29 C
Phnom Penh

សមាជិក​សភា​គណ​បក្សប្រឆាំង​ ចោទ​សួរអំពីមូល​ហេតុ​ដែល​ធ្វើ​ឲ្យ​ប្រាក់​​ចំណូល​​ជាតិ​ធ្លាក់​ចុះ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​ពី​ថ្ងៃ​សុក្រ ​រដ្ឋសភា​បា​ន​អនុ​ម័ត​​ច្បាប់​គ្រប់​គ្រង​​ចំ​ណូ​ល​​​និង​ចំណាយ​របស់​រដ្ឋា​ភិ​បាលក្នុង​ឆ្នាំ​​២០១១ ​​ដោយ​ធ្វើ​​ឲ្យ​មា​ន​កា​រ​​រិះ​គន់​​ពី​​​សមា​ជិ​កសភា​​គណ​​បក្ស​ប្រឆាំ​ង​ ​ដែលបាន​អ​ះ​​អា​ង​ថា ​ចំ​ណូល​​​របស់​​​រដ្ឋា​ភិ​បាល​​អំ​ឡុង​ពេល​នោះ តិចណាស់​។

​សមាជិក​​សភា​​​​គណ​បក្ស​ប្រជា​ជន​កម្ពុជា​ទាំ​ង​​អស់​ចំ​នួ​ន​​៧៧​រូប ​ដែល​មា​ន​​​វត្ត​មា​ន​បា​ន​បោះ​ឆ្នោតគាំ​ទ្រច្បាប់​នេះ​ ចំ​ណែក​សមាជិ​ក​​សភា​គណ​​បក្ស​ប្រឆាំ​ង​ចំ​នួ​ន​ប្រាំ​បួ​ន​រូប​​បា​ន​ធ្វើ​ពហិ​កា​​កា​រ​​បោះ​ឆ្នោត​ ដោ​យ​លើក​ឡើង​ថា ​ខ្លួន​មិន​​យល់​ព្រម​​ចំ​ពោះ​​ច្បាប់​ថវិ​កា​​នេះ​ទេ​ ​នៅ​ពេល​​មា​ន​​ការ​ចោទ​សួរ​អ​ំ​ពី​​​​មូល​ហេតុ​​​ដែល​ធ្វើ​ឲ្យ​ប្រាក់​​​ចំណូល​​នេះ​ធ្លាក់​ចុះ​។

​យោង​តា​ម​​ច្បាប់​នេះ ​រដ្ឋា​ភិ​បាល​​​ទទួល​បាន​ប្រាក់​ចំណូល​ជាង​​២,៥ពាន់​លាន​​ដុ​ល្លារ​ក្នុង​​ឆ្នាំ​​២០១១។ ​​នោះ​រាប់​​ទាំ​ង​​ចំ​ណូ​ល​​១៤,៥លា​ន​​ដុល្លារ​​ពី​សម្បទាន​ដី​ ឡូតិ៍​នេសាទ សម្បទាន​​រ៉ែ​ និង​​កិច្ច​សន្យា​ជួល​នានា​។

អង​្គការ​​សិទ្ធិ​មនុស្ស​​លី​កា​ដូ​បា​ន​លើក​ឡើង​នៅ​ចុង​ឆ្នាំ​​២០១១ ថា ​ដី​​ជាង​ពីរ​លាន​ហិក​តា ត្រូ​វ​បា​ន​ប្រគល់​ឲ្យ​​ក្រុម​ហ៊ុន​ឯក​ជន​​សម្រាប់​តែ​គោល​បំ​ណង​កសិ​-ឧស្សាហ​កម្ម​​ប៉ុណ្ណោះ។

​​យោង​តា​ម​ច្បាប់​នេះ ចំ​ណូល​​​​របស់​រដ្ឋា​ភិ​បាល​​ក៏​រា​ប់​បញ្ចូល​​ចំ​ណូល​​​ចំនួន​១៨​លា​ន​​ដុល្លារ​​​បាន​មក​​​​ពី​កា​ស៊ីណូ​ជា​ច្រើ​ន​នៅ​ក្នុង​ប្រទេ​ស​នេះ​ និង​១០៥​លានដុល្លារ​​​បា​ន​មក​ពី​​កា​រនាំ​ចូ​ល​ប្រេង​។នាយ​ក​​ដ្ឋាន​កាំ​កុង​ត្រូល​​របស់​ក្រសួ​ង​​​ពាណិជ្ជ​កម្ម​​ក្នុង​ឆ្នាំ​​២០១១​​​ទទួល​បាន​​ប្រាក់​​ពីការ​នាំ​ប្រេង​ចូល​​ប្រហែល​​​១,៣៨​ពាន់​លាន​​ដុល្លារ​​។

​​លោក យឹម សុ​វណ្ណ ​អ្នក​នាំ​ពាក្យ​​​​​គ​ណ​បក្ស​ សម រង្សុី ​​បា​ន​មា​ន​ប្រ​សាសន៍​ថា ​សមាជិ​ក​សភា​​​គណ​បក្ស​ប្រឆាំ​ង​ទាំង​អស់​ ​បា​នព្រម​ព្រៀងមិន​ចូល​រួម​​បោះ​ឆ្នោត​នេះ​ទេ​។ ​លោក​បា​ន​មាន​​ប្រ​សាសន៍​ថា “ យើង​មិ​ន​បា​ន​បោះ​ឆ្នោត​ទេ​ ដោយ​សារ​យើង​មិន​​គាំ​ទ្រ​​ច្បាប់​នេះ ​ពី​ព្រោះ​​ច្បាប់​នេះ​​បង្ហាញ​ថា ​រដ្ឋា​​ភិ​បាល​មិន​អា​ច​​ម្រមូ​ល​​ចំ​ណូល​ឲ្យ​បា​ន​ច្រើ​ន ដូ​ច​ដែល​ខ្លួន​​អះ​​អា​ង​នោះ​ទេ​”។

​លោក សុ​វណ្ណ បា​ន​​ប៉ាន់​ប្រមាណ​​​ថា ​អំពើ​​ពុ​ក​រលួ​យ​ពី​សំណាក់​​ក្រុម​មន្ត្រី ធ្វើ​ឲ្យ​បាត់​ប្រាក់​ពី​៦០០លាន​​ដុល្លារទៅ​​៨០០​លា​​ន​ដុល្លារ​​ក្នុង​ចំ​ណូល​រដ្ឋប្រចាំ​ឆ្នាំ​។ ​លោក​បា​ន​មា​ន​​ប្រ​សាស​ន៍​ថា “ គ្មាន​​តម្លា​ភាព​​​ក្នុង​​កា​រលក់​​ទ្រព្យ​សម្បត្តិ​រដ្ឋ​​ ដូច​ជា​​ដីនិង​​អគារ​​រដ្ឋា​ភិ​បាល​។ ប្រាក់​ដែល​បាត់​មិន​បា​ន​ចូ​ល​ ក្នុង​​ចំ​ណូល​​រដ្ឋា​ភិ​បាល​​ទេ​ ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​ចូល​ក្នុ​ង​ហោ​ប៉ៅ​របស់​មន្ត្រីមា​ន​អំ​ណា​ចនិង​អ្នក​ជំ​នួញ​ទៅ​វិញ​”។

​លោក​បា​ន​បន្ត​ថា ជា​ឧទា​​ហរណ៍ ចំ​ណូល​ដែល​ត្រូ​វ​​​បា​ន​ប្រ​កាស​​ក្នុង​វិ​ស័យ​ទេស​ចរណ៍​មា​ន​តែ​ជា​​​ង​​២៦លា​ន​ដុល្លារ​ប៉ុណ្ណោះ​ក្នុង​ឆ្នាំ​​២០១១ ​ផ្ទុយ​ពី​​តួ​លេខ​​រដ្ឋាភិ​បាល​​​ដែល​បង្ហាញ​​ថា មា​ន​​ភ្ញៀវ​ទេសចរ​​រាប់​លា​ន​នាក់​​ទៅ​ទស្សនា​ប្រាង​្គ​ប្រាសាទ​អង​្គ​រវត្ត​នៅ​ក្នុង​ខេត្ត​សៀម​រាប។

​លោក​​មា​ន​ប្រ​សាសន៍​ថា ប្រាក់​ជា​ង​​១០០​លា​ន​​ដុល្លារ​​គួរ​​ប្រមូល​បា​ន​ពី​ភ្ញៀវ​ទេសចរប្រមាណ​​៣លាន​នាក់ ​​ដែល​​ទៅ​ទស្សនាប្រា​សាទ​នេះនៅ​ក្នុង​ឆ្នាំ​២០១១ ដែល​ត្រូវ​​ចំណាយ​ប្រាក់​​​ជា​មធ្យម​៤០​ដុល្លារ​ក្នុងភ្ញៀវ​ទេសចរ​​ម្នាក់​។ ​លោក​បា​ន​បន្ថែម​ថា “ប្រសិន​បើ​យើង​ពិនិត្យមើល​​ចំ​ណូល​​តាម​ផ្នែក​នី​មួ​យៗ យើង​អា​ច​​មើល​​ឃើញ​ថា មា​ន​អំ​ពើពុក​រលួ​យ​​ធំ​ប៉ុណ្ណាហើយ​​”។

យោង​តាម​លោក យ៉ែម ពញារិទ្ធ សមា​ជិ​ក​សភា​​គ​ណ​បក្ស​សិទ្ធិ​មនុស្ស​​ បានឲ្យ​​ដឹង​ថា ​ក្នុង​ចំ​ណោម​​សមាជិក​សភា​​​ដែល​មិន​ចូល​រួម​​បោះឆ្នោត​នេះ​ មានសមាជិ​ក​សភា​​គ​ណ​បក្ស​សិទ្ធិ​មនុស្ស​​បីរូ​ប​​មិន​​បាន​ទៅ​ចូល​រួម​កិច្ច​​ពិភាក្សា​នេះ​​ទាំ​ង​ស្រុ​ងតែម្តង ​ពី​ព្រោះ​​របៀប​វារៈ​​រដ្ឋ​​​សភា មិន​​បា​ន​បញ្ជាក់​ច្បាស់​ថា​​ ច្បាប់​នេះ​នឹង​ត្រូ​វ​​ពិ​ភាក្សា​​​នៅ​ថ្ងៃ​សុក្រ​នោះ​​ទេ​។

​លោក ពញា​រិទ្ធ ​​បា​ន​មា​ន​ប្រ​សាសន៍​ថា “វា​បង្ហាញ​​ពី​បំ​ណង​មិន​ល្អ​។ ពិត​មែ​ន​ហើយ យើង​បា​ន​អាន​ច្បាប់នេះ​ ហើយ​យើង​​​បា​ន​សង្កេត​ឃើញ​ថា ចំ​ណូល​​ដែល​រដ្ឋា​ភិ​បាល​ប្រមូ​ល​បា​ន ​ពិត​ជា​តិច​ណាស់​”៕ ប្រែសម្រួល​ដោយ ​ចេវ ប៊ុននី​​​​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស