29 C
Phnom Penh

កម្ពុជា​គ្រោងបើក​យុទ្ធនាការ​ទេស​ចរណ៍​ ផ្តោត​លើ​ជន​​​​​​ជាតិ​ចិន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោក​ ថោង​ ខុន​ រដ្ឋ​មន្ត្រី​ក្រសួង​ទេស​ចរណ៍​បាន​ប្រកាស​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា​ ប្រទេស​កម្ពុជា​មាន​គម្រោង​បង្កើត​គេហទំព័រ​ជា​ភាសា​ចិន​មួយ​ ព្រម​ទាំង​ដាក់ស្លាក​សញ្ញា​ជា​​ភាសា​ចិននៅ​តាម​សណ្ឋាគារ​នានា​ នៅ​ក្នុង​ប្រទេស​​កម្ពុជា​ ដើម្បី​ជួយ​សម្រួល​ដល់​ភ្ញៀវ​ទេសចរ​ជន​ជាតិ​ចិន​ ដែល​ចូល​មក​កម្សាន្ត​នៅ​ប្រទេសកម្ពុជា​កាន់​តែ​ច្រើន​ឡើង។

លោក​ ថោង​ ខុន​ បាន​មាន​ប្រសាសន៍​នៅ​ឯ​សន្និសីទ​សារព័ត៌​មាន​មួយ​ ដើម្បី​បង្ហាញ​នូវ​ផែន​ការ​ បង្តើត​គេហទំព័រ​ជា​ភាសាចិន​នេះ​នៅ​ឯ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំ​ពេញ​ថា​ “យើង​មាន​គម្រោង​បង្កើត​គេហទំព័រ​ជា​ភាសា​​ចិន​មួយ​ ហើយ​យើង​ក៏​មាន​ផែន​ការ​ដាក់​ស្លាក​​សញ្ញា​ជា​ភាសា​ចិន​នៅ​តាម​សណ្ឋាគារ​ទាំង​អស់​ផង​ដែរ​។​ គ្រប់​ប្រទេស​ទាំង​អស់​សុទ្ធ​តែ​ស្វាគមន៍​ភ្ញៀវ​ទេសចរ​ចិន​”។

លោក​ ថោង​ ខុន​ បាន​មាន​ប្រសាសន៍​ឲ្យ​ដឹង​បន្ថែម​ទៀត​ដូច្នេះ​ថា​ “ជន​ជាតិ​ចិន​ចូល​មក​​ប្រទេស​កម្ពុជា​ ដោយសារ​ម្ហូប​អាហារ​ វប្បធម៌​ ​និង​ភាព​រួស​រាយ​រាក់​ទាក់​របស់​ប្រជា​ពល​រដ្ឋ​…​យើង​នឹង​ធ្វើ​ការ​ជា​មួយ​ប្រទេស​ចិន​ ហើយ​យើង​នឹង​មាន​យុទ្ធ​សាស្ត្រ​ប្រកប​ដោយ​សក្តា​​នុពល​ដើម្បី​ផ្សព្វ​ផ្សាយ​ទេសចរណ៍ដល់​ចិន​”។

លោក​ ថោង​ ខុន​ បាន​ឲ្យ​ដឹង​បន្ត​ទៀត​ថា​ កាល​ពី​ឆ្នាំ​មុន​ ភ្ញៀវ​ទេសចរ​ជា​ជន​ជាតិ​ចិន​ប្រមាណ​ជា​៣៣០.០០០​នាក់​បាន​ចូល​មក​កម្សាន្ត​នៅ​ក្នុង​ប្រទេស​កម្ពុជា។

លោក​បាន​បន្ថែម​ទៀត​ថា​ ប្រទេស​កម្ពុជា​ក៏​មាន​គម្រោង​ជំរុញ​ឲ្យ​មាន​ជើង​ហោះ​ហើរ​ត្រង់​រវាង​រាជធានី​ភ្នំ​ពេញ​ និង​ទីក្រុង​មួយ​ចំនួន​របស់​ប្រទេស​ចិន​ផង​ដែរ​ ដូចជា​ ទីក្រុង​ប៉េកាំង​ទី​ក្រុង​សៀងហៃ​ និង​ទី​ក្រុង​ហុង​កុង​ជា​ដើម៕កុក​ទៀន

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស