34 C
Phnom Penh

សាលាដំបូង​​​ខេត្តរតនគិរី​​​ដក​ការ​​​ចោទ​​​ប្រកាន់មក​លើ​សកម្មជន​ការ​ពារ​​​​សិទិ្ធ​​​មនុស្ស​​​ និង​​​អ្នកកាសែត

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​​​តុលាការ បាន​​​ឲ្យ​​​ដឹង​​​ថា កាល​​​ពី​​​ម្សិល​​​មិញ សាលា​​​ដំបូង​​​ខេត្ត​​​រតនគិរី បាន​​​លើក​​​លែង​​​​​​​ការ​​​ចោទ​​​ប្រកាន់​​​បុគ្គលិក​​​​​​​​​អង្គការ​​​សិទិ្ធ​​​មនុស្ស​ពីរ​​​នាក់ និង​​​អ្នក​​​កាសែត​​​ក្នុង​​​ស្រុក​​​ម្នាក់​​​ពី​​​បទ​​​ញុះ​​​ញង់​​​ និង​​​បរិហារកេរ្តិ៍។

លោក ថោ សារ៉ន​ អតីត​​​ចៅ​​​ក្រម​​​សើុប​អង្កេត​​​​​​សាលា​​​ដំបូង​​ខេត្ត​​​​​​​បាន​ធ្វើ​ការ​ចោទ​ប្រកាន់​េនះ​បន្ទាប់​ពី​មាន​​ពាក្យ​​​បណ្ដឹង​​​មួយ​​​កាល​​​ពីឆ្នាំ​​​២០០៩ ​​​របស់​​​ក្រុម​​​ហ៊ុន​​​កសិ​ឧស្សា​ហកម្ម ឌី​​​អឹម គ្រុប (DM Group) ដែល​មាន​​ទំនាក់​ទំនង​ជា​មួយ​អ្នក​ធំ​។

លោក រស់ សារាំ ព្រះ​​​រាជ​​​អាជ្ញារងអម​សាលា​​​ដំបូង​​​ខេត្ត បាន​​​មាន​​​ប្រសាសន៍​​​ថា សេច​​​ក្ដី​​​សម្រេច​​​នេះត្រូវ​​​បាន​​​ធ្វើ​​​ឡើង​​​ ដើម្បី​​​ដក​ការ​​​ចោទ​​​ប្រកាន់​​​​លើ​លោក ប៉ែន ប៊ុណ្ណារ៍ ​អតីត​​​អ្នក​​​សម្រប​​​សម្រួល​​​ប្រចាំ​​​ខេត្ត​​​​នេះ និង​​​លោក ឆាយ​​​ ធី អ្នក​​​​សើុប​អង្កេត​របស់​​​អង្គការ​​​អាដ​​​ហុក​ប្រចាំ​ខេត្ត​នេះ​ និង​​​លោក សុខ រដ្ឋា ​​​អ្នក​​​យក​​​ព័ត៌​​​​​​មាន​​​​​​វិទ្យុ​​​អាសុី​​​សេរី។

លោក រស់ សារាំ​ បាន​​​មាន​​​ប្រសាស​​​ន៍​​​ថា​​​ “ក្នុង​​​នាម​​​​​​តំណាង​​​​​​ឲ្យ​​​ព្រះរាជ​​​អាជ្ញា​​​អម​​​សាលា​​ដំបូង​​​ខេត្ត ខ្ញុំសម្រេច​​​​លើក​លែង​​​​ការ​​​ចោទ​​​ប្រកាន់​​​ទាំង​​​អស់​លើ​ជន​​​​ទាំង​​​បី​​​នាក់​​​នេះ”។​លោក​បាន​មានប្រសាសន៍​​​​​​បន្ថែម​​​ថា លោក ​បាន​​​បញ្ជូនសេចក្ដី​សម្រេច​​​​​នេះ​​​ទៅ​​​លោក ឡុច ឡៅ ចៅ​​​ក្រម​​​សើុប​​​អង្កេត​​​​​​បច្ចុប្បន្ន​​​ ដើម្បី​​​ឲ្យ​​​លោកពិនិត្យ​​​មើល​​​សេច​​​ក្ដី​​​សម្រេច​​​នេះ​​​។ លោកបាន​​​​​​មាន​​​ប្រសាស​​​ន៍​​​​​​ថា “ប្រសិន​​​បើ​​​សេចក្ដី​​​សម្រេច​​​នេះ ត្រូវ​​​បាន​​​បដិសេធ​​​នោះ ព្រះ​​​រាជ​​​អាជ្ញានឹង​​​ប្ដឹង​​​ឡើង​​​ឧ​​​ទ្ធរណ៍”។

កាល​​​ពី​​​ខែ​​​ធ្នូ សាលា​​​ដំបូង​​​ខេត្ត​​​រតន​​​គិរី ​ក៏បាន​​លើក​លែង​​​​ការ​​​ចោទ​​​ប្រកាន់​​​មួយ​​​ផ្សេង​​​ទៀត​​​ពី​​​បទ​​​ញុះ​​​ញង់ ​លើ​​មនុស្ស​​​​​​បី​​​នាក់​​​ដដែល​​​នេះ និង​​​លោក អ៊ូ វីរៈ ប្រធាន​​​មជ្ឈ​​​មណ្ឌល​​សិទិ្ធ​​​មនុស្ស​​​កម្ពុជា ផង​ដែរ។

ការ​​​ចោទ​​​ប្រកាន់​​​ទាំង​​​នោះ​ក៏​មាន​​​ជាប់​​​ពាក់​​​ព័ន្ធ​​​​​ជា​​​មួយ​​​នឹង​​​ក្រុមហ៊ុន ​ឌី អឹម ​គ្រុប ​ផង​ដែរ​  ប៉ុន្តែ យោង​​​តាម​​​​​​ពាក្យ​​​បណ្ដឹង​​​​​​របស់​​​លោកគិត ចែម ​​​មេឃុំ​​​មក​​​ពី​​​គណ​​​បក្ស​​​ប្រជាជន​​​កម្ពុជានិង​​​ក្រុម​​​ហ៊ុន​​​​​​នេះ ដែល​​​បាន​​​ចោទ​​​ប្រកាន់ថា ​បុរស​​​ទាំង​​​បួន​​​នាក់​​​នេះ បាន​​​ញុះ​​​ញង់​​ឲ្យ​​​​សហ​គមន៍​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ទំពួន នៅ​​​ស្រុក​​​លំផាត់​​​ធ្វើ​​​ការ​​​តវ៉ា​​​​​​ដោយ​​​អំពើ​​​ហិង្សា​​​ប្រឆាំង​​​នឹង​​​ក្រុម​​​ហ៊ុន​នេះ​​កាល​​​ពី​​​ឆ្នាំ​​​២០០៩។

លោក ប៉ែន ប៊ុណ្ណារ៍ ដែល​​​បច្ចុប្បន្ន​​ជា​​​មន្ត្រី​​​សើុប​​​អង្កេត​​​ជាន់​​​ខ្ពស់​​​របស់​​​អង្គការ​​​អាដ​​​ហុក​​​​​ទទួល​បន្ទុក​​​​សិទិ្ធ​​កាន់​កាប់​​​ដីធ្លី និង​​​ធន​​​ធាន​​​ធម្មជាតិនៅ​​​រាជធានី​​​ភ្នំ​​​ពេញ បាន​​​មាន​​​ប្រសាសន៍​​​កាល​​​​ពី​​​ម្សិល​​​មិញ​​​ថា លោក រស់ សារាំ​ បាន​​​ជូន​​​ដំណឹង​​​​ដល់​​​លោក កាល​​​ពី​​​ថ្ងៃ​​​ច័ន្ទថា ការ​​​ចោទ​​​ប្រកាន់​​​នេះ នឹង​​​ត្រូវ​​​​លើក​លែង​ ប៉ុន្តែ បាន​​​និយាយ​​​ថាលោក​​​មិន​​​ទាន់​​​បាន​​​ទទួល​​​ការ​​​បញ្ជាក់​​​ជា​​​លាយ​​​លក្ខ​​​ណ៍អក្សរ​​​ពី​​​សាលា​​​ដំបូង​​​ខេត្ត​​​រតនគិរី​​​នៅ​​​ឡើយ​​​ទេ។

លោកបាន​​​មាន​​​ប្រសាស​​​ន៍​​​ថា “សេច​​​ក្ដី​​​សម្រេច​​​នេះបង្ហាញ​​​ឲ្យ​​​ឃើញ​​​ពី​​​កំណែ​​​ទម្រង់​​​តុលាការ ដែល​​​មាន​​​ន័យ​​​ថា អំណាច​​​របស់​​​អ្នក​​​មាន​​​ទ្រព្យ​​​សម្បតិ្ត និង​​​ក្រុម​​​ហ៊ុន មាន​​​អំណាច​​​មក​​​លើ​​​ប្រព័ន្ធ​​​តុលាការ​​​កំពុង​​​​​​កាត់​​​បន្ថយ​​​ជា​​​បណ្ដើ​​​រៗ​​​ហើយ​​”។

នៅ​​​ពេល​​​លោក ប៉ែន ប៊ុណ្ណារ៍ ​សរសើរ​​ព្រះ​រាជ​អាជ្ញារ​រូប​នេះ​ចំពោះ​​​​​ការ​ធ្វើ​សេច​​​ក្ដី​​​សម្រេច​​​នេះ​​​ ​​​លោកបាន​​​កត់​​​សម្គាល់​​​ថា ក្រុម​​​ហ៊ុន​​​​​​នេះនៅ​​​តែ​​​ប្រព្រឹត្ត​​​​ខុស​​​​ដដែល​ដោយ​ការ​​​ទន្ទ្រាន​​​យក​​​ដី និង​​​​ការ​ជំរុញ​​​​ឲ្យ​​​អាជ្ញាធរ​​​​​​ឃាត់​ខ្លួន​​​​​​អ្នក​​​ភូមិ។

លោកបន្ថែម​​​ថា “ក្រុម​​​អ្នក​​​ភូមិ​​​ជន​​​ជាតិ​​​ភាគ​​​តិច​​​ទាំង​​​នេះ​​​មាន​​​ការ​​​ ឈឺចាប់​ណាស់​​ចាប់​​​តាំង​​​ពី​​​ពួកគេ​​​បាន​​​បាត់​​​បង់ដី​​​​របស់​ខ្លួន​ទៅ​លើ​​​​ក្រុម​​​ហ៊ុន​​​នេះ​​​មក​​។អ្វី​ដែល​គួរ​ឲ្យ​ចាប់​អារម្មណ៍​ជាង​នេះ​ទៀត​នោះ គឺ​អ្នក​​​ភូមិ​​​មួយ​​​ចំនួន​​​ធំ​ត្រូវ​​​បាន​​​​​​​ឃុំ​​​ខ្លួន​​​នៅ​​​ក្នុង​​​ពន្ធនាគារ”៕សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស