28 C
Phnom Penh

មេ​​​បញ្ជាការ​​​កង​​​រាជអាវុធហត្ថ​​​ស្រុក​ឈូក​ ត្រូវ​គេ​បាញ់​សម្លាប់​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​នគរ​​​បាល​​​ខេត្តកំពត​​​បាន​​​ឲ្យដឹង​​​ កាល​​​ពី​​​ថ្ងៃ​​​សុក្រ​​​ថា លោក អ៊ូ ចន មេ​​​បញ្ជាការ​កង​​​រាជអា វុធហត្ថ​​​​​​ស្រុក​​​ឈូក​​​ ខេត្ត​​​កំពត មានឋានៈ​វរសេនីយ៍​​​ត្រី ​​​​​​ត្រូវ​​​បាន​​​គេ​​​បាញ់​​​សម្លាប់​​​កាល​​​​ពី​​​យប់​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ បន្ទាប់​​​ពី​​​បុរស​​​ម្នាក់​​​​​​ជិះ​​​ម៉ូតូ​​​មក​​​បាញ់​​​រះ​​​លើ​​​រថយន្ដ​​​មេ​​​បញ្ជា​​​ការ​​​រូប​​​នេះ​​​ រួច​​​គេច​​​ខ្លួន​​​បាត់។

លោក គង់ សុខន នាយការិយាល័យ​​​នគរ​បាល​​​ព្រហ្ម​​​ទណ្ឌ​​​ខេត្ត​​​កំពត​​​ ​​​មាន​​​ប្រ​​​សាសន៍​​​ថា លោក  វរសេនីយ៍​​​ត្រី អ៊ូ ចន អាយុ​​​៤៤​​​ឆ្នាំ​​​ត្រូវ​​​បាន​​​គេ​​​បាញ់​​​ត្រូវ​​​ត្រង់​​​ពោះ​​​ចំនួន​​​ប្រាំ​​​គ្រាប់​​​ខណៈ​​​ពេល​​​កំពុង​​​អង្គុយ​​​ក្នុង​​​​​​រថយន្ដ​​​ម៉ាក​​​តូយ៉ូតា ហ្វរ៉ាន់ណឺរ​​​របស់លោក នៅ​​​វេលា​ម៉ោង​​​ប្រហែល​​​៧​​​ល្ងាច​​​ នៅ​​​ខាង​​​ក្រៅ​​​ផ្សារ​​​ឈូកពេល​​​គាត់​​​​ជិះ​​​ម៉ូតូឌុប​​​​​​មក​​​យក​​រថយន្ដ​​​ដែល​​​គាត់​​​បាន​​ចត​​​​​នៅ​​​​ទី​​​នោះ។

លោក សុខន​​​​​​​​​ ​​​មាន​​​ប្រសាសន៍ថា “ជំហាន​​​ទី​​​១ យើង​​​​​​សន្និដ្ឋានថា នេះ​​​មិន​​​មែន​​​ជា​​​ករណី​​​ប្លន់​​​ប្រដាប់​​​អាវុធ​​​ទេ ព្រោះ​​ទ្រព្យសម្បត្តិ​​​​​​របស់​​​លោកមិន​​​ត្រូវ​​​បាន​​​ចោរ​​​លួច​​​យក​​​ទៅ​​​នោះ​​​ទេ។ ដូច្នេះ​​​ យើង​​​សន្និ​​​ដ្ឋាន​​​ថា នេះ​​​អាច​​​ជា​​​ករណី​​​សង​​​សឹក​​​”។​​​

នៅ​​​ពេល​​​​​​លោក​​​វរសេនីយ៍​​​ត្រី អ៊ូ ​ជន ​ចូល​​​​ក្នុង​​​រថ​​​យន្ដភ្លាម ខ្មាន់​​​កាំ​​​ភ្លើង​​​ក៏​​​មក​​​ដល់​​​ ហើយ​​​បាន​​​បាញ់​​​រះ​​ទៅ​​​លើ​​​រថយន្ដ​​​ជា​​​ច្រើនគ្រាប់​​​។​​​អំឡុង​​​ការ​​​បាញ់​​​ប្រហារ​​​នោះ អ្នករត់​​​​​​ម៉ូតូឌុប​​​ដឹក លោក​​ ​​​​វរសេនីយ៍​​​ត្រី អ៊ូ ជន ក៏​​​ត្រូវ​​​បាន​​​គេ​​​វាយ​​​ឲ្យសន្លប់​​​ដែរ ហើយ​​​ក្រោយ​​​មក​​​ត្រូវគេ​​​​​​បញ្ជូន​​​ទៅ​​​មន្ទី​​​ពេទ្យ​​​បង្អែក​​​ស្រុក​​​ទាំង​​​​​​សន្លប់។

លោក សុខន បាន​​​ឲ្យ​​​ដឹង​​​ថា សាក្សី​​​ដែល​​​បាន​ឃើញ​​​ហេតុ​​​ការណ៍​​​នេះ​​​បាន​​​និយាយ​​​ថា​លោក​​​វរសេ នីយ៍​​​ត្រី អ៊ូ ជន ដែល​ធ្លាប់​បម្រើ​ការ​​​​​​ជា​​​មេ​​​បញ្ជាការ​​​កង​​​រាជអាវុធ​​​ហត្ថ​​​ស្រុក​ឈូក ជាង​​​១០​​​ឆ្នាំ​​​មក​​​ហើ យ​​​នោះ បាន​​​ចត​​​រថយន្ដ​​​របស់​​​គាត់​​​នៅជាប់​​​ផ្សារ​​​នេះ​​​ជាច្រើន​​​ឆ្នាំ​​​មក​​​ហើយ។

បន្ទាប់​​​ពី​​​បាន​​​បាញ់​​​ប្រហារ​​​មក​លើ​រថ​យន្ត​រួច​​​ខ្មាន់​​​កាំ​​​ភ្លើងបាន​​​គេចខ្លួន​​​​​​ពី​​​កន្លែង​​​កើត​​​ហេតុ​​​បាត់ ហើយ​​​ពេល​​​​នេះ​​​កម្លាំង​​​នគរ​​​បាល​​​កំពុង​​​ស្វែង​​​រក​​​ចាប់​​​ខ្លួន។​​​

លោក សុខន​​​ បាន​​​មានប្រសាសន៍​​​បន្ដ​​​ថា​លោក ថោង តេរ៉ូ ប្រធាន​​​មន្ទីរ​​​ពេទ្យ​​​បង្អែក​​​ស្រុក​​​ឈូក បាន​​​មាន​​​ប្រសាសន៍ថា អ្នក​​​រត់​​​ម៉ូតូ​​​ឌុប​​​ដែល​​​ត្រូវ​​​គេ​​​វាយ​​​ឲ្យ​​​សន្លប់​​នៅ​​​កន្លែង​​​កើត​​​ហេតុ​​​នោះ​​​ មានឈ្មោះ  លី ឃាង អាយុ​​​៤៥​​​ឆ្នាំ​​​។គាត់​​​បាន​​​មក​​​ដល់​​​មន្ទីរ​​​ពេទ្យ​​​ដោយ​​​មាន​​​របួស​​​​​​ក្បាល​​​និង​​​ទ្រូង​​​ តែ​​​ឥឡូវ​​​នេះ​​​គាត់​​​បាន​​​ចាក​​​ចេញ​​​ពី​​​មន្ទីរ​​​ពេទ្យ​​​ហើយ​​​។

លោក ទេព វណ្ណា មេ​​​បញ្ជាការ​​​កង​​​រាជ​អាវុធ​ហត្ថ​​​ខេត្ត​​​កំពត​​​ ​​​មាន​​​ប្រសាសន៍​​​ថា ​លោក​​​វរសេនីយ៍​​​ត្រី​​​ អ៊ូ ជន កាន់​​តំណែង​​​នេះ​ជាង​​​មួយ​​​ទសវត្សរ៍​​​មក​​​ហើយ ហើយ​​​ថា បើ​​​តាម​​​លោក​​​ដឹង លោក អ៊ូ ជន ពុំ​​​ដែល​​​មាន​​​ជម្លោះ​​​ជាមួយ​​​នរណាម្នាក់​​​នៅ​​​ក្នុង​​​តំបន់​​​នេះ​​​ទេ។​​​ លោកបាន​​​​​​​មានប្រសាសន៍​​​ថា “លោក​វរសេនីយ៍​​​​ត្រី​​​ អ៊ូ ជន ជា​​​មនុស្ស​​​ស្លូត​​​ត្រង់​​​ម្នាក់​​​។

យើង​​​នៅ​​​តែ​​​មិន​​​អាច​​​សន្និ​​​ដ្ឋាន​​​ថា តើ​ជន​​​រង​​​គ្រោះ​​​ត្រូវ​​​គេ​​​សម្លាប់ដោយ​​​សារមូលហេតុ​​​អ្វី​​​នោះ​​​ទេ។ យើង​​​កំពុង​​​ស្វែង​​​រក​​​ភ័ស្តុ​​​តាង​​​ពាក់​​​ព័ន្ធ​​​ករណី​​​នេះ​​”។

លោក កែវ សុផល បាន​​​ឲ្យ​​​ដឹង​​​ថា ​មេ​បញ្ជា​កា​​​ររង​​​កង​​​រាជអាវុធ​​​ហត្ថ​​​ខេត្តកំពត​​​បាន​​​មាន​​​ប្រសាសន៍ ថា គេ​​​បាន​​​បញ្ជូន​​​សាកសព​​​របស់ ​​​លោក​​​វរសេនីយ៍​​​ត្រី​​​ អ៊ូ ជន ទៅ​​​ឲ្យ​​​គ្រួសារ​​​របស់​​​គាត់​​​​​​ក្នុង​​​ស្រុក​​​កង​​​មាស ខេត្ត​​​កំពង់​​​ចាម​​​រួច​​​រាល់​​​ហើយ។

លោក កែវ សុផល បាន​​​មាន​ប្រសាសន៍​ថា​“ យើង​​​នៅ​​​តែ​​​មិន​​​ដឹង​​​ថា តើ​​​ហេតុ​​​អ្វី​​​បាន​​​ជា​​ជន​​​រង​​​គ្រោះ​​​ត្រូវ​​​គេ​​សម្លាប់​​​នោះទេ”៕ប្រែ​​​សម្រួល​​​ដោយ ហម សផាណ្ណា​​​​​​​​​​​​​​​​​​​​​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស