26 C
Phnom Penh

ទាហាន​ថៃ​បាញ់​ប្រហារប្រជា​ពលរដ្ឋ​ខ្មែរ​ម្នាក់​ខណៈ​ពេល​​ឆ្លង​​ដែន​​​ទៅ​កាប់​ឈើ​ខុស​ច្បាប់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​កង​រាជអា​វុធ​ហត្ថ​បាន​ឲ្យ​ដឹង​កាល​ពី​ម្សិល​មិញ​ថា ទាហាន​ថៃបាន​បាញ់​ប្រហារ​ប្រជា​ពលរដ្ឋ​ខ្មែរ​ម្នាក់​​ឲ្យ​របួស​និង​បាន​ចាប់​ខ្លួន​ពលរដ្ឋ​ខ្មែរ​​ម្នាក់​ទៀត​ខណៈ​ដែ​ល​​ឆ្លង​ដែន​​​​តាម​ខេត្ត​បាត់​ដំបង​ទៅ​កាប់​ឈើ​ខុស​ច្បាប់​នៅ​ក្នុង​ប្រទេស​ថៃ។

លោក អនុសេនីយ៍ឯក អៀម សេង​អឿន​ ប្រចាំ​ការ​ ​ក្នុង​ស្រុក​សំឡូត​​មាន​​​ប្រសាសន៍ថា កាល​ពី​​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​​លោក ហុ៊ន​ ហប់ អាយុ​៤៥​ឆ្នាំ​ត្រូវ​ទាហាន​ថៃ​បាញ់​ឲ្យ​របួស​ខណៈ​ពេល​លោក​កំពុង​ដើរ​រក​​ឈើ​ប្រណីត​នៅ​ក្នុង​ប្រទេស​ថៃ​ជាមួយ​នឹង​​អ្នក​ភូមិ​​ប្រាំ​មួយ​នាក់​ផ្សេង​ទៀត​​។

លោក​បន្ថែម​ថា នគរ​បាល​ការ​​​ពារ​ព្រំ​ដែន​​​​ថៃ និង​នគរ​បាល​ការពារ​ព្រំដែន​កម្ពុជា​​ដែល​ឈរ​ជើង​​នៅ​ក្នុង​ឃុំ​នោះ​បាន​និយាយថា ​​​អ្នក​កាប់​ឈើ​ទាំង​ប្រាំមួយ​នាក់​​នោះ​បាន​វិល​ត្រឡប់​មក​កម្ពុជា​វិញ​ហើយ​។ លោក​បាន​មាន​ ប្រសាសន៍​ថា លោក ហ៊ុន​ ហប់ ត្រូវ​ទាហាន​ថៃ​​បាញ់​​របួស​ភ្លៅ​ខាង​ស្តាំ​ ហើយ​ក៏​បានបញ្ជូន​​គាត់​​ទៅព្យា​បាល​នៅ​​មន្ទីរ​ពេទ្យហើយ​ដែរ។

លោក អនុសេនីយ​៍ឯក ​សេងអឿន​ បាន​មាន​ប្រសាសន៍បន្ត​​ថា “កាល​ពីខែកុម្ភៈ​ឆ្នាំ​មុន​​មាន​អ្នក​ភូមិ​ពីរ​នាក់​ផ្សេង​ទៀត​ត្រូវ​បាន​ទាហាន​​​​ថៃ​បាញ់​ស្លាប់​​ ប៉ុន្ដែ​ ពេល​នេះ​គ្រាន់​តែ​របួស​បាក់​ជើង​ប៉ុណ្ណោះ”។

លោកបាន​ថ្លែង​បន្ត​ថា​​ យ៉ាង​ហោច​ណាស់​​​​​ប្រជា​ពលរដ្ឋ​ខ្មែរ​​​ចំនួន​៣០​នាក់​ត្រូវ​ទាហាន​ថៃ​បាញ់​ស្លាប់​​​ ខណៈ​ពេល​កំពុង​កាប់​ឈើ​ និង​​ដើរ​​រក​ឈើ​ប្រណីត​នៅ​ក្នុង​ប្រទេស​ថៃ ​កា​ល​​​

ពី​ឆ្នាំ​មុន។ មន្ត្រីកម្ពុជា​ និង​មន្ត្រី​ថៃ​ជួប​ប្រជុំគ្នា​​ដើម្បី​ព្យាយាមរក​​​ដំណោះស្រាយ​​ជុំវិញបញ្ហា​នេះ​​​៕ ប្រែ​សម្រួល​ដោយ​ ហម សុផាណ្ណា​​​​​​​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស