27 C
Phnom Penh

ក្រុមហ៊ុន​​​វិនិយោគ​ចុះ​បញ្ជី​នៅ​ហុងកុងដែល​ជាប់​​​ពាក់​​​ព័ន្ធ​​​​​​​នឹង​​​លោក​​​ ជា ស៊ីម ​​​ប្រកាស​​​បើក​​​ការិយាល័យ​​​ថ្មី​​​​​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

យោង​​​តាម​​​សេចក្ដី​​​​ប្រកាស​មួយ​ពី​​​ក្រុម​ហ៊ុន​​​ បាន​​​ឲ្យ​​​ដឹង​​​ថា ក្រុមហ៊ុន​​​មួយ​​​ដែល​​​អះ​អាង​​​​ថាមាន​​​ភាគ​ហ៊ុន​ក្នុង​​​ការ​​​រុក​​​រក​​​រ៉ែ​​​ទ្រង់​​​ទ្រាយ​​​ធំ​​​នៅ​ក្នុង​​​ប្រទេស​​​កម្ពុជា និង​​​មាន​​​ទំនាក់​​​ទំនង​​​ជាមួយនឹង​​​លោក​​​ ជា ស៊ីម ប្រធាន​​​ព្រឹទ្ធសភា​​​នោះ​​​ ត្រូវ​​​បាន​​​បង្កើត​​​ឡើ​​ង​​​នៅ​​​ក្នុងទីក្រុង​​​ហុង​​កុង​​​ ដើម្បី​​​ប្រកាស​​​បើក​​​វិនិយោគ​​​ទុន​របស់​​ខ្លួន​នៅ​ក្នុង​​​ប្រទេស​​​កម្ពុជា​​​។

ក្រុមហ៊ុន​​​វិនិយោគទុន​​​ ដែល​​​មាន​​​ឈ្មោះ​​​ថា Khmer Resources Investment Holding Group Co. បាន​​​ប្រកាស​​​​ប្រាប់​ទី​​​ផ្សារ​​​ភាគហ៊ុន​​​ហុងកុង​​​កាល​​​ពី​​​ថ្ងៃ​​​ព្រហស្បតិ៍​​​ថា ​ខ្លួន​​​​បាន​​​សម្ពោធ​​​ការិ​យាល​​័យ​​​ថ្មី​​​មួ​​យនៅ​​​ក្នុង​​​ទីក្រុ​​ង​​​នេះ។

សេចក្ដី​​​ប្រកាស​នោះ បាន​​​លើក​​​ឡើង​​​ថា “ខ្លួន​​​ជឿជាក់​​​ថា ការ​​​​បើក​​​​ការិយាល័យ​​​របស់​​​ក្រុម​ហ៊ុន​ Khmer Resources នៅ​​​ក្នុង​​​ទីក្រុង​​​ហុងកុង អាច​​​ពង្រីក​​​បណ្ដាញ​​​វិនិយោគទុន​​​ក្រៅ​​​ប្រទេស​​​មក​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ និង​​​ជួយ​​​ឲ្យ​​ទទួល​បាន​ផល​ចំណេញ​ពី​​​ធន​​​ធាន​​ធម្មជាតិ​ដ៏​​​សម្បូរ​​​បែប​របស់​កម្ពុជា​​​”។

យោង​​​តាម​​​សេចក្ដី​​​​ប្រកាស​នេះ បាន​​​ឲ្យ​​​ដឹង​​​ថា ក្រុមហ៊ុន Khmer Resources ដែល​មាន​​​ទី​​​ស្នាក​​់​​​ការ​​​នៅ​​​រាជ​​​ធានី​​​ភ្នំពេញ​​​បាន​វិនិយោគ​​​​លើ​“ វិស័យ​​​អប់​​​រំ វប្បធម៌​​​ ឧស្សាហកម្ម​​​ ហិរញ្ញ​​​វត្ថុ​​​ និង​​​ឧស្សាហកម្ម​​​អភិវឌ្ឍន៍​​​ធនធាន”​​​។

សេចក្ដី​​​​ប្រកាស​នេះ​​​ក៏​​​បាន​​​លើក​ឡើង​​​ផង​​​ដែរ​​​ថា ក្រុមហ៊ុន​​​នេះ ក៏បាន​​​បង្កើត​​​ “ដៃ​​​គូ​​​យុទ​្ធសាស្ត្រ” ជាមួយ​​​នឹង​​​ក្រុមហ៊ុន ដែល​​​បាន​​​ចុះ​​​បញ្ជី​​​នៅ​​​ក្នុង​​​ទី​​​ក្រុងហុង​​​កុង​​ ​ឈ្មោះ​​​ China Rails Media Corporation Limited ដែល​​​ក្រុម​ហ៊ុន​​​នេះ​​​ផ្សព្វ​​​ផ្សាយ​​ពាណិជ្ជកម្ម​​​​តាម​ប្រព័ន្ធ​ឌីជី​ថល​នៅ​តាម​​​​ផ្លូវ​​​ដែក​​​របស់​​​ប្រទេស​​​ចិន​​​ និង​​​​​​ក្រុមហ៊ុនលក់​ឧបករណ៍​រថយន្ត​​​​ I-marker Global Corporation។

ទោះ​​​បី​​​ជា​​​គ្មាន​​​កិច្ច​​​ប្រតិបត្តិការ​​​រុក​​​រករ៉ែធំៗ​​​បាន​​​ចាប់​​​ផ្ដើ​​ម​​​ទា​​ញ​​​យក​​​រ៉ែ​ជាផ្លូវ​ការ​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ក៏ដោយ​​​ ក៏​ក្រុមហ៊ុន ​​​​Khmer Resources ដែល​​​មាន​​​ស្នាក់​​​ការ​​​នៅ​​​រាជ​​​ធានី​​​ភ្នំពេ​​ញ “ បាន​គ្រប់​គ្រង​​​​ធនធាន​​​រ៉ែ​​​ និង​​​រ៉ែ​​​​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​ដែរ រួម​​ទាំងរ៉ែ​​​មាស និង​​​ទង់ដែង​​​​​​ ព្រម​​​ទាំង​​​ដីកម្រ រ៉ែនីកែល ​​​រ៉ែ​កូ​បាល់ រ៉ែបុក ស៊ីត រ៉ែធ្យូងថ្ម និង​​​ធនធាន​​​ដទៃ​​​ទៀត​​ជា​ច្រើន​នៅ​ក្នុង​​​ប្រទេស​កម្ពុជា”។

សេចក្ដី​​​​ប្រកាស​នេះបាន​​​ឲ្យ​​​ដឹង​​​ថា ​ប្រធាន​​គណៈកម្មាធិការ​​​នាយ​​ក​​​របស់​​​ក្រុមហ៊ុន​​​នេះ គឺ​​​ឯកឧត្ដម​​​ឧញ៉ា​​​ កៅ យន្ដដេ ​​​(​មាន​ឋានៈស្មើ​រដ្ឋ​មន្ត្រី) ​​ជាអនុ​ប្រធាន​​​ក្រុម​​​​ជំនួយ​​​ការនិង​ទី​ប្រឹក្សា​​​​​​​​​សម្ដេច​​​ ជា ស៊ីម ប្រធាន​​​គណបក្ស​​​ប្រជា ជន​​​កម្ពុជា​​​ និង​​​ជា​​​ប្រធាន​​​ព្រឹទ្ធសភា​​​កម្ពុជា​​​។

លោក ឌួន ឡេស្លី លេខា​​​របស់​​​លោកកៅ យន្ដដេ បាន​​​មាន​​​ប្រសាសន៍​​​ថា​ នៅ​ពេល​​​នេះ លោក កៅ​​​ យន្ដដេ មិន​​​អាច​​​​​​​ទាក់​​​ទង​​​សុំ​​​អត្ថាធិប្បាយ​​​បាន​​​ទេ ប៉ុន្ដែ ​​​មាន​​​ប្រសាសន៍​ថា លោក គឺ​​​ជា​​​ទីប្រឹក្សា​​​របស់​​​លោក ជា ស៊ីម។

ទោះ​​​ជា​​​យ៉ាង​​​ណា លោក លឹម ហួរ ជំនួយ​​​ការ​​​របស់​​​លោក ជា ស៊ីម បានមាន​​​ប្រសាសន៍​​​ថា លោក កៅ យន្ដដេ មិន​​​មែន​​​ជា​​​ទីប្រឹក្សា​​​របស់​​​ចៅហ្វាយ​​​ខ្លួន​​​នោះ​​​ទេ ហើយ​​​ថា​លោក​ ជា ​ស៊ីម​  ក៏​​​មិន​​​ដែ​​ល​​​ពាក់​​​ព័ន្ធ​​​ជាមួយ​​​នឹង​​​ក្រុម​ហ៊ុន​​​នេះដែរ ​ប៉ុន្តែ​គ្រាន់​​​តែ​​​គាំ​​​ទ្រ​​​ដល់​​​ក្រុម​ហ៊ុន​ណា​​​ ដែល​​​ចង់​​​វិនិយោគ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​ប៉ុណ្ណោះ​​​។

លោក លឹម ហួរ​​​ បាន​មាន​ប្រសាសន៍ថា​ដោយ​​​​​ត្រួសៗ​​​​ថា “​​​ក្រុមហ៊ុន​​​នេះ បាន​​​បង្កើត​​​ឡើង​​​នៅ​​​ក្នុង​​​រាជ​​​ធានី​​​ភ្នំពេញ​ ​​អស់​​​រយៈ​​​ពេល​​​​ជា​​​ច្រើនឆ្នាំ​​​មក​​​ហើយ​​”។

យោង​​​តាម​​សេចក្ដីរាយការណ៍​​​មួយ​​​ ចុះ​​​ផ្សាយ​​​នៅ​​​ក្នុង​​​កាសែត​​ The South China Morning Post បាន​​​ឲ្យ​​​ដឹង​​​ថា ​លោក ​កៅ ​យន្ដដេ បាន​​​​អះ

អាង​​​ថា លោកគ្រប់​គ្រង​អណ្តូង​រ៉ែ​មាស និង​​​​ទង់ដែង​​​ នៅ​​​ក្នុង​​​ខេត្ត​​​សៀម​​​រាប​​​ឲ្យ “ក្រុមហ៊ុន​​​​ចិន​​​មួយ​ក្រោម​កា​​​រ​​​​គាំ​ទ្រ​​​​ពី​​​រដ្ឋាភិបាល​​​ចិន”។

លោក ប៊ុន ថារិទ្ធិ អភិបាល​​​រង​​​ខេត្ត​​​សៀម​​​រាប បាន​​​មាន​​​ប្រសាសន៍​​​ថា លោក​​​មិន​​​បាន​​​ដឹង​​​អំពីក្រុមហ៊ុន​​​ Khmer Resources​ នោះ​​​ទេ​​​៕ សុផាណ្ណា

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស