41.3 C
Phnom Penh

​​​រដ្ឋ​​​មន្ត្រី ក្រសួង​​​ទេសចរណ៍​​​ ​​​ប្រាប់​​​សាធារណជន​​​ កំុ​ឲ្យ​​​​​ហៅ​រ៉ឺម៉ក​ម៉ូតូ​ថា​​​​ “ទុក-ទុក” ចាប់​ពី​ពេលនេះ​តទៅ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក ថោង ខុន រដ្ឋមន្ត្រី ក្រសួង​​​ទេស​​​ចរណ៍ បាន​​​អំពាវ​​​នាវ​​​កាល​​​ពី​​​ម្សិល​​​មិញដល់​​​​​ប្រ​​​ជា​​​ពល​​​រដ្ឋ​​​ខ្មែរទាំង​អស់​នៅ​ទូទាំង​ប្រទេស​​​​​​​និង​​​ជន​​​បរទេស​​​ឲ្យ​​​ឈប់​​​ប្រើ​​​ពាក្យ​​​​​​ “ទុក​​​ទុក”​​​ជា​ពាក្យ​ហៅ​​​​សម្រាប់​ហៅ​ “រុឺម៉កម៉ូតូ​​​​” នៅ​​​ប្រ​​​ទេស​​​កម្ពុជា ពី​​​ព្រោះ​​​ពាក្យ “ទុក-ទុក​​​​” នេះ មិន​​​មែន​ជា​​​​ភាសា​​​ខ្មែរ​​​​​ទេ​​​។

លោក ថោង ខុន បាន​ថ្លែង​អំឡុង​​​ពេល​​​ធ្វើ​​​សន្និសីទ​​​សារព័ត៌​​​មាន​​​មួយ​​​​​​នៅឯ​​​​អាកាស​​​យាន​​​ដ្ឋាន​​​អន្តរជាតិ​​​ភ្នំ​​​ពេញ ពេល​​​លោក​​ត្រឡប់​មក​​ប្រទេស​កម្ពុជា​​​​វិញ​​​ពី​​​កិច្ច​​​ប្រជុំ​​​រដ្ឋមន្ត្រី​​​ទេសចរណ៍​​​អាសា៊ន​​​នៅ​​​ក្នុង​​​ប្រទេស​​​ឡាវ​​​ថា​ “ដូច​​​​​​ខ្ញុំ បាន​​​លើក​​​ឡើង​​​រួច​ហើយ​​​ សូម​​​ប្រើ​​​ពាក្យ​​​ “រឺុម៉ក” វិញ ដែល​​​មាន​​​ន័យ​​​ជា​​​ភាសា​​​បារាំងថា រុឺម៉ក​​​សណ្ដោង​​​នោះ ពី​​​ព្រោះ ពាក្យ​​​រុឺម៉ក គឺ​​​ជា “ភាសាខ្មែរ​​”។

លោក ថោង​​​ ខុន បាន​​​មាន​​​ប្រសាស​​​ន៍​​​ទៀត​​​ថា “ទុកទុក” មិន​​​មែន​​​ជា​​​ភាសា​​​របស់​​​យើង​​​នោះ​​​ទេ។ហើយ​តាម​ពិត​​ពាក្យ​ “ រឺុម៉ក” ក៏​​​មិន​​​មែន​​​ជា​​​ភាសា​​​របស់​​​យើង​​​ដែរ ​ប៉ុន្តែ ​យើង​​​​ធ្លាប់​​​ប្រើ​​​ពាក្យ​​​នេះ​​​ជា​​​យូរមក​​​ហើយ”​ ។​លោក បាន​​​ពន្យល​​​់​​​ថា “ទុក​​​ទុក”  គឺ​​​ជា​​​​​ភាសា​​​​​ថៃ រីឯពាក្យ​​​​ “រុឺម៉ក” គឺ ជា​​​ពាក្យដែល​គេ​​​និយម​​​ប្រើ​​​នៅ​​​ក្នុង​​​ភាសា​​​ខ្មែរ​​​​​​អំឡុង​​​សម័យ​​​អាណានិគម​​​បារាំង។

ប៉ុន្តែ​ ទោះ​ជា​យ៉ាងណា​ ពាក្យ​​​ “ទុក​​​ទុក” ​នេះ ក៏​មិន​​​មែន​​​ជា​​​ភាសា​​​ថៃ​​​ដែរ ។​​​ ឈ្មោះ​​​នេះ​​​​ទំនង​​​ជាមក​​​ពី​​​​​​យាន​​​យន្ដ ប្រើ​​​ម៉ាសុីន​​​ពីរ ​​មាន​​​សំឡេងលាន់ឮ​​​​​​ខ្លាំង ដែល​​​ត្រូវ​​​បាន​​​នាំ​​​ចូលជា​​​លើក​​​ដំបូង​​​នៅ​​​ទសវត្សរ៍​​​ឆ្នាំ​​​១៩៦០។

លោក​​​ ថោង ខុន ក៏​​​បាន​​​ធ្វើ​​ការ​​​កត់​​​សម្គាល់​​​ផង​​​ដែរថា “ទុក​​​ទុក” នេះ​សំដៅ​​​ទៅ​​​ម៉ូតូ​​​កង់បី​ដែល​​​គេ​​​និយម​​​ប្រើ​​​នៅ​​​ក្នុង​​​ប្រទេស​​​ថៃ រីឯ​​​ពាក្យ​​​ “រុឺម៉ក” វិញ​​​ត្រូវ​​​បាន​​​គេ​​​ប្រើ​​​សម្រាប់​​​កត់សម្គាល់​​​យាន​​​កង់បួន ដែល​​​ប្រើ​​​នៅ​​​ក្នុង​​​ប្រទេស​​​កម្ពុជា។ លោក ថោង ខុន ​​​បានមាន​​​ប្រសាសន៍​​​ថា ​សូម​​​​ផ្លាស់​ប្តូរ​ទម្លាប់​​​ប្រើ​​​ពាក្យ​​​ “ទុក​​​ទុក” ទៅ​។

យើង​​​សូម​​​ណែនាំ​​​ឲ្យ​ប្រជា​​​ពល​​​រដ្ឋ​​​​​​ប្រើ​​​ពាក្យ​​​ “រឺុម៉ក” វិញ ពី​​​ព្រោះ​​​​រយៈ​ពេល​មិន​យូរ​ទេ​ប្រជា​​​ពល​​​រដ្ឋ​​​​​​​​​នឹង​​​ប្រើ​​​ពាក្យ​​​ “រុឺម៉ក” វិញ។ “យើង​​​​មាន​​​ភាសា​របស់​​​យើង ហេតុ​​​អ្វី​យើង​​​​មិន ប្រើ​​​វា​។ សូម ប្រើ​​​ពាក្យ​​​នេះទៅ​”។

កាល​​​ពី​​​ថ្ងៃ​​​ទី​​​៩ ខែ​​​មករា ​​​ក្រសួង​​​ទេស​​​ចរណ៍បាន​​​ចេញ​​​សេច​​​ក្ដី​​​ប្រកាស​​​មួយ​​​ ស្នើ​​​ឲ្យ​​​ប្រជា​​​ពលរដ្ឋ​​​ទាំង​អស់​​ និង​​​អ្នក​​​ទេសចរបរទេស​ ប្រើ​​​ពាក្យ រឺុម៉ក ជំនួស ពាក្យ​​​ “ ទុក​​​ទុក” វិញ​ ដោយ​​​សារ​​​ក្រសួង​​​ទេសចរណ៍ បាន​​​​​​លើក​​​ឡើង​​​ថាធ្វើ​​​ឲ្យ​​​មាន​​​ការ​​​ភាន់​​​ច្រឡំ បណ្ដាល​​​មក​​​ពី​​​ការ​​​ប្រើ​​​ពាក្យ ទុក​​​ទុក​​​នេះ។

លោក ហេង សៀង អាយុ ២៩​​​ឆ្នាំ ជា​​​អ្នក​​​រត់​​​​រុឺម៉ក​​​​​នៅ​​​ខេត្ត ស្វាយ​​​រៀង បាន​​​និយាយ​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា គាត់​​​ស្វាគមន៍ នូវ​ការ​កែ​តម្រូវ​​ឲ្យ​​​ប្រើ​​​ពាក្យ “រុឺម៉ក” ដើម្បី​​​បញ្ជាក់​​​អត​​​្ត​សញ្ញាណ​​​​​​យាន​​​យន្ដ​​​​​​របស់​​​គាត់ តាម​​​ពិត ពាក្យ​​​នេះនឹង​​​ធ្វើ​​​ឲ្យ​​​អ្នក​​​ទេស​​​ចរ​​​មា​ន​​​ការ​​​ភាន់​​​ច្រ​​​ឡំ។ “បញ្ហា​​​នោះ​​​​​​ គឺ​​​ថា​​​អ្នក​​​​​​ទេសចរ​​​ទាំងអស់​​​ហៅ​​​ “ទុក​​​ទុក” ជំនួស “ រុឺម៉ក”  ហើយ​​​យើង​​​មិន​​​ដឹង ប្រាប់​​​អ្នក​​​ទេសចរ​​​​​​អំពី​​​ពាក្យ​​​របស់​​​យើង​​​យ៉ាង​​​ដូច​​​ម្ដេច​​​នោះ​​​ទេ ពី​​​ព្រោះ​​​ពួក​​​គេ មិន​​​ដឹង​​​ថា ប្រជាជន​​​ខ្មែរប្រើ​​​​​​ពាក្យ​​​ “រុឺម៉ក” ឬ “​កង់​​​បី” នោះ​​​ទេ”។

យើង​​​មាន​​​បំណង​​​ចង់​​​ធ្វើ​​​តាម​​​ការ​​​ណែ​​​នាំ​​​​​​របស់​​​លោក​​​រដ្ឋ​​​មន្ត្រី​​​ក្រសួង​​​ទេស​​​ចរណ៍​​​ដែរ ប៉ុន្តែ ជា​​​ទូ​​​ទៅ​​​ប្រជា​​​ពល​​​រដ្ឋ​​​និយម​​​ប្រើ​​​ពាក្យ​ “ទុកទុក” នេះ ៕ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស