27 C
Phnom Penh

​វត្ត​មាននៃប្រតិបត្តិការ​រ​បស់​​ធនាគារ​ អេស៊ីលីដា ភីអិលស៊ី ​នៅក្នុង​ប្រទេស​ភូមា​ត្រូវ​លើក​ពេល​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​លោកអុិន​ ចាន់នី ​ប្រធាននាយក​ប្រ​តិ​បត្តិ​ធនាគារ​ អេស៊ី​លីដា ភីអិល​ស៊ី ​​មា​ន​ប្រសាសន៍​កាល​ពី​ថ្ងៃ​អាទិត្យ​ថា ​ក្តី​ស​ង​្ឃឹមរបស់​ធនាគារ​នេះ​ថា ​នឹង​ក្លាយជា​ធនា​គារ​ដំបូង​របស់​កម្ពុជា​ ​ដែល​បើក​សាខា​នៅ​​លើ​ទីផ្សារ​នៃ​ប្រទេស​ភូមា​​ បាន​លិច​បាត់​វិ​ញ​ បន្ទាប់​ពី​រដ្ឋាភិ​បាល​បាន​ពន្យារ​ពេល​ នៅ​ទីក្រុង​ ណៃពិដោ​។​

លោក​បាន​មាន​ប្រសាសន៍​ថា ​រដ្ឋាភិ​បាល​នៃ​ប្រទេស​ភូមា​ បាន​អនុ​ម័ត​កិច្ច​ចុះ​ប​ញ្ជី​ឈ្មោះ​​ធនាគារ​ និង​លិខិត​អនុ​ញ្ញាត​ឲ្យ​ប​ង្កើត​ការិ​យា​ល័យ​ហើយ ​ដែល​នេះជា​ការ​ត្រួស​ត្រាយ​ផ្លូវ​សម្រាប់​ធនាគារ​ អេស៊ីលី​ដា ភីអិលស៊ី ​​ក្នុង​ការ​ចាប់​ផ្តើមសកម្មភាព​រៀប​ចំការិ​យាល័យ​មួយ​ និង​ជ្រើ​ស​រើស​ ក៏ដូចជា ​ប​ណ្តុះ​បណ្តាល​បុគ្គលិក​ កាល​ពី​ខែ​តុលា​។​

​លោកអុិន​ ចាន់នី ​បានមាន​ប្រសាស​ន៍ថា ​ “​បច្ចុប្បន្ន​ ​យើង​គ្រាន់តែ​កំពុង​រង់ចាំ​អា​ជ្ញា​ប័ណ្ណ​ប្រតិ​បត្តិការ​ប៉ុណ្ណោះ​”។ ​លោក​បាន​មាន​​ប្រសាសន៍​បន្ថែម​ទៀតថា គណៈ​រដ្ឋ​មន្ត្រី​នៃ​ប្រទេស​ភូមា​ ត្រូវ​បាន​រំពឹង​ថា​ នឹង​ពិចារណា​អំពី​អាជ្ញា​ប័ណ្ណ​នេះ​ នៅ​ក្នុង​កិ​ច្ច​ប្រជុំ​ប្រចាំខែ​របស់​ខ្លួន​ កាល​ពីខែធ្នូ​ ប៉ុ​ន្តែ​កិច្ច​ប្រជុំនេះ​ត្រូវ​លើក​ពេល ​រយៈ​ពេ​លមួ​យខែ​ ហើយ​បច្ចុប្បន្ន​​ទំនង​ជា​មាន​សំណើ​ឲ្យ​លើក​ទៅ​ដំណាច់ខែ​​កុម្ភៈ​វិញ​។

​ប្រសិន​បើ​មានការ​អនុម័ត​នៅ​ពេល​​នោះសាខា​រ​បស់​ធនាគារ​ អេស៊ី​លីដាភី​អិ​ល​ស៊ី ​ទំនង​ជា​បើ​ក​ទ្វា​របស់ខ្លួន​ យ៉ាង​យូ​រ​ក្នុ​ងខែ​មីនា​។​ មន្ត្រី​​នៅ​ប្រទេស​ភូមា​មិន​អា​ច​ទំនាក់​ទំនង​សុំ​ការ​​​អត្ថា​ធិ​ប្បាយ​ភ្លាម​ៗ​បា​ន​ទេ​។ ទោះ​បី​ជា​យ៉ាង​នេះក៏ដោយ​ លោក​ អុិន ចាន់នី ​​មាន​ប្រ​សា​​សន៍​ឲ្យ​ដឹងថា ធ​នាគារ​ អេ​ស៊ីលីដា ​បាន​​រៀបចំ​ការិ​​យា​ល័យ​​របស់​ខ្លួនរួច​ហើយ​ ​នៅ​ទីក្រុង​មជ្ឈមណ្ឌល​ពា​ណិជ្ជ​ក​ម្ម​ រ៉ង់​ហ្គូន​ សម្រាប់​ប្រតិ​បត្តិការ​សេវាកម្ម​មីក្រូ​ហិរញ្ញ​វត្ថុ​​សម្រាប់​ដំណាក់​កាល​​ដំបូង​តែ​ប៉ុណ្ណោះ​។

​លោក​បានមាន​ប្រសាសន៍​បន្ថែម​ទៀ​ត​ថា ​ធនាគារ​ អេស៊ីលីដា  ក៏​បាន​បណ្តុះ​បណ្តាល​បុគ្គលិក​យ៉ាងតិច​១១​នាក់​ក្នុង​ចំណោម​​បុគ្គលិក​៣៦​នាក់​។ ​សាខា​ផ្សេ​ង​ៗ​ទៀត​​ក៏​គ្រោង​នឹងត្រូវ​បាន​បង្កើត​នៅ​ក្នុ​ង​ទីក្រុង​ ម៉ាន​ដាឡៃ​ (Mandalay) និង​នៅភាគ​ខាង​ត្បូង​នៃ​តំបន់​អាយ៉េ​យ៉ា​វ៉ាឌី​ (Ayeyarwady) នៃ​ប្រទេស​ភូមា​ផង​ដែរ​។ ​

លោក​ប្រធាន​នាយក​ប្រតិ​បត្តិ​ នៃ​ធនា​គារ​ អេស៊ីលី​ដា ​បញ្ជាក់​អំព​ី​របា​យ​ការណ៍​ដែល​សាជីវកម្ម​ហិរញ្ញ​វត្ថុ​អន្តរ​ជា​តិ (International Finance Corporation, IFC) ជា​ស្ថាប័ន​មួយ​របស់​អង្គការ​ពាណិជ្ជក​ម្ម​ពិភពលោក​ (World Bank, WB)​ បាន​ចេញ​ផ្សាយកាល​ពី​ពេលថ្មីៗ​នេះ​ថា ​ស្ថាប័​ន​នេះបាន​បោះ​ទុន​ពីរ​លាន​ដុល្លារ ​​ដើម្បី​ទទួល​បា​ន​ភាគហ៊ុន​នៅ​ក្នុង​ធនាគារ​វិនិយោគ​រួម​មួយនេះ១៥​ភាគរយ​។

​លោក​ អិុន ​ចាន់​នី ​បាន​មាន​ប្រសាស​ន៍​ថា ​ធនាគារ​បារាំង BR​ED Ban​que Popul​aire​ និ​ង​ធនាគារ​អាល្លឺម៉ង់ K​fW ​បា​ន​បោះ​ទុន​​ពីរ​លា​ន​ដុល្លារ​​រៀង​ៗ​ខ្លួន​ដែរ ​ ​ជាហេតុ​នាំ​ឲ្យ​ធនាគារ​​អេស៊ី​លីដា​មាន​ចំ​ណែ​ក​ធំជាង​គេ​នៃ​ទំហំ​ភាគ​​ហ៊ុន​ទាំង​មូល​។ ស្ថាប័ន​ IFC ​បាន​លើក​ឡើង​នៅ​ក្នុង​របាយការណ៍​មួយ ​ដែល​បាន​ចេញ​ផ្សាយកាល​ពីសប្តាហ៍​មុន​ថា ធនា​គារ​វិនិ​យោគរួម​នេះ​គឺ​ជា​គម្រោង​វិនិយោគ​ដំបូង​របស់ខ្លួន​ ​នៅភូមា​ បន្ទាប់​ពីប្រ​ទេស​នេះ​ត្រូវ​បាន​របប​ដឹក​នាំ​ដោយ​យោ​ធា កាត់​ផ្តាច់​ចេញ​ពី​ទំនាក់​ទំនង​ភាគច្រើន​​ជាមួយ​ពិភពលោក​ខាងក្រៅ​ ​អស់​រយៈ​ពេ​ល​​ជាច្រើន​ទស​វត្សរ៍។

​របាយ​ការណ៍​​ដដែល​នេះ​ក៏បាន​បង្ហា​ញ​បន្ថែម​ទៀតថា ​ធនាគារ​វិនិយោគ​រួម​នេះ​មាន​​គោល​បំណង​ផ្តល់​ប្រាក់​កម្ចី​ទ្រង់​ទ្រាយ​តូច​ ដល់​ប្រជាជន​ជាង​២០០.០០០​នាក់​​ យ៉ាង​យូរ​នៅ​ក្នុង​ឆ្នាំ​២០២០​។ ​ស្ថាប័ន ​IFC បាន​ឲ្យ​ដឹង​ថា “គ្រឹះស្ថាន​មីក្រូ​ហិរញ្ញ​វត្ថុ​ថ្មី​នេះ​នឹង​ជួយ​ឆ្លើយ​តប​ទៅ​នឹង​ត​ម្រូវការហិរញ្ញវត្ថុ​​ដ៏​ច្រើន​ នៅ​ភូ​មា​ ជា​ពិសេស ​ផ្នែក​សហ​គ្រាស​ធុន​តូច​ និង​មធ្យម​”។​

លោក ​អុិន ចាន់នី ​បាន​លើក​​ឡើងថា នៅប្រទេស​ភូមា​ មាន​តម្រូវការ​មីក្រូ​​ឥ​ណទាន​ច្រើន​ ក្នុង​ចំណោម​ប្រជាជន​ជាង​៦០​លាននាក់​ ដែល​ជា​កត្តា​លើក​ទឹក​ចិត្ត​ដ៏​សំខាន​​់ ​សម្រាប់​ដំណើរ​ការ​នៃការ​ធ្វើ​សេច​ក្តី​សម្រេច​របស់ធ​នា​គារ​ អេស៊ីលីដា ​ដើម្បី​បោះ​ជំហាន​ចូល​ទៅ​ក្នុង​សេដ្ឋ​កិច្ច ​ដែល​មាន​ការ​កែ​ទម្រង់​យ៉ាង​ច្រើន​ តាំ​ង​ពី​ឆ្នាំ​២០១១​មក​៕ ប្រែ​សម្រួល​ដោយ ​កងសុធា​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស