29 C
Phnom Penh

ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ចុះ​កិច្ច​ព្រម​ព្រៀង​​ឥណ​ទាន​និង​ជំនួយ​ឥត​សំណង​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ (Asian​ Developme​nt Bank​) ​និង​រដ្ឋា​ភិបាល​កម្ពុជា ​កា​លពីម្សិល​មិញ​ ​បាន​ចុះ​ហត្ថ​លេខា​លើ​កិច្ច​ព្រ​មព្រៀង​ឥណទាន​និង​ជំនួយ​ឥត​សំណ​ង​​ ​គិត​ជា​ទឹក​ប្រាក់​សរុប​ស្មើ​នឹង​២៣០​លាន​ដុល្លារ​ សម្រាប់​ប្រាំ​មួយ​គម្រោង​ ដែល​មា​ន​គោល​បំណង​កាត​់បន្ថយ​ភាព​ក្រី​ក្រ​ នៅ​ប្រទេស​កម្ពុជា។

កិច្ច​ព្រម​ព្រៀង​នេះ​ត្រូវ​ចុះហត្ថលេ​ខា​ដោយ​​លោក ​អេរីក ​សីជ​វីក (Eric ​Sidg​ wick) ​នាយក​ប្រចាំ​ប្រទេស​នៃ​ធនាគារ​អ​ភ​​​ិវឌ្ឍ​ន៍​អាស៊ី​ ​និង​លោក ​គាត ឈន់ ​រដ្ឋ​ម​ន្ត្រី​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញវត្ថុ​ នៅ​ក្នុង​ពិធី​មួយនៅ​ទីស្តី​ការ​ក្រសួង​សេដ្ឋកិច្ច​ និង​ហិរញ្ញ​វត្ថុ​។​

យោង​តាម​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ បា​ន​ឲ្យ​ដឹងថា ​ឥណ​ទាន​ចំនួន​២១៨,៥លា​ន​ដុល្លារ​​និង​ជំនួយ​ឥត​សំណង​ចំនួន​១១,​៧​លាន​ដុល្លារ​ នឹង​ត្រូវ​បាន​ប្រើ​ប្រាស់​ ក្នុ​ង​គោល​ដៅ​លើក​កម្ពស់​សកម្មភាពធ្វើ​ពិពិធ​ក​ម្ម​សេដ្ឋកិច្ច​ ពង្រឹង​សមត្ថ​ភាព​ប្រកួត​ប្រ​ជែ​ង​​ផ្នែក​សេដ្ឋកិច្ច​​ក្នុង​តំបន់​ ​កែ​លម្អហេ​ដ្ឋា​រចនា​សម្ព័ន្ធ​ ​និ​ង​សេវា​​កម្ម​នៅ​​តំបន់​ជន​បទ​ លើក​កម្ពស់​វិស័យ​អប់​រំ ​កែ​លម្អប្រព័​ន្ធ​គ្រប់​គ្រង​គ្រោះទឹក​ជំនន់​ ​និង​គ្រោះរាំង​ស្ងួត​ ​និង​ដោះ​ស្រាយ​បញ្ហា​កង្វះ​​​ថាម​ព​ល​អគ្គិសនី​។​

លោ​ក​ ​សីជ​វីក ​​មាន​ប្រសាសន៍ បន្ទាប់​ពី​ពិធីនេះ​ថា​“ ​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​មិន​ល្អ​គ្រប់​យ៉ាង​ទេ ដូច្នេះ​ ​យើង​មិន​អា​ច​ជួយ​អ្វីគ្រប់​យ៉ាង​ដែរ ក៏ប៉ុន្តែ ​វិស័យ​ដែ​ល​យើង​ចូល​រួមចំ​ណែក​ គឺជា​វិស័យដែល​យើង​… ​បាន​ផ្តោ​តស្មារ​តី​​យក​ចិត្ត​ទុក​ដាក់​ ដូចជា​វិស័យ​អប់​រំ ​ហេដ្ឋា​រ​ចនា​​សម្ព័ន្ធ ​វិស័យ​ហិរញ្ញ​វត្ថុ អភិវឌ្ឍន៍​កិច្ច​សហ​ប្រតិបត្តិការ​កម្រិត​អនុ​តំបន់​ ជាដើម​។​

​លោក ​គាត ​ឈន់​ បានមាន​ប្រសាស​ន៍ថា “ប្រាក់​កម្ចី​ទាំងនេះ​មានសារៈសំខាន់​ណាស់​ សម្រាប់​គាំទ្រ​សេដ្ឋកិច្ច​ដែល​កំពុង​តែ​មាន​កំណើន​។ ខ្ញុំ​សូម​ផ្តល់​ទំនុកចិត្ត​ចំ​ពោ​ះប្រជា​ជន​កម្ពុជា​ថា ប្រាក់​កម្ចី​ទាំង​នេះ​នឹង​ត្រូវបាន​ប្រើ​ប្រាស់​យ៉ាង​មាន​ប្រសិទ្ធ​ភា​ព​ តម្លាភាព ​និង​ការ​ទទួល​ខុស​ត្រូវ​ ដើម្បី​ទ​ទួល​បាន​ការ​ទុក​ចិត្ត​ពី​ប្រជាជ​ន​កម្ពុជា​ និង​ដៃ​គូ​អភិវឌ្ឍន៍​នានា​”។

លោក​បាន​បន្ថែម​ទៀ​ត​ថា ​តាំង​​ពីឆ្នាំ​១៩៩២​មក ​ធនាគារ​អ​ភិ​វ​ឌ្ឍន៍​អាស៊ី​​បាន​ផ្តល់​ឥណ​ទាន​សរុប​ចំនួន​១,​៥​ពាន់​លាន​ដុល្លារ និង​ជំ​នួយ​ឥ​ត​សំណង​​​ចំ​នួន​៣៥១​លាន​ដុល្លារ​៕​

ប្រែ​សម្រួល​ដោយ ​កង ​សុធា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស