29 C
Phnom Penh

មេធាវី​តំណាង​​​ឲ្យ​​​ នួន ជា បង​​​ធំ​​​ទី២ និយាយ​​​ប្រាប់​ថា ​សុខភាព​របស់​​​គាត់​​​​ ​កាន់​តែ​ទ្រុឌ​ទ្រោម​ហើយ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មេធាវី​ម្នាក់​តំ​ណា​ង​ឲ្យ​​ នួ​ន ជា ​ចុ​ង​​ចោទ​​នៅ​​​​​សាលាក្តី​​ខ្មែ​រ​ក្រហម​​បា​ន​ប្រាប់​​តុ​លា​កា​រ​នេះ​​​កា​ល​ពី​ម្សិល​មិញ​ថា ​សុខ​ភាព​កូ​ន​ក្តី​របស់​លោក​ កា​ន់​តែ​ទ្រុឌ​ទ្រោ​ម​ហើយ ​ខណ​ៈ​ដែលសវ​នា​ការ​​ជំនំុ​ជម្រះ​​បន្ត​ជា​លើក​​ដំបូង​ ចាប់​តាំ​ង​​ពី ​នួ​ន ​​ជា និង​​ជន​​ជាប់​​ចោទ​ ខៀវ សំ​ផន ​ត្រូ​វ​បា​ន​​បញ្ជូន​​ទៅ​​សម្រាក​ព្យាបាល​នៅ​មន្ទីរ​​ពេទ្យ​ កា​ល​ពី​ដើម​ខែ​នេះ​។

​នួន ជា វ័យ​​៨៦​ឆ្នាំ​ ត្រូវ​បា​ន​បញ្ជូន​ទៅ​​ព្យាបាល​​​​នៅ​​មន្ទីរ​ពេទ្យ​មិត្តភាព​ខ្មែរ-​សូ​វៀត កាល​ពីថ្ងៃ​ទី​១៣ ខែ​​មករា បន្ទាប់​ពី​ដួល​​នៅ​​ក្នុង​​មន្ទីរ​​ឃុំ​​ឃាំ​ង​​របស់​​តុ​លា​ការនេះ ​​ដោយ​សារជំ​ងឺ​​រលាក​ទ​ង​សួ​តធ្ងន់​។ ខៀវ សំ​ផន វ័យ​​៨១ឆ្នាំ​​ អតី​ត​ប្រធាន​រដ្ឋ​​ក្នុង​សម័យ​ខ្មែ​រក្រហម​​​​​ត្រូវ​បា​ន​បញ្ជូន​ទៅ​​ព្យាបាល​នៅ​​​មន្ទីរ​ពេទ្យ​​​នេះ​ដែរ​ បី​ថ្ងៃ​ក្រោយ​មក​​ ​ដោយ​សារត្អូ​ញ​ថា​ពិបា​ក​​ដក​ដង្ហើម​ និងអស់​កម្លា​ំង។

ពេល​អង្គ​ជំនុំ​ជម្រះ​​​ស្នើ​សុំ​ព័ត៌​មាន​ថ្មី​អំ​ពី​ស្ថាន​ភាព​​សុខភាព​របស់​ពួ​ក​គាត់​ លោក វិក​ទ័រ កូប៉េ (Victor Koppe)​ មេធាវី​​របស់ នួ​ន ជា ​បា​ន​​​​មា​ន​​​​​​ប្រ​សាស​ន៍​ថា ​ស្ថាន​ភាព​កូនក្តី​របស់​លោក​​កំពុង​ធ្លាក់​​ចុះ​។

​លោក កូប៉េ ​បា​ន​ប្រាប់​តុ​លា​ការ​​​ត្រួសៗ​ថា​ “ស្ថាន​ភាពសុខភាព កាន់​តែ​យ៉ាប់​យុឺន​​​ទៅៗ​ នោះ​ហើយ​ជា​បញ្ហា​”។ ​លោក​ កូបេ៉​ បា​ន​បញ្ជាក់​ថា ​កូនក្តី​របស់​លោក​​​​​បា​ន​បដិសេធ​មិន​​ចូ​ល​រួម​​សវនាការ​​ជំនុំ​ជម្រះ​​​នៅ​ថ្ងៃ​នេះ​ ដែល​ផ្តោត​លើកា​រ​ទទួល​យក​ឯក​សារ​ថ្មី​​ៗពី​គ្រប់​ភាគ​ី​ទាំ​ង​អស់​។

​លោក ងី ម៉េង វេជ្ជ​​បណ្ឌិត​នៅមន្ទីរ​ពេទ្យ​​មិត្តភាព​​ខ្មែរ-​សូ​វៀត ​ជាទី​​ដែល​​ជន​ចោទ​ជាប់​ទាំ​ង​​​ពីរ កំ​ពុង​​​សម្រាក​​ព្យាបាល​ បា​ន​មា​ន​ប្រ​សាស​ន៍​ថា ​លោក​បា​ន​បញ្ជូ​ន​​របា​យ​កា​រ​ណ៍​ពី​ស្ថាន​ភាព​សុខភាព​របស់​​​​ពួ​ក​គាត់​​​ទៅ​ឲ្យ​សាលា​​​​ក្តី​កាល​ពី​ព្រឹក​ម្សិល​មិញ ​ប៉ុន្តែ​លោក​បា​ន​​​​បដិ​សេធ​មិន​បង្ហាញ​​របាយ​​កា​រណ៍​​នោះ​ទេ​។

​លោក​បាន​មាន​ប្រ​សាសន៍​ថា “យើង​មិន​អា​ច​​ផ្តល់​ព័ត៌មា​ន​​អំ​ពី​​របាយ​​កា​រ​ណ៍​នេះ​​​ឲ្យ​សារ​​ព័ត៌មា​នបាន​ទេ ​សូម​សួ​រ​​សាលា​ក្តី​ទៅ​”។ លោក ឡាស ​អូល​សិន មន្ត្រី​​​​ទំនាក់​ទំ​នង​​​កិច្ច​ការ​​ច្បាប់​​ប្រចាំ​សាលា​​ក្តី​នេះ ​បា​ន​មាន​ ប្រ​សាសន៍​ថា លោក​មិន​​អា​ច​បញ្ជាក់​ និង​មិន​បដិ​សេធ​​ចំ​ពោ​ះ​កា​រ​​អះ​អា​ង​​​របស់​​លោក កូប៉េ អំ​ពី​សុខ​ភាព​​ដុនដាប​​​របស់​ នួ​ន ជា​ ទេ​ ហើយ​ថា ​​ខ្លួន​លោក​​ផ្ទាល់​​កំពុង​រង់​​ចាំ​ព័ត៌​មាន​ថ្មី​អំពី​រឿង​នេះ​ដែរ​​។

លោក​​មា​ន​ប្រ​សាសន៍​ថា ​​ ព័ត៌​មា​ន​ចុង​ក្រោ​យ​​ ដែល​លោក​បា​ន​ទទួល​បា​ន​មក​​ដល់​កា​ល​ពី​ថ្ងៃ​​អា​ទិត្យ​ ​ដែល​​អះ​អា​ង​​​ថា ​​នួន ជា បា​ន​​​​​ធូរ​ស្រាល​វិញ​​ហើយ​។

​អ្នកស្រី លី គឹម​សេង ប្រពន្ធ​របស់​ នួន ជា ​បា​ន​​និយាយ​ថា ​អ្នក​ស្រី​​បា​ន​ទៅ​សួរ​សុខទុក្ខ​​ប្តី​​របស់​​គាត់​ចុង​ក្រោយ​នៅ​ឯ​មន្ទីរ​ពេទ្យ​​ កា​ល​ពី​ថ្ងៃ​​​អា​ទិត្យ។

​អ្នក​ស្រី​​បា​​ននិយាយ​ថា “ ប្តី​របស់​ខ្ញុំ​មិន​អាច​និ​យា​យ​បាន​ទេ ពី​ព្រោះ​គាត់​​​មាន​ជំងឺ​រលាក​ទង​សួត​​។ ​ពេលនេះ ​​ខ្ញុំ​​នៅ​ឆ្ងាយ​ពី​គាត់​ ដូច្នេះ​​ខ្ញុំ​មិន​ដឹង​ពី​ស្ថានភាព​​របស់​គាត់​ទេ​”។

​​លោក​ស្រី អង់តា ហ្គីស (Anta Guisse)​​​មេធា​​​វី​​​ការ​ពារ​​ ខៀវ  សំ​ផន ​ មា​ន​ប្រ​សាសន៍​ថា​ សុខ​​​ភាព​ កូន​ក្តី​របស់​គាត់​នៅ​​មាន​ស្ថានភាព​នឹងន​រ។ លោក​​ស្រី​​លើក​ឡើង​ក្នុង​​តុ​លា​ការ​​ថា “គាត់​ខ្សោយ​ណាស់​ ហើយ​គាត់​អស់​កម្លាំ​ង​ណាស់​។ យើង​​កំ​ពុង​រង់​ចាំ​​ព័ត៌មា​ន​​ថ្មីៗ​​ពី​ក្រុម​គ្រូ​ពេទ្យ​”។

មុន​ពេល​បញ្ជូន​គាត់​ទៅ​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​កា​ល​ពី​សប្តាហ៍​មុន ខៀវ សំ​ផន ​ហាក់​ដូច​ជា​មាន​សុខភាព​ល្អ​ជាង​គេ​ក្នុង​ចំ​ណោម​​ចុង​ចោទ​បី​នាក់​​​ និង​​​បាន​ចូល​រួ​ម​សវនាកា​រ​​​ជាប់​ជា​និ​ច្ច។

ចំណែក​ឯ អៀង សារី អតី​ត​​រដ្ឋមន្ត្រី​ក្រសួង​កា​រ​​បរ​ទេសខ្មែរ​ក្រហម ជាសហ​​ចុង​ចោទ​ទី​៣ និង​​​ចុង​ក្រោ​យនោះ​ តុលាការ​​បាន​លើក​ឡើង​កាល​ពី​ម្សិល​មិញថា គាត់​​បា​ន​សម្រេច​​មិន​ចូល​រួ​ម​​សវនា​ការ​ជំនុំ​ជម្រះ​នៅថ្ងៃ​​នេះ​ទេ​ ដោយ​គ្រាន់​តែ​មើល​ពី​បន្ទប់​​​ឃុំ​ខ្លួន​​នៅ​​សាលា​ក្តី​​នេះ​បាន​ហើយ​ ដោ​យ​សារ​តែ​អស់​កម្លាំ​ង​។

​​ចុង​ចោទ​​​ចាស់​ជាង​គេ​វ័យ៨៨​ឆ្នាំ​រូប​នេះ មា​ន​ជំងឺ​​ច្រើន​ប្រភេទ​ ដូចជា​​ជំ​ងឺ​បេះ​​ដូង​ជា​ដើម​ និង​មា​ន​កា​រ​វះ​កាត់​​បេះ​ដូង​​បួ​ន​លើក​ចាប់​តាំ​ង​ពី​ឆ្នាំ​​១៩៩៤មក។ គាត់​បា​ន​ចូ​ល​

សម្រាក​​ព្យាបាល ​នៅ​​មន្ទីរ​ពេទ្យ​​អស់​​រយៈ​ ពេល​ពីរ​ខែ​​ កា​ល​ពី​ចុង​ឆ្នាំ​មុន​ ដោ​យ​សារជំ​ងឺ​​​វង្វេង​វង្វាន់។

​កា​រ​បញ្ជូន​ នួ​ន ជា និង ខៀវ សំ​ផន ទៅ​​សម្រាក​​​​ព្យាបាល​នៅ​​មន្ទីរ​ពេទ្យ​​បាន​ធ្វើ​ឲ្យ​​យឺត​យ៉ាវ​ដល់​​សំណុំ​រឿង​​០០២ ​ដែល​កំ​ពុង​មា​ន​កា​រ​វិវឌ្ឍ​សន្សឹមៗ​​​​ក្នុង​បើក​​ “ ​សវនាកា​រ​ជំនុំ​ជម្រះតូចៗ” ដែល​បាន​គ្រោង​ទុក​ជា​លើក

​ដំ​បូ​ង​​​នេះ និង​បាន​ធ្វើ​ឲ្យ​មាន​ការ​បារម្ភ​ថា ​ចុ​ង​ចោទ​​ពី​បទ​ឧក្រិដ្ឋ​កម្ម​សង្គ្រាម​​​ទាំង​នេះ​​ស្លាប់​​មុន​ពេល​​ប្រកាស​សាល​ក្រម​។

​​ដោយសារ​ពួ​ក​គាត់​ចូល​សម្រាក​ព្យាបាល​នៅ​​មន្ទីរ​ពេទ្យ​ ​តុលាការ​បា​ន​ពន្លឿន​​ផែន​​ឲ្យ​​តំណាង​អយ្យការ​និង​មេធាវី​ការ​ពារ​​​​ពិភាក្សា​​អំពី​សំ​ណើសុំ​​ឯក​សារ​ថ្មី​មួ​យ​ចំ​នួន​ធ្វើ​ជា​ភ័ស្តុ​តា​ង​ រួម​មាន​​សៀវ​ភៅ ខ្សែ​ភាព​យន្ត និង​​​ឯកសារ​​របស់​ក្រសួ​ង​​កា​រ​បរទេ​ស​​អា​មេរិក​ ​និង​បាន​បើក​សវនាការ​ពិភាក្សា​អំពី​​ឯក​សារ​​ទាំង​នោះ​កាល​ពី​ម្សិល​មិញ​​។

​នៅ​ពេល​រសៀល​ ព្រះ​​រាជ​អាជ្ញា​បា​ន​ចាប់​​​​​​​ផ្តើម​​បង្ហាញ​ឯក​សារ​​ពី​របប​ខ្មែរ​ក្រហម​ដែលលោក ដេល លីសាក់ (Dele Lysak)​ជំនួយកា​រព្រះ​​រាជ​អាជ្ញា​ បា​ន​លើក​ឡើង​ថា “នឹ​ង​​​​​បង្ហាញ​​​ពី​ព័ត៌មាន​​​ពិស្តារ ​និង​​សេចក្តី​រាយ​​​ការណ៍​ជា​ញឹក​ញាប់​​ទៅ​​​ថ្នាក់​​លើ​​”។ឯក​សារ​ទាំង​នោះ​ រួម​មាន​កំ​ណត់​ហេតុ​​កិច្ច​ប្រជុំ​​​របស់​​​គណៈ​កម្មាធិ​កា​រ​​អចិន្ត្រៃយ៍ ដែល​មា​ន​កា​រ​​ចូ​ល​ រួម​ពី​សំ​ណាក់​​ចុ​ង​ចោទ ដែលក្នុង​នោះ​​​មាន​ការ​ពិភាក្សា​ និង​សម្រេច​​អំពី​ផែន​កា​រ​​យោធា​​​។

​អំ​ឡុង​ពេល​បើក​សវនាការ​​ជំនុំ​ជម្រះនួន ជា និង ខៀវ សំផន ​បា​ន​អះ​អាង​ម្តង​ហើយ​ម្តង​ទៀត​ថា ​​ខ្លួន​​ត្រូវ​បាន​ដក​ចេញ​ពី​មិន​ឲ្យ​ចូល​រួម​ធ្វើ​​សេចក្តី​សម្រេច​​​សំ​ខាន់​ៗ​​ជា​ច្រើន​​​អំ​ឡុង​​របប​ ប៉ុល ពត។ ​​​អយ្យការនឹង​​ធ្វើ​បទ​បង្ហាញ​​​​ពី​ឯក​សារ​​​របស់​របប​នោះ​​នា​ព្រឹក​នេះ៕ប៊ុននី​​​​​​​​

​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស