35 C
Phnom Penh

នាយក​​​រដ្ឋ​​​មន្ត្រី​​​បារាំង​​​អញ្ជើញ​​​មកថ្វាយការគោរព​ដល់​​​​​​​ព្រះ​​​បរម​​​សពសម្ដេច​​​ឪ​​​ព្រះបរមរតនកោដ្ឋ​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាល​​​ពី​​​ម្សិល​​​មិញគណៈ​​​ប្រតិភូ​​​បារាំង​​​បាន​​​អញ្ជើញ​​​​​​មក​​​​​​ដល់​​​រាជ​​​ធានី​​​ភ្នំ​​​ពេញ​​​​ ដើម្បី​​​ចូល​​​​រួម​​​ពិធី​​​​​​ថ្វាយ​​​ព្រះ​​​ភ្លើង​​​ព្រះ​​​បរម​​​សព​​​​សម្ដេច​​​ឪព្រះ ​​​នរោត្ដម ​​សីហនុ ​​​ដែល​​​នឹង​​​ប្រព្រឹត្ត​ិទៅ​​​ថ្ងៃ​​​នេះ។

យោង​​​តាម​​​ព្រះ​​​អង្គ​​​ម្ចាស់សុីសុវត្ថិ​​​ធម្មិ​​​កោ អ្នក​​​នាំ​​​ពាក្យ​​​ខុទ្ទកាល័យ​ព្រះបរមរាជ​វាំង​បាន​​​ឲ្យ​​​ដឹង​​​ថា លោក ហ្សង់ ម៉ាក់ អៃរ៉ូល (Jean Marc Ayrault) នាយក​​​រដ្ឋ​​​មន្ត្រី​​​បារាំងបាន​​​អញ្ជើញមក​​​ដល់​​​កាល​​​ពី​​​ពេល​​​ព្រឹក​​​ម្សិល​​​មិញនិង​​​បាន​​​សម្ដែង​​​ការ​​​គួរ​​​សម​​​ជា​​​មួយ​​​នឹង​​​ព្រះ​​​​​​មហា​​​ក្សត្រ​​​នរោ​​​ត្ដមសីហមុនីនិង​សម្តេចម៉ែ​ ​​​មុនី​​​នាថនរោត្តមសីហនុ នៅ​​​ព្រះ​​​បរម​​​រាជ​​​វាំង។

លោកនាយក​​​រដ្ឋ​​​មន្ត្រី ហ្សង់ ម៉ាក់ អៃ​​​រ៉ូល បាន​​​សម្ដែង​​ការកោតសរសើរ​ដល់​សម្ដេច​​​ឪ​​​ព្រះ​​​ នរោត្ដម​​​ សីហនុ​​​ និងរៀប​រាប់​​​​អំពី​​​ទំនាក់​​​ទំនង​​​របស់​​​ប្រទេសបារំាង​​​ជា​​​មួយ​​​នឹងព្រះ​​​​អង្គ​​​។

យោង​​​តាម​​​ទី​​​ភ្នាក់​​​ងារ​​​ព័ត៌​​​​​​មាន​​​បារាំង ​​​អា​​​អេហ្វប៉េ(AFP) បាន​​​ឲ្យ​​​ដឹង​​​ថា ​​​លោក ​​​ហ្សង់ម៉ាក់​​​​​​អៃរ៉ូល ​​​​​​ថ្លែងថា“ចំពោះ​​​ប្រទេស​​​តូច​​​មួយដូច​​​ប្រទេស​​​កម្ពុជា ឈ្មោះ សម្ដេច​​​សីហនុ ត្រូវ​​​បាន​​​​គេ​​​ស្គាល់​​​នៅ​​​ប្រទេស​​​បារាំង។ព្រះ​​​អង្គ​​​អាចមានបន្ទូល​​​ភាសា​​​បារាំង​​​បាន​​​យ៉ាង​​​​​​ស្ទាត់​​​ជំនាញ” ។

ទី​​​ភ្នាក់​​​ងារ​​​ព័ត៌មាន​​​​​បារាំងអាអេហ្វប៉េ​ បាន​​​ឲ្យ​​​ដឹង​​​បន្ត​ទៀតថាលោកក៏​​​បាន​​​មាន​​​ប្រសាសន៍​​​ផង​​​ដែរ​​​អំពី“ទំនាក់​​​ទំនង​​​ដ៏​​​រឹង​​​មាំ​​​និង​​​ស្មោះ​​​ត្រង់​​​ រវាង​​​ប្រទេស​​​បារាំង និងសម្ដេចឪ”។

យោង​​​តាម​​​លោក អៀង សុផាល្លែតជំនួយ​​​ការ​​​ផ្ទាល់​​​របស់​​​លោក ហ៊ុន សែន បានឲ្យ​​​ដឹង​​​ថា លោក​​​នាយក​​​រដ្ឋ​​​មន្ត្រី ហ៊ុន សែន ​​​ក៏​​​បាន​​​ជួប​​​លោក ហ្សង់ ម៉ាក់ អៃ​​​រ៉ូល ដាច់​​​ដោយ​​​ឡែក​​​ផង​​​ដែរក៏​​​ដូច​​​ជា​​​គណៈ​​​ប្រតិ​​​ភូ​​​នានា​​​មក​​​ពី​​​ប្រទេសហ្វីលីពីន  និង​​​ប្រទេស​​​កូរ៉េ ខាង​​​ត្បូង ។

ព្រះ​​​អង្គ​​​ម្ចាស់​​​ ធម្មិកោបានបន្ទូល​ថា ព្រះ​​​មហា​​​ក្សត្រនរោត្ដម​​​ សីហមុនីនិង​​​សម្តេចម៉ែ​ មុនី​​​នាថនរោត្តម​ សីហនុ​ នឹង​​​ទទួល​​ស្វាដគមន៍​ព្រះ​​​ចៅអធិរាជជប៉ុន​​​​ អាគី​​​ស៊ីណូ ​​​(Akishino)​​នៅ​​​​​​ថ្ងៃ​​​នេះ ក៏​​​ដូច​​​ជា​​​គណៈ​​​ប្រតិភូ​​​មក​​​ពី​​​ប្រទេស​​​​ថៃនិង​​​ប្រទេស​​​វៀត​​​ណាម​​​ផងដែរ​ ៕

ប្រែសម្រួលដោយ ស៊ុំ សុខភុំ

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស