29.3 C
Phnom Penh

មនុស្ស​រាប់​រយ​នាក់​ធ្វើ​ពិធី​រំឭក​វិញ្ញា​​​ណក្ខន្ធយ៉ាងស្ងាត់​ស្ងៀមនៅថ្ងៃ​ខួប​ធ្វើ​ឃាត លោក ជា​ វិជ្ជា ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មិន​ដល់​មួយ​ខែ​ផង​បន្ទាប់​ពី​ឃាតករ​​បាញ់​សម្លាប​់លោក ជា វិជ្ជា ដែល​ជា​ទូ​ទៅ​គេ​គិត​ថា​​​​ត្រូវ​បាន​​ទម្លាក់​កំហុស​​​ ហើយ​ត្រូវ​បាន​​បញ្ជូន​ទៅ​ពន្ធ​នាគារ​វិញ​ដោយ​សារតែ​បទ​ឧក្រិដ្ឋ​ដែល​មាន​មនុស្ស​តិច​តួច​ជឿ​ថា ពួក​គេ​បាន​ប្រ​ព្រឹត្ត​នោះ អ្នក​កាន់​ទុក្ខ​ប្រ​មាណ​២០០​នាក់​បាន​ជួប​ជុំ​គ្នា​កាល​ពី​ម្សិល​មិញ ​នៅ​កន្លែង​ដែល​​​​មេដឹក​នាំ​​សហ​ជីព​សេរី​កម្ម​ករ​រូប​នេះ​ត្រូវ​ឃាតករ​​បាញ់​សម្លាប់​កាល​ពី​ប្រាំ​បួន​ឆ្នាំ​មុន។

ការ​ជួប​ជុំ​គ្នា​នេះមាន​ចំនួន​តិច​ណាស់​បើ​ប្រៀប​ធៀប​ទៅ​នឹង​ចំនួនអ្នក​កាន់​ទុក្ខ​ជាង​១០.០០០​នាក់​ ដែល​បាន​ចេញ​មក​ចូល​រួម​ក្នុង​ពិធី​បុណ្យ​សព​លោក ជា វិជ្ជា កាល​ពី​ឆ្នាំ​​​២០០៤ ហើយ​ក៏​មាន​អ្នក​​ចាប់​អារម្មណ៍​តិច​តួច​ដែរ​ចំពោះ​ការ​ផ្តន្ទាទោស​ឡើង​វិញ​​នា​​ពេល​ថ្មីៗ​នេះ​លើ​ ប៊ន សំណាង និង​ សុខ សំអឿន ដែល​​​​

សហ​ជីព​សេរីកម្ម​ករ​និង​បណ្តាអង្គ​ការ​សិទ្ធិ​មនុស្ស​បាន​ចាត់​ទុកថា ​ជា​ការ​ផ្តន្ទាទោស​​ដោយ​ម​​​ិន​ត្រឹម​ត្រូវ​ពី​សំណាក់​តុលាការ។

បុរស​ទាំង​ពីរ​ដែល​ទទួល​បាន​ការ​ដោះ​លែង​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្តោះ​អាសន្ន​​អស់​រយៈ​​​​ពេល​បួន​ឆ្នាំរង់​ចាំ​លទ្ធ​ផល​នៃ​ការ​ស៊ើប​អង្កេត​ឡើង​វិញ​​ដែល​តុលាការ​កំពូល​បាន​បង្គាប់​ឲ្យ​​​ធ្វើ​​លើ​សំណុំរឿង​​ទាំង​មូល​របស់​ពួកគេ​នោះ​ ត្រូវ​បាន​សាលា​ឧទ្ធរណ៍​ផ្តន្ទា​ទោសឡើង​​​​វិញ​

កាល​ពី​ថ្ងៃ​ទី​២៧ ​ខែ​ធ្នូ​ ថ្វី​បើ​ខ្វះ​ភ័ស្តុតាង​ថ្មីៗ​ក្តី។​អ្នក​ទាំង​ពីរ​ត្រូវ​តុលាការ​ផ្តន្ទា​​ទោស​ឲ្យ​ជាប់​ពន្ធ​នាគារ​២០​ឆ្នាំ​។

នគរ​បាល​បាន​បើក​ផ្លូវ​សម្រាប់​អ្នក​កាន់​ទុក្ខ​កាលពី​ម្សិល​មិញ នៅ​ពេល​ដែល​ពួកគេ​ដើរ​ក្បួន​តាម​ផ្លូវ​លេខ​៥១​ឆ្ពោះ​ទៅ​តូប​កាសែត​នៅ​ខាងក្រៅ​ជាប់​របង​​វត្ត​លង្កា កន្លែង​ដែល​លោក ជា វិជ្ជា ត្រូវ​ឃាតករ​បាញ់​សម្លាប់​ទាំង​កណ្តាល​ថ្ងៃ​​កាល​ពី​​ព្រឹក​ថ្ងៃ​ទី​២២ ខែ​​​​មករាឆ្នាំ២០០៤ ខណៈ​ពេល​លោក​កំពុង​អាន​កាសែត​ពេល​ព្រឹក​។​នៅតូប​កាសែត​នោះ ពួកគេ​បាន​ដាក់​បាច់​ផ្កា និងអុជ​ធូប​ឧទ្ទិស​ដល់​វិញ្ញាណក្ខន្ធ​របស់​លោក។​​​

លោក ជា មុនី ប្អូន​ប្រុស​លោក ជា វិជ្ជា និង​ជា​អ្នក​បន្ត​តំណែង​ជា​ប្រ​ធានសហ​ជីព​សេរី​កម្ម​ករ​ បាន​ហៅ​សាលា​ឧទ្ធរណ៍​ថា “ តុលាការ​អាយ៉ង” ​​​ក្នុង​ពិធី​រំឭក​វិញ្ញាណក្ខន្ធ​នេះ ហើយ​បាន​ថ្កោល​ទោស​ចំពោះ​សេច​ក្តី​សម្រេចរបស់​តុលាការ​នេះ​​​ក្នុង​ការ​ផ្តន្ទា​ទោស​ ប៊ន សំណាងនិង សុខ សំអឿន ឡើង​វិញ។

លោកបានមាន​ប្រ​សាសន៍​ថា “រយៈ​ពេល​ប្រាំ​បួនឆ្នាំ​​មក​ហើយ ​តុលាការ​កម្ពុជា មិន​ទាន់​ស្វែង​រក​ឃើញ​ឃាតករ​​សម្លាប់​ ជា វិជ្ជា ទេ។

សូមតុលាការ​ដោះ​លែង​ ប៊ន សំណាង និងសុខ សំអឿន ពីព្រោះពួកគេ​មិន​មែន​ជា​ឃាតករ​​​​ទេ”។

ក្រៅ​ពី​មន្ត្រី​គណ​បក្ស​ប្រ​ឆាំង​ប៉ុន្មាន​នាក់​មក​ពីគណ​បក្ស សម រង្ស៊ី មនុស្ស​​ដែល​បាន​ជួប​ជុំ​គ្នាកាល​ពី​ម្សិល​មិញដើម្បី​ប្រារព្ធ​ខួប​នៃ​ការ​ធ្វើ​ឃាត​មួយ​ក្នុង​ចំណោម​ការ​ធ្វើ​ឃាតល្បីៗបំផុត​នៅ​ក្នុងប្រទេស​កម្ពុជា ​ក្នុង​រយៈ​ពេល​២០​ឆ្នាំ​មក​នេះ​ ភាគ​ច្រើន​មក​ពី​សហ​ជីព​សេរី​កម្ម​ករ។ការ​ស្លាប់របស់​មេដឹក​នាំ​សហ​ជីព​ដ៏​មាន​ប្រ​ជា​ប្រិយ​ភាព​រូប​នេះ បាន​ក្លាយ​ជា​និមិត្ត

រូប​​នៃ​ឃាត​កម្ម​​​ ដែល​មិន​ទាន់​បាន​ដោះ​ស្រាយ​និង​​មាន​កាន់​​តែ​​ច្រើន​​ឡើងៗ ព្រម​ទាំង​​វប្បធម៌​និ​ទណ្ឌ​ភាព​ក្នុង​ប្រទេស​កម្ពុជា។

ហើយ​ថ្វី​បើ​សហ​ជីព​សេរី​កម្មករ​ មាន​សមាជិក​ប្រមាណ​៩០.០០០​នាក់ ស្ថិត​ក្រោម​បញ្ជា​របស់​លោក​ក្តី ក៏​លោក​​មាន​ប្រ​សាសន៍​ថា លោក​​សម្រេច​ធ្វើ​​ពិធី​​តូច​មួយ​កាល​ពី​ម្សិល​មិញ​​។

លោក​បាន​មាន​ប្រសាសន៍​ថា “​យើង​​ប្រារព្ធ​ពិធី​នេះ​ដដែលៗ​ជា​រៀង​រាល់​ឆ្នាំ​ ដូច្នេះ​ ខ្ញុំ​មិន​ចង់​ហៅ​កម្មករ​ច្រើន​មក​ចូល​រួម​ទេ”។ លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថា លោក​មិន​ចង់​ធ្វើ​ឲ្យ​រាំង​ស្ទះ​ការ​ងារ​នៅ​តាម​បណ្តារោង​ចក្រ​កាត់​ដេរ​ក្នុង​ប្រទេស​កម្ពុជា​នោះ​ទេ។

អ្នក​កាន់​ទុក្ខ​ទាំង​នេះ ក៏​ទទួល​បាន​ការ​ចូល​រួម​ពី​សំណាក់​សមាជិក​សមាគម​អ្នក​ប្រជា​ធិបតេយ្យ​​របស់​លោក​ ម៉ម សូណង់​ដូ ដែល​ត្រូវ​តុលាការ​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធ​នាគារ​រយៈ​ពេល​២០​ឆ្នាំ កាល​ពី​ខែ​តុលា ពីបទ​ញុះ​ញង់​ឲ្យ​មាន​ចលនា​អបគមន៍​មួយនៅ​ជន​បទ ​ហើយ​​មជ្ឈដ្ឋាន​ទូ​ទៅ​​ជឿ​ថា ​បទ​ចោទ​ប្រកាន់​េនះ​ត្រូវ​បាន​​គេ​ប្រឌិត​ឡើង​។

លោក​ ស៊ា សុផុន ប្រធាន​សមាគម​អ្នក​ប្រជា​ធិប​តេយ្យ​ ក្នុង​ស្រុក​កំពង់​សៀម ខេត្ត​កំពង់​ចាម បាន​មាន​ប្រសាសន៍​ថា “​យើង​ចូល​រួម​​កាន់​ទុក្ខ​​ ជា​ វិជ្ជា ពី​ព្រោះ​យើង​គិត​ថា ជា វិជ្ជាគឺ​ជា​គំរូ​ដ៏​ល្អ​ម្នាក់​សម្រាប់​ប្រជា​ពល​រដ្ឋរបស់​យើង​ ដែល​ស្រឡាញ់​សេរីភាព និង​ប្រជា​ធិប​តេយ្យ”។

លោក អំ សំអាត អ្នក​គ្រប់​គ្រង​បច្ចេក​ទេស​នៅ​អង្គការ​សិទ្ធិ​មនុស្ស​ក្នុងស្រុកលីកាដូ​ ​បានមាន​ប្រសាសន៍​ថា “ព្រលឹង​របស់​លោក ជា វិជ្ជា​​ នៅ​តែ​មិនស្ងប់​ ពីព្រោះ​តុលាការ​នៅ​តែ​រក​មិន​ឃើញ​ឃាតករពិត​។ ប៉ុន្តែ​ ករណី​នេះ​មាន​ជន​រង​គ្រោះ​ដល់​ទៅ​បី​នាក់​ គឺ​ ជា វិជ្ជា ប៊ន សំណាង និង សុខ សំអឿន”។

មេធាវី​របស់​ ប៊ន សំណាង និង​ សុខ សំអឿន បាន​ដាក់​ពាក្យ​បណ្តឹង​សាទុក្ខ​ទៅ​តុលាការ​កំពូល​ នៅ​ថ្ងៃ​ដែល​សាលា​ឧទ្ធរណ៍​​ផ្តន្ទា​ទោសពួក​គេ​ឡើង​វិញ។ លោក ឈាង វណ្ណថា ក្រឡា​ បញ្ជី​នៅ​តុលាការ​នេះ បាន​អះ​អាង​ថា បាន​ទទួល​បណ្តឹង​សាទុក្ខ​នេះ​ហើយ ហើយ​បាន​មាន​ប្រសាសន៍​ថា កាល​បរិច្ឆេទ​បើក​សវនាការ​​​​មិន​ទាន់​កំណត់​នៅ​ឡើយ​ទេ​។

សំណំុ​រឿង​ប្រឆាំង​នឹង​បុរស​ទាំង​ពីរ​នាក់​នេះ ដំបូង​ឡើយ​ត្រូវ​បាន​ច្រាន​ចោល​ កាល​ពី​ឆ្នាំ​២០០៤​ ដោយ​សារ​តែ​ខ្វះ​ភ័ស្តុតាង ​ពី​សំណាក់​លោក ហីុង ធីរិទ្ធ ចៅ​ក្រម​សើុប​សួរ​នៅ​សាលា​ដំបូង​រាជ​ធានី​ភ្នំ​ពេញ ដែល​ត្រូវ​បាន​ផ្ទេរ​ចេញ​ពី​មុខ​តំណែង​របស់​លោក​ប្រាំ​​ថ្ងៃ​ក្រោយ​​មក។ ប៊ន សំណាង និង សុខ សំអឿន​ត្រូវ​តុលា​ការ​ផ្តន្ទា​ទោស​ កាល​ពី​ឆ្នាំ​២០០៥ ទោះ​បី​ជា​អ្នក​ទាំង​ពីរ​មិន​បាន​ប្រព្រឹត្តក្តី។

កាល​ពី​ឆ្នាំ​២០០៦ ក្នុង​នាម​ជា​ជន​រត់​គេច​ខ្លួន ដែល​កំពុង​លាក់​ខ្លួន​ក្នុង​ប្រទេស​សិង្ហ​បុរី លោក​ ហេង ពៅ អតីត​ស្នង​ការ​រាជ​ធានី​ភ្នំពេញ ដែល​បាន​ដឹក​នាំ​ការ​សើុប​អង្កេត​​រឿង​ក្តី​សម្លាប់​លោក​ ជា វិជ្ជា បាន​ប្រាប់​ទស្សនាវដ្តី​ព័ត៌​មាន​មួយ​​របស់​បារាំង​ថា បុរស​ទាំង​ពីរ​នាក់​នេះ ត្រូវ​គេ​ទម្លាក់​កំហុស។

ពេល​នេះ​ ដោយ​កំពុង​អនុវត្ត​ទោស​ជាប់​ពន្ធ​នាគារ​ជាង​១០០​ឆ្នាំ ពី​បទ​​ព្រហ្ម​ទណ្ឌ​ជា​ច្រើន​ រួម​ទាំង​ករណី​ធ្វើ​ឃាត​ចៅ​ក្រម​មួយ​រូប​ផង​នោះ លោក ហេង ពៅ បាន​បដិសេធ​មិន​ឡើង​ផ្តល់​សក្ខីកម្ម​នៅ​ក្នុង​សវនាការ​កាត់​ទោស​ ប៊ន សំណាង និង​សុខ​ សំអឿន ឡើង​វិញ​នោះ​ទេ ដោយ​ហេតុ​ផល​ថា វា​នឹង​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់​ការ​ផ្លាស់​ប្តូ​រជំនឿ​របស់​លោក​ទៅ​ជឿ​សាសនា​គ្រិស្ត៕សុខុម​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស