29 C
Phnom Penh

ការ​តវ៉ា​របស់​ជន​ជាតិ​​ចារ៉ាយ បញ្ឈប់ក្រុម​ហ៊ុន​វៀតណាម កុំឲ្យលុបបឹងធម្មជាតិ​ នៅ​ខេត្ត​រតនគិរី​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ក្នុង​មូល​ដ្ឋាន​​បា​ន​និយា​យ​ថា កា​ល​ពី​ម្សិលមិញ ​ក្រុម​អ្នក​ភូមិ​​​ជ​ន​ជាតិ​ភាគ​តិចចា​រ៉ាយ​ នៅ​ក្នុង​ស្រុក​​បរកែវ ខេត្ត​រតនគិរី​​បា​ន​បញ្ឈប់​កា​រ​​ជី​ក​ប្រឡាយ​បង្ហូរ​ទឹក​មួ​យ​ ដែល​ក្រុម​ហ៊ុន​ចម្ការ​​កៅ​ស៊ូ​វៀត​ណាម​នឹង​ប្រើ​​ដើម្បី​បង្ហូរ​ទឹក​​ចេញ​​ពី​បឹង​មួ​យ​​​ដែល​​ក្រុមជ​ន​ជាតិភាគ​តិច​​ទុក​សម្រាប់នេសាទ​​និង​យកទឹកស្រោច​​​ស្រព​ដំ​ណាំ​។

លោករចមវិនប្រធាន​ភូមិ​យក្សសោមនៅ​ក្នុង​ឃុំសឿង ​បា​ន​មា​ន​ប្រ​សាសន៍​ថាចាប់​តាំ​ង​​ពី​ខែ​មិថុនាមក ក្រុមហ៊ុន​ចម្ការ​កៅស៊ូ​វៀតណាម​ឈ្មោះ Kao Su Ea Lev BM Yoy Stock បា​​​ន​ជី​ក​ប្រឡាយ​មួ​យ​ ​ដើម្បីត​ភ្ជាប់​ពី​បឹង​លំ​ពក​និងជ្រោះ​អូរ​កន្តៃ​ នៅ​​ក្បែរ​នោះ​​ ដោយ​មាន​បំណងចង់​បង្ហូរ​ទឹក​ចេញ​ពី​បឹង​នោះ​ឲ្យ​អស់ ​ហើយ​​ចាក់​ដី​បំ​ពេញ​ ដើម្បី​ដាំ​ដើម​​កៅស៊ូ។

លោករចមវិនបា​ន​មា​ន​ប្រ​សាសន៍​ថា “យើង​បា​ន​​បញ្ឈប់​សកម្មភាព​ជីក​ ហើយ​​​អ្នក​បើក​គ្រឿង​ចក្រ​បា​ន​សន្យាប្រាប់​យើង​ថាខ្លួន​នឹង​មិន​បន្ត​​ជី​ក​ទៀត​ទេ​នៅ​ពេល​នេះទាល់​តែ​ម្ចាស់​ក្រុម​ហ៊ុន​​ត្រឡប់​ពី​ប្រទេ​ស​វៀត​ណាម​វិញ​”។

​​លោករចមវិនបា​ន​មាន​ប្រ​សាសន៍​​ថា​ “យើង​ចង់​ជួប​​ម្ចាស់​ក្រុម​ហ៊ុន ដើម្បី​និ​យា​យឲ្យ​ច្បាស់​​​អ​ំ​ពី​បំ​ណង​របស់​ខ្លួន​​ក្នុង​កា​រ​​ជី​ក​បង្ហូរ​ទឹក​ និង​កា​រ​ចាក់​ដី​បំ​ពេញ​បឹង​”។  លោក​បា​ន​បន្ថែម​​ថាប្រឡាយ​នេះ​ក៏​កាត់​តា​ម​វាល​ស្រែ​​​របស់​ជនជាតិ​ភាគ​តិច​ចំ​នួន​បី​គ្រួសារ​ក្នុង​ចំ​ណោម​​ជន​ជាតិ​ភាគតិច​ចំ​នួ​ន​​១២០​គ្រួសារ​រស់នៅ​ក្នុង​ភូមិ​នេះ​។

លោករម៉ាមថាំងជាមេឃុំសឿង ​បា​ន​មា​នប្រ​សាសន៍​ កា​ល​ពី​ម្សិល​មិញ​ថាប្រឡាយ​នេះ​​មា​ន​បណ្តោយ​ប្រវែង​ជាង​៣០០​ម៉ែត្រ​ ទទឹង​៤០ម៉ែត្រកាត់ជ្រោះនេះ​។អ្នក​ភូមិ​តែង​តែ​ពឹង​លើ​​ស្ទឹង​នេះ​ដែល​​ស្ថិត​នៅ​ក្រៅ​​ដីសម្បទាន​​​សេដ្ឋកិច្ចរបស់​ក្រុម​ហ៊ុន​នេះដែល​មាន​ទំហំ​៨.៤០០​ហិកតា​​​។

លោករម៉ាមថាំង ​​បា​ន​មា​ន​ប្រ​សាសន៍​ថា “ខ្ញុំ​បា​នប្រាប់ឲ្យ​​អ្នក​ភូមិ​​ដាក់ពាក្យ​បណ្តឹង។​ក្រោមមក ខ្ញុំ​នឹងបញ្ជូន​ពាក្យ​បណ្តឹង​នេះ​ទៅ​​អាជ្ញា​​ធរ​​ស្រុ​ក​និ​ង​ខេត្ត ដើម្បីសុ​ំ​ឲ្យ​គេ​ជួយ​ធ្វើ​អន្តរា​គមន៍​​”។ លោករម៉ាមថាំង​ បា​ន​មា​ន​ប្រ​សាសន៍​ថាក្រុ​ម​ហ៊ុន​វៀត​ណាម​​ក៏​បា​ន​និង​កំពុង​​កាប់​ឈើ​​​នៅ​ក្នុង​ព្រៃ​កា​រ​​ពា​រ​ និង​​កែច្នៃឈើ​នេះ​ទៅ​ជាឈើ​អា​រ ដែល​លក់​បា​ន​ថ្លៃ​១៥០​ដុល្លារ​​ក្នុង​មួ​យ​ម៉ែត្រ​គូប​។

​លោក​បា​ន​មា​ន​ប្រ​សាសន៍​ថា “ខ្ញុំ​ដើរ​ជាមួ​យ​នគរបាល ដើម្បីត្រួត​ពិនិត្យ​មួយ​សប្តាហ៍​ហើយ​ ហើយ​ក្រុ​ម​ហ៊ុន​នេះ​កំ​ពុង​​រាន​ដី​ព្រៃ​ ហើយ​យើង​​បា​ន​រក​ឃើញ​ឈើ​​ជាង​​២០០កំ​ណាត់​ មានប្រវែង​ពី​ប្រាំ​ម៉ែត្រ​ទៅ​​ប្រាំ​​បួ​ន​ម៉ែត្រ​ ​និង​ពី​៦០​សង់ទី​ម៉ែត្រទៅ​​៧០​​សង់ទី​ម៉ែត្រ”។

លោក​បា​ន​​បន្ថែម​ថា ដើម​ឈើ​ត្រូវ​បា​ន​កាប់​ផ្តួល​​ចម្ងាយ​ប្រ​ហែល​១,៥គី​ឡូម៉ែត្រ​​ពី​ដី​សម្បទាន​​​របស់​ក្រុម​ហ៊ុន​នេះ​។  លោក​បា​ន​លើក​ឡើង​ថា “ក្រុម​ហ៊ុន​នេះ​​មិន​ធ្វើអី​​សោះ​ឡើយ ក្រៅ​តែ​រកប្រាក់​​ពី​ឈើ​កែច្នៃ​”។

​លោកផនភឿននាយរងខណ្ឌ​​រដ្ឋ​បា​ល​ព្រៃ​ឈើ​ខេត្តរតនគិរី​​ បា​ន​អះ​អាង​ថា ក្រុម​ហ៊ុន​នេះ​មិន​បា​ន​រំ​លោភ​ច្បាប់​ទេ​។

លោកផនភឿន ​​បា​ន​មា​ន​ប្រ​សាសន៍​ថា “ខ្ញុំ​គិត​ថា កា​រ​កាប់​ឈើ​នេះ​ស្រប​ច្បាប់​ ព្រោះ​​​ក្រុម​ហ៊ុន​នេះ​​បា​ន​ទទួល​អា​ជ្ញាប័ណ្ណ​ពី​ក្រសួ​ង​កសិ​កម្ម​។ យើង​តម្រូវ​ឲ្យ​ក្រុម​ហ៊ុន​​េនះ​បង់​ពន្ធ​ជូ​ន​រដ្ឋ​​៤០​ដុល្លារ​ក្នុង​មួ​យ​ម៉ែត្រ​គូប​​សម្រាប់​ប្រភេទឈើមាន​ប្រវែង​វែងជា​ង​៣០​សង់ទី​ម៉ែត្រ​”៕

ប្រែសម្រួល​ដោ​យចេវប៊ុននី​​​​

​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស