26 C
Phnom Penh

​​អូស្ត្រាលី​សើុប​​​អង្កេត​​​​ករណី​​​​ស៊ីសំណូក​​​​របស់​​​​ក្រុមហ៊ុន ​OZ ឡើង​វិញ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រព័ន្ធ​​​​ផ្សព្វ​​​ផ្សាយ​​​​អូស្ត្រាលី​​ បាន​រាយ​ការណ៍​​កាល​ពី​ម្សិលមិញ​ថា ​​នគរបាល​អូស្ត្រាលី​បាន​​បើក​ការ​ស៊ើប​អង្កេត​ឡើង​វិញ​​ដើម្បី​ពិនិត្យ​មើល​ថា​​​ តើ​ក្រុម​ហ៊ុន​រុក​រករ៉ែ​អូ​ហ្សិត​(OZ)​បាន​បង់​ប្រាក់​​សំណូក​​​​​រាប់​​​​សែន​​​ដុល្លារ​​​ទៅ​ឲ្យ​សមាជិក​គ្រួសារ​​​របស់​​​​​មន្ត្រី​​​​នៅ​ក្រសួង​ឧស្សា​ហកម្ម​ រ៉ែ និង​ថាមពល​នៅ​ក្នុង​ប្រទេស​កម្ពុជា​ពេល​ទិញ​ភាគ​ហ៊ុន​ពី​ដៃគូ​រកស៊ី​របស់​ខ្លួន​​កាល​ពី​ឆ្នាំ​២០០៩​​​ពិត​​​មែន​​​ឬ​​​អត់​​​។

ការ​បើក​ការស៊ើបអង្កេត​របស់​នគរបាល​សហព័ន្ធ​អូស្ត្រាលី​នេះ​​កើត​ឡើង​បន្ទាប់ពី​មាន​របាយការណ៍​មួយ​ចេញ​ដោយ​អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​និង​​ការអភិវឌ្ឍន៍​(OECD)កាលពី​ខែ​តុលា​ ដែល​បាន​រិះគន់​ការ​ស៊ើបអង្កេត​របស់​នគរបាល​សហព័ន្ធ​អូស្ត្រាលី​​អំពី​ករណី​សូក​ប៉ាន់​​មន្ត្រី​បរទេស​​​​នៅ​​​ក្រុមហ៊ុន​អូស្ត្រាលី​។

ទោះ​បី​ជា​ក្នុង​របាយការណ៍​នោះ​មិន​បាន​ប​ញ្ចេញ​ឈ្មោះ​​ក្រុម​ហ៊ុន​ដែល​ជាប់​ពាក់​ព័ន្ធ​ក្នុងករណីនេះក៏​ដោយ​​ ក៏​របាយការណ៍​នោះ​បាន​លើកឡើង​អំពីករណី​ស្រដៀង​គ្នាមួយ ​ដែល​​​បាន​​​លាត​​​ត្រដាងអំពី​​​ប្រតិបត្តិការ​​​​រុក​រករ៉ែ​​​នៅ​ក្នុង​ប្រទេស​កម្ពុជា​របស់​​​ក្រុម​​​ហ៊ុន​​​​អូហ្សិត ដែល​​​ត្រូវ​​​បាន​​​បោះ​​​បង់​​​ចោល​​​ចាប់​​​តាំង​​​ពី​​​ពេល​​​នោះ​​​មក​​​​។

កាលពី​ខែ​ឧសភា​ ឆ្នាំ​២០១១​របាយ​ការណ៍​​​​នេះ​​​បាន​បញ្ជាក់​ថា​​ ក្រុមហ៊ុន​រុករក​រ៉ែ​អូ​ហ្សិត​បាន​​បង់​ប្រាក់​សំណូក​ចំនួន​១,១៥​លានដុល្លារ​ទៅ​ឲ្យ​សាច់​ញាតិ​របស់​មន្ត្រី​​​​ក្រសួង​ឧស្សាហកម្ម​ រ៉ែ​ និង​ថាមពល​​ ដែល​មាន​ភា​គហ៊ុន​ក្នុង​ក្រុមហ៊ុន​​ស៊ីនហា​ម៉ាញនីង​ខូ​(Shin Ha Mining Co)ជា​ក្រុម​ហ៊ុនក្នុង​​​ស្រុក​​​មួយ​​​ដែល​​​ក្រុមហ៊ុន​​​​អូ​ហ្សិត​​បាន​ទិញ​ភាគ​​​ហ៊ុន​​​យក ​​​ដើម្បី​ទទួល​បាន​គម្រោង​រុក​រករ៉ែ​មាស​នៅ​ក្នុង​ខេត្ត​មណ្ឌល​គិរី។

អង្គការ​សហប្រតិបត្តិការ​សេដ្ឋកិច្ច​ និង​ការ​អភិវឌ្ឍ​ន៍​​បាន​​​​បញ្ជាក់​​​​​ថា​ ការ​ស៊ើប​អង្កេត​នេះ​ជា​ “ ​ករណី​ទិញ​​​ហ៊ុន​​​​​​ ដើម្បី​​​រក​ស៊ី​រួម​គ្នា​”។

លោក អាន​ឌ្រូ​ ហ្គោដុន​(Andrew Gordon)​អ្នក​នាំ​ពាក្យនគរបាល​សហព័ន្ធ​អូស្ត្រាលី​​បាន​លើក​ឡើង​តាម​​អីុ​ម៉េល​កាល​ពី​ម្សិល​មិញ​ថា​​ “នគរបាល​សហព័ន្ធ​អូស្ត្រាលី​​​​អាច​បញ្ជាក់​ថា​​​​​កំពុង​​​មាន​​​ការ​​​សើុប​​​អង្កេត​​​ឡើង​​​វិញ​​​លើ​​​ករណី​​​​​ទាំង​​​​ពីរ​ដែលអង្គការ​សហ​ប្រតិ​បត្តិការ​សេដ្ឋ​កិច្ច​ និង​ការ​អភិវឌ្ឍន៍​​​​បាន​​​លើក​​​ឡើង​​​”។

លោក ហ្គោដុន បាន​​មាន​ប្រសាសន៍​បន្ត​ថា​​នគរបាល​សហព័ន្ធ​អូស្ត្រាលី​មិន​អាច​អត្ថា​ធិប្បាយ​ពីការ​ស៊ើប​អង្កេត​ជាក់់លាក់​​​​ណា​​​មួយ​​​បាន​ទេ​​ហើយ​កាល​ពី​ម្សិ​​​ល​មិញ​នៅ​មិន​ទាន់​ច្បាស់​ថា​​ករណី​មួយ​ក្នុង​ចំណោម​ករណី​ទាំង​ពីរ​ ដែល​បាន​លើក​ឡើង​នោះ​ពាក់​ព័ន្ធ​នឹង​ការ​ចោទ​ប្រកាន់​​​ពី​​​​អំពើ​ពុក​រលួយ​នៅ​ក្នុង​ប្រទេសកម្ពុជា​​ចំពោះ​ក្រុម​ហ៊ុន​រុករក​រ៉ែ BHP Billiton ជា​​​ក្រុម​​​ហ៊ុន​​​រ៉ែ​​​ដ៏​​​ធំ​បំផុត​​​​​​នៅ​​​​លើ​ពិភព​លោក​ឬយ៉ាង​ណានោះ​ទេ។

កាសែត​ ស៊ីដនី ម៉នីង ហ៊ឺរ៉ាល (Sydney Morning Herald) កាល​ពី​ម្សិលមិញ បាន​ដក​ស្រង់​សម្តី​លោក អេរ៉ូល រ៉ាយសឺ (Errol Raiser) ប្រធាន​ អង្គ​​​ភាព​​​ព័ត៌មាន​​​ពិសេស​​​របស់​​​នគរ​បាល​សហព័ន្ធអូស្ត្រាលី​ ​ថា នគរបាល​សហ​ព័ន្ធ​អូស្ត្រាលី​ “ ​​នឹង​​​​ពិនិត្យ​ឧបករណ៍​ពេទ្យ ​​​និង​​​អ្វី​​​ដែល​អង្គការ​សហ​ប្រតិបត្តិការសេដ្ឋកិច្ច​ និងការ​អភិវឌ្ឍន៍​បាន​ហៅថា ជា​​​ករណី​​​ទិញ​​​ភាគ​​​ហ៊ុន​​​រួម​គ្នា​”។

កាលពីឆ្នាំ​២០០៩ ក្រុម​ហ៊ុន​រុក​​​រក​រ៉ែ អូហ្សិត បាន​ទិញ​ភាគ​ហ៊ុន​របស់​ខ្លួន​ ដើម្បី​ចូល​រួម​ជា​ដៃគូ​រក​ស៊ី​នៅ​ក្នុង​គម្រោង​រក​រ៉ែ​នៅ​តំបន់​អូរខ្វាវ ​​​របស់​​​ក្រុម​ហ៊ុន​ស៊ីនហា ដែល​បានបង្កើត​ឡើង​ កាលពីឆ្នាំ​២០០៥ ដោយ​វិយោ​គិន​ជនជាតិ​កូរ៉េ​ខាង​ត្បូង​​​​ឈ្មោះ​​​ ហ្វូចិន​ប៉ាក់។

ស្ត្រី​ម្ចាស់​ភាគហ៊ុន បួន​នាក់​នៅក្រុម​ហ៊ុន​​ស៊ីនហា បាន​​​​ទទួល​​​​ប្រាក់​រាប់​​​​សែន​​​​ដុល្លារ​ក្នុង​ម្នាក់​ៗ នៅ​ពេល​ក្រុម​ហ៊ុន​រុករក​រ៉ែអូហ្សិតបាន​ទិញ​​​​ភាគ​​​ហ៊ុន​​​របស់​​​ខ្លួន​​​នៅ​​​ក្នុង​​​​គម្រោង​រុក​​​រក​រ៉ែនេះ​​​។ លោកស្រី សុខ ​​​ស៊ុន​​​ណារី ម្តាយ​ក្មេក​របស់​លោក កែវ រតនៈ អតីត​​​​ប្រធាន​ខុទ្ទ​កាល័យ​នៅ​​ក្រសួង​ឧស្សាហកម្ម​ រ៉ែ និង​ថាមពល​ ហើយ​​បច្ចុប្បន្ន​នេះ​ជា​​​ប្រធាន​​​គ្រប់​​​គ្រង​​​ក្រុ​​​ម​​​ហ៊ុន​​​​អគ្គិសនី​កម្ពុជា​ បាន​ទទួល​ប្រាក់​​៤៦២.០០០​ដុល្លារ​​​​ នេះបើ​​​​​យោង​តាម​ឯកសារ​មួយ ដែល​​​​បង្ហាញ​​​ពី​​​​​​ព័ត៌​​​មាន​​​​លម្អិត​អំពីការ​ទិញ​ដូរ​នោះ​។

អ្នក​ស្រី​ សុខ សុវណ្ណជីវី ជា​កូន​ស្រី​របស់​លោក​ សុខ ឡេង ដែល​ជា​​​​អគ្គ​​​នាយក​​​នៃ​​​អគ្គ​​​​នាយកដ្ឋាន​ធនធាន​រ៉ែ​ នៃក្រសួង​ឧស្សាហកម្ម​រ៉ែ និង​ថាមពល ​ហើយ​លោកស្រី សរ សាអ៊ំុជា​ម្តាយ​ក្មេករបស់​លោក យួស ម៉ូនីរ័ត្ន ជា​​​​ប្រធាន​​​នាយកដ្ឋាន​មួយ​ផ្សេង​ទៀត​​​នៅ​​​ក្រសួង​​​នេះ​​​​​​​ បាន​​​​ទទួល​ប្រាក់​ជាង​ ២៣០.០០០​​​​ដុល្លារ​ សម្រាប់​ភាគហ៊ុន​របស់​ពួកគេ​ នៅក្នុង​ក្រុម​ហ៊ុន​​រ៉ែ ស៊ីន​ហា ​។

ក្រុម​មន្ត្រី​​ក្រ​សួ​ង​ រួ​ម​ទាំ​ង​​លោក​រដ្ឋ​មន្ត្រី ស៊ុយ សែម បា​ន​​បដិ​សេធ​ថា ខ្លួ​នមិន​បា​ន​ធ្វើ​អ្វី​ខុស​ទេ។ លោក ស៊ុយ សែម និង​លោក រតនៈ បា​ន​បដិ​សេធ​មិន​ព្រម​​ធ្វើ​អត្ថាធិ​ប្បាយ​ឡើយ​កា​ល​​ពី​ម្សិល​មិញ។

លោក​​​ស្រី​​​ រ៉ាឆែល អីុវេស នាយក​​​គ្រប់​​​គ្រង​​​កិច្ច​​​ការ​​​សាធារណៈ​​​នៅ​​​ក្រុម​​​ហ៊ុន​​​អូហ្សិត​​​​​​បាន​​​និយាយ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា​​​ នគរបាល​​​អូស្ត្រាលី​​​មិន​​​បាន​​​ទាក់​​​មក​​​ក្រុម​​​ហ៊ុន​​​​​​នេះ​​​ទេ។​​​លោក​​​ស្រី​​​បាន​​​លើក​​​ឡើង​​​តាម​​​អីុម៉េល​​​ពី​​​ទីក្រុង​​​មែល​​​បឺន​​​ថា “ យើង​​​មិន​​​មាន​​​ទំនាក់​​​ទំនង​​​ពី​​​នគរ​​​បាល​​​អូស្ត្រាលី​​​អំពី​​​បញ្ហា​​​ណា​​​មួយ​​​ទេ ប៉ុន្តែ​​​ប្រសិន​​​បើ​​​នគរបាល​​​សហព័ន្ធ​​​ប្រទេសអូស្ត្រាលី​​​ពិត​​​ជា​​​ចង់​​​ពិភាក្សា​​​អ្វី​​​មួយ​​​ជាមួយក្រុមហ៊ុន​របស់​​​យើង យើង​​​រីក​​​រាយ​​​ក្នុង​​​ការ​​​និយាយ​​​ជាមួយ​​​ពួក​​​គេ​​​”។​​​

​​កាលពី​​​​ខែ​កុម្ភៈ​ឆ្នាំ​​២០១១ ​​ស្ត្រី​អ្នក​នាំ​ពាក្យ​ម្នាក់​​​បញ្ជាក់​​ថា ​នគរ​​​បាល​​​សហ​​​ព័ន្ធ​​​អូស្ត្រាលី​​​បា​ន​សម្រេចមិន​​ស៊ើប​អង្កេត​ក្រុ​ម​ហ៊ុ​នអូហ្សិត​មីណឺរ៉ល​ OZ Mineral ​អំ​ពី​​​​​ប្រាក់​​​សំណូក​​​​​​ទាំង​​​នេះ​​​​ទេ ​​ដោ​យ​សារ “ មិន​​​មាន​​​ព័ត៌មា​ន​​គ្រប់​គ្រាន់​”។

ក្រុ​ម​ហ៊ុ​ន អូហ្សិត មីណឺរ៉ល តា​ំ​ង​ពី​ពេល​​នោះ​មក​​​បា​ន​ផ្ទេរ​គម្រោង​ជី​ក​​រ៉ែមាស​​​នៅ​​​​​​កម្ពុជា​​​របស់​ខ្លួន​​ទៅ​ឲ្យ​ក្រុ​ម​ហ៊ុន​​អូស្ត្រា​លី​មួ​យ​ទៀត​ឈ្មោះ រីណៃស៊ែន មីណឺរ៉ល​ ​​ប៉ុន្តែ​​​​​ខ្លួនរក្សា​ភាគ​​ហ៊ុ​ន​​ហិរញ្ញវត្ថុ​​​​ច្រើន​​​នៅ​​​ក្នុង​គម្រោ​ង​នេះ​​​។

​​របាយ​កា​រ​ណ៍​​​​របស់​​​​អង្គការ​​​ OECD ​បា​ន​លើក​ឡើង​ថា កា​រ​​ចោទ​ប្រកាន់​ក្នុង​ករណី​នេះ​“បា​ន​លើក​​ឡើង​ពីទស្សន​​ដែល​​ថា មន្ត្រី​​ទាំ​ង​​នេះ​ គឺជា​អ្នក​ទទួល​​ប្រយោជ​ន៍​​ចុងក្រោយ​​ពី​​​​ការ​​​ទិញ​​​ភាគ​​​ហ៊ុ​ន​​​​​ទាំង​​​​នេះ​​​”។

​របា​យ​កា​រ​​ណ៍​​​របស់​​​អង្គការ​​​​ OECD ​បា​ន​ឲ្យ​ដឹង​ថា “នគរ​​​បាល​​​សហព័ន្ធ​​​អូស្ត្រាលី​​​បា​ន​​បដិ​សេធ​មិន​​បើក​​កា​រ​​ស៊ើប​អង្កេត​​ទេ ពី​ព្រោះ​​ខ្លួ​ន​បា​ន​​​ទទួល​​ព័ត៌មា​ន​​ពី​បណ្តាញ​ក្រៅ​ប្រទេ​ស​​​​​របស់​​​​​ខ្លួន​​​ថា ការ​​​ទិញ​​​ភាគ​​​ហ៊ុន​​​េនះ​​​​​​ធ្វើ​​​ើឡើង​​​​​​ដោ​យ​​​​ប្រុង​​​ប្រយ័ត្ន ហើយ​ថា ​​​ការ​​​​បង់​​​ប្រាក់​​​​​​​សំណូក​​​ទាំ​ង​អស់​​​​នេះ​​​​ធ្វើ​ឡើង​​តា​ម​សំ​ណើ​​របស់​​ដៃ​គូ​​រក​ស៊ី​​រួ​ម​​​​គ្នា”។

​ក្រុ​ម​អធិ​កា​រ​​កិច្ច​របស់​​​​អង្គការ​​​ OECD ​បា​ន​​សន្និដ្ឋាន​​ថា ពួ​ក​គេ​​​បារម្ភ​​​ថា នគរបាល​​​សហ​ព័ន្ធ​​​​ប្រទេសអូស្ត្រាលី​​​​​​ប្រហែល​​​ជា​​​​បិទ​​រឿង​ក្តី​​​សូ​ក​ប៉ាន់មន្ត្រីនៅក្រៅប្រទេស​​​​ មុន​​ពេល​បើក​​ការ​ស៊ើប​អង្កេតកា​រ​​ចោទ​ប្រកាន់​នេះ ​​ឲ្យ​បា​ន​ហ្មត់​ចត់។

​គណ​ៈ​កម្មការទទួល​​​បន្ទុក​​​រឿង​​​ក្តី​​​ទិញ​​​ភាគ​​​ហ៊ុន​​​រួម​​​ (Joint Venture Buyout Case) ប្រហែល​​ជា​គាំ​ទ្រ​​អំពីករណីនេះ​”៕

(រាយ​កា​រណ៍​បន្ថែម​ដោ​យ ឃួន ណា​​រីម​)

ប្រែសម្រួល​ដោយ ឃិន ណៃ​​​​​​​​​

           

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស