29 C
Phnom Penh

ទិន​្ន​ផល​អំបិល​ប្រមូល​បាន​ក្នុង​ខែ​មក​រា​ទទួល​រង​នូវការ​បំផ្លិច​បំផ្លាញ​ដោយ​សារ​ទឹក​ភ្លៀង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កសិករ​បាន​ឲ្យ​ដឹងថា កាល​ពីម្សិល​មិញ​ថា ​ភ្លៀង​ធ្លាក់​ដ៏ច្រើន​កាលពី​ចុង​សប្តាហ៍​មុ​ន​ បាន​បំផ្លិច​បំផ្លាញ​​អំបិល​ទាំង​អស់​ ខណៈ​ដែល​ការ​ប្រមូល​ទិន្នផល​ជិត​ចូល​មក​ដល់​ ក្នុង​ខែ​នេះ​ នៅ​ខេត្ត​កែប​ ​និង​ខេត្ត​កំពត​។

​​ លោក អ៊ុំ​ ជុន ​ប្រធាន​សហគម​ន៍​អ្នក​ផលិត​អំបិល​ខេត្ត​កែប​-កំពត​ បាន​លើក​ឡើងថា “អំបិល​ដែល​យើង​ត្រៀ​ម​ប្រមូល​ផល​ ក្នុង​សប្តាហ៍​នេះ​ ទទួល​រង​នូវការ​បំផ្លិច​បំផ្លាញ​ខ្ទេច​ខ្ទី​អស់​ហើយ ​ដោយ​សារតែ​ភ្លៀង​ធ្លាក់​ខ្លាំង​ពេក​”។ ​លោក​បាន​និយាយ​បន្ត​ទៀត​ថា ​កាលពីឆ្នាំ​មុន​កសិករ​បាន​​ប្រមូល​ទិន្ន​ផ​ល​អំបិល​បាន​ពី​២០​ភាគ​រយ ទៅ​៣០​ភាគ​រយ​ ក្នុងខែ​មករា​ឆ្នាំ​២០១២​។​

លោក ​ជុន បាន​លើក​ឡើង​បន្ថែម​ទៀ​ត​ថា “ ក្នុងខែ​មករា​ឆ្នាំនេ​ះ យើង​ប្រមូល​ផ​ល​បាន​សូន្យភាគ​រយ​”។ ​លោក​បាន​ឲ្យដឹង​បន្ថែម​ទៀតថា ​លោក​មិន​ទាន់​ច្បាស់​ទេថា​ តើភ្លៀង​បានបំផ្លិច​បំផ្លាញ​អំពិល​អស់​ប៉ុន្មា​ន​តោន​ពិត​ប្រាកដ​ទេ​។ ​យោង​តាមលោក​ ជុន បាន​ឲ្យ​ដឹងថា ​កាលពីឆ្នាំ​មុន​ កសិករ​ផ​លិត​អំបិល​បាន​ជាង​៨០.០០០​តោន​ នៅ​លើ​ផ្ទៃ​ដី​៤.៥០០​ហិកតា។ ​លោក​​និ​យា​យ​ថា ​ជា​ធម្មតា ប្រទេស​​​កម្ពុជា​ផលិត​អំ​​បិល​បាន​៩០.០០០​តោន​​ក្នុង​មួយឆ្នាំ​ នៅ​ខេត្ត​កែប​ និង​ខេត្ត​កំពត​។​

លោក​ ជុន បាន​លើក​ឡើង​បន្ត​ទៀត​ថា “ឆ្នាំ​នេះ ​យើង​គិតថា មិនអាច​មាន​អំបិ​ល​គ្រប់​​គ្រាន់​ទេ​។ កសិករ​អាច​នឹង​មិនទទួ​ល​បាន​ប្រាក់​​ចំណេញ​ទេ​”។ ​លោក​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ​ដី​ស្រែ​អំបិ លមួយ​ហិ​កតា ​អាច​ផលិត​អំបិល​បាន​២០​តោន​ក្នុង​មួ​យ​ឆ្នាំ ដោយ​ត្រូវ​ចំណាយ​​ថ្លៃដើម​អស់​២​០​០​រៀល​ ឬ​ប្រហែល​០,០៥​ដុល្លារ​ ក្នុង​មួយ​គីឡូ​ក្រាម​។

លោក នីម ផុន ​អាយុ​៦០​ឆ្នាំ​ កសិករ​ផលិត​អំបិល​នៅ​ស្រុក​​ទឹក​ឈូរ ខេត្ត​កំពត​ ដែល​បាន​ផលិត​អំបិល​បាន​ជាង​៣០​០​តោន​ កាលពីឆ្នាំ​មុន​ បាន​លើក​ឡើងថា ​ដីទំហំ​២៥​ហិកតា​របស់​​លោក​​ទទួល​រង​នូវ​ការ​​បំផ្លិច​បំផ្លាញ​ដោយសារ​តែទឹក​ភ្លៀង​។

លោកបាន​និយាយថា “ខ្ញុំចំណាយ​ប្រា​ក់​អស់​២.៥០០​ដុល្លារ ​លើ​កម្លាំង​ពល​កម្ម​ និង​ប្រេង​​សាំង​ ប៉ុន្តែ​ អំបិល​ទាំងអស់​ត្រូវ​បា​ន​បំផ្លិចបំផ្លាញ​។ ​យើង​កំពុងតែ​រៀបចំ​ស្រែ​​របស់​​យើង​សាជាថ្មី​ ហើយ​យើង​នឹង​ចាប់​ផ្តើម​​ប្រមូល​​ផល​នៅក្នុង​ខែ​កុម្ភៈ​ ប្រសិន​បើ​មិន​មាន​ភ្លៀង​​ធ្លាក់​ទេ​នោះ​”។

​កាល​ពី​ខែ​វិ​ច្ឆិកា​​​​​ឆ្នាំ​២០១០​ ​ទឹក​ទំនន់​ដ៏​ខ្លាំង​បាន​បំ​ផ្លិច​បំ​ផ្លាញ​​ស្រែ​អំបិល​អស់​ប្រមាណជិត​១.៥០០​ហិ​ក​តា​​។

​បរិមាណ​ផលិត​ធ្លាក​់ចុះ​យ៉ាង​គ​ំហុក​ ឆ្លុះ​​​បញ្ចាំង​ឲ្យ​ឃើញថា ​ទីផ្សារ​កម្ពុជា​ត្រូវ​កា​រ​​​សកម្មភាព​នាំចូល​អំពិល​ពីប្រទេស​ចិន​ ​ជា​ច្រើន​ពាន់​តោន​ ដើម្បី​ឆ្លើយតប​ទៅ​នឹ​ង​តម្រូវការ​ ហើយ​តម្លៃ​នៅលើ​ទីផ្សារ​ក្នុង​ស្រុក​នឹង​កើន​ឡើងខ្ពស់​​ដល់​​២១.០០០​រៀ​ល​ (៥,២៥​ដុល្លារសហរដ្ឋអាមេរិក​) ក្នុង​មួយ​បាវ​​ទម្ងន់​៥០​គី​ឡូក្រាម​៕ប្រែ​សម្រួល​ដោយ កង សុធា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស