26 C
Phnom Penh

ជប៉ុន​ផ្តល់​មូល​និធិ២,៥​លាន​ដុល្លារ​ដល់​​អ​ង្គ​ជំនុំជម្រះ​វិសាមញ្ញ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ប្រទេស​ជប៉ុន ​កាលពីម្សិល​មិញ​ បាន​ប្រកាស​ថា ​កាលពី​ថ្ងៃទី៤​ខែ​មករា​ ខ្លួន​បាន​សន្យា​ផ្តល់​មូល​និធិ​ជិត​២​,៥​លាន​ដុល្លារ​ ដ​ល់​សមាស​ភាព​អន្តរ​ជា​តិ​ ​នៃ​អង្គជំនុំជម្រះ​វិ​សា​មញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ដែល​ជួប​បញ្ហា​សាច់​ប្រាក់​​។

​សេចក្តី​ប្រកាសចេញ​ផ្សាយ​ដោយ​ស្ថាន​ទូត​ជប៉ុន​បាន​បង្ហាញ​ថា ​ទោះ​បីជា​​ជប៉ុន​ កំពុងតែ​ដោះស្រាយ​បញ្ហា​ហិរញ្ញ​វត្ថុ​របស់​ខ្លួន​​ដោយ​​ខ្លួន​បាន​ស​ម្រេច​ “ផ្តល់​វិភាគ​ទាន​នេះ​ ដើម្បី​គាំទ្រ​នីតិ​វិ​ធី​តុលា​នៃ​អង្គជំនុំ​ជម្រះ​វិសា​មញ្ញ​ក្នុង​តុលាកា​រ​កម្ពុជា​ ចំ​ពេល​ដែល​អង្គ​ជំនុំ​ជម្រះ​នេះ​ ប្រ​ឈ​ម​មុខ​នឹង​បញ្ហា​ថវិកា​ជាទម្ងន់​ខណៈ​ដែ​ល​សវនាការ​ជំនុំ​ជម្រះ​សំណុំ​រឿង​០០២​ ​ជា​សំណុំ​សំខាន់​បំផុត​ ​កំពុង​ដំណើរ​ការ​។​

តុលាការ​កូនកាត់​អង្គការ​សហ​ប្រជា​ជាតិ ​និង​ភាគី​កម្ពុជា​នេះ ​បាន​ជួប​ប្រទះ​ប​ញ្ហា​ហិរញ្ញ​វត្ថុ​ម្តង​ហើយ​ម្តង​ទៀត​ ​ហើយ​ពឹ​ង​ផ្អែក​ខ្លាំង​​លើ​ជំនួយ​អន្តរ​ជាតិ​។ ​ក្នុង​ចន្លោ​ះ​ពីខែ​តុលា​ឆ្នាំ​២០១១ដល់​ខែ​កុម្ភៈ​ ឆ្នាំ​២០​១​២​ បុគ្គលិក​ភាគ​ច្រើន​នៅ​ខាង​កម្ពុជា​នៅ​ក្នុងតុលាការ​នេះ​ ​​មិន​ទទួល​បាន​ប្រាក់​ខែ​ទេ​។

កាលពីខែ​តុលា​ឆ្នាំ​មុន​ លោក ​ដេវីដ សេហ្វឺ​ ​(​D​avid ​Sche​ffer​) ​ជំនាញការ​ពិ​សេ​ស​អង្គការ​សហ​ប្រជាជាតិ​ ​ប្រចាំ​អង្គ​ជំ​នុំជម្រះ​ ​បាន​ក្រើនរំឭក​​បុគ្គលិក​អង្គជំនុំជម្រះថា ​ប​ញ្ហា​កង្វះ​ខាត​មូល​និធិ​ អាច​បង្កផល​ប៉ះ​ពាល​់​ដល់​ការងារ​ម្តង​ទៀត​។

​កាលពីខែ​ធ្នូ​ ​បុគ​្គ​លិ​ក​កម្ពុជា​ទទួល​បាន​ដំណឹង​ថា ​ប្រាក់​ខែ​រ​ប​ស់​ខ្លួន​ ត្រូវ​បានពន្យារ​​ពេល​បើក​សម្រាប់​ខែ​នេះ​ ប៉ុន្តែ​ ​លោក​ សេហ្វ​ឺ ​​បាន​ថ្លែងថា ​មូ​ល​និធិ​មាន​គ្រប់​គ្រាន់​សម្រាប់​ឲ្យ​​តុលាការ​ដំ​ណើរ​ការរហូត​ដល់​ខែ​កុម្ភៈ​។ ជប៉ុន​​បាន​ផ្តល់​មូល​និធិ​សរុប​​ចំនួន​៧៩,១​លាន​ដុល្លារ​ ​ឬ​៤៤​ភាគរយ​​នៃ​វិភាគ​ទាន​អន្តរ​ជាត​ិសរុប​ ដល់​​តុលាការ​នេះ​។ ​យោង​តាម​ថវិកា​ស​ម្រាប់​​ឆ្នាំ​នេះ​ ​​ខា​ង​អ​ង្គការ​សហ​ប្រជាជាតិ​ត្រូវការ​មូល​និធិ​៣៤,២​លាន​ដុល្លារ​ ខណៈ​ដែល​ខាង​កម្ពុជា​ត្រូ​វ​មាន​៩,៥​លាន​ដុល្លារ​៕ប្រែ​សម្រួល​ដោយ កង សុធា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស