38.8 C
Phnom Penh

រដ្ឋាភិបាលនឹង​ដោះ​​លែងអ្នក​​ទោស​រាប់​រយ​នាក់​ អំឡុង​ព្រះ​រាជ​​ ពិធី​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រសួង​យុត្តិធម៌​បាន​លើក​ឡើង​ កាល​ពី​ថ្ងៃសុក្រ​ថា រដ្ឋាភិបាល​កម្ពុជា​នឹង​ដោះ​លែង​អ្នក​ទោស​រហូត​ទៅ​ដល់​៥០០នាក់​ រួម​ទាំង​លេខា​របស់​លោក វីរ៉ា ស៊ុំខ្វាមឃីត ដែលជា​អ្នក​ជាតិថៃ​និយម​ជ្រុលឲ្យបាន​ចេញ​ពី​ពន្ធ​នាគារមុនពេលកំណត់​រួមជា​មួយអ្នក​ទោស​ដទៃទៀតនៅ​ទូ​ទាំង​ប្រទេស​នៅ​ដើម​ខែកុម្ភៈ ក្នុងឱកាស​ថ្វាយ​​ព្រះ​ភ្លើង​​ព្រះ​បរម​សព​សម្តេចឪ ​នៅ​រាជ​ធា​នីភ្នំេពញ។

អំឡុង​កិច្ច​ប្រជុំគណៈមេធាវីកម្ពុជា ក្នុង​រាជធានីភ្នំពេញ លោក អង្គ វង្សវឌ្ឍានា រដ្ឋ​មន្ត្រី​​ក្រសួង​យុត្តិធម៌​បាន​មាន​ប្រសាសន៍​ថា លោក វីរ៉ា ស៊ុំខ្វាមឃីត ដែល​ត្រូវ​តុលាការ​ផ្តន្ទាទោស​​ឲ្យ​​ជាប់​ពន្ធ​នា​គារ​រយៈ​ពេល​ប្រាំបី​ឆ្នាំពីបទ​ចារកម្ម​ និង​ត្រូវ​បន្ទូ​របន្ថយ​ទោសជាប់​ពន្ធនា​គារចំនួន​ប្រាំមួយ​ខែ ហើយ​លេខារបស់​លោក គឺលោកស្រី​ រ៉ាទ្រី ពីប៉ាតាណាប៉ៃប៊ូន និង​ត្រូវ​ដោះលែង​នៅ​ថ្ងៃទី១​ខែកុម្ភៈ។

លោក វង្សវឌ្ឍានា បាន​មាន​ប្រសាសន៍ថា “យើង​បាន​រៀប​ចំ​រួច​រាល​់​ហើយ​សម្រាប់​ជន​ជាតិ​ថៃទាំង​ពីរនាក់​នេះ។ សម្តេចតេជោ ហ៊ុន​ សែន បាន​ស្នើ​ឲ្យ​ដោះលែង​អ្នកស្រី រ៉ាទ្រី ពីប៉ាតាណា​ប៉ៃប៊ូន ​នៅ​ថ្ងៃទី​១​ខែកុម្ភៈ ហើយ​យើង​នឹង​បន្ទូរបន្ថយ​ទោស​ជាប់​ពន្ធ​នាគារ​របស់​លោក​​ វីរ៉ា ស៊ុំខ្វាមឃីត មកនៅ​ត្រឹម​ប្រាំមួយ​ខែ ពី​ព្រោះ​លោក​បានអុវត្ត​ទោស​ជាប់​ពន្ធនាគារ​​មួយ ភាគបីនៃទោស​សរុប​របស់លោក​ហើយ។

​លោក​បានមានប្រសាសន៍ថា “នៅ​ថ្ងៃទី​៤​ខែកុម្ភៈ ក្រសួង​មហាផ្ទៃ​ និង​នាំអ្នក​ទោស​ទាំង​នោះ​​ទៅ​ចូលរួម​ព្រះរាជ​ពិធី​ថ្វាយ​ព្រះ​ភ្លើងព្រះបរម​សព សម្តេចឪ”។ លោក​​បន្ត​ថា អ្នក​ទោស​សរុប​ប្រ ហែល​៥០០នាក់នឹង​ត្រូវ​គេ​ដោះលែង​មុនការ​កំណត់​ឬក៏ត្រូវ​ទទួល​បានការ​បន្ទូ​របន្ថយ​ទោស​។ បន្ទាប់​ពី​ត្រូវ​បាន​ចាប់​ខ្លួន កាល​ពីខែធ្នូ ​ឆ្នាំ​២០១០ លោក វីរា៉ ស៊ុំខ្វាមឃីត និង​អ្នក​ស្រី

រ៉ាទ្រី ពីប៉ាតាណាប៉ៃប៊ូន ត្រូវតុលាការ​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធនាគារ​រយៈពេលប្រាំបី​ឆ្នាំ​ និង​ប្រាំមួយ​ឆ្នាំ កាល​ពីខែធ្នូ​ ឆ្នាំ​២០១០ ពី​បទ​ចារកម្ម និងបទ​លួចចូល​មក​ក្នុង​ទឹក​ដី​ប្រទេស​កម្ពុជា​ដោយ​ខុស​ច្បាប់ ព្រមទាំង​មានទោស​ពីបទ​លួច​ចូល​តំបន់​ហាមឃាត់របស់យោធា នៅ​​ក្នុង​ខេត្ត​បន្ទាយ​មាន​ជ័យ។

កាលពីខែវិច្ឆិកា លោកស្រី យីងឡាក់​ សុីណាវ៉ាត្រា នាយក​រដ្ឋមន្ត្រី​ថៃបាន​ជួយ​អន្តរាគមន៍​ជួស​មុខ​ឲ្យ​ជន​ជាតិ​ថៃទាំងពីរ​នាក់​នេះ​​ ដោយ​បាន​ស្នើ​ឲ្យ​លោក ហ៊ុន សែន ពិនិត្យ​មើលសំណុំ​រឿង​របស់​ពួកគេ​ឡើង​វិញ។ កាលពីថ្ងៃ​ព្រហស្បតិ៍ ក្រសួង​ការ​បរទេស​បាន​លើក​ឡើង​ថា ក្រសួង​យុត្តិធម៌​នឹង​ធ្វើ​តាម​​សំណើ​របស់​លោកនាយក​រដ្ឋ​មន្ត្រី ហ៊ុន ​សែន។

លោក អង្គ វង្សវឌ្ឍានា បាន​មាន​ប្រសា​សន៍​ថា “អ្នក​ទោស​ជន​ជាតិ​ថៃ​មួយ​ចំនួន​ផ្សេង​​ទៀត​​ក៏កំពុង​ជាប់​ពន្ធ​នាគារ​ដែរ​​ ហើយ​ខ្ញុំ​គិត​ថា យើង​នឹង​ពិចារណា​បន្ទូ​របន្ថយ​រយៈ​ពេលជាប់​ពន្ធ​នាគារ​របស់​ពួកគេ”។

នៅ​ពេល​សួរ​ថា តើលោក​ ម៉ម សូណង់ដូ ម្ចាស់​វិទ្យុសម្បុកឃ្មុំ​ ដែលកំពុង​តែ​ជាប់​ពន្ធ​នា​គារ​រយៈ​ពេល​២០ឆ្នាំ ពី​បទ​ញុះញង់ឲ្យ​បង្កើត​ចលនា​អបគមន៍​ក្នុ​ខេត្ត​ក្រចេះ និង​មេដឹក​នាំ​​គណបក្ស​ប្រឆាំង គឺលោក សម រង្សុី ដែល​បាន​និរទេសខ្លួន​ឯង​ទៅរស់​នៅ​ប្រទេស​បារំាង ដើម្បី​គេច​ពីការផ្តន្ទាទោស​ឲ្យ​ជាប់​ពន្ធ​នាគារ​រយៈពេល​១១ឆ្នាំ ពី​បទ​ញុះញង់​ និង​បំផ្លិចបំផ្លាញ​ទ្រព្យសម្បត្តិ​សាធារណៈអាច​ទទួលបានការ​លើក​លែង​ទោស​ដែរឬ​ក៏អត់​នោះ លោក អង្គ វង្សវឌ្ឍនា ​មាន​ប្រសា​សន៍ថា​ករណីបែបនេះមិន​អាច​ទៅ​រួច​នោះ​ទេ​។

លោក អង្គ​ វង្សវឌ្ឍានា ​បាន​មាន​ប្រសា​សន៍ថា “យើង​ដោះ​​លែង​តែអ្នក​ទោស​ណា​​ ​ដែល​សំណុំ​រឿង​របស់​ពួកគេ​លែង​ស្ថិត​នៅ​ក្នុង​ប្រព័ន្ធ​តុលាការ​តែប៉ុណ្ណោះ​ តែរឿងនេះ​ស្ថិត​នៅ​ក្នុងដៃតុលា ការ​នៅ​ឡើយ ហើយ​មិន​ទាន់​ចប់ទេ។ សម្រាប់​សំណុំ​រឿង​លោក ម៉ម សូណង់ដូចំណែកឯ​លោក សម រង្សុី  បើបាន​ទទួល​ទោស​ជាប់​ពន្ធនាគារ​ចាប់​តាំង​ពី​ពេល​នោះ​មក យើង​​នឹង​ពិចារណ​លើក​លែង​ទោស​ជូនរូប​លោក”។

លោកបាន​បន្ថែម​ថា អ្នក​ទោសណា​ត្រូវ​ពិចារណា​បន្ធូរបន្ថយទោស ​រួមមាន​អ្នក​ទោស​​ ដែលបាន​​ជាប់​ពន្្ធនាគារ​ពីរភាគបី​ ហើយនិង​បាន​កែ​អត្តចរិត​ល្អ​ឡើង​វិញ​ និង​អ្នក​ទោស​ណា​ដែល​មាន​អាយុ​លើស​ពី​៦០​ឆ្នាំឡើង​ទៅ។ អ្នក​ទោស​ដែល​មាន​ជំងឺ និង​អ្នក​ទោស​ដែល​មា​ន​កូន​ជាប់​នឹង​ខ្លួន​​​ក្នុង​ពន្ធ​នាគារ ក៏​នឹង​ត្រូវ​គេ​ពិចារណា​លើក​លែង​ទោស​ដែរ។

លោក សំ ប្រជាមានិត អ្នក​នាំ​ពាក្យ​ក្រសួង​យុត្តិធម៌​បាន​មាន​ប្រសាសន៍​ថា ​លោក​មិន​បាន​ដឹង​ទេថា ​តើអ្នក​ទោស​នយោ​បាយ​នឹង​ត្រូវ​រួម​បញ្ចូល​ទៅ​ក្នុង​សេចក្តី​សម្រេច​នៅ​ថ្ងៃទី១ ខែកុម្ភៈ​ ឬក៏អត់​នោះ​ទេ។

លោក​​ សំ ប្រជា​មានិត លើក​ឡើង​ថា “ ខ្ញុំ​​មិន​ដឹង​ទេ​ថា តើអ្នក​ទោស​នយោបាយ​ នឹង​ត្រូវ​រួម​បញ្ចូល​ឬ​ក៏​អត់​នោះ​។ ប៉ុន្តែ អ្នក​ទោស​ទាំង​អស់ ដែល​​បាន​ជាប់​ពន្ធ​នាគារមួយភាគ​បីរួច​ហើយ​ និង​ត្រូវ​ទទួលបានការ​បន្ទូរ​បន្ថយ​ទោស​ ហើយ​អ្នក​​ដែលបាន​ជាប់​ពន្ធនាគារ​ពីរភាគបីរួច​ហើយ នឹងទទួល​បាន​ការលើក​លែង​ទោស​”។

នៅ​ពេល​អង្គការ​សិទ្ធិ​មនុស្ស​​ និង​ប្រធា​នាធិបតី​សហរដ្ឋអាមេរិក លោក បារាក់ អូបាម៉ា (Barack Obama)​ បាន​អំពាវ​នាវ​ឲ្យ​ប្រទេស​កម្ពុជា​ដោះលែង​អ្នក​ទោស​នយោ​បាយ​ទាំង​អស់​ លោក ផៃ ស៊ីផាន អ្នកនាំ​ពាក្យ​ទីស្តី​ការ​គណ​ៈរដ្ឋ​មន្ត្រី បាន​មាន​ប្រសាសន៍​ថា តុលា​ការដោះ​ស្រាយ​សំណំុរឿង​ដោយឯករាជ្យ ហេតុ​​ដូច្នេះ​ហើយ​វា​មិន​មែន​ជាការ​ងារ​របស់​លោក​ ហ៊ុន សែន ត្រូវ​លូក​ដៃ​ឡើុយ។

នៅ​ពេល​សួរថា​តើ ហេតុអ្វីបាន​ជា​សំណុំ​រឿង​របស់​ជន​ជាតិ​ថៃទាំង​ពីរ​នាក់ខុស​ប្លែក​ពី​គេ លោក ផៃ សីផាន បាន​ឆ្លើយ​តប​ថា “សំណុំរឿង​ទាំងពីរ​នេះ​ពិត​ជា​ខុស​ប្លែក​ពីគេ​ទាំង​ស្រុង​។ មួយគឺជា​រឿង​ផ្ទៃក្នុង​ រីឯរឿង​មួយ​ទៀត ​គឺជា​រឿង​អន្តរជាតិ​។​ជន​ជាតិ​ថៃ​ទាំង​ពីរនោះ​បាន​ទទួល​ទោស​ជាប់​ពន្ធនាគារ​រួចហើយ។ ​ករណី​នេះ​គឺ​វា​អាស្រ័យ​ទៅ​លើ​កិច្ច​សហ​ប្រតិបត្តិការ​ និង​ទំនាក់​ទំនង​ល្អរវាង​ប្រទេស​ទំាង​ពីរ​  ហើយ​ក៏ដើម្បី​ផល​ប្រយោជន៍​​ជាតិ​ផងដែរ៕ស៊ុយឈាង​

(រាយការបន្ថែមដោយ កាំង ម៉េងហ៊ុន និង ​Lauren Crothers)

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស