33 C
Phnom Penh

លោក ហ៊ុន សែន លើក​ឡើង​ថា មានអ្នក​កំពុង​តែ​បង្រៀន​យុវជន​ឲ្យ​ចេះ​ជេរ​ប្រមាថ​​រូប​លោក

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

ដោយ​រំពឹង​ថា នឹង​មានយុទ្ធនាការ​បោះ​ឆ្នោត​ដ៏​ជូរចត់នៅ​ក្នុង​ឆ្នាំនេះ លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែនកាល​ពី​ម្សិលមិញ​ បាន​អះ​អាង​ថាក្រុមគូ​ប្រជែង​ដែលលោក​មិន​បញ្ចេញ​​ឈ្មោះ​មួយ​ចំនួន​កំពុង​តែ​បង្រៀន​យុវជន​ខ្មែរ​​ឲ្យ​ចេះ​ជេរ​ប្រមាថ​រូប​លោក​។

​លោកមាន​ប្រសាសន៍បែបនេះ អំឡុង​ពេល​ថ្លែង​សុន្ទរកថា​ទៅ​កាន់​និស្សិត​ជាង​៣.០០០​នាក់​ក្នុង​ពិធី​ប្រគល់​សញ្ញាបត្រ​មួយ​ក្នុង​រាជ​ធានី​ភ្នំពេញ​។ ការ​លើក​ឡើងនេះ​ធ្វើ​ឡើង​បន្ទាប់​ពី​លោក​ ហ៊ុន សែន កាល​ពី​ដើម​ខែ​នេះ បាន​អំពាវ​នាវ​ឲ្យ​បង្កើត​ច្បាប់​ថ្មី​មួយ​ ដើម្បី​បញ្ឈប់​ការ​ជេរ​ប្រមាថ​ដល់​បុគ្គលនៅ​ក្នុង​ឆាក​នយោបាយ​។

លោក​ ហ៊ុនសែនបាន​មាន​​ប្រសាសន៍​ថា “ជា​ធម្មតា​យើង​មិន​ដែល​បង្រៀន​យុវជន​របស់​យើង​ឲ្យ​ចេះជេរ​ប្រមាថទេ។ យើង​តែ​ង​តែ​អប់​រំ​យុវជន​របស់​យើង​ឲ្យ​មាន​គុណធម៌​ សុជីវធម៌និង​មាន​អាកប្បកិរិយា​ល្អ​ ប៉ុន្ដែមាន​មនុស្ស​មួយ​ក្រុម​កំពុង​តែ​បង្រៀន​មនុស្ស​ឲ្យ​ចេះ​ជេរ​ប្រមាថ”។ លោក​បាន​បន្ថែ​ម​ថា “រដូវ​ជេរ​ប្រមាថ​ជិត​​មក​ដល់​​ហើយ​”។ លោក​បាន​មាន​ប្រសាសន៍​ដូច្នេះ​ គឺ​ទំនង​ជា​សំដៅ​ទៅ​លើ​យុទ្ធនាការ​បោះ​ឆ្នោត​ ដែល​នឹង​ត្រូវ​ចាប់​ផ្តើម​មុន​ថ្ងៃ​បោះ​ឆ្នោត​ជាតិនាខែ​កក្កដា។

​​លោក​នាយក​រដ្ឋ​មន្ត្រី​មិន​បាន​បញ្ជាក់​ឲ្យ​បាន​ច្បាស់​លាស់​ថានរណា​កំពុង​តែ​បង្រៀន​យុវជន​ឲ្យ​ចេះ​ប្រើ​វិធី​សាស្ត្រ​ជេរ​ប្រមាថទេ តែលោកបាន​មាន​ប្រសាសន៍​ថាមនុស្ស​មួយ​ចំនួន ​ដែល​​ទំនង​សំដៅ​ទៅ​លើ​គណបក្ស​ប្រឆាំង​កំពុង​តែ​ជួយ​ឧបត្ថម្ភ​ដល់​អ្នក​ពូកែ​ខាង​រិះ​គន់​រដ្ឋាភិបាល​។

លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុនសែនបាន

​មានប្រសាសន៍​ថា “ យុវជន​ណា​ ដែល​ពូកែ​ខាង​ជេរ​ប្រមាថ​ ហើយ​ប្រសិន​បើ​ពួក​គេ​

ជេរ​ប្រមាថ​កាន់​តែ​ច្រើន​ ពួក​គេ​នឹង​ត្រូវ​បាន​ដំឡើង​ឋានៈ​កាន់​តែ​ឆាប់”។លោក​បាន​បន្ថែមថា “ ប្រសិន​បើ​ពួក​គេ​មក​ដល់​មុខ​ផ្ទះ​របស់​ខ្ញុំ​ ហើយ​​ស្រែក​ថាសូម​ឲ្យ​មាន​ការ​ផ្លាស់​ប្ដូរ​នោះ ពួក​គេ​នឹង​ឡើង​ឋានៈ​កាន់​​តែ​ឆាប់​ជាង​នេះ​ទៅ​ទៀត​”។

លោក​បាន​មាន​ប្រសាសន៍​បន្ថែម​ថាទាំង​គណបក្ស​កាន់​អំណាច​ គឺ​គណបក្ស​ប្រជាជន​កម្ពុជា និង​គណបក្ស​ប្រឆាំង “គួរ​តែ​ឯក​ភាព​គ្នា​លើ​បទ​ដ្ឋាន​មួយ​ ដើម្បី​បង្រៀន​មនុស្ស​ឲ្យ​ចេះ​ធ្វើ​អំពើ​ល្អ មិន​មែន​ឲ្យ​ចេះ​ជេរ​ប្រមាថ​គ្នា​នោះ​ឡើយ”។

កាល​ពី​ថ្ងៃ​ទី​១៤ខែ​មករាលោក​ ហ៊ុនសែនបាន​អំពាវ​នាវ​ឲ្យ​បង្កើតច្បាប់​ថ្មី​មួយ​នៅ​មុន​ពេលបោះ​ឆ្នោត​ជាតិដើម្បី​ដាក់​ទណ្ឌកម្ម​អ្នក​នយោ​បាយនៅ​​ក្នុង​ប្រទេស​កម្ពុជាណា​​ ដែល​ប្រើ​ពាក្យ​ជេរ​ប្រមាថ​នៅ​តាម​ទី​សាធារណៈ​។ ​លោក​បាន​មាន​ប្រសាសន៍​ថាពាក្យ​​ជេរ​ប្រមាថ​​

ជា​ច្រើន​ ត្រូវ​បាន​គេ​ប្រើ​ ដើម្បីបន្តុះបង្អាប់​រូប​លោក រួម​មាន​ដូច​ជាពាក្យ “ អាខ្វាក់” និង“ អា​ចោរ​លក់​ជាតិ” ជាដើម​៕

ប្រែសម្រួល​ដោយស៊ាស៊ុយឈាង​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស