31 C
Phnom Penh

រដ្ឋាភិបាល​​​អនុម័តគម្រោង​​​ថវិកា​​​៤,៤​​​ពាន់​​​លាន​​​ដុល្លារ​​​សម្រាប់​​​​​​វិស័យ​​​សាធារណៈពី​ឆា្នាំ​​​២០១៣​​​ដល់​​​២០១៥

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​​​ក្នុង​​​សេច​​​ក្ដី​​​​ប្រកាស​​​​មួយ​​​ ដែល​​​ទទួល​​​បាន​​​កាល​​​ពី​​​ម្សិល​​​មិញ ទីស្ដី​​​ការ​​​គណៈ​​​រដ្ឋមន្ត្រី​លើក​ឡើង​​​​ថា រដ្ឋាភិបាលបាន​​​អនុម័ត​​​​ថវិកា​ចំណាយ​​​​​​​ជាង​​​៤​​​ពាន់​​​លាន​​​ដុល្លារ​​​​សម្រាប់​​​​វិស័យ​​​សាធារណៈ ក្នុង​​​រយៈ​​​ពេល​​​បី​​​ឆ្នាំ​ក្រោយ​នៅ​​​ក្នុង​​​កិច្ច​​​ខិត​​​ខំ​​​ប្រឹង​​​ប្រែង ​​​ដើម្បី​ជំរុញ​កំណើន​​​​សេដ្ឋកិច្ច​​​​​​។

យោង​​​តាម​​​សេច​​​ក្ដី​​​​ប្រកាស​នេះ បាន​​​ឲ្យ​​​ដឹង​​​ថា លោកនាយក​​​រដ្ឋមន្ត្រី ហ៊ុន  សែន  បាន​​​ចុះ​​​​ហត្ថលេខា លើ​​​គម្រោង​​​ថ្មី​​​មួយ​​​ស្ដី​​​ពី​​​ការ​​​វិនិយោគ​​​លើ​​​វិស័យ​​​សាធារ​​​ណៈ​​​នៅ​​​ក្នុង​​​កិច្ច​​​ប្រជុំ​​​​គណៈ​រដ្ឋ​មន្ត្រី​ប្រចាំ​​​សប្ដាហ៍​​​កាល​​​ពីថ្ងៃ​​​សុក្រ ដែល​​​​នៅ​ក្នុង​នោះ​ទឹក​​​ប្រាក់​​​​​​ចំនួន​​​៤,៣៦ ​​​ពាន់​​​លានដុល្លារ​ត្រូវ​បាន​​គ្រោង​ទុក​សម្រាប់​​​​ចន្លោះ​​ពី​​​ឆ្នាំ​​​២០១៣​​​ ដល់​​​​ឆ្នាំ​​​២០១៥។

សេច​​​ក្ដី​​​​ប្រកាស​​​​នេះ បាន​​​ឲ្យ​​​ដឹង​​​ទៀត​​​ថា “នៅ​ក្នុង​ផែន​​​ការ​​​រយៈ​​​ពេល​​​បី​​​ឆ្នាំ​​​ចាប់​​​ពី​​​ឆ្នាំ​​​២០១៣​​​ដល់​​​ឆ្នាំ​​​២០១៥​​​​នេះ​ ៦៥​​​ភាគរយ​​​នៃ​​​​ថវិកា​នេះ​​​​នឹង​​​ត្រូវ​លៃ​ទុក​​​សម្រាប់​​ចំណាយ​​នៅ​តាម​​តំបន់​​​​ជន​​​បទ”។

លោក ផៃ សុី​​​ផាន អ្នក​​​នាំ​​​ពាក្យ​​​ទី​​​ស្ដី​​​ការ​​​គណៈ​​​រដ្ឋមន្ត្រី បាន​​​មាន​​​ប្រសាសន៍ថា ការ​​​ចំណាយ​​​នេះ គឺផ្ដោត​​​ទៅ​​​លើ​​​ការ​​​ជំរុញ​កំណើន​​​​សេដ្ឋកិច្ច។

លោក​​​មាន​​​ប្រសាសន៍​​​ទៀត​​​ថា “ផែន​​​ការ​​​​នេះ​​​នឹង​​​ផ្ដោត​​​ទៅ​​​លើ​​​វិស័យ​​​សំខាន់​​​ៗ​​​ចំនួន​​​បួន”។ លោក បាន​​​ពន្យល់​​​ថា ៤០​​​ភាគរយ នឹងផ្ដោត​​​ទៅ​​​លើ​​​​​​​​​ហេដ្ឋា​​​រចនា សម្ព័ន្ ធ ៣៧​​​ភាគរយ​សម្រាប់​​​​ជំរុញ​​​​សេដ្ឋកិច្ច​​​ដោយ​​​ផ្ទាល់​​​​​​ ១៦​​​ភាគ​​​រយ ផ្ដោត​​​លើ​​កិច្ច​ការ​​​​សង្គម និង​​​ប្រាំ​​​ពីរ​​​ភាគរយ​សម្រាប់​​​វិស័យ​​​ផ្សេង​​​ៗ​​​ទៀត​​​។

លោកបន្ថែម​ថា “ថវិកា​ទាំង​នេះ ទទួល​​​បាន​​​ពី​​​ប្រភព​​​ចំនួន​​​បី​​​គឺ​​​ៈ​​​ប្រាក់​​​ចំណូល​​​របស់​​​រដ្ឋាភិបាល​​​​​​ ប្រាក់​​​​ជំនួយ​និង​​​ប្រាក់កម្ចី”។

លោក ផៃ សុី​​​ផាន បាន​​​មាន​​​ប្រសាស​​​ន៍​​​ថាទឹក​​​ប្រាក់​​​ចំនួន​​​១,៤៦ពាន់លាន​​​ដុល្លារ​​​​ក្នុង​គម្រោង​​​​ចំណាយ​​​នេះ​​ស្ថិត​​​នៅ​​​ក្នុង​​​ថវិកា​​​របស់​​​រដ្ឋាភិបាល​​នា​ឆ្នាំ​នេះ​​​ ទឹក​​​ប្រាក់ចំនួន​​​១,៣៩​​​ពាន់​​​លាន​​​ដុល្លារ​​​ នឹង​​​ត្រូវ​​​ចំណាយ​​​សម្រាប់​​​ឆ្នាំ​​​២០១៤​​​និង​​​ទឹក​​​ប្រាក់​​​ចំនួន​​​១,៤១ពាន់​​​លាន​​​ដុល្លារ​​​នឹង​​​ត្រូវ​​​ចំណាយ​​​នៅ​​​ក្នុង​​​ឆ្នាំ​​​២០១៥។

លោកបាន​​​បន្ថែម​​​​ថា ​ផែនការចំណាយ​​​​​​នេះជំនួស​​​ផែន​​​ការ​​​ចំណាយ​​​សម្រាប់​​​ពីឆ្នាំ​​​២០០៩​​​ដល់​​​ឆ្នាំ ២០១៣​​​វិញ ដែល​មាន​ចំនួន​៦,៣​ពាន់​លានដុល្លារ។

នៅ​​​ក្នុង​​​របាយការណ៍​​​មួយ​​​​​​កាល​​​ពី សប្ដាហ៍​​​មុន ធនាគារ​​​ពិភព​​​លោក បាន​​​ឲ្យ​​​ដឹង​​​ថា ​កំណើន​​​​ទិន្នផល​​​សរុប​​​ក្នុង​​​ស្រុក​​​របស់​​​​​​កម្ពុជា តាម​​​ការ​​​ប៉ាន​​​់​ស្មាន​​កើន​ដល់​៦,៦​​​ភាគ​​​រយ​​​នៅ​​​ឆ្នាំ​​​២០១២​​​ហើយ​​​គេ​​​រំពឹង​​​ថា នឹង​​​កើន​​​ឡើង​​​ដល់៦,៧​​​ភាគ​​​រយ​​​នៅ​​​ឆ្នាំនេះ​​​។

លោក ឡៅ ម៉ុងហៃ អ្នក​​​វិភាគ​​​នយោ​បាយ​​​​ឯករាជ្យ បាន​​​មាន​​​ប្រសាសន៍​​​ថា “ ប្រសិន​​​បើ​​​គ្មាន​​​ការ​​​វិនិយោគ​​​បែប​​​នេះ​​​នោះ​​​ជា​​​ពិសេស​​​ការ​​​វិនិយោគ​​​លើ​​​វិស័យ​​​ហេដ្ឋារចនា​​​សម្ព័ន្ធ​​​នោះ​​​ យើង​​​នឹង​​​មិន​​​ទទួល​​​បាន​​​ការ​​​រីក​​​ចំរើន​​​បែប​​​នេះ​​​ទេ”។

លោកបាន​​​បន្ថែមថា​​​ ការ​​​ចំណាយ​​​​​​ដើម្បី​​​​ជំរុញ​​​​សេដ្ឋកិច្ច ​ជា​ដំណោះ​ស្រាយ​មួយ​​ដែល​​​ប្រទេស​​​ជា​​​ច្រើន​អនុវត្ត ហើយ​​​ថា ការ​​​វិនិ​យោគ​​​​លើ​​​វិស័យ​​​ជាក់​​​លាក់​​​​មាន​​​​ “ ឥទ្ធិពល​​​​ច្រើន​”​សម្រាប់​​​​សេដ្ឋកិច្ច​​​។លោកបន្ថែម​ទៀត​​​​ថា “ប៉ុន្តែ ​​​នៅ​​​ប្រទេស​​​កម្ពុជា មាន​​​​ការ​លេច​ធ្លាយជា​​​ច្រើន ​​​ដូច្នេះ​​ឥទ្ធិពល​​ច្រើន​នេះ​​នៅ​មាន​​តិច​​​ត​ួច​ណាស់​”។

លោក​​​​​​មាន​​​ប្រសាសន៍​ថា “ឧទាហរណ៍យើង​​សង់​​​ស្ពាន​​​មួយ​​​ឆ្លង​​​កាត់​​​ទន្លេ​​​មេគង្គ ​ពោល​​​គឺដំបូង​​​​យើង​មាន​​​ក្រុម​​​ហ៊ុន​​​មួយ ធ្វើ​​​ការ​​​សិក្សា​​​អំពី​​​ការ​​​សាង​​​សង់​​​ស្ពាន​​​នេះ ប៉ុន្តែអ្នក​ជំនាញ​​​មិន​មាន​​​​ក្នុង​​​ប្រទេស​​​កម្ពុជា​​​នោះ​​​ទេ ​ជា​ទូទៅ​​​ក្រុម​​​ហ៊ុន​​​បរទេស​​​​​​​ជា​អ្នក​ធ្វើ​​​​​​​”។​​​ លោកបាន​​​មាន​ប្រសាសន៍​​​បន្ថែមថា ប្រេង​​​ឥន្ធនៈ ​គ្រឿង បរិក្ខារ  សម្ភារៈសំ ណង់ និង​​​កម្មករ​​​​ជំនាញ ​មក​​​ពី​​​បរទេស​​​ទាំង​​​អស់ ដោយ​​​កាត់​​​បន្ថយផល​​​ចំណេញ​​​​​ដល់​កម្ពុជា​ពី​ការ​​​វិនិយោគ​នេះ។

លោកបន្ថែម​ថា“ េនះ​គ្រាន់​តែ​​​​ជា​​​ដំណាក់​​​កាល​នៃ​ការ​​​​អភិវឌ្ឍ​​​នៅ​​​កម្ពុជា​​​ប៉ុណ្ណោះ។វា​​​នឹង​ប្រសើរ​ជា​ង​នេះ​នៅ​ពេល​​​អនាគត​​​”៕សុខភុំ

​​​(រាយការណ៍​​​បន្ថែមដោយ Simon lewis)

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស