41.3 C
Phnom Penh

កម្ពុជា​រៀបចំ​ពិធីថ្វាយព្រះ​ភ្លើង​ព្រះបរមសព ព្រះ​​បរមរតនកោដ្ឋ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិល​មិញ​ ក្រុម​មន្រ្តី​រដ្ឋាភិបាល​បាន​បញ្ចប់​ការរៀបចំ​​​​ពិធី​​ថ្វាយ​ព្រះ​ភ្លើង​​​​ព្រះបរមសព សម្តេចឪ​ព្រះបរម​រតនកោដ្ឋ នរោត្តម សីហនុ ដ៏​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា​ក្នុង​រយៈ​ពេល​ជា​​ច្រើន​ទស​វត្ស​​​ន៍​កន្លង​មក​នេះ​ ដោយបាន​ដាក់​ពង្រាយ​កង​កម្លាំង​ប្រដាប់​អាវុធ​យ៉ាង​ច្រើន និង​បាន​រៀប​ចំ​​កាំ​ភ្លើង​ធំ​ចនួន​១៤​គ្រឿង​នៅ​មុខ​ព្រះ​បរម​រាជវាំង​ផង​ដែរ​។

អាជ្ញាធរ​បាន​បិទ​ផ្លូវ​នានា​នៅ​ជុំវិញ​តំបន់​ជិតវាល​ព្រះ​មេរុ​ជា​ទី​ដែល​ពិធីថ្វាយ​ព្រះ​ភ្លើង​ព្រះ​បរមសព​ព្រះបរម​រតនកោដ្ឋ សម្តេច​ឪនរោត្តម សីហនុ​​ ប្រព្រឹត្ត​ទៅ​នៅ​ទី​នោះ នា​ថ្ងៃ​​ច័ន្ទ​បាន​បណ្តាល​​ឲ្យ​​ស្ទះ​ចរាចរណ៍​ដោយ​សារ​មាន​រថយន្ត​ និង​ម៉ូតូ​ជា​ច្រើន​ព្យាយាម​ធ្វើ​ដំណើរ​​តាម​ផ្លូវ​នានា​ក្នុង​រាជ​ធានី​ភ្នំពេញ​។

ប្រជាពលរដ្ឋ​រាប់​ពាន់​នាក់ បាន​ចាប់​ផ្ដើម​ប្រមូល​ផ្ដុំ​គ្នា​នៅ​មុខ​ព្រះ​បរម​រាជ​​វាំង​ ដើម្បី​ព្យាយាម​ចូល​រួម​ក្នុង​ពិធី​ដង្ហែ​ព្រះ​បរមសព​ព្រះ​បរមរតនកោដ​ នរោត្ដម សីហនុ ដែល​មាន​ចម្ងាយ​ប្រាំមួយ​គីឡូម៉ែត្រ នៅ​ថ្ងៃ​នេះ ដោយតម្កល់​ព្រះបរមសព​នៅ​ក្នុង​មឈូសា តាក់​តែង​លម្អដ៏​ប្រណីត​។

លោក​ ពង្ស សាវរិទ្ធ មេបញ្ជាការ​រង​កង​រាជ​អាវុធ​ហត្ថរាជធានីភ្នំពេញ បាន​មាន​ប្រសាសន៍​ថា“ យើង​បាន​នាំ​យក​កាំ​ភ្លើង​ធំ​សម្រាប់​ចូល​រួម​ក្នុង​ពិធី​នេះ ទើប​យើង​ត្រូវ​តែ​ធានា​សុវត្ថិភាព​ និង​សន្ដិសុខ ដូច្នេះ​មិនត្រូវ​​អនុញ្ញាតឲ្យមាន​មូ៉តូ ឬរថយន្ដ​ណា​មួយ​បុក​កាំ​ភ្លើង​ធំ​ទាំង​នោះ​ទេ”។

លោក​​ពន្យល់​ថា ដូច្នេះហើយ​បាន​ជា​មាន​កង​កម្លាំង​ប្រដាប់​អាវុធ​ក្នុង​ឯកសណ្ឋាន​ប៉ារ៉ា ត្រូវ​បាន​ដាក់​ពង្រាយ​នៅ​ក្នុង​រាជ​ធានី​ភ្នំពេញ។

លោក​បាន​ថ្លែង​បន្ដ​ថា កង​កម្លាំ​ង​ប្រដាប់​អាវុធ​ជាង​១០.០០០​នាក់​ព្រម​ទាំង​កង​កម្លាំង​រាជ​អាវុធ​ហត្ថ​ចំនួន​២.០០០​នាក់​ នឹង​ត្រូវ​ដាក់​ពង្រាយ​ ក្នុង​អំឡុងពិធីហែ​ក្បួ​ន​ថ្ងៃ​នេះផង​ដែរ​ និងនៅ​ថ្ងៃ​ចុង​សប្ដាហ៍​នេះ នៅមុន​ពេល​ពិធី​ចាប់ផ្តើម​ថ្វាយ​ព្រះ​ភ្លើង​ដល់​ព្រះ​បរម​សព​សម្ដេច​ឪ​ ដែល​នឹង​ប្រព្រឹត្ត​ទៅ​នៅ​លើ​វាល​ព្រះ​មេរុ​ នៅ​ខាង​មុខ​សារមន្ទីរ​ជាតិ​នា​ថ្ងៃ​ច័ន្ទ។

លោក ជួន ណារិន ស្នង​ការ​រង​នគរបាល​រាជ​ធានី​ភ្នំពេញ​ មាន​ប្រសាសន៍​ថា “ ​យើង​ត្រូវ​តែ​ធ្វើ​ការ​ឲ្យ​បាន​ហ្មត់​ចត់បំផុត​ ដើម្បី​រក្សា​សន្តិសុខ​ និង​សុវត្ថិភាព​សម្រាប់​ព្រះ​រាជ​ពិធី​​ជា​ប្រវត្តិ​សាស្ត្រ​នេះ”។

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស