26 C
Phnom Penh

អ្នកជំនាញដោះមីនអាមេរិក ត្រូវបញ្ជូន​ទៅព្យាបាលនៅក្រៅប្រទេស​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រីរបស់​ស្ថាន​ទូត​​អាមេរិក​​ ប្រចាំ​កម្ពុជា​ម្នាក់ ​និ​យា​យ​កា​ល​ពី​ម្សិល​មិញ​​ថា ​អ្នក​ជំ​នាញ​​ផ្នែក​​ដោះ​មីន​បី​នាក់​ក្នុង​ចំ​ណោម​​អ្នក​ជំ​នាញ​​​បួ​ន​នាក់​ ដែល​​បា​ន​រង​​របួស​​​ដោ​យ​សារ​​កា​រ​ផ្ទុះ​​​យុទ្ធ​ភណ្ឌ​​មិន​ទាន់​ផ្ទុះ​​ អំ​ឡុង​ពេល​​អញ្ជើញ​​ចូ​ល​រួ​ម​វគ្គ​បណ្តុះ​បណ្តាល​​ផ្នែកជំ​នាញ​ដោះ​មីន​ដល់​អ្នក​ដោ​ះ​មីន​ខ្មែរ​នៅ​ក្នុងមជ្ឈ​មណ្ឌល​សកម្ម​ភាពកម្ចាត់​​មីន​​កម្ពុជា​​ ​ក្នុង​​ខេត្ត​​កំ​ពង់​ឆ្នាំង​​កា​ល​​ពី​ថ្ងៃ​អង្គារ គឺ​ជា​​ទាហា​ន​កង​ម៉ា​រីន​សហរដ្ឋ​អា​មេរិ​ក​ និង​ត្រូ​វ​បា​ន​បញ្ជូ​ន​​ទៅ​កាន់​ក្រុ​ង​បា​ង​កក​​ ដើម្បី​​ទទួល​កា​រ​​ព្យា​បាន​បន្ត​ទៀត​។

លោក ចន ស៊ីមម៉ុន (John Simmons)​ អ្នក​នាំ​​ពាក្យ​ប្រចាំសា្ថាន​​ទូត​អា​មេរិ​ក បា​ន​លើក​ឡើង​ក្នុង​អុី​ម៉េល​​មួ​យ​ថា អ្នក​​ដោ​ះ​មី​ន​​​​​​ជន​ជាតិ​អាមេរិកាំងទី​៤ ដែល​បាន​រងរបួសក្នុង​ហេតុ​ការណ៍​ផ្ទុះ​នោះ​ដែរ ​គឺ​ជា​​អ្ន​កជាប់​កិច្ច​សន្យា​ធ្វើ​កា​រ​ឲ្យ​មូល​និ​ធិ​មនុស្ស​​ធម៌​​ ហ្គូលដិន វ៉េ​ស (Golden West Foundation) ដែល​ជា​អង្គការ​មិន​រក​​ប្រាក់​​កម្រៃ​​​នៅក្នុង​អា​មេរិ​ក​​ ដោយត្រូវ​ធ្វើ​ការ​​ជាមួ​យ​មជ្ឈមណ្ឌល​សកម្ម​ភាព​កម្ចាត់មីន​​កម្ពុជា​​​ដើម្បី​បណ្តុះ​បណ្តាល​​ និង​គាំ​ទ្រ​​ដល់​ការ​​ងារ​បោសសម្អាត​ដោះ​​យុទ្ធ​ភណ្ឌមិន​ទាន់​ផ្ទុះ​នៅ​ក្នុងប្រទេសកម្ពុជា។

​បុគ្គលិករបស់មូលនិធិហ្គូលដិន វ៉េស ​ម្នាក់ ​ដែលបានធ្វើ​​ដំ​ណើរ​ចេញពី​​​អា​ហ្វ្រិក​​ខាង​​ត្បូង​​មក​ដល់​ប្រទេស​កម្ពុជា​​កា​លពី​ម្សិល​មិញ ​ដើម្បី​​ចូលរួមស៊ើប​អង្កេត​​ដោ​យ​ផ្ទាល់​​ក្នុង​ហេតុការណ៍​​ផ្ទុះ​គ្រាប់ជា​​​យថា​​ហេតុ​នៅ​​​ក្នុង​មណ្ឌល​បណ្តុះ​បណ្តាល​​ផ្នែក​បច្ចេក​ទេស ក្នុ​ង​ខេត្ត​កំ​ពង់​ឆ្នាំង មាន​ប្រសាសន៍ថា ​អ្នក​ដោះមី​ន​របស់​ខ្លួន ​កំ​ពុង​ទទួល​​កា​រ​ព្យាបា​លនៅ​​​មន្ទីរ​​ពេទ្យ​ ក្នុង​រាជធានី​ភ្នំពេញ​​នៅ​ឡើយ​។ ​អាជ្ញាធរ​មូល​ដ្ឋាន​កំ​ពុង​ធ្វើ​កា​រ​​ស៊ើប​អង្កេត​​​របស់​ខ្លួនអំពីហេតុ​ការណ៍​ផ្ទុះនេះ​ដែរ។

លោក មិញ សុវ៉ាត ប្រធា​ន​មជ្ឈ​មណ្ឌល​​បណ្តុះ​បណ្តាល​ផ្នែកជំ​នាញ​ដោះ​មីនរបស់​មជ្ឈមណ្ឌល​សកម្ម​ភាព​​កម្ចាត់មីន​​កម្ពុជា​​ ក្នុង​​ខេត្ត​កំ​ពង់​ឆ្នាំ​ង ​បា​ន​មា​ន​ប្រ​សាសន៍​ថា“ ពេល​នេះ ក្រុម​​ការងាររបស់​យើង​​កំពុង​​តែ​ស្រាវ​ជ្រាវ​​ថា​ តើ​​យុទ្ធ​ភណ្ឌ​មិន​ទាន់​ផ្ទុះ​នេះ​​ផ្ទុះ​ឡើង​និង​ធ្វើ​ឲ្យ​​អ្នក​ជំ​នាញ​​ដោះ​មីន​​អា​មេរិកាំ​ង​​រង​របួស​ដោយ​របៀប​ណា​”។ លោក​បន្ថែម​ថា “យើង​មិន​អា​ច​រាយ​ការណ៍​​អំ​ពី​​យុទ្ធ​​ភណ្ឌ​មិន​ទាន់​ផ្ទុះ​នេះ បានផ្ទុះឡើង​​ដោ​យ​​របៀបណា​​ទេ ​ពី​ព្រោះ​​ក្រុម​របស់​យើង​​កំ​ពុងតែ​​ស៊ើប​អង្កេត​​រឿង​នេះ​នៅ​ឡើយ​”។​​​​​​

យោង​តាម​លោក​ សុវ៉ាត បា​ន​ឲ្យ​ដឹង​ថា ជន​ជាតិ​អា​មេរិកាំ​ង​​បួ​ន​នាក់នេះ ​បា​ន​​អញ្ជើញ​មកចូលរួម​បើក​​វគ្គ​បណ្តុះ​បណ្តាល​​ផ្នែក​ជំ​នាញ​ដោះ​មីន​រយៈ​ពេល​​បួ​ន​សប្តាហ៍ ដោយ​សហ​ការជាមួ​យ​​បុគ្គលិកមជ្ឈ​មណ្ឌល​សកម្ម​ភាព​កម្ចាត់​មីន​​កម្ពុជា​​ រួមជាមួយមន្ត្រី​កង​យោធ​​ពលខេមរ​ភូមិន្ទ និងបុគ្គលិកមក​ពី​​​មជ្ឈ​មណ្ឌល​ជាតិ​សម្រាប់​កង​កម្លាំង​​រក្សា​សន្តិភាព និង​បោស​សម្អាត​យុទ្ធ​ភណ្ឌ​បន្សល់​ទុក​​ពី​សម័យ​​សង្គ្រាម​។

​លោក ហ៊ុល វាសនា អធិ​កា​រ​​នគរ​បាល​ក្រុង​កំ​ពង់​ឆ្នាំ​ង ​ដែល​​ចូ​ល​រួ​ម​​ក្នុង​​កា​រ​ស៊ើប​អង្កេត​រយៈ​ពេល​​ពីរម៉ោង​​នៅ​ក្នុងមជ្ឈ​មណ្ឌល​សកម្ម​ភាព​កម្ចាត់​​មីន​​កម្ពុជា​​​កា​ល​ពី​ម្សិល​មិញ​​ លើក​ឡើង​ថា សេចក្តី​រាយការណ៍​បឋម​​បង្ហាញ​​ថា ​កា​រផ្ទុះបា​ន​កើត​ឡើ​ង​​​ក្នុង​រោង​ជាង​ ពីព្រោះ​​​បុគ្គ​លិក​​អា​មេរិកាំ​ង​​បាន​ព្យាយាមដោះ​ក្បាល​គ្រាប់​​កាំ​ភ្លើង​យន្ត​ប្រភេទ​២៣​មិល្លីម៉ែត្រ។

​លោក រ៉ូចជើ ហេស (Roger Hess) នាយក​​ផ្នែក​ប្រតិបត្តិកា​រ​​របស់មូល​និធិ​ហ្គូល​ដិន វ៉េស  ​ដែលអញ្ជើញ​​មក​​ដល់​​ប្រទេ​ស​កម្ពុជា​​កា​ល​ពី​យប់​មិញ ​បា​ន​លើក​ឡើង​ថា វា​ហាក់​ដូច​ជា​ឆាប់​ពេក​ហើយ​​ក្នុង​ការ​និយាយ​រៀប​រាប់​អំពី​មូលហេតុនៃកា​រ​ផ្ទុះ​​នោះ​។

​លោក​បាន​លើក​ឡើង​ក្នុង​អុីម៉េល​​មួ​យ​​កា​ល​ពី​ម្សិល​មិញ​​ថា “ ​​រវាង​​ម្សិល​មិញ និង​ថ្ងៃ​នេះ​ យើង​​បា​ន​ឮ​ការ​បក​ស្រាយ​ផ្សេងៗ​គ្នា​​ អំពីអ្វី​​ដែល​​បា​ន​កើត​ឡើ​ង​ចំពោះ​បុគ្គលិក​ ហើយ​សូម្បី​​តែ​អ្នកនៅ​ទី​កន្លែ​ង​កើត​ហេតុ​​ការណ៍​ក៏បាន​និយាយដែរ​។ កា​រ​បក​ស្រាយ​ទាំ​ង​នោះ​មិន​គួរ​យក​ជា​ការ​​ពិត​ទេ ព្រោះវា​មិន​ផ្អែក​តាមព័ត៌​មា​ន​បានមក​ពីអ្នកដឹង​ហេតុ​ការណ៍ពិតប្រាកដ​នោះទេ​”។

​លោក​​បន្តថា “បុគ្គលិក​ទាំ​ង​អស់​​ បច្ចុប្បន្ន​នេះកំពុង​ទទួល​កា​រ​ព្យាបាលមុខ​​​របួស​​របស់​ខ្លួនហើ យ​​លុះ​ត្រា​កា​រ​​ស៊ើប​អង្កេត​​ចប់​សព្វ​គ្រប់អ្វីៗ​នឹង​អាចវាយ​តម្លៃ​​ឲ្យច្បាស់​លាស់បា​ន​”។

លោក រ៉ចជើ ហេស ​បន្ថែម​ថា ​លោក​នឹង​​អញ្ជើញទៅ​​សួរ​សុខ​ទុក្ខ​​អ្នក​​ជំ​នាញ​ដោះ​មីន​ ​របស់ មូលនិធិ ហ្គូលដិន វ៉េស ​ដោ​យ​ផ្ទាល់នៅ​ពេលលោកមក​ដល់​ប្រទេសកម្ពុជា ព្រម​ទាំង​គ្រោងធ្វើដំណើរ​ទៅ​កាន់​មជ្ឈ​មណ្ឌលសកម្ម​ភាព​កម្ចាត់​មីន​​កម្ពុជា​​​ ដើម្បី​​ចាប់​ផ្តើម​​ស៊ើប​អង្កេតដល់កន្លែង​កើត​ហេតុ​តែម្តង។

កា​ល​ពី​ម្សិល​មិញ លោក ស៊ី​មម៉ុន អ្នក​នាំ​ពាក្យ​ប្រចាំស្ថានទូតអាមេរិក មិន​បា​ន​រៀប​រាប់​លម្អិត​​អំ​ពី​​ប្រភេទរបួស​​នេះទេ​ ហើយ​ក៏មិន​​​បង្ហាញ​​អត្តសញ្ញាណរបស់​​ជន​រង​គ្រោះ​ទាំងបួននាក់ នោះដែរ ​ព្រោះ​មិន​ទាន់​មាន​ការ​​ជូន​​ដំ​ណឹង​ប្រាប់ដល់​ក្រុម​គ្រួសារ​ពួ​ក​គេ​​ទេ​៕ ប៊ុននី​

​​

​​​​​​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស