28 C
Phnom Penh

បុរស​ពីរនាក់​ត្រូវ​​​ចាប់​ខ្លួន​​ពី​បទ​​ជួញ​​ដូរ​​ពស់​ថ្លាន់ និង​សត្វ​​ទន្សង​មួ​យ​ក្បាល ក្នុង​រាជធានីភ្នំពេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ថ្ងៃ​អាទិត្យ​ ​អាជ្ញាធរ​បាន​ចាប់​ខ្លួន​បុរសពីរនាក់​​ក្នុង​រាជ​ធានី​ភ្នំពេញ​​​ពី​បទ​​ជួ​ញដូរ​​​សត្វ​ល្មូន​ទម្ងន់​​​ជា​ង​៤០​គី​ឡូ​ក្រាម​ នៅ​ពេល​​ពួ​ក​គេ​​​កំពុង​​​​ដឹក​​ពស់ថ្លាន់​​​ចំ​នួ​ន​ប្រាំ​ក្បាល​​​ទៅ​​រក្សា​​ទុ​ក​ក្នុង​ផ្ទះ​​ជួ​ល​មួ​យ​​នៅ​ក្នុង​​ខណ្ឌ​​ទួ​ល​គោក​។

​​លោក ប៊ុ​ន សុខសារ៉ា​វុធ នាយ​ប៉ុស្តិ៍​នគរបា​ល​​សង្កាត់​ទឹក​ល្អក់​១ ​បា​ន​មា​ន​​ប្រ​សាស​ន៍​ថា ​ឈ្មោះ សុខ ឌីង ​អាយុ​​៤០​ឆ្នាំ​ និង​ឈ្មោះ  ​សុខ  ធី ​​អា​យុ​២២ឆ្នាំ ​​បា​ន​​រក្សាទុក​​​ពស់​ថ្លាន់​ចំ​នួន​បួ​ន​​ក្បាល​​​ និង​ទន្សង​មួ​យ​ក្បាល​។ ​

លោក​​​​បា​នមាន​ប្រសាសន៍​​បន្ត​ថា“ សត្វ​ទន្សង​នេះ​មា​ន​ទម្ងន់​​​​​ប្រហែល​ជា​ពីរ​គីឡូ​ក្រាម​ ​និង​ពស់​ថ្លា​ន់​ចំនួ​នបួ​ន​ក្បាល​​ទម្ងន់​​​ប្រហែល​​៤០​គី​ឡូក្រាម”។

​លោក​​មាន​ប្រសាសន៍​បន្ថែមទៀត​​​ថានគរបាល​បា​ន​ចាប់​ខ្លួន​​បុរស​ទាំង​ពីរ​នាក់​នេះ​ បន្ទាប់​ពី​​​ទទួល​បា​ន​ព័ត៌​មា​ន​​ពី​អ្នក​ស្រុក​​ដែល​សង្ស័​យ​ថា ​មា​ន​កា​រ​ជួញ​​ដូ​រ​​សត្វ​ព្រៃ​កើត​ឡើង​​នៅ​ក្នុង​ផ្ទះជួល​​នោះ​។

លោក សុខសារ៉ា​វុធ ​បា​ន​មា​ន​ប្រ​សាសន៍​ថា “ជ​ន​សង្ស័យ​ទាំ​ង​​ពីរ​នាក់​នេះ បា​ន​​សារ​ភាព ប៉ុន្តែ​​ពួ​ក​គេ​បាន​និយាយ​ថា ​ពួក​គេ​ត្រូវ​បា​នជួ​ល​ឲ្យ​ដឹក​​សត្វ​ល្មូ​ន​នេះ​ ​ហើយ​ពួ​កគេ​មិន​មែ​ន​ជា​ម្ចាស់​​សត្វ​ល្មូ​នទាំង​​នេះ​ទេ​​”។

​​លោក ហួត ​ចាន់​យូ​រ៉ាន់ អធិកា​រ​​នគរបា​ល​​ខណ្ឌ​ទួល​គោក ​បា​ន​មាន​ប្រ​សាសន៍​ថា ​បុរស​​ទាំ​ង​ពី​រនាក់​​ បច្ចុប្បន្ន​នេះ​​​កំ​ពុង​​ត្រូវ​នគរបា​ល​សេដ្ឋ​កិច្ច​ឃុំ​ខ្លួន ហើយ​នគរបាល​នឹង​សាក​សួរ​​ពួក​គេ​​​បន្ថែម​​ទៀត​​នៅ​ថ្ងៃ​នេះ​៕ប្រែសម្រួល​ដោ​យ ចេវ ប៊ុននី​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស