38.1 C
Phnom Penh

លោក ស ខេង ​មាន​ប្រ​សាសន៍​ថា ការ​បាត់​បង់​សិទ្ធិ​បោះ​ឆ្នោត​គឺជា​កំហុស​​ផ្ទាល់​ខ្លួន​របស់​​​លោក សម​ រង្ស៊ី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ម្សិល​មិញលោកស​ ខេងរដ្ឋ​មន្ត្រី​ក្រសួង​មហា​ផ្ទៃបាន​​រិះគន់​លោក​ សមរង្ស៊ីមេ​ដឹក​នាំ​គណបក្ស​ប្រឆាំង​ដែល​​​និរទេស​​​ខ្លួន​​​ឯង​​​ថាវា​​​ជា​​​កំហុស​​​របស់​​​គាត់​​​ផ្ទាល់​​​​ក្នុង​ការ​ធ្វើ​ឲ្យ​​គាត់​បាត់​បង់​សិទ្ធិ​​​​ចូល​រួម​ក្នុង​ការ​បោះ​ឆ្នោត​ជាតិ​​នៅ​ថ្ងៃ​ទី​២៨​ ខែ​កក្កដា​នោះ។

គណៈកម្មាធិការ​​​ជាតិ​​​រៀប​​​ចំ​​​ការ​​​បោះ​​​ឆ្នោត​​​បាន​​​លុប​​​ឈ្មោះ​​​លោក សម រង្ស៊ី ចេញ​​​ពី​​​បញ្ជី​​​ឈ្មោះ​​​​​​បោះឆ្នោត​​​ កាល​​​ពី​​​ខែ​​​តុលាដោយ​​​លើក​​​ហេតុ​​​ផល​​​ថា លោក​​​គឺជា​​​ទណ្ឌិត​​​ ដែល​​​ប្រការ​​​នេះ​​​បា​ន​​​រារាំង​​​លោក​​​មិន​​​ឲ្យ​​​មាន​​​សិទ្ធិ​​​​​​បោះ​​​ឆ្នោត​​​ ឬ​​​ឈរ​​​ឈ្មោះ​​​ជា​​​បេក្ខ​​​ជន​ឲ្យ​គេ​​​​បោះ​​​ឆ្នោត​ឲ្យ​នោះទេ។​​​​​​

​នៅ​ក្នុង​កិច្ច​ប្រជុំ​រដ្ឋ​សភា​ ស្ដី​​​​អំពីការ​​​បង្កើត​ឧត្តម​​​​ក្រុម​ប្រឹក្សា​​ទទួល​បន្ទុក​ការពារ​ជាតិ​​នោះ​​​​​ លោកស ខេងបានបាន​ថ្លែង​ថា“​ឈ្មោះ​​​របស់​​​លោក សម រង្ស៊ី ត្រូវ​​​បាន​​​លុប​​​ចេញ​​​ពី​​​បញ្ជី​​​បោះ​​​ឆ្នោត​​​ហើយ”។

លោក ស ខេង បាន​​​បន្ដ​​​ថា“សាល​​​ក្រម​​​តុលាការ​​​បាន​​​ចូល​​​ជា​​​ធរមានចាប់​​​​​​តាំងពី​​​សាលា​​​ដំបូង​​​រាជធានី​​​ភ្នំពេញរហូត​​​ដល់​​​តុលាការ​​​​​​កំពូលហើយ​បើ​​​តាម​​​ច្បាប់​​​ស្ដី​​​អំពី ​​​ការ​​​បោះ​​​ឆ្នោតទណ្ឌិត​​​គ្មាន​​សិទ្ធិ​​​​​​បោះ​​​ឆ្នោត​​​ទេ​​​ ហើយ​​​ក៏​​​គ្មាន​​​សិទ្ធិ​​​ឈរ​​​ឈ្មោះជា​​​បេក្ខ​​​ជន​​​​ឲ្យ​គេ​បោះ​​​ឆ្នោត​ឲ្យ​​​​ដែរ​​​”។

លោក​​​បាន​​​មាន​ប្រសាសន៍​សំដៅ​ដល់​ការ​ផ្តន្ទាទោស​លោក សម រង្ស៊ី ​​​ពី​​​បទ​​​​​​​ដក​​​បង្គោល​តម្រុយ​​​​ព្រំ​​​ដែន​នៅ​​​ក្នុង​​​ខេត្ត​​​ស្វាយ​​​រៀង​​​​​​​កាល​​​ពី​​​ឆ្នាំ​​​២០០៩ថា ​​​ “លោក សម រង្ស៊ី បាន​​​ប្រព្រឹត្ត​​​​​​បទ​​​ល្មើស​​​នេះ​​​ផ្ទាល់”។​​​​​​​​​

ប្រសាសន៍​​​របស់​​​លោក​​​រដ្ឋ​​​មន្ត្រីបាន​​​ធ្វើ​​​ឡើង​​​ដើម្បី​​​​ឆ្លើយ​តប​ទៅ​នឹង​ការ​លើក​ឡើង​​របស់​លោកយឹមសុវណ្ណអ្នក​នាំពាក្យ​គណបក្ស​សមរង្ស៊ីអំឡុង​​​កិច្ច​​​ប្រជុំ​​​ពាក់​​​ព័ន្ធ​​​នឹង​សន្តិសុខ​នៅ​តាម​​​ព្រំ​​​ដែន​​​។

លោកយឹមសុវណ្ណ​​​ ​​​មាន​​​ប្រសាសន៍​​​ថាដូចដែល​​​កម្ពុជា​​​មិន​​​យល់​​​ព្រម​​​ជាមួយ​​​ថៃ​​​ពាក់​​​ព័ន្ធ​​​នឹង​​​ប្រា​​​សាទ​​​ព្រះ​​​វិហារ​​​អ៊ីចឹងបញ្ហា​​​ព្រំ​​​ដែន​​​ជាមួយ​​​ប្រទេស​​​វៀត​​​ណាម​​​គួរ​​​តែ​​​បញ្ជូន​​​ទៅ​​​តុលាការ​​​យុត្តិ​​​ធម៌​​​អន្ដ​​​រជាតិនៅ​​​ក្នុងទី​​​ក្រុង​​​​ឡាអេ​ ដោះ​​​ស្រាយ។

គណបក្ស​​​ សម រង្ស៊ី បាន​​​អះ​​​អាង​​​ម្ដង​​​ហើយម្ដង​​​ទៀត​​​ថា ដី​​​របស់​​​កម្ពុជា​​​ត្រូវ​​​បាន​​​ប្រគល់​​​​ឲ្យ​​​ទៅ​​​វៀត​​​ណាម​​​ ហើយ​​​លោក ​​​យឹម ​​​សុវណ្ណ​​​បាន​​​​ប្រើ​ពាក្យ​ “យួន”​ ដែល​ជា​ពាក្យ​ប្រមាថ​​​​​​ជនជាតិ​​​វៀត​​​ណាមដោយ​​​លោក​​​បាន​​​អះ​​​អាង​​​​​​ថា គ្មាន​ជន​ណា​​​ម្នាក់​​​ត្រូវ​​​បាន​​​ផ្ដន្ទាទោស​​​ពីបទ​​​ទន្ទ្រាន​​​​ចូល​ដី​ខ្មែរ​​​នោះទេ។

លោក យឹម សុវណ្ណ បាន​​​​​​មាន​​​ប្រសាសន៍​​​​​​​នៅ​​​ក្នុង​​​រដ្ឋ​​​សភា​​​ថា“លោក សម រង្ស៊ី ត្រូវ​​​បាន​​​ផ្ដន្ទា​​​ទោសប៉ុន្ដែ​​​យួន​​​មិន​​​ដែល​​​ត្រូវ​​​បាន​​​ផ្ដន្ទា​​​ទោស​​ទាល់​​​តែ​​​សោះ”។​​​​​​​​​​​​​​​​​​​​​​​​​​

លោក ស ខេង​​​ បាន​​​បញ្ជាក់​​​ថា ថ្វី​​​ត្បិត​​​តែ​​​​លោក សម រង្ស៊ី ​​​ត្រូវ​​​បាន​​​​លុប​​​ឈ្មោះ​​​ចេញ​​​ពី​​​បញ្ជី​ក៏​​​ដោយក៏រដ្ឋា​​​ភិបាល​​​គ្មាន​​​របៀប​​​វារ​​​​​​​​​​ៈ​​​រាំរាំង​​​គាត់​​​មិន​​​ឲ្យ​​​ចូល​​​រួម​​​ក្នុង​​​សកម្ម​​​ភាព​​​នយោ​​​បាយ​​​ដែរ។លោក​​​ ស ខេង ក៏បាន​​​ចំអក​​​ឲ្យ​​​មេ​​​ដឹក​​​នាំ​​​គណ​​​បក្ស​​​ប្រឆាំង​​​រូប​​​នេះ​​​​​​ថាលោក ​​​សម ​​​​​​រង្ស៊ី ​​​ដែល​​​រស់​​​នៅ​​​ក្នុ​​​ងប្រទេស​​​បារាំង​​​នោះ​​​ ខុស​​​គ្នា​​​​​ពី​​​​លោកស្រី ​​​អ៊ុង សាន ​​​ស៊ូជី ​​​(Aung

San Suu Kyi)​​​ អ្នក​​​គាំ​​​ទ្រ​​​លទ្ធិ​​​​​​ប្រជា​​​ធិបតេយ្យ​​​នៅ​​ភូមាឆ្ងាយ​​​ណាស់​។លោកថ្លែង​​​​អំពី​លោក​​​​​​​ស្រីអ៊ុងសាន ​ស៊ូជី​ ថា“សូម្បី​​​តែ​​​ពេល​​​ប្ដី​​​របស់​​​ខ្លួន​​​សុំ​​​ឲ្យ​​​ចាក​​​ចេញ ក៏​​​គាត់​​​នៅ​​​តែ​​​មិន​​​ព្រ​​ម​​​ចាក​​​ចេញ​​​ពី​​​ភូមា​​​ដែរ”។​​​  លោកសមរង្ស៊ី ​មាន​ទោស​​​​ជាប​​់​​​ពន្ធ​​​នាគារ​​​​​​រយៈ​​​ពេល​​​១១​​​ឆ្នាំ​​​ពី​​​បទ​​​ញុះ​​​ញង់​​​ និង​​​បំផ្លាញ​​ទ្រព្យ​​​សម្បត្តិ​​​សាធារណៈប្រសិន​​​បើ​​​គាត់​​​វិល​​​មក​​​​​​​​​កម្ពុជាវិញ​៕ ប្រែ​​​សម្រួល​​​ដោយ ហម សុផាណ្ណា​​​​​​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស