41.3 C
Phnom Penh

មនុស្ស​បី​នាក់​ស្លាប់​បន្ទាប់​ពី​រថយន្ត​ដឹក​ឈើ​គ្រញូង​​បុក​ផ្ទះលក់​ដូរ​​មួយ​ខ្នងនៅ​ក្នុង​ខេត្ត​ក្រចេះ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នគរបាល​បាន​ឲ្យ​ដឹង​កាលពី​ថ្ងៃអាទិត្យ​ថា​​មនុស្ស​បី​នាក់​បាន​ស្លាប់​​ និង​មនុស្ស​ពីរ​នាក់​ទៀត​បាន​រង​របួស​​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍​នៅ​ពេល​រថយន្ត​តូយ៉ូតាកាមរី​ដែល​ដឹក​ឈើ​ប្រណីត​មួយ​គ្រឿង​បាន​បុក​ជា​មួយនឹង​​ម៉ូតូ​មួយ​គ្រឿង​​ ហើយ​បាន​រេ​ចង្កូត​​ទៅ​បុក​ផ្ទះ​លក់​ដូរ​មួយ​ខ្នង​ទៀត​​ នៅ​ក្នុង​ខេត្ត​ក្រចេះ​។

លោក ចាន់ សុគីម អធិការ​នគរបាល​ស្រុក​ស្នួល​មាន​ប្រ​សាសន៍ថា​​ “ដោយសារ​រថយន្ត​នោះ​បើក​លឿន​ពេក ​វាបាន​រេ​ចង្កូត​ហើយ​បាន​បុក​​ជា​មួយ​នឹង​ម៉ូតូ​មួយ​គ្រឿង​​បណ្តាល​ឲ្យ​អ្នក​បើក​បរ​ម៉ូតូ​ និង​អ្នក​ជិះ​ពី​ក្រោយ​​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង​កើត​ហេតុ​​ ហើយ​រយន្ត​នោះ​បាន​ក្រឡាប់​ ហើយ​​ទៅ​បុក​បុរស​ម្នាក់​ទៀត​ នៅ​ក្នុង​ផ្ទះ​លក់​ដូរ​នៅលើ​​ចិញ្ចើម​ផ្លូវ​ផ្នែក​ខាង​ស្តាំ​”។

លោកបាន​​​បន្តថា​​ អ្នក​បើក​បរ​ម៉ូតូ​ឈ្មោះ ហុង ត្រា អាយុ​១៦​ឆ្នាំ​ និង​អ្នក​ជិះ​ពី​ក្រោយ​ឈ្មោះ យ៉ាន ស្ងួន​ អាយុ ១៩​ឆ្នាំ​ព្រម​ទាំង​ម្ចាស់​​​​ផ្ទះ​ឈ្មោះ ​ចៃ ជួន​ អាយុ​៦០​ឆ្នាំ​​ ស្លាប់​ភ្លាមនៅនឹង​​កន្លែង​កើត​ហេតុ​​ដោយ​លោក​បន្ថែម​ថា​ រីឯ​អ្នក​បើក​រថយន្ត​ និង​អ្នក​រួម​ដំណើ​​រក៏​បាន​រង​របួស​ក្នុង​ឧបទ្ទវហេតុ​នោះ​ផង​ដែរ​។

លោក​មាន​ប្រសាសន៍​បន្តទៀត​ថា​ “​អ្នក​បើក​បរ​រថយន្ត​ និង​អ្នក​រួម​ដំណើ​របាន​រង​របួស​ដោយ​សារ​ឈើ​ក្នុង​រថ​យន្ត​ទង្គិច​។ពួក​គេ​ត្រូវ​ឈើ​បុក​ត្រូវ​ចំ​ជើង និងដៃ​​ ហើយ​កំពុង​ស្ថិត​ក្នុង​ស្ថានភាព​ធ្ងន់​ ​និង​ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល​នៅ​ប្រទេស​វៀតណាម​”។​

លោក សុគីម បាន​បន្ថែមថា ទាំង​រថយន្ត​និង​ឈើ​ប្រណីត​ត្រូវ​បាន​នគរបាល​យក​មក​រក្សាទុក​នៅ​អធិការដ្ឋាន​នគរបាល​ស្រុកស្នួល​ដើម្បី​រង់ចាំ​ការ​ដោះស្រាយ៕ប្រែសម្រួល​ដោយ ឃិន ណៃ​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស