30 C
Phnom Penh

ជន​ដៃ​ដល់​​ជះ​ទឹក​អា​ស៊ី​ត​លើ​ប្រពន្ធ​របស់​ខ្លួន​ជាប់​ពន្ធនាគា​រ​​រយៈពេល​ប្រាំ​ឆ្នាំ​ក្រោម​ច្បាប់​ថ្មី

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​កា​ល​ពី​ម្សិល​មិញ ​សាលា​​ដំ​បូង​រាជ​ធានី​ភ្នំ​ពេញ​​​​បា​ន​ផ្តន្ទា​​​ទោស​បុរស​​អាយុ​៥១ឆ្នាំ​ម្នាក់​​​ឲ្យ​​ជាប់​ពន្ធនាគា​រ​​រយៈ​​ពេល​​ប្រាំ​ឆ្នាំ​​ ពី​បទ​​ជះ​ទឹក​អា​ស៊ីត​​លើ​ប្រព​ន្ធ​​របស់​​ខ្លួន​​កា​ល​ពី​ឆ្នាំ​​មុន​ ហើយ​នេះ​គឺ​ជា​លើក​ដំ​​បូ​ង​ហើយ​​​ដែល​តុលាកា​រ​​​បា​ន​ផ្តន្ទា​​ទោស​ជន​ល្មើស​​តា​ម​​ច្បាប់​ស្តី​ពី​​អា​​ស៊ីត​​ដែល​​ទើប​អនុ​ម័​ត​​​​ថ្មី​​។

​លោកសួសសំ​​អាតចៅក្រម​ប្រធា​ន​ក្រុម​​ប្រឹក្សា​ជំនុ​ំជម្រះ​​បា​ន​មា​ន​ប្រ​សាសន៍​ថា ​​​​នេះ​គឺ​ជា​កា​រ​​ផ្តន្ទា​​ទោស​​​​អតិបរមា​​យោងតា​ម​​ច្បាប់​នេះ​ ដែល​ត្រូវ​បា​ន​អនុម័ត​​កាល​ពី​​ខែ​​ធ្នូ​ ឆ្នាំ​​២០១១ ​ចំ​ពេល​​ដែល​សាធារណជន​មា​ន​​កា​រ​​យល់​ដឹង​​​កាន់​តែ​​ច្រើន​​​អំ​ពី​​កា​រ​​ជះ​ទឹក​អា​ស៊ីត​​នៅ​ក្នុង​ប្រទេ​ស​នេះ​។

​លោក​ចៅក្រម​ សំ​អាត ​បា​ន​លើក​ឡើង​ថា​ “ព្រឹក​នេះ​ ប៊ីសឿន ​ត្រូវ​បា​ន​​ផ្តន្ទា​ទោស​ឲ្យ​ជាប់​ពន្ធ​នាគា​រ​​រយៈ​ពេល​​ប្រាំ​ឆ្នាំ​ និង​​បង្គាប់​ឲ្យ​​សង​ជំងឺ​ចិត្ត​​​ចំ​នួន​​១០​លាន​រៀល​ពី​បទ​ប្រើ​​អំ​ពើ​ហិង្សា​​​ជះ​ទឹក​អា​ស៊ីត​​ដោ​យ​​ចេត​នា​។ ប៊ីសឿនត្រូវ​បាន​​ចាប់​ខ្លួន​​​កាល​ពី​ក្នុង​ខែ​​សី​ហា ដោ​យ​សារ​ជះ​ទឹក​អា​ស៊ីត​​លើអ្នកស្រី​ ​សឿនស្រី​ដា ​អា​យុ​​៣២ឆ្នាំ​ ជា​​អតីត​ភរិ​យា​​របស់​គាត់​លើ​មុខ ​ទ្រូងនិង​ខ្នង​​​របស់​អ្នក​ស្រី​។កា​រ​​​ជះ​ទឹក​អាសីុត​នេះ​​បា​ន​កើត​ឡើង​បន្ទាប់​ពី​​កា​រ​ឈ្លោះ​ប្រកែក​គ្នា​​រវា​ង​​ប្តី​ប្រពន្ធ​​ទាំ​ង​​ពីរ​នាក់ ​ដែល​ក្នុង​នោះ​​​អ្នក​ស្រីស្រីដា ​​បា​ន​និ​យា​យ​ថា ​អ្នក​ស្រី​​មា​ន​ផែន​កា​រ​​រៀប​កា​រ​​​ជា​មួ​យ​បុរស​ម្នាក់​ទៀត​។ប៊ីសឿន ​បា​ន​សារភាព​ថាខ្លួ​ន​ពិត​ជាបាន​​ប្រព្រឹត្ត​​បទ​ល្មើស​នេះ​ប្រាកដ​មែន​នៅ​អំឡុង​ពេល​​សវនាការ​​ជំនុំ​ជម្រះ​​កា​ល​ពី​ថ្ងៃ​ទី​​១៣ខែ​មករា។

អ្នក​ស្រីស្រីដាបា​ន​​និយាយ​កាល​​ពី​ម្សិល​មិញ​ថា ​អ្នក​​ស្រី​ពេញ​ចិត្ត​នឹង​កា​រ​ផ្តន្ទា​ទោស​របស់​តុ​លាការ​ បើទោះ​ជា​កន្លង​មកអ្នក​ស្រី​​បាន​ស្នើ​​សុំ​​សំ​ណង​​ចំ​នួ​ន​​៥.០០០​ដុល្លារ​​សម្រាប់​កា​រ​​ចំ​ណាយ​លើ​​កា​រ​​ព្យា​បាល​ ដែ​ល​អ្នក​ស្រីបា​ន​ចំណាយ​ចាប់​តាំ​ង​​ពី​​​មាន​ការ​ជះ​ទឹក​​អាសីុត​​នេះ​មក​ ដែល​ធ្វើ​ឲ្យ​ភ្នែក​ខាង​ស្តាំ​​របស់​អ្នក​ស្រី​ខ្វាក់។ ​អ្នក​ស្រី​​បា​ន​​និយាយ​ថា “ខ្ញុំ​គិត​ថា ​វា​​ជា​សេចក្តី​សម្រេច​ត្រឹម​ត្រូ​វ​​”។

លោក ​ហ្សៀតសំ​មែន (Ziad Samman) ប្រធា​ន​គម្រោង​​នៅ​អង្គកា​រ​​​ជួយ​ជន​រង​គ្រោះ​កម្ពុជា​ដោយ​សារ​អាសីុត​ (Cambodia Acid Survivors Charity) បា​ន​មា​ន​ប្រ​សាសន៍​ថា ​សេ​ចក្តី​សម្រេច​​​​របស់​តុ​លា​ការ​ជា​​គំ​រូ​វិជ្ជមា​ន​មួយ​​សម្រាប់​កា​រ​អនុ​វត្ត​ច្បាប់​​ស្តី​ពី​​អា​ស៊ីត​ ប៉ុន្តែ​លោក​បា​ន​បញ្ជាក់​​​ថា ​ករណី​របស់​ ប៊ីសឿនគ្រាន់​តែ​​​ជា​កា​រ​​វាយ​ប្រហារ​មួ​យ​​ក្នុង​ចំ​ណោម​​ការវាយ​ប្រហារ​​ចំ​នួន​ប្រាំ​ពីរ​លើក​ ដែលត្រូ​វបាន​​កត់​ត្រា​​កា​ល​ពី​ឆ្នាំ​មុន​ដោយ​​​​អង្គកា​រ​​​ជួយ​ជន​រង​គ្រោះ​កម្ពុជា​ដោយ​សារ​អាសីុតដែល​ក្នុង​នោះ​ ​ជន​ដៃ​ដល់​ត្រូវ​បាន​នាំ​យក​ទៅ​ផ្តន្ទា​ទោស​​ក្នុង​តុ​លា​ការ​។

​លោក​បា​ន​មា​ន​ប្រ​សាសន៍​ថា “នេះ​ពិត​ជា​​​ចំ​ណុច​វិជ្ជមា​ន ​ដែល​រឿង​ក្តី​នេះ​​​បា​ន​ឆ្លងកាត់​​ប្រព័ន្ធ​​ច្បាប់ហើយ​យើង​​​ទទួល​បា​ន​លទ្ធ​ផល​​វិជ្ជមា​ន​។​សង្ឃឹម​​ថា​ ការ​ផ្តន្ទា​ទោស​នេះ​ជា​កា​រ​​ព្រមាន​ ហើយ​ទង្វើ​បែប​នេះ​​មិន​អាច​​ទទួល​​យក​បាន​ឡើយ​”៕

ប្រែសម្រួល​ដោយ ​ចេវប៊ុននី​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស