28 C
Phnom Penh

ក្រសួង​ពាណិជ្ជកម្ម​គ្រោងនឹង​បង្កើត​គណៈ​កម្មការ​សូត្រ​ជាតិ​​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មន្ត្រី​ក្រសួង​ពាណិជ្ជកម្ម​បាន​ឲ្យដឹង​ កា​ល​ពីថ្ងៃ​អាទិត្យ​ថា ​ក្រសួង​ពាណិជ្ជកម្ម​បាន​ធ្វើ​សេច​ក្តី​ព្រា​ងអនុក្រឹត​​្យ ស្តីពី​ការ​បង្កើត​គ​ណៈ​កម្មការ​សូត្រ​ជាតិ​ ​ក្នុងគោល​បំណង​លើក​កម្ពស់​វិស័យ​សូត្រ​ ដែល​កំពុង​ជួបកា​រ​លំបាក​នៅ​កម្ពុជា​។​ ក្រសួង​ពាណិជ្ជកម្ម​បា​ន​ឲ្យ​ដឹងតាម​រយៈ​​សេចក្តី​ថ្លែងកា​រណ៍​មួយ​ថា ​ខ្លួន​បាន​រៀប​ចំ​កិច្ច​ប្រជុំ​មួយ​ កាល​ពី​ថ្ងៃ​ព្រហ​ស្ប​តិ៍ ក្រោម​ការ​ដឹក​នាំ​អង្គប្រជុំ​ដោ​យ​លោ​ក ប៉ាន់ ​សូរស័ក្តិរដ្ឋ​លេខាធិការ​ក្រ​សួ​ង​ពាណិជ្ជកម្ម​ ដើម្បី​ពិនិត្យ​សេចក្តីព្រាង​អនុ​ក្រឹត្យ​​លើក​ចុង​ក្រោយ​នេះ​។

​លោក សូរស័ក្តិ បានលើក​ឡើងនៅ​ក្នុ​ង​សេចក្តី​ថ្លែងការណ៍​នេះថាគណៈ​កម្មការ​​នេះ​​នឹង​ “ជំរុញ​និង​ពង្រឹងគុណភាព​សូត្រកម្ពុជា​ ដើម្បី​កាត់​បន្ថយ​ភាព​ក្រីក្រ​…និ​ងដើម្បី​លើក​កម្ពស់​ជីវភាព​ប្រ​ជាជន​”។ ​លោក​បានថ្លែង​ថា សូត្រ​គឺជា​ផលិត​ផល​មាន​អាទិភាព​ខ្ព​ស់​បំផុត​​ទី២​របស់​រដ្ឋាភិបាល​បន្ទា​ប់​ពី​អង្ករ​ ហើយ​ជំនួយ​​បរទេស​១,៤​លានដុល្លារ​ ត្រូវ​បានប្រើ​ប្រា​ស់​​នៅ​ក្នុងវិស័យ​នេះ​។

ផែនការ​នេះ​ជា​ផ្នែក​មួយ​នៃ​គោល​នយោបាយ​ផ្លូវការ​របស់​ក្រសួង​ពាណិជ្ជក​ម្ម​ ក្នុងការ​ធ្វើ​ពិពិធកម្ម​លើ​មូលដ្ឋាន​នាំចេ​ញ។ ​កម្ពុជា​មាន​សកម្មភាព​ត្បា​ញ​សូត្រ​តាំងពី​សម័យ​បុរាណ​រហូត​មក​ ក៏ប៉ុ​ន្តែ​ នា​ពេល​​បច្ចុប្បន្ន​ ​សូត្រ​មិន​ទាន់កែ​ច្នៃ​ភា​គ​ច្រើន​​នៅ​កម្ពុជា​ ត្រូវ​បាននាំចូល​ ខ្វះ​ការ​វិនិយោគ​ និង​ងាយ​ខូច​ខាត​ដោយ​សារអាកាស​ធាតុ​។

​លោក​ សួន​ ប្រាសិទ​ ប្រធាន​កម្មវិធី​ព​​ង្រីក​​ពិពិធ​កម្ម​នាំចេញ​កម្ពុជា​ របស់រដ្ឋាភិ​បា​ល​ បាន​ឲ្យ​ដឹងថា ​គណៈ​កម្មការ​នេះ​នឹង​ជួ​យ​បង្កើត​ការងារ​ក្នុង​វិស័យ​សូត្រ​ ជាពិសេ​ស​ការងារ​សម្រាប់​ស្ត្រី​នៅ​ជនបទ​។ ​លោក​បាន​មាន​ប្រសាសន៍ថា “ យើង​បង្កើត​អនុ​ក្រឹត្យ​ ដើម្បី​ពង្រឹង​វិស័យ​សូត្រ​ ​អភិវឌ្ឍ​​គុ​ណភាព​ខ្មែរ​ ​ហើយ​​ស្វែង​រក​ទីផ្សារថ្មីៗ​”។ លោក​បាន​បន្ត​ថា ​សេចក្តីព្រាង​អនុ​ក្រឹត្យ​នេះ​នឹង​ត្រូវ​បាន​បញ្ជូន​ទៅ​ទីស្តីការ​គណៈ​រ​ដ្ឋ​មន្ត្រី​ ដើម្បីស្នើសុំ​សេចក្តី​អនុម័តនា​ពេ​ល​ឆាប់​ៗ​ខាង​មុខ​៕

ប្រែ​សម្រួល​ដោយកងសុធា​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស