34 C
Phnom Penh

សកម្មជន​ប្រឆាំងនឹង​​កា​រ​បណ្តេញ​​ចេញ​​អំពាវនាវ​ឲ្យ​​​គណ​បក្ស​ប្រជា​ជ​ន​កម្ពុជា ជួយ​ដោះ​លែង​សមាជិក​ខ្លួន​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​កា​ល​ពី​ម្សិល​មិញ ​ក្រុ​ម​អ្នក​តវ៉ា​​ប្រឆាំង​កា​រ​បណ្តេញ​​ចេញ​ចំនួន​១០០​នាក់​​​បា​ន​ធ្វើ​បាតុ​កម្ម​​​​នៅ​ខាង​ក្រៅ​​​ទី​ស្នាក់​កា​រ​​គណ​បក្ស​ប្រជា​ជន​កម្ពុជា​នៅ​តា​ម​​មហាវិថី​​ព្រះ​នរោត្តម ក្នុ​ង​រាជ​ធា​នី​ភ្នំ​ពេញ​ ​​​ដោ​យ​អំពា​វ​នា​វ​​ឲ្យ​គណ​បក្ស​​ប្រជា​ជ​ន​កម្ពុជា​ជួយ​​ដោះ​លែង​​សកម្ម​​ជ​ន​សហ​គមន៍​​ដែល​​​ជាប់​ពន្ធ​នាគា​រ​ និង​ជួយ​​​ឲ្យ​​ប្រជា​ពល​រដ្ឋ​​ទទួល​​បា​ន​ប័ណ្ណ​កម្មសិទ្ធិ​ដី​។

​ពេល​ធ្វើ​បាតុកម្ម​បាន​​ប្រហែល​​កន្លះ​ម៉ោង​លោក សំ​រិទ្ធ សា​រ៉ុន ទីប្រឹក្សា​​របស់​​លោក ​ហេង សំ​​រិន ប្រធា​ន​​រដ្ឋ​សភា និង​ជា​ប្រធា​ន​កិត្តិ​យស​​គណ​បក្ស​​ប្រជាជន​កម្ពុជា បា​ន​ចេញ​​មក​ប្រាប់​​ក្រុម​បាតុ​ករ​​ថា ​គណ​បក្ស​​​​គ្មាន​​អំណាច​ជួយ​​ពួ​ក​គាត់​ទេ​។

លោក​បាន​មាន​ប្រសាសន៍​អំពី​ញត្តិ​របស់​ក្រុម​អ្នក​តវ៉ាថា “​នេះ​គឺ​ជា​គណបក្ស​នយោ​បាយ​ ដូច្នេះ​យើង​គ្មាន​សិទ្ធិ​រក​ដំណោះ​ស្រាយ​​​ឲ្យ​បងប្អូន​ទាំង​អស់​ទេ​ ពីព្រោះ​ការ​ទាម​ទារ​មួយ​ចំនួន​ពាក់​ព័ន្ធ​នឹង​តុលាការ​ ប៉ុន្តែ​ខ្ញុំនឹង​បញ្ជូន​លិខិត​នេះ​ទៅ​ជូន​រដ្ឋាភិបាល​”។​

​ញត្តិ​​ស្នើ​សុំ​ឲ្យ​មា​ន​កា​រ​​ដោ​ះ​លែង​អ្ន​ក​ស្រី​ យ៉ម បុប្ឆា ​សកម្ម​ជន​ប្រឆាំង​កា​រ​បណ្តេញ​​ចេញ​ដែល​មាន​ទោស​​ពី​បទ​បង្ក​របួស​ស្នាម​​ដោ​យ​ចេតនា​មាន​ស្ថាន​ទម្ងន់​ទោស​​ កា​ល​ពី​ខែ​​មុន​ និង​ត្រូវ​បាន​​ផ្តន្ទា​​ទោស​​ឲ្យ​ជាប់​ពន្ធនាគារ​​រយ​ៈ​​ពេល​​បី​ឆ្នាំ​។

អង​្គកា​រសិទ្ធ​ិមនុស្ស​​បា​ន​ចោទ​អាជ្ញា​ធរ​​​ថា​បា​ន​ប្រឌិត​កា​រ​​ចោទ​ប្រកាន់​​ ដើម្បី​បំ​បិទ​មាត់​​សកម្មជន​ម្នាក់​ក្នុង​ចំ​ណោម​សកម្មជន​​និយាយ​​ឥត​សំ​ចៃ​​ជា​ច្រើន​​ទៀត​​របស់​សហ​គមន៍។

​​​ពួ​ក​គេ​​ក៏បា​នស្នើ​សុំ​ឲ្យ​​រដ្ឋា​ភិ​បាល​​រាប់​បញ្ចូល​ប្រជា​​ពល​រដ្ឋ​​​ចំ​នួ​ន​​៦១​គ្រួសារ​​ដែល​មិន​មាន​ឈ្មោះ​​នៅ​ក្នុ​ង​គម្រោង​​ ដែល​​​បាន​​ផ្តល់​ប័ណ្ណ​កម្ម​សិទ្ធិ​​ដល់​​ប្រជា​ពល​រដ្ឋ​​បឹង​កក់​ជាង​​៦០០​គ្រួសារ​ផ្សេងទៀត​កាល​ពី​ឆ្នាំ​មុន​ ហើយ​​បា​ន​ស្នើ​​ឲ្យ​អាជ្ញាធរ​​វាស់​វែង​​ដី​​ទំហំ​​​១២,៤៤ហិកតា​ ដែល​ត្រូវ​បាន​កាត់​ចេញ​ពី​កា​រ​​អភិវឌ្្ឍ​នេះ​។

អ្នក​ស្រី ទេព វន្នី ​បាតុ​ករម្នាក់​ក្នុង​ចំណោម​បាតុ​ករ​ទាំ​ង​នោះ បា​ន​​ច្រាន​ចោ​ល​​​កា​រ​អះ​អាង​​របស់​​លោក សារ៉ុន ​ដែល​​ថា ​គណ​បក្ស​ប្រជា​ជ​ន​កម្ពុជាគ្មាន​អំណាច​ជួ​យ​។ ​អ្នក​ស្រី​បា​ន​មា​ន​ប្រ​សាសន៍​ថា “ខ្ញុំ​ខក​​ចិត្ត​ណាស់​ចំពោះ​​ចម្លើយ​​របស់​គណបក្ស​ប្រជា​ជ​ន​កម្ពុជា ពី​ព្រោះ​​ពួកគេ​បា​ន​​សន្យា​​​ថា​ នឹង​ធ្វើអ្វីៗ​ដើម្បី​ប្រជា​​​ជា​ជន​”។ អ្នក​ស្រី វន្នី ​​បន្ថែម​​​ថា “ ខ្ញុំ​គិត​ថា ​មា​ន​តែ​គណបក្ស​ប្រជា​​ជន​ទេ ​អា​ច​​​ស្វែ​ង​​រក​ដំណោះ​ ស្រាយ​​ឲ្យ​ពួ​ក​យើង​ទាំ​ង​អស់​គ្នា​ ពី​ព្រោះ​​គណ​​​បក្ស​នេះ​ជា​អ្នក​ដឹក​នាំ​​​រដ្ឋា​ភិ​​បាល​​”។

​នៅ​ឯ​ពិ​ធី​​ប្រគល់​ប័ណ្ណ​កម្មសិទ្ធិ​ដី​​ក្នុង​​ខេត្ត​ព្រះ​វិ​ហា​រ កា​ល​ពី​ខែ​វិច្ឆិកា​ លោកនា​យករដ្ឋ​មន្ត្រីហ៊ុន សែន ​​លើក​ឡើង​ថា ​លោក​នឹង​​“ មិនដោះ​​ស្រាយ​” ហើយ​ទុកចោល​​​វិ​វាទ​​ដី​ធ្លី​​ណា ​ដែលមាន​ជាប់​ពាក់​ព័ន្ធ​នឹង​អ្ន​ក​នយោបា​យ គណ​បក្ស​​នយោបាយ ឬ​​អង​្គកា​រ​សង្គម​​ស៊ី​​វិល។

​អង្គការ​​សិទ្ធិ​មនុស្ស​​ខ្លះ​​បា​រម្ភ​ថា ​លោក​នាយក​រដ្ឋ​មន្ត្រី​​នឹង​ប្រើ​កា​រ​ព្រមា​ននេះ​​ មិន​​ដោះ​ស្រាយ​វិ​វាទ​​ដី​ធ្លី​នៅ​ក្នុង​សហ​គមន៍​​ណា​ដែល​គាំ​ទ្រ​​បក្ស​ប្រឆាំង​៕ប្រែសម្រួល​ដោ​យ ចេវ ប៊ុននី​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស