26 C
Phnom Penh

វិភាគ​៖​ តួលេខ​វិនិយោគ​​នៅ​​កម្ពុជា​មិន​មាន​មូល​ដ្ឋាន​ច្បាស់​​លាស់​ស​ម្រាប់​ការ​វាយ​តម្លៃ​​ទេ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

គិត​ពីឆ្នាំ​២០០៨​មក ​គម្រោង​វិនិ​យោគ​​ដ៏​ច្រើន​ដែលមា​នតម្លៃ​​ប្រហែល​ជា​២​៨​ពា​ន់​លាន​​ដុល្លារ​ បាន​កើត​ចេញ​ពី​មហិច្ឆតា​រ​ប​ស់​ក្រុម​​ហ៊ុន​ក្នុងស្រុក ​និង​អន្តរ​ជាតិ​ ​ដែ​ល​ចង់​បង្កើត​សណ្ឋា​គារ​ប្រណីត​ៗ​ ​អា​កា​ស​យា​ន​ដ្ឋាន​ថ្មីមួយ ​និង​ទីលាន​ប្រណាំង​សេះ​លើក​ដំបូង​នៅក្នុង​ប្រទេសកម្ពុជា​។​

ក៏​ប៉ុន្តែ ​ការ​ពិនិត្យ​យ៉ាង​ដិត​ដល់​ អំពី​តា​រាង​បញ្ជី​គម្រោង​អនុម័ត​ដោយ​គណៈ​ក​ម្មាធិ​ការ​វិនិ​យោគ​កម្ពុជា​​​ (CIB) ​ដែលជាតួលេ​ខ​ ជា​រឿ​យ​​​​ៗត្រូវ​បាន​មន្ត្រី​នានា​ កែ​សម្រួលដើម្បី​ប​ង្ហាញ​អំពី​ស្ថានភាព​សេដ្ឋកិច្ច​នៃ​ប្រទេស​កម្ពុជា​ ​បាន​លាត​ត្រដាង​ឲ្យ​ឃើញ​ថា តើ​គម្រោង​វិនិយោគ​ប៉ុន្មាន​ត្រូវ​ជាប់​គាំង ​ឬ​ក៏​ឈប់​ដំណើរ​ការ​ទាំង​ស្រុង​។​

កាល​ពីឆ្នាំ​២០០៨​ ​គម្រោង​វិនិយោគ​​ដែល​​មាន​តម្លៃ​១០,៨​ពាន់​លាន​ដុល្លារ​​ ត្រូវ​​បាន​អនុ​​ម័ត​ដោយ​គណៈ​កម្មធិការ CIB។ ​ក៏​ប៉ុ​ន្តែ ​ចំនួន​គម្រោង​វិនិយោគ​ដ៏ច្រើន​គួរ​ឲ្យ​ក​ត​់​សម្គាល់​​ទាំងនេះ​ ​មានតែ​ក្នុង​បញ្ជីតួ​លេខ​ប៉ុណ្ណោះ​។​ ​ឧទាហរណ៍​ គម្រោង​វិនិ​យោ​គ​ក្នុងវិស័យ​ទេស​​ចរណ៍​ប្រកប​ដោយ​មហិច្ឆតា​ ដែលមាន​តម្លៃ​១,៨៤​ពាន់​លាន​ដុល្លារ​ ​របស់​ក្រុម​ហ៊ុន​ក្នុង​ស្រុក​ Everg​reen ​Success និង​ក្រុម​ហ៊ុន Asi​a Res​ort ​Deve​lo pm​ent Ltd​ ត្រូវ​អនុ​វត្ត​នៅ​ឧទ្យាន​ជាតិ​រាម​​​ក្នុង​ខេត្ត​ព្រះ​សីហនុ​។ លោក​អភិបាល​ខេត្ត​ ​ស្បោង​ សារ៉ាត ​បាន​ឲ្យ​ដឹង​ក្នុង​សប្តាហ៍​នេះ​ថា ​លោក​មិន​បាន​ដឹង​ព័ត៌មាន​បន្ថែម​ទាក់​ទ​ង​នឹង​គម្រោង​នេះទេ តាំងពី​ក្រុម​ហ៊ុន​ទាំង​ពីរ​ត្រូវ​បានប្រកាស​កាល​ពីឆ្នាំ​២០០៨​។​

លោក​បាន​ឲ្យដឹងថា “មិន​ទាន់​មាន​អ្វី​កើត​​ឡើងនៅ​ឡើយ​​ទេ​។ ​គេ​មានគ​ម្រោ​ង​អភិ​វឌ្ឍ​​តំបន់​នេះ​ ក៏ប៉ុន្តែ ​ខ្ញុំ​មិន​ទាន់​ឃើញ​អ្វី​នៅ​ឡើយ​​ទេ​។ ​ប្រហែល​ជា​ពួក​គេ​មាន​ប​ញ្ហា​ផ្ទៃ​ក្នុង​”។​ ​ខណៈ​ដែល​គម្រោងវិនិ​យោ​គមួយចំនួន​ ដែល​​​ត្រូវ​បាន​ដាក់​បញ្ចូលនូវ​តួ​លេ​ខវិនិយោគ​​ បាន​ដំណើរការ​ទៅ​មុ​ខ ​ដូចជា ​គម្រោង​ទំនប់​វារី​អគ្គិ​សនី​ជាដើម​ គម្រោង​រោង​ចក្រ​កាត់ដេរ​ ​និង​​គម្រោង​ចម្ការ​ដំណាំ​កសិ​​ឧស្សា​ហកម្ម​ ​ជាគ​ម្រោ​ង​ធំ​ៗ​ជាង​​ ​ជារឿយៗ ​ម​ិន​ដែល​បាន​ឃើញ​ចេ​ញ​ដំណើរ​ការ​ទេ​។

​គម្រោង​វិនិយោគ​ដែល​បាន​អនុ​ម័ត​រួ​ច​ផ្សេង​ៗ​ទៀត​ គិត​ពីឆ្នាំ​២០០៨​មក ប៉ុន្តែ​ មិន​ទាន់​​មានស​កម្មភាព​អនុ​វត្ត​ ​ក៏​មាន​គ​ម្រោង​មជ្ឈ​មណ្ឌល​ប្រណាំង​សេះ​ដែលត្រូ​វ​ចំណាយ៥១៦​​លានដុល្លារ​  ហើយ​គ្រោង​នឹ​​ត្រូវបាន​កសាង​​ដោយ​ក្រុម​ហ៊ុន​ He​ng D​e​velop​ment ​& ​Hor​se Rac​ing C​o Lt​d. ព្រ​ម​ទាំង​គម្រោង​សណ្ឋាគារ​ និង​​ស្ប៉ា ​នៅ​ខេត្ត​ព្រះសីហនុ​ ដែល​ត្រូវ​ចំណាយ​​៣០០​លាន​ដុល្លារ​ ដោយ​ក្រុម​ហ៊ុន​អុីស្រា​អែល​ ​Quee​n​co Tour​ism ​Intern​ational​ ផងដែរ​។

​កាល​ពី​ឆ្នាំ​២០០៩​ ​តួលេខ​វិនិយោគ​ក្នុ​ង​ឆ្នាំ​​នេះ​ស្ថិត​ក្នុង​កម្រិត​ល្មម​ ពោ​ល​គឺ​៥,៨​៦​ពាន់​លាន​​ដុល្លារ​។ ក៏ប៉ុន្តែ ​ជាង​ពាក់​ក​ណ្តា​លនៃ​ចំនួន​​នេះ​ គឺជា​គម្រោង​មានតម្លៃ​៣​,៣៨​ពាន់​លាន​ដុល្លារ​របស់​ក្រុម​ហ៊ុន​ រ៉ូ​យ៉ា​ល់​ គ្រុប (Royal ​Group) ​ដែល​មាន​គោ​ល​បំណង​កែ​ប្រែ ​ កោះ​​រុង​ ដែល​ស្ទើ​រ​តែ​មិនមាន​ប្រជាជន​រស់​នៅ​ ​និង​ស្ថិត​នៅ​​ក្នុងខេត្ត​ព្រះ​សីហនុ​ ឲ្យ​ក្លាយ​ទៅជា

​រម​ណី​យដ្ឋា​ន​ទេស​ចរណ៍​ទំនើប​មួយ​ ដែល​មាន​​ទាំង​កា​ស៊ី​ណូ ​សណ្ឋាគារ ​ទីលាន​វាយកូន​ហ្គុលហ៍ ​និ​ង​មជ្ឈមណ្ឌល​កម្សាន្តផ្សេង​ៗ​ទៀត​។​ យោងតាម​គេហ​ទំព័រ​របស់​ក្រុមហ៊ុន​ រ៉ូយ៉ាល់​ ​គ្រុប បាន​បង្ហាញ​ថា ​ប្រហែល​ជា​ប្រាំ​ឆ្នាំ​​ក្រោយ​មក​ ក្រុម​ហ៊ុ​ននេះ ​ដែល​ទទួ​ល​បាន​កិច្ច​​ព្រ​ម​ព្រៀង​ជួលកោះ​នេះ​​រយៈ​ពេល​៩៩ឆ្នាំ​ ប្រ​​ហែល​ជា​នៅ​ត្រូវការ​ដៃ​គូ​ ដើម្បី​បង្កើត​រម​ណីយដ្ឋាន ​ដែល​ត្រូវ​ចំណា​យ​ប្រាក់​ជា​ច្រើន​ពាន់​លាន​ដុល្លារ​នេះ។​

គម្រោង​វិនិយោគ​ក្នុង​ឆ្នាំ២០០៩ ​ក៏​ដា​ក់​បញ្ចូល​នូវ​គម្រោង​រមណីដ្ឋាន​លំហែកា​យ​មួយ​​ ដែលមាន​តម្លៃ​៥៣,៨​លានដុល្លារ​ ​និ​ងមួយ​ទៀត​តម្លៃ​៦២,៥​លានដុល្លារ​ នៅ​លើកោះ​ទន្សាយ​ក្នុងខេត្ត​កែប​។​​ លោក​ ឆាយ​ ឃឿន​ ​ប្រធាន​មន្ទីរ​ទេស​ចរណ៍​ខេត្ត​​កែប​ បាន​មាន​ប្រ​សា​សន៍ថា​ មិន​ទាន់​មាន​គម្រោង​ណាមួយ​ចាប់​ផ្តើម​ទេ​។​

​ក្នុងឆ្នាំ​២០១០​ គណៈ​កម្មាធិការ​ CIB បាន​អនុ​ម័ត​គម្រោង​វិនិយោគ ​ដែលមាន​​​តម្លៃ​សរុប​តែ​២,៧​ពាន់​លាន​ដុល្លារ​ប៉ុណ្ណោ​ះ​ ក៏​ប៉ុន្តែ ​ជាង​បីភាគ​បួន​នៃ​ចំនួន​សរុបនេះ​គឺ​ជាចំណែក​គម្រោងវិនិយោគ​របស់​ក្រុម​ហ៊ុ​ន​កូរ៉េ​ខាង​ត្បូង​ NSRIA ឬ​ក៏​ New​ Si​em R​ea p Inter​natio​nal Air​port ដែលមាន​តម្លៃ​៩៧​៣​លានដុល្លារ​។​ ​រយៈ​ពេល​ប្រហែល​ជា​បី​ឆ្នាំ​កន្លង​មក​ ​គម្រោង​​អាកាសយាន​ដ្ឋាន​រប​ស់​ក្រុម​ហ៊ុន NSRI ​មិន​ទាន់មាន​សកម្មភាព​ចា​ប់ផ្តើម​ទេ​ ខណៈ​ដែល​ប្រធាន​នាយក​ប្រ​តិ​បត្តិ​​ក្រុម​ហ៊ុន​នេះ​ត្រូវ​បាន​​បញ្ជូន​ ទៅ​ពន្ធ​​នាគារ​ពីបទ​ក្លែង ​បន្លំ​កាលពីឆ្នាំ​មុន​​ ហើយ​ធនាគារ​ Busa​n Savi​ngs Ba​nk ​ដែល​ជាអ្ន​ក​​ផ្តល​់​ហិរញ្ញ​វត្ថុ​សម្រាប់​គម្រោង​នេះ​ ​ក៏​បា​ន​ដួលរលំ​ ដោយ​សារ​រឿង​អាស្រូវ​ហិរញ្ញ​វត្ថុ​ដ៏​ធំ​មួយ ​កាលពីឆ្នាំ​២០១១​។

អ្នក​ស្រី​ ស៊ីយ៉ុង ​ផាក ​(Seoyoung Park) អ្នក​នាំ​ពាក្យ​គម្រោង​នេះ ​ថ្លែង​ក្នុង​​សប្តាហ៍​នេះ​ថា​ មាន​ “ ​ការ​អភិវឌ្ឍជា​ច្រើន​”  ដែល​កំពុង​តែ​ត្រូវ​​ការ​ហិរញ្ញ​ប្បទាន​ថ្មីៗ​ទៀត​ សម្រាប់​គម្រោង​ក​សាង​សង់​អាកាស​យាន​ដ្ឋាន​នេះ។ នៅ​ឆ្នាំ​នោះ​ ក៏​មាន​គម្រោង​អភិ​វឌ្ឍន៍​​សណ្ឋា​គារ​ ដែល​មាន​ទំហំ​ទឹក​ប្រាក់​​១១៤លាន​ដុល្លារ​​ដែល​កំពុង​ត្រូវ​ការ​ហិរញ្ញ​ប្បទាន​ថ្មីៗ​ទៀត​ សម្រាប់​គម្រោង​ក​សាង​សង់​អាកាស​យាន​ដ្ឋាន​នេះ។

នៅ​ឆ្នាំ​នោះ​ ក៏​មាន​គម្រោង​អភិវឌ្ឍន៍​សណ្ឋា​គារ​ ដែល​មាន​ទំហំ​ទឹក​ប្រាក់​​១១៤​លាន​ដុល្លារ​ផង​ដែរ​ នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេ​ញ​ ដែល​អនុវត្ត​ដោយ​ក្រុម​ហ៊ុន​ ហាសាន​ (ខេមបូឌា)​ ឌីវើឡុបមិន ​[Hassan (Cambodia) Development]។

លោក ​អូស្មាន់ ​ហាសាន់ ​រដ្ឋ​លេខា​ធិការ​ក្រសួង​ការ​ងារ​ មក​ពី​គណ​បក្ស​ប្រ​ជា​ជន​កម្ពុជា​ ដែល​នៅ​ពី​ក្រោយ​គម្រោង​មិន​ទាន់​បាន​ចាប់​ផ្តើម​អភិវឌ្ឍ​នេះ ​បាន​មាន​ប្រសា​សន៍​ថា ​គម្រោង​នេះ ​មុខ​ជា​នឹង​ត្រូវ​សាង​សង់​ ក៏​ប៉ុន្តែ “​ប្រហែល​ជា​សាង​សង់​នៅ​ឆ្នាំ​ក្រោយ​”។

បើ​ទោះ​បី​ជា​ វា​ហាក់​បី​ដូច​ជា​ឆាប់​ពេ​ក​ មិន​អាច​និយាយ​បាន​ថា ​តើ​គម្រោង​ដែ​ល​​ត្រូវ​បាន​សម្រេច​ឲ្យ​វិនិយោគ​ចាប់​តាំង​ពី​ឆ្នាំ​២០១១​​មក ​នឹង​លេច​ចេញ​ជា​រូប​រាង​ ឬ​យ៉ាង​ណា​នោះ​ក៏​ដោយ ​ក៏​ជាង​ពាក់​កណ្តាល​នៃ​គម្រោង​ ដែ​ល​មាន​ទំហំ​ទឹក​ប្រាក់​វិនិ​យោគ​ចំនួន​៧.០០០​លាន​ដុល្លារ​ ដែល​ត្រូវ​បាន​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា​ សម្រេច​យល់​ព្រម​ឲ្យ​វិនិ​យោគ​កាល​ពី​ឆ្នាំ​នោះ​ វា​រួម​ផ្សំ​ដោយ​គម្រោង​ធំៗ​ចំនួន​ពីរ​។ ​

គម្រោង​មួយ​ គឺ​គ​ម្រោង​អភិវឌ្ឍន៍​ ស៊ូកាគូ ​អឺដូស​ ហុងយន់ ប្របផើ​ធី ឌីវើឡុបមិន (Shukaku Erdos Hongjun Property Development)​ដ៏​ចម្រោង​ចម្រាស​ ដែល​មាន​ទំហំ​ទឹក​ប្រាក់​វិនិយោគ​ ២,១​ពាន់​លាន​ដុល្លារ​ ហើយ​ជា​ជា​គ​ម្រោង​សាង​សង់​អចលន​ទ្រព្យ​ទំនើបៗ​ ដែល​បាន​បណ្តាល​ឲ្យ​មាន​ការ​បូម​ខ្សាច់​លុប​បឹង​កក់​ នៅ​ក្នុង​រាជ​ធានី​ភ្នំ​ពេញ ​ព្រម​ទាំង​ឈាន​ដល់​ការ​បណ្តេញ​អ្នក​ភូមិ​បឹង​កក់​រាប់​ពាន់​នាក់ចេញ​ពី​លំនៅ​ដ្ឋាន​ដោយ​បង្ខំ។

បច្ចុប្បន្ន ​អតីត​បឹង​ដ៏​ធំ​មួយ​នេះ ​ត្រូវ​បាន​លុប​បំពេញ​ដោយ​ពំនូក​ខ្សាច់​មើល​ទៅ​ស្រឡះ​ល្វឹង​ ហើយ​គ្មាន​សញ្ញា​ណា​មួយ​ដែល​បង្ហាញ​ឲ្យ​ឃើញ​ពី​ដំណើរ​ការ​អនុវត្ត​គម្រោង​អចលន​ទ្រព្យ​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​នេះ​ទេ​។

គម្រោង​វិនិយោគ​មួយ​ផ្សេង​ទៀត​ ចាប់ពី​ឆ្នាំ​២០១១​មក​នោះ គឺ​គម្រោង​​វិនិ​យោគ​ ដែល​មាន​ទំហំ​ទឹក​ប្រាក់​ចំនួន​២,២​ពាន់​លាន​ដុល្លារ​របស់​ក្រុម​ហ៊ុន​ ខេមិន អាយ​ឡេន (Caymen Islands) ​ដែល​មាន​ទំនាក់​ទំនង​ជាមួយ​ក្រុម​ហ៊ុន​ រ៉ូយ៉ាល់ ​គ្រុប (Royal Group)​ ដើម្បី​ផលិត​ជី​អាម៉ូញាក់​ នៅ​ក្នុង​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ខេត្ត​ព្រះ​សី​ហនុ។

លោក​ វីណូជីត ​អាំបាឡាវ៉ាន័រ​ (Vinojit Ambalavaner) ​ប្រធាន​គម្រោង​រប​ស់​ក្រុម​ហ៊ុន​ ណាយត្រូ​ជេន ខេមមីខល អេន ​ហ្វឺធីឡាយស័រ ​(ខេមបូឌា) ​[Nitrogen Chemicals and Fertilizer (Cambodia)]​ មាន​ទំនុក​ចិត្ត​យ៉ាង​ខ្លាំង​អំពី​ការ​អភិវឌ្ឍន៍​នា​ពេល​អនាគ​ត ​ដោយ​លោក​លើក​ឡើង​ថា ​លោក​សង្ឃឹម​ថា ​គម្រោង​ផលិត​ជី​នេះ នឹង​អាច​ដំណើរ​ការ​នៅ​ពេល​ណា​មួយ​ក្នុង​ឆ្នាំ​នេះ។

លោក​បាន​មាន​ប្រសាសន៍​ថា​ “​យើង​បាន​បញ្ចប់​ការ​សិក្សា​ស្រាវ​ជ្រាវ​ជំហាន​ដំបូង​រួច​រាល់​ហើយ ​ហើយ​យើង​បាន​ឲ្យ​វិនិ​យោ​គិន​ចូល​មក​ចាប់​ផ្តើម​សកម្ម​ភាព​”។

លោក​ ភីតធើ ​ព្រីមប៊ល ​(Peter Brimble) ​អ្នក​ជំនាញ​សេដ្ឋ​កិច្ច​ជាន់​ខ្ពស់​រប​ស់​ធនាគារ​អភិវឌ្ឍន៍​អាស៊ី​ប្រចាំ​នៅ​កម្ពុជា​ បាន​មាន​ប្រសាសន៍​ថា ​គេ​គួរ​តែ​ពិនិត្យ​ឲ្យ​បាន​ច្បាស់​លាស់​ចំពោះ​ទិន្ន​ន័យ​ស្តី​ពី​ការ​វិ​និ​យោគ​សរុប​​សម្រាប់​ឆ្នាំ​នីមួយៗ​ ពី​ព្រោះ​ទិន្ន​ន័យ​ទាំង​នេះ “​គ្រាន់​តែ​ជា​ការ​សម្រេច​យល់​ព្រម​ឲ្យ​វិនិ​យោគ​នៅ​លើ​ក្រដាស​តែ​ប៉ុណ្ណោះ​”។

លោក ​ព្រីមប៊ល ​បាន​មាន​ប្រសាសន៍​ថា ​”​ជា​ធម្មតា​តែង​តែ​មាន​ការ​លើក​ទឹក​ចិត្ត​ឲ្យ​ក្រុម​ហ៊ុន​ធំៗ​​ប្រកាស​ប្រាប់​អំពី​គម្រោង​របស់​ខ្លួន​” ដោយ​លោក​បាន​លើក​ឡើង​អំពី​ករណី​មួយ​របស់​គម្រោង​ ហូបវែល (Hopewell Project) ​នៅ​ក្នុង​ប្រទេស​ថៃ​ ដែល​ក្រុម​ហ៊ុន​ចិន​មួយ​ បាន​សាង​សង់​តែ​​គ្រឹះ​សម្រាប់​ផ្លូវ​រថ​ភ្លើង​ក្នុង​ក្រុង​ និង​ផ្លូវ​នៅ​ក្នុង​ទី​ក្រុង​បាង​កក​តែ​ប៉ុណ្ណោះ​ ក្នុង​គោល​បំណង​ធ្វើ​យ៉ាង​ណា​ជួយ​ជ្រោម​ជ្រែង​ដល់​កិច្ច​ខិត​ខំ​ប្រឹង​ប្រែង​របស់​ខ្លួន​ ដើម្បី​ដេ​ញ​ថ្លៃ​យក​គម្រោង​នៅ​ក្នុង​ប្រទេស​ចិន​តែ​ប៉ុណ្ណោះ។ ​លោក​បាន​មាន​ប្រសាសន៍​ថា ​”​វា​ពិត​ជា​ត្រូវ​បាន​ធ្វើ​ឡើង​ ដើម្បី​ទទួល​បាន​គម្រោង​ស្ថាប​នា​ផ្លូវ​នៅ​ក្នុង​ប្រទេស​ចិន​តែ​ប៉ុណ្ណោះ​”។

លោក ​ស្ទីវ​ហ្វិន ​ហីកហ្គីន​ (Stephen Higgins) ​អតីត​នាយក​ប្រតិ​បត្តិ​ធនាគារ​ អេអិនហ្សិត​ រ៉ូយ៉ាល់ ​(ANZ Royal Bank)​ បាន​មាន​ប្រសាសន៍​ថា ​ជា​ធម្មតា​មន្ត្រី​​ទាំង​ឡាយ​តែង​តែ​ចង់​សម្រេច​យល់​ព្រម​លើ​គម្រោង​​វិនិ​យោគ​ធំៗ​ ហើយ​លោក​បាន​បន្ត​ថា ​មាន​ឧ​ទាហរណ៍​ជា​ច្រើន​ ដែល​គេ​ឃើញ​មា​ន​ការ​បោះ​បង់​គម្រោង​ចោល​ជា​ច្រើន​ នៅ​ក្នុង​ការ​វិនិយោគ​ ដែល​គេ​បាន​សន្យា​ធ្វើ​ការ​វិនិ​យោគ​កាល​ពី​មុន​ឆ្នាំ​២០០៨។ ​លោក​ក៏​បាន​កត់​សម្គាល់​ផង​ដែរ​ថា ​គេ​មិន​អាច​ស្វែង​រក​ក្រុម​ហ៊ុន​មួយ​ចំនួន​ដែល​ទទួល​បាន​ការ​សម្រេច​យល់​ព្រម​លើ​គម្រោង​វិនិយោគ​នៅ​តាម​បណ្តាញ​អីុន​ធើ​ណិត​ឃើញ​ផង​។

លោក​បាន​មាន​ប្រសាសន៍​​ថា “​ប្រ​សិន​បើ​អ្នក​ទៅ​ស្វែង​រក​ក្រុម​ហ៊ុន​ទាំង​នោះ​តាម ហ្គូហ្គល​ (Google)​ អ្នក​ពិត​ជា​មិន​អាច​រក​ឃើ​ញ​ក្រុម​ហ៊ុន​ទាំង​នោះ​ឡើយ​… ពួក​គេ​គ្រាន់​តែ​ជា​អា​ជីវ​កម្ម​ស្រប​ច្បាប់​តែ​ប៉ុណ្ណោះ​”។  លោក ​ហីកហ្គីន ​បាន​បន្ថែម​ទៀត​ថា ​”តួ​លេខ​​​ទាំង​នេះ​បញ្ជាក់​ថា​ ​គេ​គួរ​តែ​មាន​ការ​ប្រុង​ប្រយ័ត្ន​ខ្ពស់។ ​គម្រោង​កាល​ពី​លើក​មុន​បាន​បង្ហាញ​ថា ​គម្រោង​ទាំង​នេះ​មិន​គួរ​ឲ្យ​ទុក​ចិត្ត​នោះ​ឡើយ​”។

តួ​លេខ​វិនិ​យោគ​សម្រាប់​ឆ្នាំ​២០១២ របស់​ក្រុម​ប្រឹក្សា​វិនិយោគ​កម្ពុជា​ ដែល​គេ​ទទួល​បាន​នៅ​ក្នុង​សប្តាហ៍​នេះ ​បាន​កត់​ត្រា​នូវ​គម្រោង​វិនិយោគ​ដែល​ត្រូវ​បាន​សម្រេ​ច​ឲ្យ​កាល​ពី​ឆ្នាំ​មុន​ ដោយ​មាន​ទំហំ​ទឹក​ប្រាក់​២,២៨​ពាន់​លាន​ដុល្លារ។

តួ​លេខ​នេះ​ រួម​បញ្ចូល​គម្រោង​សាង​សង់​ផ្សារ​ទំនើប​ អីុអន ​របស់​ប្រទេស​ជប៉ុន​ ដែល​ត្រូវ​ចំណាយ​ទឹក​ប្រាក់​អស់​២០៥​លាន​ដុល្លារ​ ហើយ​វា​បង្ហាញ​ឲ្យ​ឃើញ​ពី​ការ​វិនិ​យោគ​របស់​ជប៉ុន​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ដោយ​បាន​ចាប់​ផ្តើម​ដំណើរ​ការ​សាង​សង់​កាល​ពី​ខែ​ធ្នូ ​ឆ្នាំ​២០១២។

គម្រោង​ដែល​លេច​ចេញ​ជា​រូប​រាង​មួយ​ទៀត​ មិន​ត្រូវ​បាន​ប្រកាស​ឲ្យ​ដឹង​ជា​សាធារណៈ​នោះ​ទេ​ ហើយ​នេះ​ជា​គម្រោង​វិនិ​យោគ​ ដែល​មាន​ទំហំ​ទឹក​ប្រាក់​៦៤០,៦​លាន​ដុល្លារ​ ដោយ​ក្រុម​ហ៊ុន​សូគីមិច​ (Sokimex Corporation) ​របស់​លោក​ សុខ គង់ ​ជា​អ្នក​ជំនួញ​ដ៏​ល្បី​ល្បាញ​មួយ​រូប​ ដើម្បី​ “​អភិវឌ្ឍន៍​រមណីយដ្ឋាន​មួយ​កន្លែង​” នៅ​ឯ​ឧ​ទ្យាន​ជាតិ​គិរីរម្យ​ ក្នុង​ខេត្ត​កំពង់​ស្ពឺ​។

លោក​ ស្វាយ​ វុទ្ធី ​តំណាង​លោក សុខ គង់ ​ដែល​ទទួល​ខុស​ត្រូវ​លើ​គម្រោង​អភិ​វឌ្ឍន៍​នេះ ​បាន​មាន​ប្រសាសន៍​ថា ​”​ផែន​ការ​មេ​ សម្រាប់​គម្រោង​នេះ ​កំពុង​ត្រូវ​បាន​រៀប​ចំ​ហើយ​”។ ​លោក​ វុទ្ធី ​បាន​ឲ្យ​ដឹង​ថា​ គម្រោង​អភិវឌ្ឍន៍​នេះ ​ត្រូវ​បាន​គ្រោង​ធ្វើ​នៅ​លើ​ផ្ទៃ​ដី​ទំហំ​ ២.២០០​ហិក​តា​ ហើយ​វា​មាន​លក្ខណៈ​ប្រហាក់​ប្រហែ​ល​គ្នា​ទៅ​នឹង​គម្រោង​មួយ​នៅ​លើ​ភ្នំ​បូក​គោ​រប​ស់​ក្រុម​ហ៊ុននេះដែរ​ ដែល​មាន​ទំហំ​ទឹក​ប្រាក់​វិនិ​យោគ​ចំនួន​១.០០០​លាន​ដុល្លារ​ ដោយ​មា​ន​សណ្ឋា​គារ​ កាស៊ីណូធំៗ​ចំនួន​បី ដែល​កំ​ពុង​សាង​សង់​នៅ​ក្នុង​ខេត្ត​កំពត។ ក្រុម ស៊ូគីមិក​ ក៏​កំពុង​សាង​សង់​សណ្ឋាគារ​មួយ​នៅ​ត្រើយ​ម្ខាង​​ទន្លេ​ទល់​មុខ​ព្រះ​បរម​រាជ​វាំង​ ដែល​ត្រូវ​ចំណាយ​ទឹ​ក​ប្រាក់​អស់​១២០​លាន​ដុល្លារ​។

លោក វុទ្ធី បាន​បន្ត​ទៀត​ថា ​ការ​ទទួល​បាន​ការ​សម្រេច​យល់​ព្រម​លើ​គម្រោង​វិនិ​យោគ​បែប​នេះ ​វា​គ្រាន់​តែ​ជា​ចំនុច​ចាប់​ផ្តើម​នៃ​ដំណើរ​ការ​សម្រាប់​គម្រោង​ធំ​ ដូច​ជា​ គម្រោង​នៅ​គិរីរម្យ​ជា​ដើម​។ លោក​បាន​មាន​ប្រសាសន៍​ថា ​”​ពេល​វេ​លា​ [មុន​ពេល​គម្រោង​នេះចាប់​ផ្តើម​ដំ​ណើរ​ការ] ​វា​អាស្រ័យ​លើ​យើង​ដាក់​​ផែន​ការ​ជូន​ក្រសួង​មួយ​ចំនួន​។ នៅ​ពេល​ផែន​ការ​នេះ​ត្រូវ​បាន​សម្រេច​យល់​ព្រម​ហើយ​នោះ​ ការ​ចាប់​ផ្តើម​គម្រោង​មិន​ចំណាយ​ពេល​យូរ​នោះ​ទេ”៕

ប្រែ​សម្រួល​ដោយ កង សុធា

និង​ ហួង កុកទៀន​​​

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស