27 C
Phnom Penh

ចោទ​​​ប្រកាន់​​​អ្នក​ភូមិ​ដី​ក្រហម​​ពី​បទគប់​​​ដុំថ្ម​​​​លើ​​​គ្រឿង​​​ចក្រ​អំឡុង​ពេល​បណ្តេញ​ចេញ កាល​​​ពី​​​ប្រាំឆ្នាំ​​​​​​មុន

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

សាលាដំបូង​រាជធានី​ភ្នំពេញកាល​ពី​ម្សិល​​​មិញបាន​បើក​សវនាការជំនំុជម្រះ​ក្តី​អតីត​តំណាង​អ្នក​ភូមិ​ដី​ក្រហមម្នាក់​ ក្នុង​​​រាជ​​​ធានី​​​​​​ភ្នំពេញដែល​ត្រូវ​បាន​គ្រឿង​ចក្រ​ឈូស​​​បំផ្លាញ​​​ កាល​ពីឆ្នាំ​២០០៧​ និង​​ត្រូវ​បាន​ចោទ​ប្រកាន់​ពី​បទ​បំផ្លាញ​ទ្រព្យ​សម្បត្តិ​សាធា​​​រណៈអំឡុង​ពេល​បណ្តេញ​ប្រជា​ពល​រដ្ឋ​​ដោយ​ហិង្សា​ និង​​​ការ​​​ឈូសបំផ្លាញ​​​សហគមន៍នេះ​ កាលពីប្រាំ​ឆ្នាំ​មុន​​។​

កាល​ពីព្រឹក​ព្រលឹម​ថ្ងៃទី​២៤ខែ​មករាឆ្នាំ​២០០៧​​​ តំណាង​​​​ក្រុមហ៊ុន​សឺវេនអេនជី ​(7 NG Group) និង​កង​រាជ​អាវុធ​ហត្ថ​បាន​ប្រើ​ឧស្ម័ន​បង្ហូរ​ទឹក​ភ្នែកដំបង​ដែក​ រថយន្ត​បាញ់​ទឹក​និង​គ្រឿង​ចក្រ​ជាច្រើន​ទៀត​​​ ដើម្បី​បណ្តេញ​ប្រជាពលរដ្ឋ​ចេញ​ពី​ផ្ទៃដី​ទំហំ​៣,៦ហិកតា​របស់​ខ្លួន​។

តំណាង​អ្នក​ភូមិ​ដី​ក្រហម​ឈ្មោះចាន់វិចិត្រអាយុ៣៥ឆ្នាំបាន​និយាយ​បន្ទាប់​ពី​ចប់​សវនាការ​ កាលពីម្សិលមិញថា “[លោកខាត់ណារិទ្ធចៅ សង្កាត់​ទន្លេ​បាសាក់] ​បាន​ចោទ​ប្រកាន់​ខ្ញុំថាខ្ញុំ​បាន​យក​ដំុ​ថ្ម​គប់​បំផ្លាញ​គ្រឿង​ចក្រដែល​មក​ឈូស​បំផ្លាញ​ផ្ទះ​របស់​ពួក​​​យើង​ហើយ​គាត់​និយាយថាខ្ញុំ​បាន​បំផ្លាញ​ទ្រព្យ​សម្បត្តិុ​អាជ្ញាធរ​”។​

លោកវិចិត្រត្រូវ​បាន​ចោទ​​​​ប្រកាន់​ថាបាន​វាយបំផ្លាញ​គ្រឿង​ចក្រ​មួយ​គ្រឿង​ ដែល​កំពុង​ឈូស​បំផ្លាញ​ផ្ទះទាំង​នោះ។ចំណែក​ឯ​លោកវិចិត្រ​ កាល​​​ពី​​​ម្សិលមិញ​​​បាន​អះ​អាង​ថាគាត់​មិន​នៅ​ក្នុង​ភូមិ​ដី​ក្រហម​នោះ​​ទេ​ នៅ​​ពេល​គេ​បណ្តេញ​ប្រជា​​​​ពលរដ្ឋ​នោះ។ លោកវិចិត្រ​ ​បាន​និយាយថា “ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​បទ​ល្មើសនេះ​ទេហើយ​ខ្ញុំ​សង្ឃឹម​ថា​ មន្ត្រី​តុលាការ​នឹង​ដោះ​លែង​ខ្ញុំ​” លោកខាត់ណារិទ្ធចៅសង្កាត់​ទន្លេ បា​​​សាក់​ដែល​ជាអ្នក​ដាក់​ពាក្យ​បណ្តឹង​ និង​មន្ត្រី​សាលា​រាជ​ធានី​ភ្នំពេញ​ បាន​បដិសេធ​មិន​ធ្វើ​អត្ថា​ធិប្បាយ​អំពី​​រឿង​ក្តី​េនះទេ​។

​​​តុលា​​​ការ​​​គ្រោង​​​នឹង​​​ប្រកាស​​​សាលក្រម​​​នៅ​​​ថ្ងៃទី​​​១៤ ខែ​​​កុម្ភៈ។​​​ កាល​ពីសប្ដាហ៍​មុនអតីត​អ្នក​ភូមិ​ដី​ក្រហម​បាន​​លុប​ចោល​គម្រោង​ធ្វើការ​តវ៉ាប្រចាំ​​​ឆ្នាំ​​​របស់​ខ្លួន​ដើម្បី​ប្រារព្ធ​​ខួប​​​ទី​​​៥​​​នៃ​​​កា​​​របណ្ដេញ​​​ ចេញ​នេះ​។​​​ពួគេ​បាន​និយាយ​ថាពួកគេ​ខ្លាច​​ថាការ​តវ៉ា​នេះ​​​នឹង​ធ្វើ​ឲ្យ​អាជ្ញាធរ​ខឹង ​ហើយ​អាច​​នាំ​​ឲ្យ​​មាន​ឥទ្ធិ​ពល​មិន​ល្អ​ដល់​សវានាការ​ជំនុំ​ជម្រះ​ក្តី​​លោកវិចិចត្រ។​​​

លោកអំសំអាត ​ប្រធាន​ផ្នែក​​បច្ចេក​​​ទេស​​​​​នៅ​អង្គការ​សិទ្ធិ​មនុស្ស​អាដហុកបាន​មាន​​​ប្រសាសន៍​ថាការ​​​ចោទ​​​ប្រកាន់​នេះ​គឺជា​ការ​បំភិត​បំភ័យ​ពីសំណាក់​​​ក្រុម​​​ហ៊ុនដែល​​​មាន​​​អំណាច​មក​លើ​​ប្រជាពលរដ្ឋ​​ទន់​ខ្សោយ។ លោកបាន​មាន​ប្រសាសន៍ថា “ក្រុម​ហ៊ុន​នេះ​​បាន​គ្រប់​គ្រង​ដី​​នោះ​រួច​ទៅ​ហើយ​ ប៉ុន្ដែ​ពួកគេ​នៅ​តែ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ដើម្បី​​​​គំរាម​កំហែង​ប្រជា​ពល​រដ្ឋ​ទៀត”។​ លោក​បាន​មាន​​​ប្រសាសន៍​​​បន្ដ​ទៀតថា “យើង​កម្រ​ឃើញ​​តុលាការ​​ចាត់​វិធានការ​​ចំពោះ​អ្នក​មាន​​អំណាចដែល​ជាប់​ពាក់​ព័ន្ធ​នឹង​​ជម្លោះ​ដី​ធ្លី​ណាស់៕

(រាយការណ៍​​​បន្ថែម​​​ដោយ Denise Hruby)

ប្រែ​សម្រួល​ដោយហមសុផាណ្ណា

​​​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស