27.5 C
Phnom Penh

លោក ហ៊ុន សែន បញ្ឈប​​​់​​​ការ​​​ផ្ដល់​​​ប័ណ្ណ​​​កម្មសិទ្ធ​​ិដីធ្លី​​​របស់​​​លោក ​​​ដោយ​​​ផ្ទេរការងារ​​​នេះ​​​ជូន​​​មន្ត្រី​​​ផ្សេង​​​វិញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

លោកនាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន បាន​​​មាន​​​ប្រ​​​សាសន៍​​​កាល​​​ពី​​​ម្សិល​​​មិញ​​​ថា ​ប័ណ្ណ​កម្មសិទ្ធ​​​ិដីធ្លី​​​ថ្មី​​​ជាង១២៥.០០០​​​ប័ណ្ណ​ ត្រូវ​​​បាន​​​ប្រ​​​គល់​​​ជូន​​​ប្រជា​​​ពលរដ្ឋ ចាប់​​​តាំង​​​ពី​​​លោក​បាន​​​ចាប់​​​ផ្ដើម​​​ជំរុញ​​​ជា​​​សាធារណ​​​ៈ ឲ្យ​​​ផ្ដល​​​់​​​​​​ឯកសារ​​​កាន់​​​កាប់​​​ដីរបស់​​​ឯកជន កាល​​​ពី​​​ខែ​​​ឧសភា ដោយ​​​មាន​​​ជំនួយ​​​ពី​​​ក្រុម​​​និស្សិត​​​ស្ម័គ្រ​​​ចិត្ត​​​​​​រាប់​​​ពាន់​​​នាក់។

ថ្លែង​​​នៅ​​​ក្នុង​​​ពិធី​​​ប្រគល់ប័ណ្ណ​​​កម្មសិទ្ធ​​​ិ​ដី​​​ធ្លី​​​ថ្មី​​​ចំនួន​​​៥០០​​​ប័ណ្ណជូន​​​​​​ប្រជា​​​ពល​​​រដ្ឋ​​​​​​នៅ​​​ក្នុង​ស្រុក​​​ថ្ម​​​បាំងខេត្ត​​​កោះ​​​កុង​​​ លោក​​​ ហ៊ុន​​សែន បាន​​​មាន​​​ប្រសាសន៍​​​ថា ប័ណ្ណកម្មសិទ្ធ​​​ិដី​​​ធ្លី ជាង​​​១២៥.០០០​​​ច្បាប់ ដែល​​​ចេញ​​​ឲ្យ​​​ចាប់​​​តាំង​​​ពីខែ​​​​ឧសភា​​​មក​​​នោះ​​​ ត្រូវ​​​បាន​​​ផ្ដល់​​​ជូន​​​ប្រ​​​ជា​​​ពល​រដ្ឋចំនួន​​​៧៤.០៦៦​គ្រួសារ​ហើយ​​​គ្រប​​​ដណ្ដប់ លើ​​​ផ្ទៃដីសរុប​​​​​​ទំហំ​២១៤.០០០​​​ហិកតា។

លោក ហ៊ុន សែន បាន​​​មាន​​​ប្រសាស​​​ន៍​​​ថា “ខ្ញុំបាន​​​ប្រគល់​​​ដោយ​​​ផ្ទាល់ដៃនូវ​​​ប័ណ្ណ​​​ កម្មសិទ្ធ​​​ិ​ដីធ្លី​​​ចំនួន​​​២២.៤៦៦ ប័ណ្ណ​​​ជូន​​​ប្រ​​​ជា​​​ពល​​​រដ្ឋ​​​ចំនួន​​​១៣.៦១០ គ្រួសារ​​​នៅ​​​ក្នុង​​​ខេត្ត​​​ចំនួន​​​២០​​​”។ ​​​លោកបាន​​​មាន​​​ប្រសាស​​​ន៍​​​បន្ថែម​​​ថា ​ចាប់​​​ពី​​​ពេល​​​នេះ​​​ទៅ លោកនឹង​​​ឈប់​​​បង្ហាញ​​​ខ្លួន​​​នៅ​​​ក្នុង​​​ពិធី​​​បែប​​​នេះទៀត​​​ហើយ ​​​ហើយ​​​ទុក​​​ការ​​​ងារ​​​នេះ​​​ឲ្យ​​​ទៅ​​​មន្ត្រី​​​ផ្សេង​​​ទៀត​​​ធ្វើ​​​ជំនួស​​​លោក​​​វិញ។

លោក ហ៊ុន សែន បានមាន​​​ប្រសាស​​​ន៍​​​បន្ថែម​​​ទៀត​​​ថា ​​​រាជ​​​ធានី​​​ភ្នំ​​​ពេញ និង​​​ខេត្ត​​​កណ្ដាលខេត្តប៉ៃលិន និង​​​ខេត្ត ព្រៃ​​​វែងត្រូវ​ទុកឲ្យស្ថិត​​​នៅ​​​ក្រៅ​​​គម្រោង​​​នេះ។

បន្ទាប់​​​មក​​​ លោក បេង​​​ ហុង​​​សុជាតិ​​​ខេមរ៉ូ​អ្នក​​​នាំ​​​ពាក្យ​​​ក្រសួង​​​រៀប​​​ចំ​​​ដែន​​​ដី​​​ ​​​នគរូប​នីយកម្ម និងសំណង់ បាន​​​មាន​​​ប្រសាស​​​ន៍​​​ថា រាជធានី​​​ភ្នំ​​​ពេញ និង​​​ខេត្ត​​​ចំនួន​​​បី​​​ទៀត មិន​​​ស្ថិត​​​នៅ​​​ក្នុង​​​គម្រោង​​​នេះ​​​​​​ទេ ពី​​​ព្រោះ​​​រាជ​​​ធានី​​​ ភ្នំ​​​ពេញ ​​​និង​​​ខេត្ត​​​​​​ចំនួន​​​បី​​​នេះមិន​​​មាន​​​លក្ខណៈ​​​វិនិច្ឆ័យ​​​​​​បី​​​យ៉ាង ដូច​​​ជាដីពីមុនជាដីព្រៃអតីត​ជាដីធ្លាប់​​​​​​ផ្ដល់​​​ជាសម្បទាន​​​ដី​​​សេដ្ឋកិច្ច ឬ​​​ក៏ជា​​​ដីសម្បទាន ដែល​​​កំពុង​​​មាន​​​វិវាទ​​​ជា​​​មួយ​​​នឹង​​​ក្រុម​​​អ្នក​​​ភូមិ​​​។

អង្គការ​​​សិទ្ធ​​​មនុស្ស​​​នានា​​​ និង​​​ក្រុម​​​អ្នក​​​ភុូមិដែល​​​ជាប់​​​ពាក់​​​ព័ន្ធ​​​នៅ​​​ក្នុង​​​ជម្លោះ​​​ដី​​​ធ្លី បាន​​​រិះ​​​គន់​​​គម្រោង​​​​​​ប្រគល់​​​ប័ណ្ណ​​​​​​កម្មសិទ្ធ​​​ិដី​​​ធ្លី​​​នេះ​​​ ដោយសារមិនបានធ្វើនៅតាម​បណ្តា​​​តំបន់​ណាដែល​​​មាន​​​ជម្លោះដីធ្លី​​​៕

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស