31 C
Phnom Penh

រដ្ឋ​មន្ត្រី​ក្រសួង​អប់​រំ​បន្ទោស​​ក្រសួ​ង​ហិរញ្ញវត្ថុ​ជុំ​វិ​ញ​កា​រ​បន្ថយ​មូ​ល​និធិ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិល​មិញលោក ​អ​ឹុមសិទ្ធី ​រដ្ឋ​មន្ត្រី​​ក្រសួ​ង​អប់​រំ​​ ​បា​នចោទ​​ក្រសួ​ង​សេដ្ឋ​កិច្ច​​​​និង​ហិ​រញ្ញ​វត្ថុ​​​​ថា ​​​​មិនបា​ន​​បញ្ចេញ​​ប្រាក់​ឲ្យ​បា​នគ្រប់​គ្រាន់​​ដល​់​វិ​ស័យ​អ​ប់​រំ​ ​​​​ដោ​យ​​ទុក​ឲ្យ​ក្រសួ​ង​នេះ​​ពឹង​ផ្អែក​យ៉ាង​ខ្លាំង​​លើ​​ជ​ំ​នួ​យ​បរទេ​ស​​​​​​ក្នុងកា​រ​ធ្វើ​កំ​ណែ​ទម្រង់​។

ដោយ​មិន​អាន​​សុន្ទរកថា​ដែ​ល​​​បាន​​​ត្រៀម​​​​ទុក​​អ​ំ​ឡុង​​សិ​ក្ខា​សាលា​​​ស្តី​ពី​ការ​អ​ប់​រំ​មួ​យ​​​ដែល​​​​រៀប​ចំ​​​ដោ​យ​​ស​ហភាព​​អឺ​រ៉ុប​​​នៅ​សណ្ឋា​គា​រ​កាំ​បូ​ឌី​យ៉ា​​ណា​​ក្នុង​​រាជ​ធា​នី​ភ្នំ​ពេញ​កា​ល​​ពី​ម្សិល​មិញ​ លោកអឹុមសិទ្ធី ​​មា​ន​​ប្រ​សាសន​៍​ថាក្រ​សួង​អប់​រំបា​ន​ទទួល​​ថវិ​កា​​មួ​យ​ផ្នែក​តូច​​នៃ​​ថវិ​កា​​សរុប​​របស់រដ្ឋាភិ​បាល​​រៀង​រាល់​ឆ្នាំ​​ ចាប់​តាំ​ង​ពី​ឆ្នាំ​​២០០៧​មក​ ជា​មូ​ល​និ​ធិសំ​ខាន់​​​ក្នុង​កា​រ​បង្កើន​កា​រ​ចុះ​ឈ្មោះ​ចូល​រៀន​​​​របស់​​សិស្ស​ និ​ង​កា​រ​ដំឡើង​ប្រាក់​ខែ​​គ្រូ​បង្រៀន​។

លោកសិទ្ធី​ ​បា​ន​​ថ្លែង​​​នៅ​​ក្នុ​ង​សិក្ខា​សាលា​​នេះ​ថា“និយាយ​ឲ្យ​ត្រង់​ទៅ ​​ពេល​នេះ​​​ចំណែក​ថវិកា​​​ក្នុង​វិ​ស័​យ​អ​ប់​រំ​ ​កំ​ពុង​​តែ​ថយចុះ​ ដូច្នេះ​ក្រសួ​ង​សេដ្ឋ​កិច្ច​និង​ហិ​រញ្ញ​វត្ថុ​​ត្រូ​វ​​គិត​គូរ​ពី​បញ្ហា​នេះ​”។

ដោយ​​​ងាក​ចេញ​​​​ពីក្រុ​ម​​អ្នក​ចូល​រួម​ ​និ​ងច​ង​្អុល​ដាក់​លោកជូគឹម​ឡេង ​​អ​នុ​រដ្ឋ​លេ​ខាធិ​កា​រ​​ក្រ​សួ​ង​ហិ​រញ្ញ​វត្ថុ​ ដែល​អ​ង​្គុយ​នៅ​ក្បែរ​លោក ​អឹុមសិទ្ធី​ និង​​ដែល​ទើប​តែ​​​ថ្លែង​​សុន្ទរ​ក​ថា​បើក​អង្គ​​សិ​ក្ខា​សា​លា​នេះ ​​​លោក​​រដ្ឋ​មន្ត្រី​បា​ន​​បន្ត​ថា“ក្រសួ​ង​​​ហិរញ្ញ​វត្ថុ​មិន​ដឹង​ថា​​តើ​ត្រូ​វ​បង្កើត​គោល​នយោ​បា​យ​​​​​ដូចម្តេច​សោ​ះ​ឡើយ​”។ លោក ​អឹុម សិទ្ធី​ ​​បានមា​ន​ប្រ​សាសន៍​​​​បន្ថែមទៀត​ថា“ដូ​ច​​យើង​​​ឃើញ​ស្រាប់​ហើយគោល​​នយោបា​យ​​​ជាប់​​​គាំង​មិន​អាច​រារាំង​កំណែ​ទម្រង់​​បា​ន​ទេ​។ គោល​នយោ​​​បាយ​​​​នេះ​ត្រូវ​ធ្វើ​បច្ចុប្បន្ន​ភាព​ និង​ធ្វើ​ឲ្យ​ប្រ​សើ​រ​ឡើង​”។

ដោយ​លើក​ពី​​កា​រ​​សាង​សង់​​​អគារ​​ថ្មី​មួយ​នៅ​វិទ្យា​ស្ថាន​​ជាតិ​អ​ប់​រំ​​ជា​ឧទាហរណ៍​នោះ​ ​លោក​ អឹុមសិទ្ធី​ បា​ន​មា​ន​ប្រ​សាសន៍​ថា ​នៅ​ពេល​​កា​រ​​ចំ​ណា​យ​​លើ​ការ​សាង​សង់​អគារ​នេះ​​លើ​សពី​ថវិ​កា​​កំណត់​​ ក្រ​សួ​ង​​ហិ​រញ្ញ​វត្ថុ​បា​ន​​បដិ​សេធ​មិនព្រមផ្តល់​ប្រាក់​បន្ថែម​ទៀត​​ឡើយ។លោក​បន្ថែម​​ថាលិខិត​ចំ​នួ​ន​​បួ​ន​ ដែល​លោក​​បា​ន​បញ្ជូន​​ដោ​យ​ផ្ទាល់​​ទៅ​​ក្រ​សួ​ង​នេះ​​​តា​ម​កម្ម​វត្ថុនេះ​ មិន​មា​ន​កា​រ​ឆ្លើយ​ត​ប​ឡើយ​​​។

​លោកអឹុមសិទ្ធី​ ​​បា​ន​មា​ន​ប្រ​សាសន៍​​ដោយ​សម្តែង​នូវ​ការ​ដឹង​គុណ​​សហភាព​អឺរ៉ុប​​ចំពោះ​ការ​ចំណាយ​ថវិកាចំនួន​៣៦លាន​អឺរ៉ូ​សម្រាប់​កម្ម​វិធី​អប់​រំ​កម្ពុជា​រហូត​មក​ដល់​សព្វ​ថ្ងៃ​នេះ​ថា“ប៉ុន្តែ​​ខ្ញុំ​សូ​ម​ថ្លែង​​អំ​ណរគុណ​​ចំ​ពោ​ះ​​​ដៃ​គូ​របស់​​យើង​[សហ​​ភាព​អឺរ៉ុប​] ដែល​បា​ន​ជួ​យ​យើង​ ពី​ព្រោះ​​ពេល​ខ្លះ​​ពល​រដ្ឋ​កម្ពុជា​មិន​ស្តាប់​គ្នា​​ទេ​។ ​ខ្ញុំ​សូ​ម​ថ្លែង​អំ​ណរ​​គុណ​​ចំ​ពោះ​​ដៃ​គូរបស់​យើង​ ដែល​បាន​​​ចូល​​រួ​ម​ជា​មួ​យ​​យើង​ និង​​មើល​​ឃើញបញ្ហានេះ​ ​ហើយ​ជួយ​ដោះ​ស្រាយ​​​បញ្ហា​នេះ​​”។

​លោក ​ហ្សង់​ ហ្វ្រង់​ស័រ ​ខូថេន ​ឯក​អគ្គ​​រដ្ឋ​ទូត​​សហភាព​អឺរ៉ុប​ ​​ដែល​​​បាន​ចូល​រួម​​​សិ​ក្ខា​សា​លា​​បា​ន​សន្យា​​ផ្តល់​ប្រាក់​​ចំ​នួន​​៣៧​,២​លា​ន​អឺរ៉ូ​​ ឬប្រហែល​​៥០​,​៣លាន​​ដុល្លារ​​​បន្ថែម​ទៀត​ដល់​វិ​ស័យ​អប់​រំ​​របស់​កម្ពុជា​​សម្រាប់​ឆ្នាំ​​២០១៤​​ដល់​ឆ្នាំ​២០១៦​ ​​ហើយ​លោក​បា​ន​មា​ន​​ប្រ​សាសន៍​ថា ​កា​រ​គាំ​ទ្រ​​​​​របស់​​​​សហ​​ភាព​អឺរ៉ុប​​​សម្រាប់​វិ​ស័​យ​អប់​រំ​​នេះ​ គ្រាន់​តែ​​​ជា​កា​រ​បំពេញ​បន្ថែម​ថវិកា​របស់​​រដ្ឋា​ភិ​បា​ល​​​ប៉ុណ្ណោះ​ មិន​មែន​ជា​ការ​ដាក់​ជំនួស​ទេ​។

​លោកអគ្គ​រដ្ឋ​ទូត​ ខូថេន ​បា​ន​លើក​ឡើង​បន្ទាប់​ពី​សិក្ខាសាលា​​នេះថា“ ​កា​រ​គាំ​ទ្រ ​​ដែ​លយើង​ផ្តល់ឲ្យ​​នេះ​​មិន​គួរ​ជំនួស​​ថវិកាខ្វះ​​ខាត​របស់​​រដ្ឋា​ភិ​បាល​​ទេ។​វា​​គួ​រ​​តែ​ប្រើ​ក្នុង​ផ្នែក​​ផ្សេង​ទៀត​”។ ​លោក​បា​ន​បន្ថែម​ថា“នោះ​ជា​អ្វី​​ដែល​យើង​និ​យា​យ​ជា​មួយ​រដ្ឋា​ភិ​បាល​ដោយ​សម្ងាត់​​​​ ​ប៉ុន្តែ​ក៏​​និយាយ​ជា​សាធារ​ណៈ​ផង​ដែរ​។​ចំពោះ​​​​បញ្ហា​នេះយើង​សូម​គាំ​ទ្រ​យ៉ាង​ពេញ​ទំហឹង​ចំពោះ​ក្រសួង​អប់​រំ”។​​​​

ឯក​អគ្គ​រដ្ឋទូតខូថេនបាន​មាន​ប្រ​សាសន៍​ទៀត​ថាខណៈ​ដែលមូលនិធិ​របស់​​រដ្ឋា​​​ភិបាល​​​សម្រាប់​វិស័យ​អប់​រំ​បាន​កើន​ឡើង​​ក្នុង​រយៈ​ពេល​ពីរ​បី​ឆ្នាំ​កន្លង​មក​នេះ​នោះការ​កើន​ឡើង​​​​នេះគឺ​មិន​ស័ក្តិសម​នឹង​កំណើន​នៅ​ក្នុង​ការ​ចំណាយសរុប​​របស់រដ្ឋ​ឡើយ។ លោក​បានមាន​ប្រ​សាសន៍​ថា “អ្វី​ដែល​យើង​បាន​មើល​ឃើញ​ក្នុង​រយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ​គឺថាទោះ​បីជា​ថវិកា​សម្រាប់​វិស័យ​អប់​រំ​បាន​កើន​ឡើង​ក្តីក៏​ភាគ​រយ​ដែល​ត្រូវ​បាន​លៃ​ទុក​សម្រាប់​វិស័យ​អប់​រំ

ក្នុងថវិកាសរុប​របស់​រដ្ឋាភិ​បាល​កំពុង​តែ​​ថយ​ចុះ​ ដូច្នេះ​នោះ​ជា​ការ​ព្រួយ​បារម្ភ​មួយ​សម្រាប់​យើង”។ លោក​បាន​បន្ត​ថា“ជា​ធម្មតាប្រសិន​បើ​អស់​លោក​សម្លឹង​មើល​បណ្តា​ប្រទេស​ផ្សេងៗ​

វិញ​ ចំណែក​ថវិកាសម​រម្យ​​សម្រាប់​វិស័យ​អប់រំ​គួរតែមាន​ចំនួន​ប្រហែល​២០​ភាគ​រយ​នៃ​ថវិកា​សរុប​របស់​រដ្ឋាភិបាល។ខ្ញុំ​គិត​ថាកាល​ពី​ឆ្នាំ​មុនយើង​មាន​ប្រហែល​១៦​ភាគ​រយគឺធ្លាក់​ចុះ​​ពី១៨​ឬ១៩​ភាគរយ​”បើ​ធៀប​ទៅ​នឹងឆ្នាំ​មុនៗ។

យោងតាម​តួលេខ​ផ្លូវ​ការរដ្ឋាភិបាល​បាន​លៃ​ទុក​ថវិកាប្រហែល​២៨០​លាន​ដុល្លារ​សម្រាប់​វិស័យ​អប់​រំ​ក្នុង​ឆ្នាំ​នេះគឺ​ប្រហែល​៩,១ភាគ​រយ​នៃ​ថវិកា​សរុប​៣,១ពាន់​លាន​ដុល្លារ​។​កាល​ពី​ឆ្នាំ២០១២ថវិកា​សម្រាប់​វិស័យ​អប់​រំ​មាន​២៤៥លាន​ដុល្លារឬ​ប្រហែល​​​​៩,៤ភាគ​រយ​​នៃ​ថវិកា​ជាតិ។

ផ្ទុយ​មក​វិញថវិកា​ប្រហែល​៤០០​លាន​ដុល្លារ​ត្រូវ​បាន​លៃ​ទុក​សម្រាប់​វិស័យ​ការ​​ពារ​ជាតិ​និង​សន្តិសុខ​នៅ​ឆ្នាំ​នេះដែល​មាន​ចំនួន​ប្រហែល​១៣ភាគរយ​នៃថវិ​កា​ចំណាយ​ទាំង​អស់​ និង​កើន​ឡើង​១៧,៣​ភាគ​​រយ​ពី​ឆ្នាំ​២០១១ដែល​មាន​ចំនួន​២៤៥លាន​ដុល្លារ​គ្រាន់តែ​សម្រាប់​​ក្រសួង​​ការពារ​ជាតិ​មួយ។​ប៉ុន្តែ​វា​មិន​មែន​សុទ្ធ​តែបែប​​នេះ​នោះ​ទេ​ នេះ​បើ​តាម​ការ​​​បញ្ជាក់​ពី​​លោក​ អឹុមសិទ្ធី។

កាល​ពី​ឆ្នាំ​២០០៧​ ថវិកា​ចំនួន​១៣២,៧​លាន​ដុល្លារ​ត្រូវ​បាន​លៃ​ទុក​សម្រាប់​វិស័យ​អប់​រំ​ គឺ​ប្រ​ហែល១១,៥​ភាគ​រយ​នៃ​ថវិកា​សរុប​សម្រាប់​ឆ្នាំ​នោះនិង​កើន​ឡើង​២៤​​​ភាគ​រយ​ បើ​ធៀប​ទៅ​នឹង​ឆ្នាំ​២០០៦។ កាល​ពី​ម្សិល​​មិញមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញ​វត្ថុ​មិន​ព្រម​ធ្វើ​ការ​បំភ្លឺ​ទេ៕

ប្រែ​សម្រួល​ដោយចេវប៊ុននី

និង​ តែមសុខុម​​​​​​

 

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស