34.8 C
Phnom Penh

រដ្ឋ​មន្ត្រី​ព្រះ​បរម​រាជ​វាំង​​ព្រួយបា​រម្ភ​​អ​ំ​ពី​ថវិកាសម្រាប់​​ចំ​ណាយទៅលើ​ការ​​សាងសង់ព្រះ​មេរុ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

រដ្ឋ​មន្ត្រី​​រដ្ឋាភិ​បាល​​ទទួ​ល​បន្ទុក​​ការងារ​សាងសង់​ព្រះ​មេរុ​​សម្រាប់​ថ្វាយ​​ព្រះ​ភ្លើង​ព្រះ​បុរម​សព​សម្តេច​ ព្រះ​​នរោត្តម​ សី​ហនុបា​ន​លើក​ឡើង​កា​ល​ពី​ម្សិល​មិញ​ថា លោក​បា​រម្ភ​​ថា ​រដ្ឋា​ភិ​បា​ល​មិន​ទាន់បានផ្តល់មូ​ល​និធិ​​សម្រាប់​គម្រោង​​សាងសង់នៅ​ឡើយ​ទេ។

​​កា​ល​ពី​ម្សិល​មិញនៅ​ក្នុង​កិច្ច​ប្រជុំ​មួ​យ​​​​ជាមួ​យ​​សមា​ជិក​​គណៈ​កម្មា​ធិ​កា​រ​រៀប​ចំ​ព្រះ​រាជពិ​ធី​បុណ្យ​​ថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរម​សព ​សម្តេច​ឪ លោក គង់ សំ​អុល ​រដ្ឋ​មន្ត្រី​ព្រះ​បរម​រាជ​វាំង​បា​ន​ជំ​​រុញ​ឲ្យ​​ក្រ​សួ​ង​​ហិរញ្ញ​វត្ថុ​​ចាប់​ផ្តើម​​​ចេញ​ថ្លៃ​ចំ​ណាយ​សាងសង់​ព្រះមេរុ​ប្រមាណ​១,២លា​ន​​ដុលា្លារ​ ដល់​ក្រសួ​ង​ព្រះ​បរម​រាជ​វាំង ដែលជាអ្នក​​ទទួល​​បន្ទុក​សាង​សង់​។

លោក គង់ សំ​អុល ​បា​ន​មា​ន​ប្រ​សាសន៍​ថា  “សូ​ម​​ទម្លាក់ថវិ​កា​ឲ្យ​បា​ន​ឆាប់​ ​មកឲ្យ​អនុ​គណៈ​​កម្មការ​​ទទួល​បន្ទុក​​ថវិ​កា។ ពី​ព្រោះ​មក​ទល់​ពេល​នេះ ​ប្រាក់​មិនទាន់ធ្លាក់មក​ដល់ទេ​”។

​លោក គង់ សំ​អុល​ ​បា​ន​លើក​ឡើង​អំ​ពី​​កា​រ​​សាង​សង់​​ព្រះ​មេរុ​​នៅ​វាល​ព្រះ​​មេរុ ​ស្ថិតនៅ​ទល់​មុខ​​សារមន្ទីរ​​ជាតិ​​ថា “ ការសាង​សង់​បាន​ចប់​៨០​ភាគ​​រយ​ហើយ​ ហើយ​​ខ្ញុំ​​រំ​ពឹង​ថា នឹង​ចប់​ជា​ស្ថាពរ​នៅក្នុង​ពីរ​​សប្តាហ៍​ទៀត​”។

​លោក គាត ឈន់ ​រដ្ឋ​មន្ត្រី​ក្រ​សួ​ង​សេដ្ឋ​កិច្ច និងហិរញ្ញ​វត្ថុ​ បា​ន​​ឆ្លើយ​តប​ថា ក្រសួង​​​របស់​លោក​​កំ​ពុងរៀបចំទម្លាក់​ប្រាក់​​ឲ្យ​បា​ន​ឆាប់​បំផុត។ ​លោក គាត ឈន់ ​​​មា​ន​ប្រ​សាសន៍​ថា“ ដរាប​ណា​​មា​ន​​បទ​បញ្ជា ដែល​ភា​សា​ខ្មែរ​យើងថា ទៅ ​’អ្នក​ត្រូវតែរត់​ជើង​បី​ ជើង​បួ​ន​’ ពី​ព្រោះ​យើង​ដឹងហើយ​ថា នេះ​ជា​ការ​ងារបន្ទាន់​”។

នៅ​ក្នុង​សុន្ទរកថា​មួយ​​នៅឯ​វាល​ព្រះ​មេរុ​​ក្នុង​ខែ​​ធ្នូ លោក​នាយក​​រដ្ឋមន្ត្រី​ ហ៊ុន សែន ​បា​ន​​មានប្រសាសន៍​កា​រ​ពា​រ​​សេចក្តី​សម្រេច​របស់​រដ្ឋាភិ​បាល​​ក្នុង​កា​រ​ប្រគល់​កិច្ច​សន្យា​​​សាង​សង់​ព្រះ​មេរុ​ឲ្យទៅ​ក្រុម​ហ៊ុនវីស្បាន ដែល​ជា​ក្រុម​​ហ៊ុន​របស់​​លោកស្រី គង់ បញ្ញា កូន​ស្រី​បង្កើត​​របស់​លោក គង់ សំ​អុល​។ កិច្ច​សន្យា​នេះ ត្រូ​វ​បា​ន​ប្រគល់​ឲ្យ​​ដោ​យ​គ្មាន​​ដំ​ណើរ​កា​រ​ដាក់ដេញថ្លៃ ហើយតាមប្រសាសន៍​​លោក ហ៊ុន សែន ថាដោយសារគ្មាន​ពេល​គ្រប់​គ្រាន់​សម្រាប់​ផ្សព្វ​ផ្សាយ​​និង​​ដាក់​ឲ្យ​ដេញ​ថ្លៃ​​គម្រោង​​នេះ​ ជា​សាធារ​ណៈ​ទេ​។

​លោក ហ៊ុន សែន ក៏បា​ន​ច្រាន​ចោល​ចំពោះកា​រ​​អត្ថាធិ​ប្បាយ​​របស់​ព្រះ​អង្គម្ចាស់​ ស៊ីសុវត្ថិ ធម្មិកោ អ្នក​នាំ​ពាក្យ​​របស់​ខុទ្ទកា​ល័យ​ព្រះ​បរម​រាជ​វាំ​ង​ ដែល​មា​ន​ព្រះ​បន្ទូល​ថា គេ​ប្រាប់​ព្រះ​អង​្គ​ថា គម្រោង​នេះ​នឹងចំ​ណាយ​អស់​៥លាន​​ដុល្លារ​។ លោក ហ៊ុន សែន ​បា​ន​មា​ន​ប្រ​សាសន៍ថា ​ចំ​ណា​យសម្រាប់សាងសង់គឺ​ត្រឹមតែ​១,២លា​ន​​ដុល្លារ​​ប៉ុណ្ណោះ​។

​លោកឧបនា​យក​រដ្ឋ​មន្ត្រី ញឹក ប៊ុន​ឆៃ ដែល​​បា​ន​ចូ​ល​រួ​ម​ក្នុង​កិច្ច​ប្រជុំ​ កា​ល​ពី​ម្សិល​មិញដែរ បា​ន​មា​ន​ប្រ​សាសន៍​ ​រដ្ឋា​ភិ​បាល​កំ​ពុង​​​អនុ​វត្ត​តាមនី​តិ​វិធី​​​ក្នុង​កា​ររក្សាទុក​មូល​និ​ធិ​សិន មុន​នឹងការ​វាយ​តម្លៃ​ពី​គុណ​ភាព​។

​លោក​បា​ន​លើក​ឡើង​ថា “សូម្បី​​តែ​ក្រោយ​ពី​​ការ​សាង​សង់​ចប់​រួច​រាល់ ក៏​យើង​​ចាំ​បាច់​ត្រូវ​​​ត្រួត​ពិ​និត្យ​​គុណ​ភាព​​ដែរ​ មុន​ពេល​​បង់​ប្រាក់​ឲ្យ​ពួ​ក​គេ​។ តើ​មា​ន​អ្វី​​ខុស​ទៅ​?”។

​លោក គង់ សំ​អុល​ ក៏​បាន​​ប្រកាស​​នៅ​ក្នុង​កិច្ច​ប្រជុំ​ កា​ល​ពី​ម្សិល​មិញ​​ថា កា​រ​ថ្វាយ​ព្រះ​ភ្លើង​ ព្រះ​បរម​សពអតី​ត​ព្រះ​មហា​វីរក្សត្រ ​នៅ​ថ្ងៃ​ទី៤ ខែកុម្ភៈ ដោយមាន​បាញ់​កាំ​ជ្រួច​​ និង​បាញ់​កាំ​ភ្លើង​​រយៈ​ពេល​ប្រាំ​នាទី​។

​លោក ខៀង កាញារីទ្ធ រដ្ឋ​មន្ត្រីក្រសួ​ង​​ព័ត៌មា​ន​​បា​ន​មា​ន​ប្រ​សាសន៍​អំ​ឡុង​កិច្ច​ប្រជុំ​នេះ​ថា ​អ្ន​ក​យក​ព័ត៌មា​ន​ជា​ង​​១.០០០នាក់​​នៅ​ក្នុង​ប្រទេ​ស​កម្ពុជា និង​មក​ពី​បរទេស​បា​ន​ដាក់​ពាក្យ​សុំ​​ចូ​ល​រួ​ម​យកព៍ត៌មានអំពីព្រឹត្តិ​កា​រ​ណ៍​នេះ​ ដែល​គេ​រំ​ពឹង​ថា​​ នឹង​មា​ន​មនុស្ស​​​ជាង​​១,៥លាន​នាក់ ធ្វើដំណើរ​​មកកាន់​រាជ​ធានី​ភ្នំពេញ​៕ប្រែសម្រួល​ដោ​យ ចេវ ប៊ុននី​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស