33 C
Phnom Penh

សាលាដំបូង​ខេត្ត​កណ្តាលផ្តន្ទា​ទោស​​​ជន​ជាតិ​បា​រាំ​ង​​​រួ​ម​ភេទ​​ជា​មួ​យ​កុ​មា​រ​​​ ដាក់​​ពន្ធនាគារ​១៤​​ខែ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​តុ​លា​ការ​​​​និ​យា​យ​កា​ល​ពី​ថ្ងៃអង្គារ​ថា កា​ល​ពី​​ថ្ងៃអង្គារ​​ សាលា​​ដំ​បូង​​​ខេត្ត​កណ្តាល​​បា​ន​ផ្តន្ទា​​ទោស​​ជន​ជាតិ​បារាំ​ង​ម្នាក់​​ឲ្យ​​ជាប់​ពន្ធនា​គា​រ​​​រយៈ​ពេល​​១៤​​ខែ ​​​ពី​បទ​​រ​ំ​លោភ​​​​ក្មេងប្រុស​​​​អា​យុ​​១៣ឆ្នាំ​ម្នាក់​។

​លោក ភួង វណ្ណ ចៅក្រម​ប្រធា​ន​ក្រុម​ប្រឹក្សា​​ជំនុ​ំជម្រះ ​ថ្លែង​ថា ឈ្មោះ​ ​ហ្វីលីព ឡូវ័រ (Philippe Lauwers) អា​យុ​​៥២​ឆ្នាំ​ ត្រូ​វ​បា​ន​​រក​ឃើញ​​ពិ​រុទ្ធ​​ភា​ព​ពីបទ​​​ប្រព្រឹត្ត​​អំ​ពើ​​អនាចារ​លើ​​​អនី​តិ​​ជន​ក្រោ​ម​អា​យុ​​១៥​ឆ្នាំ​ ហើយ​​ត្រូ​វ​បា​ន​​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធ​នាគា​រ​​រយៈ​ពេល​​១៤​ខែ​​​ដែល​​នៅក្នុង​នោះ​​គាត់​បា​ន​​ជាប់​ឃុំ​​​បណ្តោះ​​​អា​​សន្ន​​រយៈ​ពេល​មួយ​ឆ្នាំ​រួច​ហើយ​។

​ចៅ​​ក្រម​ ភួង វណ្ណ បា​ន​​ថ្លែ​ង​ថា “ ​ថ្ងៃ​នេះ​ ​យើង​​បា​ន​សម្រេច​ផ្តន្ទា​​ទោស​គាត់​​ឲ្យ​ជាប់​ពន្ធ​នាគារ​​រយៈ​ពេល​​​មួ​យ​ឆ្នាំ​​ និង​ពីរ​​ខែ​”។ លោក​បា​ន​បន្ថែម​ថា លោក​បា​ន​​បង្គាប់​​ឲ្យ​ជន​ជាតិ​បា​រាំ​ង​​រូ​ប​នេះ​សង​ជំ​ងឺ​ចិត្ត​​ចំ​នួន​បួ​ន​លាន​​រៀល​​​ដល់​ជន​​រង​គ្រោ​ះ​។

យោង​តា​ម​​​អ​ង​្គកា​រ​​​សកម្ម​ភាព​​ដើម្បី​កុមា​រ​ ជា​អង្គ​ការ​ក្រៅ​រដ្ឋា​ភិ​បា​ល​ប្រ​ឆាំង​​កា​រ​​រួម​ភេទ​​ជា​មួយ​កុ​មា​រ​​​បា​ន​ឲ្យ​ដឹង​ថា ​​តុលាការ​ក៏​បាន​បង្គាប់​ឲ្យ​គេ​​និរទេស​លោក ឡូ​វ័រ ​​ចេញ​ពី​​កម្ពុជា​​​​ផង​ដែរ បន្ទាប់​ពី​ចេញ​ពី​ពន្ធនាគារ​វិញ។

លោក ឡូ​វ័រ ​ត្រូ​វបា​ន​នគរបា​ល​ប្រឆាំង​កា​រ​​ជួញ​​ដូរ​មនុស្ស​​ខេត្ត​កណ្តាល​ចាប់​ខ្លួន​នៅ​ថ្ងៃ​​ទី​​១៨ ​ខែ​មករាឆ្នាំ​មុន​ បន្ទាប់​ពី​​កា​រ​ស៊ើប​អង្កេត​​​របស់អ​ង​្គកា​រ​​​សកម្ម​ភាព​​ដើម្បី​កុមា​រ​បង្ហាញ​​ថា​ គាត់​បា​ន​​រំ​លោភ​​ក្មេង​ប្រុស​​ចំ​នួន​​បី​នាក់​​ ​អាយុ​​១៣ឆ្នាំ​ ១៦ឆ្នាំ និង​១៧ឆ្នាំ​ នៅ​ផ្ទះ​​​របស់​គាត់​​ ក្នុង​ស្រុក​កៀន​ស្វាយ​។

​​លោក សំលៀង សិលា​ ​ប្រធាន​​អ​ង្គ​​្គកា​រ​​​សកម្ម​ភាព​​ដើម្បី​កុមា​រ ​​បា​ន​មា​ន​ប្រ​សាស​ន៍​កា​ល​ពី​ថ្ងៃអង្គារ​ថា ទោ​ះ​បី​​ជា​​ក្មេង​ប្រុស​ទាំ​ង​បី​នាក់នេះ​​ដំ​បូ​ង​បា​ន​​ប្រាប់​នគរបាល​​ថា ​​ពួ​ក​គេត្រូ​វ​បា​ន​លោក ឡូវ័រ ​បៀត​បៀន​ផ្លូវ​ភេទ​ក៏​ដោ​យ ក៏​​ក្រោយ​មក​​ ក្មេង​ប្រុស​​​ពីរនាក់​​ដែល​មាន​អាយុ​ច្រើន​​ជាង​គេ​បា​ន​​ដក​ពាក្យ​បណ្តឹង​​ប្តឹង​ជន​នេះ​វិញ​​ បន្ទាប់​ពី​​ពួ​កគេ​​ត្រូ​វ​បា​ន​​ជន​ជាតិ​បា​រាំ​ង​​រូបនេះ​គំ​រាម​។លោក សិលា ​បា​ន​បន្ត​ថា “ ​យើង​គិត​ថា ​តុ​លា​ការ​​ផ្តន្ទា​ទោស​ស្រាល​ពេក​”។ លោក​បា​ន​បន្ថែ​ម​ថា កា​រ​ស៊ើប​អង្កេត​​របស់​ចៅក្រម​ ផ្អែក​​តែ​លើ​ចម្លើយ​​​របស់​​​ក្មេង​ប្រុស​​​អាយុ​ច្រើន​ជាង​គេនោះ​​ខ្លាំង​ពេក​៕

 ប្រែ​សម្រួល​ដោ​យ ចេវ ប៊ុននី​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស