38 C
Phnom Penh

ក្រុ​ម​ហ៊ុន​​ចិន​ដកខ្លួ​ន​​ពី​គម្រោង​​ធ្វើ​ប្រតិបត្តិ​ការ​ប្រព័ន្ធ​រថ​យន្តក្រុង​ នៅ​ក្នុង​រាជធានីភ្នំពេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ក្រុ​ម​មន្ត្រី​​បា​ននិ​យា​យ​កា​ល​ពី​ថ្ងៃ​​សុក្រ​​​ថា ក្រុ​មហ៊ុន​​មួ​យ​​ក្នុ​ង​​ចំ​ណោម​ក្រុ​ម​ហ៊ុ​ន​ពីរ​​ដែល​ត្រូ​វ​បា​នសាលា​​​រាជ​ធានី​​​ជ្រើស​យក​​កា​ល​ពី​ក្នុ​ងខែ​​កញ្ញា​ ដើម្បី​ឲ្យ​​ធ្វើ​ប្រតិ​បត្តិ​កា​រ​​ប្រព័ន្ធ​​​រថ​យន្ត​​ក្រុង​​សាធា​​រណៈ​​ក្នុ​ង​រាជ​ធា​នី​ភ្នំ​ពេញ​ បា​ន​​ដក​ខ្លួន​​ចេញ​ពី​គម្រោង​នេះ​​ហើយ ​​​ពី​ព្រោះ​ក្រុម​ហ៊ុ​ន​នេះ​មិន​ចង់​​វិនិ​យោគ​​​រួម​គ្នា​ជាមួ​យ​ក្រុ​ម​ហ៊ុន​កូ​​រ៉េ​ខាង​ត្បូង​​ ​ដែល​​ចាប់​អា​រម្មណ៍​​ក្នុ​ង​ការ​ផ្តល់​​​សេវា​នេះ​ដែរ​នោះ​​។       

ក្រុ​ម​​ហ៊ុនអភិវឌ្ឍន៍​ពា​ណិជ្ជកម្ម​ (កម្ពុជា)​ពិភព​លោក​ ជា​ក្រុម​ហ៊ុ​ន​រក​ស៊ី​រួ​ម​មួ​យ​​រវា​ង​វិនិយោគិន​​កម្ពុជានិង​ចិន​ ​​ដែល​ពី​ដំបូង​​បា​ន​ប្រកួត​​​ប្រជែង​យក​ក​ិច្ច​សន្យា​​​​នេះ​ជា​មួយ​​ក្រុម​ហ៊ុន​បី​ទៀត​ ដែល​ក្នុង​​ចំណោម​នោះ​មួ​យ​​​ជាក្រុម​​ហ៊ុន​ City Trans Cambodia ​​របស់​​កូរ៉េ​​ខាង​​ត្បូង​។ កា​ល​ពី​ក្នុ​ង​ខែ​​កញ្ញា ​ក្រុម​ហ៊ុន​ទាំ​ង​ពីរ​​ត្រូ​វ​បា​ន​​ជ្រើស​រើសឲ្យធ្វើ​​ប្រតិ​បត្តិ​ប្រព័ន្ធ​នេះ​រួ​ម​គ្នា ដែល​គ្រោ​ង​នឹង​​ចាប់​ផ្តើម​​នៅ​ចុ​ង​ឆ្នាំ​នេះ​។

​​លោក លឹម អង់​ដ្រេ នាយក​ប្រតិបត្តិ​​​ក្រុម​ហ៊ុន​​អភិ​វឌ្ឍ​ន៍​ពាណិជ្ជកម្ម​​​ពិ​ភព​លោក ​បា​ន​មា​ន​ប្រ​សាសន​៍​ថា “ខ្ញុំបា​នសម្រេច​លុប​កិច្ច​​សន្យា​​នេះចោល​ ហើយ​ខ្ញុំ​នឹ​ង​​​បញ្ជូ​ន​​សេចក្តី​ជូ​ន​​ដំ​ណឹង​ផ្លូវ​កា​រ​មួយ​ទៅ​​សាលា​​រាជ​ធា​​នី​​នៅ​ថ្ងៃ​​ច័ន្ទ​នេះ​​”។ លោក​បា​ន​មា​ន​​ប្រ​សាសន៍​បន្ថែម​ថា ​វា​​មិន​​ផ្តល់​​កម្រៃ​​​ច្រើន​ទេ​ក្នុង​ការ​​គ្រប់​​គ្រង​​គម្រោង​នេះ​រួម​គ្នា​។

​​លោក​បា​ន​លើក​ឡើង​ថា “ភ្នំពេញ​​មិន​មា​ន​មនុស្ស​ច្រើន​ទេ​ វា​មិ​ន​ដូច​ទី​ក្រុង​តូក្យូ​ឬ​ហុង​កុង​ទេ​។ វា​ពិ​បាក​​សម្រាប់​ក្រុម​ហ៊ុន​ពីរ​ធ្វើ​កា​រ​​​រួ​ម​គ្នា​​។ ក្រុម​ហ៊ុ​ន​នី​មួយ​​ៗនឹ​ង​ត្រូវ​​ចេញ​សំបុត្រ​រថយន្ត​ក្រុង​ ហើយ​នោះ​មា​ន​ន័យ​ថា អតិថិជ​ន​ត្រូវ​ចំណាយ​​ពីរ​​ដង​”។

​លោក​ក៏បា​ន​​​មា​ន​ប្រ​សាសន៍​ដែរ​ថា ក្រុ​ម​ហ៊ុន​​​ណា​​ដែល​ចាប់​ផ្តើម​សេវា​រថយន្ត​ក្រុង​​ត្រូ​វ​​ចំ​ណា​យ​ប្រាក់​ច្រើ​ន​​ទៅ​លើ​កា​រ​ផ្សព្វ​ផ្សាយ​​ពាណិជ្ជកម្ម និង​កា​រ​​រក​​ទីផ្សារ​​សម្រាប់​សេវា​នេះ​។

​​លោក​បា​ន​សួរ​ថា “ដូច្នេះ​ប្រសិន​បើ​ក្រុ​ម​ហ៊ុន​ពីរ​ធ្វើ​កា​រ​​ជាម​ួយ​គ្នា តើ​នរណា​នឹ​ងចេញ​ថ្លៃ​​ចំ​ណាយ​ផ្នែក​រក​​ទី​ផ្សារ​?”។

លោក ឡុង ឌីម៉ង់ ​​អ្នក​នាំ​​ពាក្យ​សាលា​រាជ​ធា​​នី​​​បា​ន​មាន​ប្រ​សាសន៍​ថា ​ក្រុ​ម​ហ៊ុន​​ពីរ​ត្រូ​វ​បា​ន​​ជ្រើ​ស​រើស​យក​​សម្រាប់​គម្រោង​​នេ​ះ ដើម្បី​​ធានា​​គុណ​​ភាព​​សេវា​រថ​យន្ត​ក្រុ​ង​។

​លោក​បា​ន​មា​ន​ប្រ​សាសន៍​ថា “សាលា​​រាជ​ធា​នី​​​បា​ន​ស្នើ​​ឲ្យ​ក្រុ​ម​​ហ៊ុ​ន​ទាំ​​​ង​​ពីរ​​សហកា​រ​គ្នា​លើ​គម្រោង​នេះ ប៉ុន្តែ​​​ពួ​ក​គេ​​មិន​​ទាន់​ព្រម​ព្រៀង​គ្នា​​នៅឡើយ​ទេ​”។

​លោក ជ័រ ឌី​យ៉ុង (Choi Dea Yong) ​ប្រធា​ន​​ក្រុម​ហ៊ុ​ន​ City Trans Cambodia ​បា​ន​មាន​ប្រ​សាសន៍​ថា ​ក្រុ​មហ៊ុន​​​លោក​នឹង​​បន្ត​ដំណើរ​ការ​​សេវានេះ​។ ​លោក​បា​ន​លើក​ឡើង​ថា “ យើង​កំពុង​មា​ន​ផែ​ន​កា​រ​​ចំណាយ​ប្រាក់​​ដំ​បូង​​៥លាន​​ដុល្លារ ​ដោយ​មា​ន​​ចំ​នួន​​១០​​ខ្សែ​​​រត់​នៅ​ទូ​ទាំង​រាជ​ធានី​”។ លោក​បាន​​មាន​ប្រសាសន៍​បន្ថែម​​ថា ក្រុ​ម​​ហ៊ុន​នេះ​មា​ន​បំណង​ដំ​ណើរ​កា​រ​តែ​ឯង​​រយៈ​ពេល​ប្រាំ​ឆ្នាំដំបូង​​ បន្ទាប់​ពី​ដៃ​គូ​មួយ​ដក​ខ្លួន​ចេញ​៕ ប៊ុននី​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស