26 C
Phnom Penh

លោក​ កែប ជុតិមា អភិ​បា​ល​​រាជ​ធា​នី​ភ្នំពេញ​​សូម​អភ័យ​ទោស​​ចំ​ពោះកា​រ​​រិះ​គន់​នគរបាល​ជាតិ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក កែប ​ជុតិមា អភិ​បា​ល​​រាជ​ធានី​ភ្នំ​ពេញ​បា​ន​ផ្ញើលិខិត​​សូម​អភ័យ​ទោស​មួ​យ​​ច្បាប់​​កា​ល​ពី​ថ្ងៃ​អ​ង្គារ​​​ជូ​ន​​ចំ​ពោះ​លោក ស ខេង ​រដ្ឋ​មន្ត្រី​ក្រសួ​ង​មហា​ផ្ទៃ​ ចំ​ពោះ​កា​រ​អត្ថាធិ​ប្បាយ​​រិះ​គន់នគរបាល​​ជាតិ​​​កា​ល​ពី​​សប្តាហ៍​មុនចំ​ពោះ​​​កា​រ​​ខ្វះ​កិច្ច​​សហ​កា​រ​របស់​ខ្លួន​​ជាមួ​យ​​​សាលា​រាជ​ធា​នី​ អំ​ឡុ​ង​ប្រតិ​​បត្តិកា​រ​បង្ក្រាប​​កា​ល​ពី​ដើម​ខែ​​នេះ​។  

លិខិត​នេះ​បា​ន​លើក​ឡើង​ថា “ខ្ញុំ​មា​ន​កា​រ​សោ​ក​ស្តាយ​យ៉ាង​ខ្លាំងចំ​ពោះ​កា​រ​​អត្ថាធិ​ប្បាយ​ដោ​យពុំ​បា​ន​ត្រួត​ពិនិត្យ​ឲ្យបា​ន​ដិត​ដល់​នេះ​ និ​ង​សូម​អភ័​យទោស​​ចំ​ពោះ​ថ្នាក់​ដឹក​នា​ំ​​ក្រ​សួ​ង​មហា​ផ្ទៃ​”។

​កា​រ​អត្ថា​ធិ​ប្បាយ​ដំ​បូ​ង​​​របស់​លោក ​កែប ជុ​តិមា ធ្វើ​ឡើង​អំ​ឡុង​ពេល​​កិច្ច​​ប្រជុំ​ប្រចាំ​ឆ្នាំ​​​របស់​សាលា​រាជ​ធា​នី​កា​ល​ពី​ថ្ងៃ​ទី​ ៨ ខែ ​មករា ​ដែល​ក្នុ​ង​នោះ​​លោកបន្ថែម​​ថា នគរបា​លជាតិ​​គួរ​តែ​​ជូន​​ដំណឹង​ប្រាប់​លោកអំ​ពី​ប្រតិ​បត្តិការ​​របស់​ខ្លួន​​នៅក្នុង​រាជ​ធា​នី​ភ្នំ​ពេញ​។

​មន្ត្រី​នគរបា​ល​​ជាតិ​​បា​ន​ឆ្លើយតប​​ទៅ​នឹ​ង​កា​រ​​លើក​ឡើង​​​របស់​​លោក​វិញ​ថា ​​​ខ្លួន​បា​ន​សហ​កា​រ​​ជាមួ​យ​​​អា​ជ្ញា​ធរ​មូល​​ដ្ឋាន​ត្រឹម​ត្រូវ ​​ហើយ​​អា​ជ្ញា​ធរ​​ថ្នាក់​ជាតិ​​មា​ន​​សិទ្ធិ​​ធ្វើ​ប្រតិ​បត្តិ​ការ​ម្នាក់​​ឯង​ក្នុ​ង​ករណី​​សន្តិ​​សុខ​​ជាតិ​។

​កា​រ​លើក​​​ឡើង​របស់​លោក កែប ជុតិមា ​​ធ្វើ​ឡើង​​បន្ទាប់​ពី​​ប្រតិ​បត្តិ​កា​រ​​​​បង្ក្រាប​កា​ល​​ពី​ថ្ងៃ​​ទី​៥ ខែ​មករា ​ពាក់​ព័ន្ធ​នឹង​​នគរបាល​​ជាតិ​ មន្ត្រី​មូល​ដ្ឋាន​ និងព្រះ​រាជ​អាជ្ញា​អម​សាលា​​ដំ​បូ​ង​រាជ​ធា​នី​ ដែល​នាំ​ទៅ​រក​កា​រ​​ចាប់​​ខ្លួន​​​ជន​ជាតិ​ចិន​ និង​​ចិន​​តៃ​វ៉ាន់​ចំ​នួន​​៨០នាក់​ ​ដែល​ជាប់​សង្ស័យ​​​ថា​​មា​ន​កា​រ​​ពាក់​ព័ន្ធ​ក្នុង​ក្រុម​ចាប់​​ជំ​រិត​ទារប្រាក់​តា​ម​អីុនធើ​ណិត​។

​អំឡុង​កា​រ​​ឆ្មក់​ចូល​ចាប់​នោះ ​នគរបា​ល​​បា​ន​​ច្រឡំ​សម្រុក​​​ចូល​លំ​នៅ​ដ្ឋាន​មួ​យ​​របស់​លោក អុឹម សិទ្ធី ​រដ្ឋ​មន្ត្រី​ក្រសួង​​អប់​រំ​។ បន្ទាប់​ពី​មាន​ហេតុ​ការណ៍​នេះ លោក នេត សាវឿន​អគ្គស្នង​កា​រ​នគរបា​ល​​​ជាតិ​​បា​ន​​សរសេរ​លិខិត​​​ជូ​ន​លោក អុឹម សិទ្ធី ដើម្បី​​សូម​អភ័យ​ទោស​​លោក​​ចំ​ពោះ​​ហេតុកា​រ​​ណ៍​នោះ​៕ប្រែសម្រួល​ដោ​យ ចេវ ប៊ុននី​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស