40.6 C
Phnom Penh

ពិធី​​​ថ្វាយ​​​ព្រះ​​​ភ្លើង​​​​​​ព្រះ​​​បរម​​​សព​​​សម្ដេច​​​ឪ​​​​​​ នរោត្ដម សីហនុ នឹង​​​មាន​​​​​​អ្នក​​​ចូល​​​រួម​​​រាប់​​​ពាន់​​​នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​គណៈកម្មា​​​ធិកា​​​រ​​​រៀប​​​ចំ​​​​​​​​​ព្រះ​​​រាជ​​​ពិធី​​​បុណ្យ​​​​​​ថ្វាយ​​​ព្រះ​​​​​​ភ្លើង​​​ព្រះ​​​បរម​​​​សព​​​សម្ដេច​​​ឪ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ​​​នឹង​​​មាន​​​អ្នក​​​ចូល​​​រួម​​​​​​ជាង​​​៣.០០០​​​នាក់​​​នៅ​​​ក្នុង​​​ពិធី​​​​​​​​​ដង្ហែ​​​ព្រះ​​​បរម​​​សព​​​សម្ដេច​​​ឪ​​​ នរោត្តម​​​ សីហនុ ពី​​​ព្រះ​​​បរម​​​រាជវាំង​​​​​ទៅ​​​​​​កាន់​​​ព្រះ​​​​​​មេរុ​​​​​​នៅ​​​ខាងមុខ​​​សារ​​​មន្ទីរ​​​​​​ជាតិ​​​ នៅ​​​ថ្ងៃ​​​ទី​​​១ ខែ​​​កុម្ភៈ។

លោក កឹម គុណវឌ្ឍន៍ អគ្គនាយក​​​ទូរទស្សន៍​​​ជាតិ​​​កម្ពុជា ​​​និងជា​​​សមាជិក​​​គណៈកម្មា​​​ធិការ​​​រៀប​​​ចំ​​​ការ​​​ផ្សាយ​​​​​​ពី​​​​​​ព្រះ​​​រាជពិធី​​​ថ្វាយ​​​ព្រះ​​​ភ្លើង​​​សម្ដេច​​​ឪ​​​បាន​​​ឲ្យ​​​ដឹង​​​ថា ក្បួន​​​ដង្ហែ​​​នេះ​​​នឹង​​​មាន​​​ការ​​​អញ្ជើញ​​​ចូល​​​រួម​​​ពី​​​សំណាក់​​​មន្ត្រី​​​រដ្ឋា​​​ភិបាល​​​​​​​​​ជាន់​​​ខ្ពស់​​​​​​​​​​រាជវង្សានុវង្ស ព្រះ​​​សង្ឃ ​​​សមាជិក​​​អង្គកា​​រ​​​ជន​​​ជាតិ​​​ភាគ​​​តិច មន្ត្រី​​​កង​​​រាជអាវុធ​​​ហត្ថ ​​​មន្ត្រី​​​​​​ក្រសួង​​​ និង​​​តំណាង​​​យុវ​​​ជន​​​ជា​​​ច្រើននាក់​​​ទៀត។​​​

​​​លោក​​​បាន​​​ឲ្យ​​​ដឹង​​​ថា គណៈ​​​ប្រតិភូ​​​​​​បរទេស​​​​​​ក៏​​​នឹង​​​ចូល​​​រួម​​​ក្នុង​​​​​​​​​​​​ពិធី​​​​​​ដង្ហែ​​​នេះ​​​ដែរ ​​​ហើយ​​​លោក​​​​​បាន​​​មាន​​​ប្រសាសន៍​​​​​​ថា ​​​ពិធី​​​​ដង្ហែ​​​ព្រះ​​​បរម​​​សព​​​នឹង​​​ចាក​​​ចេញ​​​ពី​​​ព្រះ​​​បរម​​​រាជ​​​វាំង​​​នៅ​​​ម៉ោង​​​​​​៧​​​ព្រឹក ថ្ងៃទី១ ខែ​​​កុម្ភៈ​​​ក្នុង​​​​​​ចម្ងាយ​​​ប្រាំ​​​មួយ​​​គីឡូ​​​ម៉ែត្រ​​​​​​តាម​​​មហា​​​វិថី​​​ព្រះ​​​សុធារស​​​មហាវិថីព្រះ​​​សីហនុ និង មហា​​​វិថី​​​ព្រះ​​​រោត្តម​​​មុន​​​ពេល​​​ដង្ហែទៅ​​​កាន់​​វាល​​​ព្រះ​​​មេរុ​​​នៅ​​​​​​មុខ​​​សារមន្ទីរ​​​ជាតិ។

ព្រះ​​​អង្គ​​​ម្ចាស់ សីុសុវត្ថិ ធម្មិកោ អ្នក​​​នាំពាក្យ​​​ខុទ្ទកាល័យ​​​ព្រះ​​​បរម​​​រាជវាំង​​​បាន​​​មានព្រះ​​​បន្ទូល​​​ថា រាជវង្សានុវង្ស រួម​​​ទាំង​​​ព្រះ​​​មហា​​​ក្សត្រ  សីហមុនី និង​​​ព្រះ​​​វររាជ​​​មាតា​​​ មុនី​​​នាថ នឹង​​​ចូល​​​រួម​​​ក្នុង​​​ពិធី​​​ដង្ហែ​​​ និង​​​ពិធី​​​ថ្វាយ​​​​​​ភ្លើង​​​​​​​​រហូត​​​ដល់​​​ចប់ព្រះ​​​រាជពិធី ​​​ប៉ុន្តែ​​​​​​ទ្រង់​​​មិន​​​ប្រាកដ​​​ថា ទ្រង់​​​ទាំង​​​ពីរ​​​នឹង​​​ត្រូវ​​​ធ្វើ​​​​​​អ្វី​​​​​​ខ្លះ​​​​​​​នោះ​​​ទេ​​​​​​។

ព្រះ​​​អង្គម្ចាស់​​​ សីុសុវត្ថិ ធម្មិកោ បាន​​​មាន​​​បន្ទូល​​​បន្ថែម​​​ថា ការ​​​ប្រើ​​​ប្រាស់​​​ដំរី​​ជា​​​ព្រះ​​​រាជ​​​ទីនាំង​​​​សម្រាប់​​ដង្ហែ​​​​​​ព្រះ​​​បរម​​​សព​​​ដូច​​​កាល​​​ពី​​​បុរាណ​​​នោះ​​​​​​ប្រហែល​​​ជា​​​នឹង​​​ត្រូវ​​​ជំនួស​​​ដោយ​​​​​​ព្រះ​​​ទី​​​នាំង​​​​​​ជា​​​រថយន្ត​​​​​​ដែល​​​មាន​​​ការ​​​តុប​​​តែង​​​លម្អ​​​យ៉ាង​​​ប្រណីត ហើយ​​​ថា ព្រះ​​​បរម​​​សព​​​សម្ដេច​​​ឪ នឹង​​ត្រូវ​​​យាង​​​​​​ចេញពី​​​មញ្ជូសាទៅ​​​ក្នុង​​​​​​ព្រះ​​​បរមកោដ្ឋ​​​វិញ​​​ នៅ​​​ឯ​​​ពិធី​​​ថ្វាយ​​​ព្រះ​​​ភ្លើង​​​។

នៅ​​​ក្នុង​​​សារាចរ​​​ណែ​​​នាំ​​​​​​របស់​​​រដ្ឋា​​​ភិបាល​​​កាល​​​ពី​​​​សប្ដាហ៍​​​មុន លោកនាយក​​​រដ្ឋ​​​មន្ត្រី  ​​​ហ៊ុន សែន បាន​​​ប្រកាស​​​​​​ពី​​​ព្រះ​​​រាជ​​​ពិធី​​​កាន់​​​មរណទុក្ខ​​​សម្ដេច​​​ឪ​​​​​​​រយៈពេល​​​ប្រាំ​​​ពីរ​​​ថ្ងៃ​​​ជា​​​លើក​​​ទី​​​២​​​ចាប់​​​ផ្ដើ​ម​​ពី​​​ថ្ងៃ​​​ទី​​​១ ខែ​​​កុម្ភៈ ដល់​​​ថ្ងៃទី​​​៧ ខែ​​​កុម្ភៈ​​​។ មន្ត្រី​​​​​​រាជ​​​ការ​​​​​នឹង​​​ត្រូវ​​​បាន​​​អនុញ្ញាត​​​ឲ្យ​​​ឈប់​​​សម្រាក​​​ពី​​​ការ​​​ងារ​​​រយៈពេល​​​ពីរ​​​ថ្ងៃ​​​គឺ​​​នៅ​​​ថ្ងៃ​​​ទី​​​១ ខែ​​​កុម្ភៈ និង​​ថ្ងៃ​​​ទី​​​៤ ខែ​​​កុម្ភៈ ជា​​​ថ្ងៃ​​​​​​ថ្វាយ​​​ព្រះ​​​ភ្លើង​​ព្រះ​​​បរម​​​សព​​​សម្ដេច​​​​​​ឪ។​​​

សារាចរ​​​​​​នេះ​​​បាន​​​ប្រកាស​​​ថា “អំឡុង​​​ពិធីកាន់​​​ព្រះ​​​រាជ​​​មរណទុក្ខ​​​លើក​​​ទី​​​២​​​នេះ ​​​គ្រប់​​​ស្ថានីយវិទ្យុ និង​​​ទូរទស្សន៍​​ ​ព្រម​​​ទាំង​​​កម្ម​​​វិធី​​​​​​កម្សាន្ដទាំង​​​អស់​​​ត្រូវ​​​ផ្អាក​​​ការ​​​ចាក់​​​ផ្សាយ​​​​​​កម្ម​​​វិធី​​​កម្សាន្ត​​​ និង​​​​​ការ​​​ប្រគំ​​​តន្ត្រី​​​ដែល​​​មាន​​​លក្ខណៈ​​​​​​​សប្បាយគគ្រឹក​​​គគ្រេង​​​”។

នៅ​​​ក្នុង​​​​​សារាចរ​​​មួយ​​​ផ្សេង​​​ទៀត​​​សម្រាប់​​​​​​អាជីវកម្ម​​​​​​នៅ​​​ជុំវិញ​​​វាល​​​ព្រះ​​​មេរុ​​​កាលពី​​​ម្សិល​​​មិញ រដ្ឋាភិបាល​​​បាន​​​ស្នើ​​​ឲ្យ​​​ហាង ​​​និង​​​ភោជនីយ​​​ដ្ឋាន​​នៅ​​​តាម​​​មហាវិថី​​​ព្រះ​​​សុធារស និង​​​នៅ​​​តាម​​​ផ្លូវ​​​លេខ​​​១៧៨ លេខ១៨៤ និង​​​ផ្លូវ​​​លេខ​​​​​​១៣​​​បិទ​​​រយៈ​​​ពេល​​​​​​ប្រាំបី​​​ថ្ងៃចាប់​​​ពី​​​ថ្ងៃទី៣១​​​ខែ​​​មករា។​​​

​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​​លោក គៀត ច័ន្ទថារិទ្ធ អ្នក​​​នាំ​​​ពាក្យ​​​នគរ​​​បាល​​​​​​ជាតិ បាន​​​មាន​​​ប្រសាសន៍កាល​​​ពី​​​ម្សិលមិញ​​​​​​​​​ថា ​​​កម្លាំង​​​សន្ដិសុខ​​​ចំនួន​​​១២.០០០​​​​​​នាក់​​​នឹង​​​ត្រូវ​​​ដាក់​​​ពង្រាយ​​​ដើម្បី​​​​​ការ​​​ពារ​​​​​​សុវត្ថិ​​​ភាព​​​សាធារណៈ​​​អំឡុង​​​​​ពិធី​​​​ដង្ហែ​​​ និង​​​ពិធី​​​ថ្វាយ​​​​​​ព្រះ​​​ភ្លើង​​​នេះ​​​។​​​

លោក​​​បាន​​​មាន​​​ប្រសាសន៍ថា​​​ “យើង​​​នឹង​​​ប្រើ​​​ប្រាស់​​​កម្លាំង​​​ប្រហែល​​​ពេល​​​យើង​​​ដាក់​​​ពង្រាយ​​​នៅ​​​ក្នុង​​​អំឡុង​​​កិច្ច​​​ប្រជុំ​​​កំពូល​​​អាស៊ាន​​​ដែរ​​​”​​​។ លោក​​​បាន​​​បន្ថែម​​​ថា កម្លាំង​​​សន្ដិសុខ​​​រួម​​​មាន​​​កម្លាំង​​​មកពី​​​កង​​​អង្គរក្ស​​​លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ​​​កង​​​រាជអាវុធហត្ថ ព្រម​​​ទាំង​​​នគរ​​​បាល​​​រាជ​​​ធានី ​​​និង​​​នគរ​​​បាល​​​ជាតិ។​​​

ក្នុង​​​ខ្សែ​​​វីដេអូ​​​​​​​​​មួយ​​​ផ្សាយ​​​តាម​​​គេ​​​ហទំព័រ​​​របស់​​​នគរ​​​បាល​​​ជាតិ​​​កាល​​​ពី​​​ថ្ងៃ​​​សៅរ៍​​​ លោក ​​​នេត សាវឿន ​​​អគ្គ​​​ស្នង​​​ការ​​​នគរ​​​បាល​​​ជាតិបាន​​​ប្រកាសថា ​​​ចាំ​​​បាច់​​​ត្រូវ​​​មាន​​​វិធាន​​​ការ​​​ទាំង​​​​​​នេះ​​ “ ដើម្បី​​​បិទ​​​ផ្លូវ​​​សម្រាប់​​​ពិធី​​​ថ្វាយ​​​ព្រះ​​​ភ្លើង និង​​​ដើម្បី​​​ការ​​​ពារសុវត្ថិ​​​ភាព​​​ជូន​​​ថ្នាក់​​​ដឹក​​​នាំ​​​ពិភព​​​លោក ​​​ថ្នាក់​​ដឹក​​​នាំ​​​កម្ពុជា និង​​​ប្រតិ​​​ភូ​​​ទាំង​​​អស់​​​ដែល​​​​​​​​​អញ្ជើញ​​​ចូល​​​រួម​​​នៅ​​​ក្នុង​​​ព្រះ​​​រាជពិធី​​​នេះ”៕

ប្រែ​​​សម្រួល​​​ដោយ ហម សុផាណ្ណា​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស