31 C
Phnom Penh

នគរបា​លខណ្ឌពោធិ៍សែន​ជ័យ រាជធានីភ្នំពេញ​ ​ឃាត់់ខ្លួន​​ព្រះ​សង្ឃ​​​ប្រោះ​ព្រំ​ឲ្យ​កម្មករ​​​តវ៉ា

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ព្រះ​សង្ឃ​ពីរ​​​អ​ង​្គ​ត្រូ​វ​បាន​នគរបា​ល​​ឃាត់​ខ្លួន​ កាល​ពី​ម្សិល​មិញ​​ដោ​យ​សារ​​ប្រោះ​ព្រំ​ឲ្យ​​​​កម្មករ​​រោង​ចក្រ​កាត់​​ដេរ​ ដែល​បា​ន​​​ធ្វើ​កូ​ដ​កម្ម​​ ចា​ប់​តាំ​ង​ពី​ថ្ងៃ​​សុ​ក្រ​​​​ក្នុ​ង​ខណ្ឌ​​ពោធិ៍​សែ​ន​ជ័យ​ រាជ​ធា​នី​ភ្នំ​​ពេញ​។

លោក មឿន តុ​លា ប្រ​ធា​ន​​កម្មវិធីកា​រ​ងារ​​នៅ​​មជ្ឈមណ្ឌល​​​អប់​រំ​​ច្បាប់​​សម្រាប់​សហ​គមន៍​ បាន​មា​ន​ប្រ​សាសន៍​ថា ​​បន្ទាប់​ពិធី​ប្រោះ​ព្រំ​​​ឲ្យ​កម្មករ​​ធ្វើ​កូដកម្ម​នៅ​​រោ​ង​ចក្រ​ Yark Jin Cambodia Inc ​នៅ​ក្នុ​ង​សង្កាត់​​ចោម​ចៅ ​ព្រះ​​សង្ឃ​​ទា​ំ​ង​ពីរ​អង្គ​​​ត្រូ​វ​បាន​នគរបា​ល​​ខណ្ឌ​​​​និមន្ត​​​​ទៅ​សាក​សួរ​នៅ​អធិការ​ដ្ឋាន​​នគរបាល​ខណ្ឌ​​។

​​លោក​បា​ន​មា​ន​​ប្រ​សាសន៍​ថា “ព្រះ​​សង្ឃ​ទាំ​ង​ពីរ​អង្គ​ មិន​បា​ន​ធ្វើ​អ្វី​ខុស​​ទេ​ ​​ព្រះ​អង្គ​ត្រូវ​បា​ន​និមន្ត​​​ទៅ​​ប្រោះ​ព្រំ​​ឲ្យ​​​កម្មករ​​​មា​ន​សេចក្តី​សុខ។​​ខ្ញុំ​​គិត​ថា ​នគរ​បាល​គ្មាន​សិទ្ធិ​​ឃាត់​​ព្រះ​អង​្គ​​ទេ​”។

​​បន្ទាប់​ពី​​​ដឹង​ថា ព្រះ​សង្ឃ​ទាំង​ពីរ​អង្គ​ត្រូវ​បា​ន​ឃាត់​ខ្លួន​ កម្មករ​ប្រហែល​​១.០០០​នាក់​​មក​ពី​​រោង​ចក្រ​នេះ ​បា​នដើរ​ក្បួ​ន​​ទៅ​​កាន់​អធិការ​ដ្ឋាន​​នគរបា​លខណ្ឌ​ និង​បា​ន​ទាម​ទារ​​ឲ្យ​​ដោះ​លែ​ង​ព្រះ​​សង្ឃ​ទាំ​ង​ពីរ​អង​្គ​នេះ។

លោក តុ​លា​ បា​ន​មា​ន​ប្រ​សាសន៍​ថា ​​ពីរ​ម៉ោង​ក្រោ​យ​មក ​នគរ​បា​ល​​​ខណ្ឌ​បា​ន​​អនុ​ញ្ញាត​ឲ្យ​ព្រះ​​សង្ឃ​ទាំ​ង​ពី​រអង​្គ​និមន្ត​ត្រឡប់​ទៅ​វត្ត​វិញ​។

​​លោក វង្ស សិរី​​វុឌ្ឍ អធិ​កា​រ​​រង​នគរ​បា​ល​​ខណ្ឌ​ពោធិ៍​សែ​ន​ជ័យ បាន​​បដិ​សេធ​មិន​ធ្វើ​អត្ថា​ធិ​ប្បាយ​​អ​ំ​ពី​កា​រ​ឃាត់​ខ្លួន ​និង​​​ដោ​ះ​លែ​ង​​ព្រះ​​សង្ឃ​ទាំង​ពីរ​អង្គ​​​ទេ​។

​ព្រះ​តេជ​​គុណ ​ឃឹម សន ព្រះ​មេគណ​រាជ​ធា​នីភ្នំ​ពេញ​បា​ន​​រិះ​គន់​នគរបា​ល​​​ចំ​ពោះ​កា​រ​​ឃាត់ខ្លួ​ន​​​ព្រះ​សង្ឃទាំង​ពីរ​អង្គ​ ប៉ុន្តែ​​ព្រះ​​អង​្គ​ក៏មា​ន​បន្ទូល​​ដែរ​ថា ព្រះ​សង្ឃ​ទាំ​ង​ពីរព្រះ​អ​ង្គ​មិន​គួរ​​ប្រោះ​ព្រំ​​ឲ្យ​កម្មករ​​​​តវ៉ា​​ដែរ។

​ព្រះ​តេជ​​គុណ ឃឹម​ សន បា​ន​មា​ន​​សង្ឃ​ដី​កា​​​ថា “នគរបាល​​មិ​ន​គួរ​​និមន្ត​ព្រះ​សង្ឃ​ទៅ​​អធិកា​រដ្ឋាន​​​នគរបាល​​ខណ្ឌ​ទេ​ ពី​ព្រោ​ះ​​វា​មា​ន​​ឥទ្ធិពល​មិន​ល្អ​​ដល់​​េករ្តិ៍​ឈ្មោះ​​ព្រះ​ពុទ្ធ​សាសនា​”។

​ព្រះ​តេជ​​គុណ ​​ឃឹម ​សន បា​ន​មា​ន​សង្ឃ​ដីកា​​ថា “ព្រះ​សង្ឃ​ទាំ​ង​​ពីរ​អង្គ​គាំទ្រ​កម្មករ​​ប្រឆាំ​ង​​នឹង​ម្ចាស់​​រោង​ចក្រ​ ហើយ​​មេគណ​ខណ្ឌ​គួ​រ​តែ​អប់​រំព្រះ​អង​្គ​ “ មិន​ឲ្យ​ពាក់​ព័ន្ធ​​​​ក្នុង​កិច្ចការ​នេះ​​​”។

​លោក សៀង ​សុ​វណ្ណា​រិទ្ធ ​តំ​ណា​ង​​ឲ្យ​កម្មករ​​ធ្វើកូ​ដកម្ម​​បា​ន​​និយាយ​​ថា ​នគរ​បា​ល​​គ្មាន​សិទ្ធិ​​រំ​ខាន​ព្រះ​សង្្ឃ​ទេ។ គាត់​បាននិយាយ​ថា “ទង្វើ​​​ទាំង​នេះ​មិន​ត្រឹម​ត្រូវ​ទេ ពី​ព្រោះ​​ព្រះ​អង្គ​​គ្រាន់​​តែ​និមន្ត​មក​​ប្រោះ​ព្រំ​ពួ​ក​យើង​ប៉ុណ្ណោះ​​”៕ ប៊ុននី​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស