30 C
Phnom Penh

​​​តុលាការ​​​ផ្ដន្ទាទោសជន​​​សង្ស័យ​​​​​​ចំនួន៣៣​​​នាក់​​​ពី​​​បទ​​​កាប់​​​បំផ្លាញ​​​ព្រៃ​​​លិច​​​ទឹក​​​ក្នុង​​​ខេត្ត​​​កំពង់​​​ធំ​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូង​​​រាជ​​​ធានី​​​ភ្នំពេញ កាល​​​ពី​​​ម្សិលមិញ បាន​​​ផ្ដន្ទាទោស​​​ជន​​​សង្ស័យ​​៣៣​​​នាក់​​​ រួម​​​មាន​​​អភិបាល​​​ស្រុក​​​ម្នាក់​​​ និង​​​មន្ត្រី​​​រដ្ឋា​​​ភ​​​ិបាល​​​មួយ​​​ចំនួន​​​ផ្សេង​​​ទៀត ពី​​​បទ​​​កាប់​​​បំផ្លាញ​​​ព្រៃ​​​ការ​​​ពារ​​​ដែល​​​លិច​​​ទឹក​​​ និង​​​ពីបទ​​​សាង​​​សង់​​​អាង​​​ស្ដុក​​​ទឹក​​​ដោយ​​​ខុស​​​ច្បាប់​​​ នៅ​​​ក្នុង​​​ស្រុក​​​ស្ទោង​​​ ខេត្ត​​​កំពង់​​​ធំ​​​។

ក្នុង​​​ចំណោម​​​ជន​​​សង្ស័យ​​​ទាំង​​​អស់​​​ បាន​​​មាន​​​តែ​​​ជន​​​សង្ស័យ​​​ចំនួន​​​ប្រាំបីនាក់​​​ប៉ុណ្ណោះ​​បង្ហាញ​​​ខ្លួន​​​​​​ក្នុងតុលាការ​​​ កាល​​​ពី​ម្សិល​​​មិញ​​​។ ​​លោក កែវ​​​ មុន្នី ប្រធាន​​​ក្រុម​​​ប្រឹក្សា​​​ជំនុំ​​​​​​ជម្រះ​​​បាន​​​ផ្ដន្ទាទោស​​ពួក​​​គេ​​​ឲ្យ​​​ជាប់​​​ពន្ធនាគារ​​​​​​រយៈ​​​ពេល​​​បី​​​ឆ្នាំ​​​ ទៅ​​​ប្រាំ​​​ឆ្នាំ​​​ ហើយ​​​បាន​​​ពិន័យ​​​ជា​​​ប្រាក់​​​ពី​​​៤.០០០​​.០០០​​​រៀល ទៅ​​​៣០​​​លាន​​​រៀល​​​​​​ឬស្មើនឹង​​​១.០០០​​​ដុល្លារ​​​ទៅ​​​៧.៥០០​​​ដុល្លារ។

ក្នុង​​​ចំណោម​​​អ្នក​​​ទាំង​​​អស់​​​​​​នោះ ដែល​​​ត្រូវ​​​​​​បាន​​​តុលាការចោទ​​​ប្រកាន់​​​ពី​​​បទ​​​កាប់​​​បំផ្លាញ​​​ព្រៃ​​​លិច​​​ទឹក​​​ គឺ​​​មាន​​​តែលោក​​​ ព្រឹម រដ្ឋា ​​​អភិបាល​​​​​​ស្រុក​​​ស្ទោង​​​ លោក ប៉ែន ​​​វណ្ណរិទ្ធ ​​​នាយ​​​ខណ្ឌ​​​រដ្ឋ​​​បាល​​​ព្រៃ​​​ឈើ​​​ខេត្ត​​​កំពង​់​​​ធំ​​​ លោក ​​​ជាតិ ​​​ស៊ីវុត្ថា ប្រធាន​​​មន្ទីរ​​​ធនធាន​​​ទឹកខេត្តកំពង់​​​ធំ ​​​លោក កន​​​ ច័ន្ទសីហា ប្រធាន​​​រដ្ឋបាល​​​ជល​​​ផល​​​​​​​​​ស្រុក​​​ស្ទោង និង​​​លោក ហម ផន មន្ត្រី​​​រដ្ឋបាល​​​ជល​​​ផល​​​នៃអធិការ​​​ខាង​​​ជើង​​​បឹង​​​ទន្លេសាប​​​។

ដោយ​​​ត្រូវ​​​តុលាការផ្ដន្ទាទោស​​​ពី​​​បទ​​​ចោទ​​​​​​ប្រកាន់ជាច្រើន​​ ពាក់ព័ន្ធនឹង​​​ការ​​​កាប់​​បំផ្លាញ​​​ព្រៃ​​​លិច​​​ទឹក​​​ក្បែ​​​របឹង​​​ទន្លេសាប​​​ និង​​​ពីបទ​​​សាង​​​សង់​​​អាង​​​ស្ដុក​​​ទឹក​​​នៅ​​​ក្នុង​​​តំបន់​​​ការពារព្រៃ​​​លិច​​​ទឹកនោះ​​ ជន​​​សង្ស័យ​​​ទាំង​​​អស់​​​ ត្រូវ​​​មន្ត្រី​​​កង​​​រាជអាវុធហត្ថ​ចាប់​​​ខ្លួន​​​ ហើយ​​​ត្រូវ​​​បាន​​​ឃុំ​​​ខ្លួន​​​អស់​​​រយៈ​​​ពេល​​​ជា​​​ច្រើន​​​ខែ​​​ ចាប់​​​តាំង​​​ពី​​​ដើមខែ​​​កក្កដា​​​មក ព្រមទាំង​​​រឹប​​​អូសបាន​​​គ្រឿង​​​ចក្រ​​​​​​ចំនួន​​​៤៥​​​គ្រឿ​​ង​​​ក្បែរ​​​បឹង​​​ទន្លេសាប​​​ដែល​​​​​​គេ​​​​​​ប្រើសម្រាប់​​​បំផ្លាញ​​​​ព្រៃ​​​លិចទឹកនៅ​​​ក្នុង​​​ឃុំ​​​សំព្រោច ឃុំ​​​ម្សា​​​ក្រង និង​​​ឃុំ​​​ចំណា​​​ក្រោម​​​។

ជន​​​សង្ស័យ​​​ផ្សេង​​ទៀត​​​ រួម​​​មាន​​​​​​កម្មករ​​​សាង​​​​​​សង់​​​ និង​​​ថែរក្សា​​​អាង​​​ស្ដុក​​​ទឹក និង​​​អ្នក​​​ភូមិ​​​មួយ​​​ចំនួន​​​ ដែល​​​បាន​​​ធ្វើ​​​ស្រែ​​​ដោយ​​​ខុស​​​ច្បាប់​​​នៅ​​​ក្នុង​​​តំបន់​​​ការពារព្រៃ​​​លិច​​​ទឹក​​​នោះ​​​។ ​​​អំឡុង​​​ពេល​​​សួរដេញ​ដោល​នៅក្នុង​​​សាលា​​​ដំបូង​​​រាជ​​​ធានីភ្នំពេញ​​​ កាល​​​ពី​​​ខែ​​​ធ្នូ​​​ ទាំង​​​មន្ដ្រី​​​រដ្ឋាភិបាល និង​​​អ្នកភូមិ​​​សុទ្ធតែ​​​បាន​​​អះអាង​​​ថាមិន​​​បាន​​​ធ្វើ​​ខុស​​​ឡើយ​​​ ដោយ​​​បាន​​​ជំទាស់​​​ថា ពួក​​​គេ​​​មិន​​​ដឹង​​​ថា​​​ ព្រៃលិចទឹក​​​នេះ​​​ជា​​​ព្រៃ​​​ការ​​​ពារ​​​ឡើយ​​​។

អ្នកស្រី យុគ គឹមឡែន ដែល​​​ត្រូវ​​​តុលា​​​ការ​​​​​​ផ្ដន្ទាទោស​​​ឲ្យ​​​ជាប់​​​ពន្ធ​​​នាគារ​​​រយៈ​​​ពេល​​​បួន​​​ឆ្នាំនិង​​​ត្រូវ​​​ពិន័យ​​​ជា​​​ប្រាក់​​​ចំនួន​​​៥.០០០.​​​០០០ លានរៀល ឬស្មើនឹង​​​១.២៥០​​​ដុល្លារ ពី​​​បទ​​​​​​សាង​​​សង់​​​អាង​​​ស្ដុក​​​ទឹកខុស​​​ច្បាប់​​​​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “អ្នក​​​ដែល​​​បាន​​​ធ្វើ​​​ខុស​​​ គឺ​​​មន្ត្រី​​​រដ្ឋាភិបាល​​​ មិន​​​មែន​​​ប្រជាជនធម្មតា​​​ឡើយ​​​ហេតុ​​​ដូច្នេះ​​​ហើយ ការ​​​ចោទ​​​ប្រកាន់​​​នេះ គឺ​​​មិន​​​យុត្តិធម៌​​​ទេ”។

លោក សេក មនោរម្យ មេធាវី​​​ការពារ​​​អ្នក​​​​​​​​​ភូមិ​​​ចំនួ​​ន​​​បីនាក់​​​ ការពារ​​​ លោក ជាតិ​​​ស៊ីវត្ថា​​​ដែលបដិសេធ​​​មិន​​​ធ្វើ​​​អត្ថាធិប្បាយ​​​ បាន​​​មាន​​​ប្រសាសន៍​​​ថា “ ​​​កូន​​​ក្ដី​​​របស់​​​ខ្ញុំ​​​គិត​​​ថា ការ​​​ចោទ​​​ប្រកាន់​​​នេះ គឺ​​​ពិត​​​ជា​​​អយុត្តិធម៌​​​ណាស់​​​ ហេតុ​​​ដូច្នេះ​​​ហើយ​​​ទើ​​ប​​​ពួក​​​គេ​​​សម្រេច​​​ចិត្ត​​​ប្ដឹង​​​ឧណ្ធ​​​រណ៍ជំទាស់​នឹង​​​​សេចក្ដី​​​សម្រេច​​​នៅ​​​ថ្ងៃ​​​នេះ  ព្រោះ​​​ពួក​​​គេ​​​មិន​​​សុខចិត្ត​​​នឹង​​​សាល​​​ក្រម​​​”​​​។

លោក ព្រឹម​​ រដ្ឋា ដែល​​​មិន​​​បាន​​​ចូល​​​រួម​​​ក្នុង​​​សវនាការ​​​ កាល​​​ពី​​​ម្សិលមិញ ​​​លើក​​​ឡើង​​​ថា “ខ្ញុំ​​​មិន​​​បាន​​​ដឹង​​​អំពី​​​សេចក្ដី​​​សម្រេច​​​របស់​​​តុលាការ​​​ឡើយ​​​​ ហើយខ្ញុំ​​​មិន​​​អាច​​​ធ្វើ​​​អត្ថា​​​ធិប្បាយបាន​​​ទេ ពីព្រោះ​​​ខ្ញុំ​​​រវល់​​​ណាស់”។ ព្រៃលិច​​​ទឹក​​​ ដែល​​​នៅ​​​ជុំ​​​វិញ​​​បឹង​​​ទន្លេសាប​​​គឺ​​​ជា​​​ព្រៃ​​​ដ៏​​​សំខាន់​​​សម្រាប់ជាជម្រក​​​ត្រីពង​​​កូន​​​៕ ប្រែសម្រួល​​​ដោយ ស៊ា ស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស