27.5 C
Phnom Penh

អ្នក​​​សើុប​​​អង្កេត​​​និយាយថា អ្នក​​​ដោះ​​​​​​​មីន​​​​ជន​ជាតិ​អាមេរិករង​​​គ្រោះ​​​ដោយសារ​​​គ្រាប់​​​មិន​​​ទាន់​​​ប្រើ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​អ្នក​សើុប​អង្កេត​ម្នាក់ បាន​​​និយាយ​​​កាល​​​ពី ម្សិល​​​មិញ​​​ថា ការ​​​ផ្ទុះ​​​មួយ ដែល​​​បង្ក​​​ឲ្យ​​​​​​អ្នក​​​ជំនាញ​​​​​​ដោះគ្រាប់​​​មីន​​​អា​​​មេរិក​​​បួន​​​នាក់​​​រង​​​របួស​​​នៅ​​​ខេត្ត​​​កំពង់​​​ឆ្នាំង ​​​កាល​​​ពីសប្ដាហ៍​​​មុន​​​នោះ​​​ គឺ​​​បណ្ដាល​​​មក​​​ពី​​​គ្រាប់​​​មិន​​​ទាន់​​​ផ្ទុះ។

ទាហាន​​​ម៉ារីន​​​សហរដ្ឋ​​​អា​​​មេរិក​​​បី​​​នាក់​​​គឺ ​​​លោក ហ្វីលីព ម៉ាកហ្គីល (Phillip McGill) លោក ម៉ាតស៊ូ ស្កាហ្វ័រ (Matthew Schaefer) លោក ដេវីដ ក្រូស (David Crouse) និង​​​លោក លេន​​​ អូស្ទីន (Len Austin) ជា​អ្នក​ដោះ​មីន​​​របស់​​​​មូល​​​និធ​​​​​​​​​​​​​​​​​​​​ិ​​​មនុស្ស​​​ធម៌ ហ្គោល ឌឹន  វ៉េស (Golden West) កំពុង​​​សម្រាក​​​ព្យាបាល​​​​​​នៅ​​​​ទី​ក្រុង​​​បាង​​​កក បន្ទាប់​​​ពី​​​​​​​មាន​ឧបទ្ទវហេតុ​ផ្ទុះ​គ្រាប់​នៅ​​​កន្លែង​​​ដោះ​​​មីន​​​របស់​​​មជ្ឈមណ្ឌល​​​សកម្មភាព​កម្ចាត់​​​​​មីន​​​​​​កម្ពុជាកាល​​​ពី ថ្ងៃ​​​អង្គារ​សប្ដាហ៍​​​មុន ។

លោក រ៉ូជ័រ ហេស (Roger Hess) នាយកប្រតិ​បតិ្ត​​​​​មូល​ដ្ឋាន​ប្រចាំ​​​មូល​​​និធិ​​​ហ្គោល​​​ឌឹន ​វ៉េសបាន​​​មាន​​​ប្រសាសន៍​​​ថា លោកកំពុង​​​ស្ថិត​​​នៅ​​​ខេត្ត​​​កំពង់​​​ឆ្នាំ​​​ង​​​កាល​​​ពីម្សិល​​​មិញ ដើម្បី​​​ធ្វើ​​​ការ​​​សើុបអង្កេត​​​នូវ​​​អ្វី ដែល​​​បាន​​​កើត​​​​​​ឡើង។

លោក​​​មាន​​​ប្រសាស​​​ន៍​​​ទៀត​​​ថា លោក​ចង​​​់​បញ្ជាក់​ថា ឧបទ្ទវហេតុ​​​នេះបណ្ដាល​​​មក​​​ពី​​​ “ គ្រាប់​​​​មិន​​​ទាន់​​​ប្រើ” ជាពិសេសគឺគ្រាប់​​​កាំ​​​ភ្លើង​​​​​បាញ់​​​យន្ដ​ហោះ​​​​ទំហំ២៣ មិល្លីម៉ែត្រ ​មិន​មែន​ជា​យុទ្ធ​​​ភណ្ឌ​​​មិន​​​ទាន់​​​ផ្ទុះ​នោះ​ទេ​។

លោកបាន​​​មាន​​​ប្រសាសន៍​​​ថា “បញ្ហា​នេះ បណ្ដាល​​​ឲ្យ​​​មាន​​​ការងឿង​​​ឆ្ងល់​​​នៅ​​​ស្ថាន​​​ទូត​អាមេរិក​​​​ និង​​​នៅ​​​ទី​​​បញ្ជាការ​ដ្ឋាន​​​​យោធា​​​នេះ​  ​ពី​ព្រោះ​ពួក​គេ​មិន​ត្រូវ​​ដោះ​យុទ្ធភណ្ឌ​​​មិន​​​ទាន់​​​ផ្ទុះ​នោះទេ​”។

លោកបាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​អាច​​​ផ្ដល់​​​ព័ត៌មាន​​​លម្អិត​​​អំពី​​​​អ្វី ដែល​​​បាន​​​    កើត​​​មាន​​​ឡើង​​​នោះ​​​បាន​​​ទេ ពី​​​ព្រោះ​​​ការសើុប​អង្កេត កំពុង​​​បន្ត​​​ធ្វើ​​ត​​​​ទៅ​​​ទៀត ប៉ុន្តែ បាន​​​មាន​​​ប្រសាសន៍ថា​ “គ្រាប់​​​កាំ​​​ភ្លើង​​​ទាំង​​​នេះ​មាន​សុវត្ថិភាព​ក្នុង​ការ​​​គ្រប់​គ្រង​​​​​”។

លោក រ៉ូ​​​ជ័រ ហេស ​​​មាន​​​ប្រសាស​​​ន៍​​​​​​ថា “ឧបទ្ទវហេតុ​​​មួយ​​​ បាន​​​កើត​​​មាន​​​ឡើង​​​”។លោក ហេង រតនា អគ្គនាយក​​​មជ្ឈ​មណ្ឌល​​សកម្មភាព​កម្ចាត់​មីន​កម្ពុជា​ ​​​មាន​​​ប្រសាសន៍​​​ថា ​អង្គការ​​​របស់​​​លោក កំពុង​​​ធ្វើ​​​ការ​​​ងារ​​​ជា​​​មួយ​​​នឹង​មូល​និធិ ហ្គោលឌឹន វ៉េស និង​​​កង​​​ម៉ារីន ​សហ​រដ្ឋ​​​អាមេរិក ដើម្បី​​​ធ្វើ​​​ការ​​​សើុប​​​អង្កេត​​​​​​អំពី​​​ឧបទ្ទវ​ហេតុ​​​នេះ ។

លោក ហេង រតនា បាន​​​មាន​​​ប្រសាស​​​ន៍​​​ទៀត​​​ថា “ការ​​​សើុប​​​អង្កេត​​​របស់​​​យើង​​​កំពុង​​​ដំណើរ​​​ការ​​​ទៅ​​​មុខ ហើយ​​​យើងនៅ​​​​​​មិន​​​អាច​​​ធ្វើ​​​ការ​​​សន្និដ្ឋាន​​​ណា​​​មួយបាន​​​ទេ​​​”។

លោក រ៉ូជ័រ ហេស ដែល​​​បាន​​​ទៅ​​​ជួប ​លោក​លេន​​​ អូស្ទីន​​​ នៅ​​​មន្ទីរ​​​ពេទ្យ​អន្តរ ជាតិ បំរុង​​​រ៉ាត់ (Burnrungrad) នៅ​​​​ទី​ក្រុង​​​បាង​​​កក កាល​​​ពី ​សប្ដាហ៍​​​មុន​​​នោះ បាន​​​មាន​​​ប្រសាសន៍​​​​ថា ​សហ​សេវិក​​​​​​របស់​​​លោក ដែល​​​ត្រូវ​​​របួស​​​​​ពោះ​​​នៅ​​​ក្នុង​​​ការ​​​ផ្ទុះ​​​គ្រាប់​​​កាំ​​​ភ្លើង​​​​នេះ​ សង្ឃឹម​​​ថា នឹង​​​ត្រឡប់​​​មក​​​​​​ប្រទេស​​​កម្ពុជា​​​វិញ ហើយ​​​បន្ត​​​ការ​​​ងារ​​​របស់​​​លោក​​​នៅ​​​សប្ដាហ៍​​​នេះ។

លោកមាន​​​ប្រសាសន៍​​​ថា “លោក ​លេនអូស្ទីន បាន​​​ធូរស្រាល​វិញ​ហើយ”។​លោក​បានបន្ថែម​​​ថា ពេល​​​នេះលោក លេន អូស្ទីន​កំពុង​​​​ស្ថិត​​​​នៅ​​​ក្នុង​​​មន្ទីរ​​​ពេទ្យ​​​នេះ​ ដើម្បី​ពិនិត្យ​​របួស​របស់​លោក​បន្ថែម​ទៀត​។

លោកមាន​​​ប្រសាសន៍​​​បន្ថែម​​​ទៀត​​​ថា “ខ្ញុំ​​​មិន​​​ត្រូវ​​​បាន​​​គេ​​​អនុញ្ញាតឲ្យ​​​ទៅ​​​ជួប​​​ទាហាន​​​ម៉ារីន ដែល​​​ត្រូវ​​​របួស​​​ទាំង​​​នេះ​​​ទេ ប៉ុន្តែ ​ខ្ញុំ​សង្ឃឹមថា ពួកគេ​​​​​​ធូរ​ស្រាល​វិញ​ហើយ”៕ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស