28 C
Phnom Penh

កម្មករនៅ​​​​រោង​​​ចក្រកាត់​ដេរ​ក្លូប៊ល បន្ទោស​​​ការ​​​ដួល​​​សន្លប់​​​​របស់​កម្មករ​​ដោយ​សារ​​​​​​​អ្នក​​​តា​ខឹង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយ​​​គក់​​​ទ្រូង​​​​​​​​​របស់​​គាត់​ ​និង​​​​ទារក្បាល​​​ជ្រូកផ្លែ​​​ឈើ និង​​​ផ្កា ​ដើម្បី​សែន​ព្រេន​ឲ្យ​​​​​​អ្នក​​​តា​​​​មាន​​​កំហឹង ដែល​​​​គាត់​​​​ជំនឿ​ថា បាន​​​ចូល​សណ្ឋិត​នៅ​ក្នុង​ខ្លួន​គាត់​​​នោះ​​​ កម្មការិនី​​​កាត់ដេរ​​​ឈ្មោះ​​​​ស្រី មុំ បាន​​​ដួល​​​សន្លប់​​​នៅ​​​​ក្នុង​​​​រោងចក្រ​​​កាត់​​​ដេរក្លូប៊ល ក្នុង​ស្រុក​​​អង្គ​ស្នួល ខេត្ត​​​កណ្ដាល។

​​​ដោយ​សារ​អស់​កម្លាំង​​​​ “ ពេល​អ្នក​តា​ចូល​សណ្ឋិត​ “ នោះ ស្រីមុំ បាន​​​ដួល​​​សន្លប់​​ ហើយ​​​បណ្ដាល​​​ឲ្យ​​​កម្មករ​​​រោង​​​ចក្រ​​​​៣០​​​នាក់​​​ផ្សេង​​​ទៀត​​​ដួល​​​សន្លប់​​​រយៈ​​​ពេល​​​២​​​ម៉ោង​​​។

កម្មការិនី​​​ទាំង​​​អស់ ត្រូវ​​​បាន​​​បញ្ជូន​​​ទៅ​​​​​​មន្ទីរ​​ពេទ្យ  ហើយ​​​​ខណៈ​ដែល​​​​សហជីព​​​សេរី ​កម្មករបាន​​​បន្ទោស​​​ការ​ដួល​​​សន្លប់​​​កម្មការិ​​​នី​​​ជា​​​ច្រើន​​​នាក់​​​នេះ​ទៅ​លើ​​​​​ការ​ភ័យ​ខ្លាច​ពេល​ឃើញ​គេ​សន្លប់​ និង​​​​មិន​មានខ្យល់​ចេញ​ចូល​គ្រប់​គ្រាន់​នៅ​ក្នុង​រោង​ចក្រ​នោះ​ កម្មករ​​​​នៅ​​​​រោង​​​ចក្រ​​​នេះ​​​ មិន​យល់​​​​ស្របតាម​​​ការ​​​លើក​​​ឡើង​​​នេះ​​​ទេ។

អ្នក​​​ស្រី ទូច រៀម ​​​អាយុ​​​៣២​​​ឆ្នាំ ដែល​​​បាន​​​ឃើញហេតុការណ៍​​​​​​នេះ និយាយ​​​ថា“ អ្នក​​​តា ​មាន​​​កំហឹង​​​ជា​​​ខ្លាំង ហើយ​​​បាន​​​ចូល​​​​សណ្ឋិត​លើ​ឈ្មោះ​ ស្រី​​​ មុំ​​​​​​”។

លោក វង្ស សុធារ៉ា អ្នក​​​ជំនាញ​​​ផ្នែក​​​​​​ប្រ​​​ពៃ​ណី​​​​និង​​​ប្រវត្តិសាស្រ្ត​​​ខ្មែរ នៅ​​​មណ្ឌល​​​សិក្សា​​​ស្រាវ​​​ជ្រាវ​​​​​​ភាសា​​​ខ្មែរ ​​​មាន​​​ប្រសាសន៍​​​កាល​​​ពី​​​ម្សិល​មិញ​​​ថា យោង​​​តាមជំនឿលើ​អ្នក​តា​ អ្នក​​​តាគឺជា​​​ព្រលឹង​​​​​​របស់​​​មនុស្ស ដែល​​​ធ្លាប់​​​បាន​​​ធ្វើ​​​អំពើ​​​ល្អ​​​ ពេល​​​នៅ​​​រស់។ លោក ​​​វង្ស សុធារ៉ា បាន​​​មាន​​​ប្រសា​​​ស​​​ន៍​​ទៀត​​​​ថា “ បន្ទាប់​​​ពី​​​ស្លាប់ គេ​​​នៅ​​​មាន​​​ជំនឿ​​​ថា​ព្រលឹង​​​អ្នក​ស្លាប់​នោះ​នៅ​​តាម​ការពារ​​​​ថែ​រក្សា​​​​​​​អ្នក​នៅ​រស់​”។

ប៉ុន្តែកម្មករ​​​ទាំង​​​នេះ ​​​និយាយ​​​ថា​ អ្នក​តា​​ដែល​​​ពួក​​​គេ​ជឿ​ថា​​​​កំពុង​​​ស្ថិត​​​​​​នៅ​​​រោង​​​ចក្រ ​ក្លូប៊ល​​​នេះ មាន​​​កំហឹង​​​​​​​ដោយ​សារ​​​​ថៅកែ​​​ចិន​របស់​រោង​ចក្រ​នេះ​​មិន​​​​​​​គោរព​​​ និង​​​​​​​សែន​​​​​​សំណែន​ឲ្យ​ខ្លួន​​។

អ្នក​​​ស្រី ទូ​ច រៀម បាន​​​និយាយ​​​ថា “អ្នក​​​តាបាន​​​ចង្អុល ប្រធាន​​​រដ្ឋបាល​​​រោង​​​ចក្រ ​នេះ និង​​​បាន​​​និយាយ​​​ប្រាប់​​​អ្នក​​​គ្រប់​​​គ្រង​​​ឲ្យ​​​រៀប​​​ចំ​​​ពិធី​​​សែន​​​​ព្រេន​” ដែល គ្រោង​​​ធ្វើ​​​នៅ​​​ថ្ងៃ​​​នេះ។ លោក ដោក ណារិន រដ្ឋ​លេខា​ធិការ​ក្រសួង​ធម្មការ​​​​​ និង​សាសនា មាន​​​ការ​​​​​​សង្ស័យ​​​អំពី​ទ្រឹ​ស្ដី​​​​របស់​​​​កម្មករ​​​​ចំពោះ​​​​ការ​​​ដួល​​​សន្លប់​​​នេះ​​។

លោកបាន​​​មាន​​​ប្រសាសន៍​​​ថា “ខ្ញុំ​​​គិត​​​ថា ​កម្មករ​​​ទាំង​​​នេះ គ្មាន​​​មធ្យោ​​​បាយ​​​​​​អ្វី​​​ផ្សេង​​​ទៀត​​​នោះ​​​ទេ​ ដូច្នេះ ​​​ពួក​​​គេបាន​​​ផ្ដោត​​​ទៅ​​​លើ​​​ជំនឿ​​​​​​នេ​​​ះ​​​វិញ​​​​​” ​ជំនួស​ឲ្យ​ការ​​ដោះ​ស្រាយ​​​​ដោយ​​​ត្រង់​​​​​​ៗ​លើ​​​​ស្ថាន​​​ភាព​​​ការ​​​ងារ​​​មិន​​​ល្អ​​​។

លោក ដោក ណា​​​រិន ​​​មាន​​​ប្រសាស​​​ន៍​​​ថា ​អ្នក​គ្រប់​គ្រង​រោង​ចក្រ​អាច​ប្រើ​អបិយ​ជំនឿ​​​​​​របស់​​​កម្មករ ដើម្បី​​​​ផល​​​​ប្រយោជន៍​​​​ផ្ទាល់​ខ្លួន​។ លោកបាន​​​មាន​​​ប្រសាស​​​ន៍​​​​​​ថា “ ជំនួស​ឲ្យ​​ការ​​​​កែ​​​លម្អ​​​ស្ថាន​​​ភាព​​​ការ​​​ងារ​​​ អ្នក​​​គ្រប់​​​គ្រង​គ្រាន់​តែ​​​​រៀប​​​ចំ​​​ពិធី​​​​សែន​ព្រេន ហើយ​​​​បំភ្លេច​​​អ្វី​​​ៗ​​​ទាំង​​​អស់ ដែល​​​បាន​​​កើត​​​មាន​​​ឡើង”។

ការ​​​ដួល​​​សន្លប់​​​​កម្មករ​ជា​​​ច្រើ​​​ន​​​នាក់​​​ កាល​​​ពី​​​ម្សិល​​​មិញ គឺ​​​ជា​​​ហេតុ​​​ការណ៍​​​ថ្មី​​​បំផុត នៅ​​​ក្នុង​​​ឧបទ្ទវហេតុ​​​​ដួល​សន្លប់​នៅ​​​តាម​​​រោង​​​ចក្រ​​​កាត់​​​ដេរ ដែល​​មជ្ឈដ្ឋាន​ទូ​ទៅ​​​​ជឿ​​​ថា ​បណ្ដាល​​​​​

មក​​​ពីខ្្វះ​​​ចរន្ដ​​​ខ្យល់ ក្លិន​​​​សារធាតុ​​គីមី ​កង្វះ​​​​អាហា​​​រូបត្ថម្ភ​ និង​​​ការ​​​​ភិតភ័យ​ពេល​ឃើញ​មាន​អ្នក​សន្លប់។ យោង​​​តាមមណ្ឌល​​​អប់​​​រំ​​​ច្បាប់​សម្រាប់​​​​សហគមន៍ ជា​​​អង្គការ​​​​តស៊ូមតិ​​សម្រាប់​កម្មករ​រោង​ចក្រកាត់​ដេរ​​​ឲ្យ​ដឹងថា​​​ ​​មាន​​​​កម្មករ​​​ជាង​​​២.៣០០​​​នាក់​បាន​​​​ដួល​​​សន្លប់​​​​ក្នុង​ឆ្នាំ​​​២០១១​ និង​​​​ជាង​​​១.១០០​​​នាក់ បាន​​​ដួល​​​សន្លប់​​​កាល​​​ពីឆ្នាំ​​​មុន​៕ ស៊ុំ សុខភុំ

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស