី​ក្រុង​ប៉ា​​រីស ​និង​​ទី​ក្រុង​ហ្សឺណែ​វ ​​ បា​នលើក​ឡើង​​​នៅ​សប្តាហ៍​នេះ​ថា ប្រព័ន្ធ​តុលា​កា​រ​​កម្ពុជា​ត្រូ​វ​​ តែ​បញ្ចប់​ការ​​​ផ្តន្ទា​​ទោស​​​​​មិន​ត្រឹម​ត្រូវ​​ និ​ង​ការ​យាយី​​អ្នក​កា​រ​​ពា​រ​សិទ្ធិ​ម​នុស្ស​។

​នៅ​ក្នុង​លិខិត​​ចំ​ហ​មួ​យ​​​​ផ្ញើ​​​ជូន​​លោក​នាយក ​​រដ្ឋ​មន្ត្រី​​កា​ល​​ពី​ថ្ងៃ​អង្គារ ​អង្គ​ការ​​ឃ្លាំ​មើល​ ដែល​​ជា​ សម្ពន្ធ​​​​នៃ​អង្គការ​​​​ការពារ​សិទ្ធិ​មនុស្ស​​អន្តរ​ជាតិ​បា​ន​អះ​អា​ង​ ថា កា​រ​​​ដាក់​ពន្ធនាគា​រ​អ្នក​ស្រី ​យ៉ម​ បុប្ផា​ សកម្ម​ជ​ន​បឹង​កក់​​រយៈ​ពេល​បីឆ្នាំ​ពី​បទ​ “ ប្រើ​អំ​ពើ​ហិង្សា​ដោយ​ចេត​ នា” និង​បុរស​​ពីរ​នាក់​ទៀត​ឲ្យជាប់​ពន្ធនា​គា​ររយៈ​ពេល​២០​ឆ្នាំ​ ពី​បទ​ធ្វើ​ឃាត​លោក ជា​ វិជ្ជា ត្រូវ​បា​ន​ធ្វើ​ឡើង​កាល​ពី​ចុង​ខែ​​ធ្នូ​ អំឡុង​​​ពេល​បុណ្យ​ណូអែល​  “ ដើម្បី​​ចៀស​វាង​ពី​កា​រ​ពិនិត្យ​ពិច័យ​​ពី​សំណាក់​សហគមន៍​អន្តរ​ជាតិ​​ និង​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ”។

​អង្គ​ការ​ឃ្លាំ​មើល​នេះ​ក៏បា​ន​សម្តែង​​ កង្វល់​ផង​ដែរ ​​អំ​ពី​កា​រ​​ដាក់​ពន្ធ​នា​គា​រ​​លោក​ ម៉ម សូណង់​ដូ ម្ចាស់​ស្ថា​នីយវិទ្យុ​​ដ៏​ពេញ​និយម​កា​ល​ពី​ថ្ងៃ​ទី១ ខែ​​តុ​លា​ ​តាម​កា​រ​​ចោទ​ប្រ​កាន់​​ពី​បទ​​បង្កើត​​​តំ​បន់​​អប​គមន៍​ដែល​បុគ្គលិក​សិទ្ធិ​មនុស្ស​លើកឡើង​ថា ជា​លេស​ដើម្បី​បំ​បិទ​មា​ត់​​អ្នក​ប្រឆាំង​។

លិ​ខិត​នេះ​បា​ន​លើក​ឡើង​ថា “អង្គការ​​​នេះ​​ព្រួយ​បា​រម្ភ​យ៉ាង​ខ្លាំង​​អំ​ពី​​​ប្រភេទ​ថ្មី​​ៗនៃ​ការ​ប្រើ​​សម្ពាធ​នយោ​បាយ​​ ​មក​លើតុ​លា​ការ​​​កម្ពុជា​”។

លោក  ផៃ ស៊ី​ផាន អ្នក​នាំ​ពាក្យ​ទីស្តីកា​រ​​​​គណៈ​រដ្ឋ​មន្ត្រី​បាន​ឆ្លើយ​តប​ នឹង​​លិខិត​​នេះ​​ថា “ ខ្ញុំ​មា​ន​កា​រ​​សោក​ស្តាយ​​ដែល​អង្គកា​រ​​សិទ្ធិ​ មនុស្ស​មួយ​ចំ​នួន​​សុំ​ឲ្យ​សម្តេច ហ៊ុន សែន ប្រើ​អំ​ណា​ច​លើ​​សេចក្តី​សម្រេច​​របស់​តុ​លាការ​”។ លោក​បា​ន​មាន​ ប្រសាសន៍​បន្ថែម​ថា “ ​គួរ​ឲ្យ​ខ្មាសអៀ​ន​​​ណាស់​ក្នុង​ការ​​បញ្ជា​ឲ្យនាយក​ រដ្ឋមន្ត្រី​​ជ្រៀត​ជ្រែ​ក​ក្នុង​សេចក្តី​សម្រេច​របស់​តុលា​កា​រ វា​មិន​​ ល្អ​នោះទេ​”។ប៊ុននី​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស