33 C
Phnom Penh

របាយការណ៍​ថ្មីបាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​ជា​ប់​ចំ​ណាត់​ថ្នាក់ខ្ពស់​​ក្នុង​​​ការ​​​ជួញ​​​ដូរ​​​មនុស្ស

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​តា​ម​​របាយ​កា​រណ៍​ថ្មី​មួ​យ​របស់​​អង​្គការ​​អន្តរជាតិ​​​ទេស​ន្តរ​​​ប្រវេសន៍​​​(IOM)បា​ន​ឲ្យ​ដឹង​ថា​ ​បុរស​ ស្ត្រី និង​កុមា​រ​កម្ពុជា​​​ជា​​ច្រើននាក់​ នៅ​តែ​ត្រូ​​​​វ​​​បាន​​​​​ជួ​ញ​​ដូរ​ទៅ​ប្រទេ​ស​​ជិតខាងរៀង​​រាល់​ឆ្នាំ​ ដោយ​​​ភាគ​ច្រើ​ន​​​ត្រូវ​​​បាន​​​គេ​​​​​​​ឲ្យ​​​​​ធ្វើ​កា​រ​​​ជា​​អ្ន​ក​​នេសាទ​ និង​​​​អ្នក​​​បម្រើ​​​ការតាមផ្ទះ​ ​ដែល​​​នៅ​​​ទីនោះ​​​​ពួ​ក​គេ​តែ​ងតែ​​ប្រឈម​នឹង​​សា្ថាន​ភាព​កា​រ​​ងារ​​​​អមនុស្ស​ធម៌។

យោង​តា​ម​របាយការណ៍​​​ ដែល​​ចេញ​កា​ល​​ពី​ដើ​ម​ខែ​នេះ ​បា​ន​ឲ្យ​ដឹង​ថា ​ក្នុង​ចំណោម​ប្រទេ​ស​​ចំ​នួ​ន​​១៥០ ​ដែល​ត្រូ​វ​បាន​​ត្រួ​ត​​ពិនិត្យ​​​​​នោះ​​​​​ ​​ប្រទេ​ស​កម្ពុជា​ស្ថិត​​ក្នុង​​​ចំ​ណាត់​​ថ្នាក់​ទី​៦ បន្ទាប់​​ពី​​ប្រទេ​ស​​អ៊ុយ​ក្រែន ​ហៃ​ទី យេម៉ែន ​ឡាវ និង​ប្រទេ​ស​​អ៊ូ​សបេគី​ស្ថាន។

ដោយប្រើ​ទិន្ន​ន័យថ្មី​នេះ​​ អង​្គការ​​​​អន្តរ​ជាតិ​​​​ទេស​ន្តរប្រវេសន៍​បា​ន​លើក​ឡើង​ថា ​ជន​ជាតិ​​​​ខ្មែរ​​​​​​ចំនួន២៥៨​នាក់​ ជា​ជន​រង​គ្រោះ​ ដែល​ទទួ​ល​បា​ន​ជំ​នួយ​​ពី​​អង្គការ​​ ដែល​មា​ន​មូល​ដ្ឋាន​នៅ​ទី​ក្រុង​ហ្សឺ​ណែវ​នេះ​គ្រាន់​តែ​នៅ​ក្នុង​ឆ្នាំ​​២០១១​។ ​ក្នុង​ករណី​មួយក្នុង​ចំ​ណោ​ម​​ករណី​​ធ​ំ​ៗបំ​ផុត អង​្គការ​​​នេះបា​ន​ជួ​យ​ធ្វើ​មាតុ​ភូមិនិវត្ត​​បុរស​ចំ​នួន​​៦៣នាក់​​ពី​ទូក​​នេសាទ​មួ​យ​គ្រឿង​​នៅ​ក្នុង​ប្រទេ​ស​​ឥណ្ឌូ​ណេ​ស៊ី​។

​របា​យ​ការណ៍​នេះ​​បា​នឲ្យ​ដឹង​ទៀត​ថា “​ករណី​នេះ​​​​បង្ហាញ​​​ពី​​​និន្នាការ​​ដ៏​ធំ​មួ​យ​​នៅ​អា​ស៊ី​អា​គ្នេយ៍ ដោ​យ​មា​ន​​សេចក្តី​​រាយ​កា​រណ៍​កាន់​តែ​ច្រើ​ន​ឡើ​ង​អំ​ពី​កា​រ​​​កើន​​​ឡើង​​​​​​នៃ​​​​កា​រ​ជួ​ញ​ដូរ​មនុស្ស​​​​​​យក​​​ទៅ​​​កេង​ប្រវ័ញ្ចកម្លាំងពល​កម្ម” ជា​ពិសេសនៅ​លើ​ទូ​ក​នេសាទ​។

ក្នុង​ករណី​ទាំង​អស់​​​​ ដែល​​​អង​្គការ​​​​​អន្តរ​ជាតិ​​​ទេស​ន្តរប្រវេសន៍​​​បា​នជួយ ​មាន​​​ជន​រង​គ្រោះ​​​ជា​បុរស​ចំ​នួន​​១១៤​នាក់​ក្នុងឆ្នាំ​​២០១១។ ​បុរស​ចំនួន​៦៩នាក់​ ត្រូ​វបា​ន​បញ្ជូន​​​មក​​​ពី​ប្រទេ​ស​ឥណ្ឌូ​ណេស៊ី​២៦នាក់​ពី​ប្រទេ​ស​​ម៉ា​ឡេស៊ី និង​២៤នាក់ពី​ប្រទេ​ស​ម៉ូរីស​។

​របាយ​ការណ៍នេះ​​បា​ន​លើកឡើង​ថា “ជ​ន​​រង​គ្រោះ​ភាគ​ច្រើ​ន​​បា​ន​វិល​ត្រឡប់​​​មក​​​​វិញ​ដោ​យ​មា​ន​ជំ​នួយ​ពី​​អង​្គការ​​​​​អន្តរ​​​ជាតិ​​​ទេស​​ន្តរ​​ប្រ​វេសន៍​តា​ម​រយៈក្រសួ​ងកា​រ​បរទេ​សកម្ពុជានិងភាគ​ច្រើ​ន​បា​ន​ទទួល​​ជំ​នួយ​​ពី​អង​្គការ​​​​​អន្តរជាតិ​​​ទេស​ន្តរ​​​ប្រវេសន៍​​​ និងអង្គ ការក្រៅ​រដ្ឋាភិ​បាល​​​នានា​​​នៅ​ពេល​មក​ដល់។

​លោក ប្រ៊ូណូ ម៉ាល់​តូនី ប្រធា​ន​ផ្នែក​បេស​ក​កម្ម​របស់អង​្គការ​​​​​អន្តរជាតិ​​​ទេស​ន្តរ​ប្រវេសន៍​ប្រចាំ​នៅ​កម្ពុជា ​​​​មាន​​​ប្រសាសន៍​​​​ថា ​​​ប្រទេស​​​​ជា​​​គោល​ដៅ ​ដែល​​ទទួល​​ជ​ន​ចំ​ណាក​ស្រុក​​ពី​ប្រទេ​ស​កម្ពុជា ជា​រឿយៗ​​​ម​​​ិន​​​សូវ​​​​មា​ន​​​​ការ​​​​​​កា​រ​ពា​រ​​​មនុស្ស​​​ដែល​​​ចូល​​​ទៅ​​​​​ស្វែ​ង​រកកា​រ​​ងារ​ធ្វើ​​​​នោះ​​​ទេ​​​។

លោក​បា​ន​មាន​ប្រសាសន៍​បន្ថែម​ថា​ “គ្មាន​យន្តកា​រ​​កា​រ​ពារ​​ច្បាស់​លាស់​​​ជាមួ​យ​នឹង​ប្រទេស​​ដែល​ទទួល​ជន​ចំ​ណាក​ស្រុក​​​​​​នោះទេ​​​​ ហើយ​មា​ន​ការ​លំបាក​​​​​​ណាស់​​​ក្នុង​​​ការ​​​​​​ស្វែង​​​រក​​​​អត្ត​សញ្ញាណ​ជន​​រង​គ្រោ​ះ​​។​​​​​​កម្មករ​​​ចំណាកស្រុក​ជា​​​ច្រើន​​​​​មិន​​​​​​ហ៊ាន​​​​ទាក់​ទង​នគរបាល​ ឬ​អាជ្ញាធរ​មូល​​ដ្ឋានទេ។

​​​បន្ទាប់​​​ពី​​​មាន​​​​​​សេចក្តី​​​រាយ​​​ការណ៍​​​ជា​​​ច្រើន​​​អំពី​​​​ស្ថានភាព​កា​រ​ងារឃោរ​​​ឃៅ​​​របស់​​​​​​អ្ន​ក​នេសាទ​​​​ខ្មែរ​​​​​​​​នៅ​​​​តាម​​​ទូក​​​​នេសាទ​​​ថៃ​​​នោះ​​​​ ​​​របាយការណ៍​​​អង​្គការ​​​​​អន្តរជាតិ​​​ទេស​ន្តរ​​​ប្រវេសន៍​​​​ ក៏​​បា​ន​ផ្តោតលើ​កា​រ​ជួញ​​ដូរ​កុ​មា​រ​​​ទៅ​ប្រទេ​ស​ថៃ​​ដែរ​ ​​ដែល​​​នៅទី​​​នោះ ​​ពួក​គេ​ត្រូ​វ​បា​ន​​​​​​សាច់​​​ញាតិ​​​របស់​​​ពួក​​​គេ​​​ប្រើ​​​​​ឲ្យ​​​​ធ្វើ​​​ជា​អ្នក​សុំ​ទាន​ ឬ​បង្ខំ​ឲ្យ​លក់​បង្អែម ​លក់​ផ្កា ​ឬ​ខាត់​ស្បែក​ជើង។

​​របា​យ​កា​រណ៍​នេះ​បា​ន​​រក​ឃើញ​ថា “កុមារ​​​​ខ្មែរ​​​សុំ​ទាន​​ភាគ​ច្រើនមិន​ត្រូ​វ​បា​ន​​ជួញ​ដូរ​តា​ម​រយៈ​ក្រុម​ឧក្រិដ្ឋ​​​​ជន​​​ ឬ​ពួ​ក​អ្នក​លេងនោះទេ ប៉ុន្តែ​ពួ​ក​គេ​ទៅ​ប្រទេ​ស​ថៃ​​ជាមួ​យ​ឪពុក​ម្តាយ​​របស់​ខ្លួន​ ឬ​សាច់​ញាតិផ្សេង​ទៀត។

​លោក យ៉ា ណា​​វុធ នាយក​ប្រតិបត្តិ​អង្គការ​​កា​រ៉ាម កម្ពុជា (Caram Cambodia)​​​ បា​ន​មាន​ប្រ​សាសន៍​ថា អត្រា​អត់​កា​រ​​ងារ​ធ្វើ​​ខ្ពស់​​នៅ​​ជ​ន​បទ​ដាច់​ស្រយាល​ និង​តម្រូវ​កា​រ​​កា​រ​ងារ​​​មាន​​​តម្លៃ​​​​​ថោក​​នៅ​ក្នុង​ប្រទេ​ស​​ជិត​ខាង​ ​គឺ​ជា​​កត្តា​សំ​​ខាន់​ពីរ​​ដែលនា​ំ​ឲ្យ​មា​ន​កា​រ​​ជួ​ញ​​ដូរ​​​កម្លាំង​​​ពល​​​កម្ម​​​​​នៅ​ក្នុងប្រទេ​ស​កម្ពុជា​។

​លោក យ៉ា ណា​វុធ ​បា​ន​មា​ន​ប្រ​សាសន៍​ថា “​មកទល់​ពេល​នេះ ប្រជា​​​ពល​​​រដ្ឋ​​​ខ្មែរ​​​​​​ជា​​​​ច្រើន​​​ត្រូវ​បា​ន​​ជួ​ញ​ដូ​រឲ្យ​ធ្វើ​កា​រ​តា​ម​​ផ្ទះ​ និង​​ផ្នែ​ក​នេសាទ​ផងដែរ ជា​ពិ​សេស​​សម្រាប់​​បុរស​​​​មក​​​ពី​​តំ​បន់ជន​បទ​ ដែល​​ត្រូវ​បា​ន​ជួ​ញ​ដូរ​​ទៅ​ប្រទេ​ស​ថៃ​”​​​ ហើយ​​​​​​មាន​​​ការ​​​ប៉ាន់​​​ប្រមាណ​​​ថា មាន​​​​​​​​​ពល​​​រដ្ឋ​​​ខ្មែរ​​​​​ចំ​​នួ​ន​​២០០.០០០នាក់​​​រស់​​នៅ​ទី​នោះ។

លោក​បន្ថែម​ថា បើ​ទោះ​​ជា​លោក​នាយក​​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បា​ន​​ដាក់​បម្រាម​​​មិន​​​ឲ្យនាំ​​​​ស្ត្រី​​​​ជំនួយការ​មេផ្ទះ​ទៅ​ប្រទេ​ស​ម៉ាឡេស៊ី​ក្នុង​ឆ្នាំ​​២០១១​បន្ទាប់​ពី​កើត​មា​ន​រឿង​​អា​ស្រូ​វរំ​លោភ​​​បំពាន​​​ជា​​​​​​ច្រើន​​​​​ក៏​ដោ​យ ក៏​​ចំ​នួ​ន​ស្ត្រី​​​​​ស្វែង​​​រក​កា​រ​ងារ​​តា​ម​ផ្ទះ​​នៅ​ក្រៅ​ប្រទេស​ មិន​​ថយ​ចុ​ះ​​ដែរ​​​។

លោក​បា​ន​មា​ន​ប្រ​សាសន៍​ថា “ប្រ​សិន​ពួ​ក​គេ​មិន​ទៅ​ប្រទេ​ស​ម៉ាឡេស៊ី​ទេ ក៏ពួ​ក​គេ​ទៅ​​ទី​កន្លែ​ង​ផ្សេង​ទៀតដែរ។​ប្រសិន​ជា​​រដ្ឋា​ភិ​បា​ល​មិន​ព្យាយាម​​បង្កើត​កា​រ​ងារ​ឲ្យ​​បា​ន​ច្រើន​ និង​ធ្វើ​ឲ្យ​សា្ថានភាព​កា​រ​​ងា​រ​​ និង​ប្រាក់​ខែ​បា​ន​ប្រ​សើរទេនោះ ចំ​នួ​ន​ជនរង​គ្រោះ​កម្ពុជា នឹង​នៅ​តែ​កើន​ឡើង​”៕

(រាយ​កា​រ​ណ៍បន្ថែម​​ដោ​យ មិុច ដារ៉ា)

ប្រែសម្រួល​ដោ​យ ចេវ ប៊ុននី​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស