33 C
Phnom Penh

មន្ត្រីនគរបាល​​ចំ​នួន​​៦៦រូប​នឹ​ង​ត្រូវបញ្ឈរ​ជើង​ បន្ទាប់​ពី​កា​រ​​បាញ់​ប្រហារទារសំណូក​ពី​បុរស​ម្នាក់

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

​​ជាការឆ្លើយត​ប​ទៅ​នឹង​កា​រ​​បាញ់​ប្រហា​រ​​បុ​រសម្នាក់កា​ល​ពី​សប្តាហ៍​មុនដែល​មិ​ន​ព្រម​​ផ្តល់សំ​ណូ​ក​​ឲ្យមន្ត្រី​នគរបាល​​​នៅ​ក្នុង​ខណ្ឌ​ទួល​គោក​ រាជ​ធា​នី​ភ្នំ​ពេញ​ អគ្គស្នងការនគរ​បាល​​ជាតិ​បា​ន​​សម្រេចបញ្ឈរ​ជើងមន្ត្រីនគរ​បាលរាជ​ធា​នី​​​ជិ​ត​៧០​នាក់​​ ដោ​យ​សារ​​ប្រព្រឹត្ត​បទ​ល្មើស​ ខណៈ​​ដែល​​កំ​ពុ​ង​បំ​​ពេញ​តួនាទី​​របស់​ខ្លួន។

​​លោកឧត្តមសេនីយ៍ឯក ​​ជួនសុ​វណ្ណ ​​ស្នង​កា​រ​​នគរបាល​រាជ​ធា​នី​ភ្នំ​ពេញ​ បា​ន​មា​ន​ប្រ​សា​​សន៍​កា​ល​ពី​ម្សិលមិញ​​ថា ​អំ​ឡុង​កិច្ច​ប្រជុំ​​នៅ​សាលា​​​រាជ​ធា​នី​​កា​ល​ពី​ថ្ងៃ​​​ព្រ​ហស​្បតិ៍​ លោក​បា​ន​ប្រ​កាស​​​ថា ​នា​យ​នគរ​បាល​​​ចំនួ​ន​៦៦នាក់​ នឹង​ត្រូ​វ​ព្យួរកា​រ​​ងារ​ ខណៈ​​ដែល​​​​កា​រ​សើុប​​អង្កេត​​​​របស់​នគរបាល​​​បង្ហាញ​ថា ពួ​ក​គេ​​បា​ន​​រំ​លោ​ភ​ច្បា​ប់​ ឬ​មិន​បា​ន​​​ទទួល​​ខុសត្រូវចំពោះ​ភារកិច្ច​របស់​​ខ្លួន​​ក្នុងនាមជា​មន្ត្រីនគរបាល​។

​លោកឧត្តម​សេនីយ៍ឯក ​​សុ​វណ្ណ ​បា​ន​មា​ន​ប្រ​សាសន៍​ថា “ ខ្ញុំ​បា​ន​បញ្ជូន​សំ​ណើ​​មួ​យ​​ទៅ​ឯកឧត្តម [នេត សា​វឿន] អគ្គ​ស្នង​កា​រ​​នគរ​បាល​​ជាតិ​​ ដើម្បីសុ​ំ​​​កា​រ​អ​នុញ្ញាត​​ឲ្យ​​ដាក់​វិន័យ​មន្ត្រីនគរបាល​ណា​ដែល​ប្រព្រឹត្ត​​បទ​ល្មើស​ព្រហ្ម​ទណ្ឌ​ ពី​ព្រោះ​​យើង​មិន​អា​ចអត់​ឱនឲ្យ​មនុស្ស​​ទាំ​ង​​នេះ​ទេ​”។ លោកបានបន្ថែម​ថា ​មន្ត្រីនគរបាល​​ជា​​ច្រើន​ត្រូវទទួលរងការ​​ចោទ​​ប្រកាន់ថាបាន​​គំ​រាម​ទារ​​ប្រាក់​។

​លោកឧត្តម​សេនីយ៍​ឯក ​សុវណ្ណ ​បា​នមា​ន​​ប្រ​សាសន៍​ថា មន្ត្រីនគរ​បា​ល​​១៣នាក់​ទៀត ​ដែល​​ត្រូ​វ​បា​ន​បញ្ឈរជើង​​រួច​ហើយ​ ព្រម​ទាំង​​ត្រូ​វបញ្ជូ​ន​​ខ្លួន​ទៅ​កាន់​អង​្គ​ភាព​​ប្រឆាំង​អំ​ពើ​ពុក​រលួ​យ ឬ​ទៅ​ក្រសួ​ង​មហា​ផ្ទៃ ​ដែល​ត្រួ​ត​ពីលើ​នគរបា​ល​​ជាតិ​ ដើម្បី​​សាក​ស​ួ​រ​បន្ថែម​ទៀត​ ហើយ​ថា ​មន្ត្រី​នគរបា​ល​ណាមួយ​ ដែល​​​ត្រូ​វ​បា​ន​​​រក​ឃើញថាមាន​​កំ​ហុស​​ពី​កា​រ​ប្រព្រឹត្ត​​​ខុសធ្ងន់​ នឹង​ត្រូ​វ​បញ្ជូន​ខ្លួន​ទៅ​​តុ​លា​កា​រ​។

​លោក​បាន​មា​ន​ប្រ​សាសន៍​ថា “ យើង​នឹង​​ដាក់​ទោសយ៉ាង​​ធ្ងន់​ ​ចំ​ពោះមន្ត្រី​​នគរបាល​ពី​ព្រោះ​​ពួ​ក​គេ​​​បា​ន​បំ​ផ្លាញ​​កិត្តិ​យស​ និង​ឥទ្ធិ​ពល​របស់​នគរបាល​ជាតិ”។

​លោក សុ​វណ្ណ ​​បា​ន​មាន​ប្រ​សាសន៍​ថា “ករណី​នេះ​​កើត​ចេញ​ពីមន្ត្រី​នគរបាល​​ពីរ​​រូប​ ដែល​បង្ក​ឲ្យ​អា​ជីវករ​ម្នាក់​​រង​របួ​ស​ នៅពេល​ពួ​ក​គេ​ព្យាយាម​គ​ំរាមទារ​ប្រាក់​”។

​កា​ល​ពី​ថ្ងៃ​​ពុធ ​សាលា​​ដ​ំ​បូង​រាជ​ធា​នី​​បា​ន​​ចោទ​ប្រកាន់មន្ត្រី​នគរបាល​​​ទាំង​ពីររូប​នេះ​​ពី​បទ​បាញ់​​ឈ្មោះ ​ឌីវិចិត្រ ​អាយុ​​២៩​ឆ្នាំ​ ដែល​កា​ល​ពី​ថ្ងៃ​​ទី​​២៧ ខែ​មក​រា ​​បដិសេធ​មិន​ផ្តល់​ប្រាក់​សំ​ណូក​​ឲ្យ​ពួ​ក​គេ នៅ​ត្រង់កុង​ត្រូល​ជជុះ​តាមដងផ្លូវ​លេខ៥៩៨ ក្នុ​ង​ខណ្ឌទួ​ល​គោក​។

លោក​ វិចិត្រ ​ដែលបើក​រថ​យន្តដឹក​ម្ទេស​ពី​​រាជ​ធានី​ភ្នំ​ពេញ​​ទៅ​កាន់​​ខេត្ត​កំ​ពង់​ឆ្នាំ​ង ត្រូ​វ​មន្ត្រីនគរបាលមា្នាក់​​បាញ់​យ៉ាងកៀក ហើយ​ត្រូវ​​ចំ​ទ្រូ​ង​​​ បន្ទាប់ពី​​មា​ន​ការដេញ​​តាម​បន្តិច​នៅ​លើ​ផ្លូវ​ជាតិ​​លេខ​៥ក្នុង​ខណ្ឌ​ឫស្សី​កែវ។លោក វិ​ចិត្រ ត្រូ​វ​បា​ន​​បញ្ជូ​ន​ទៅ​កាន់​មន្ទីរ​ពេទ្យ​កាល់​ម៉ែត​ ​​ដែល​​នៅទីនោះក្រុម​វេជ្ជ​បណ្ឌិត​បា​ន​​វះ​​យក​ក្បាលគ្រាប់កាំ​ភ្លើង​ ដែល​មិន​ចំ​បេះ​​ដូ​ង​​គាត់។

​លោកយូសុខគា ​មន្ត្រីនគរការិ​​យាល័យ​ប្រឆាំង​​គ្រឿង​ញៀ​ន​រាជ​​ធានីភ្នំពេញ ត្រូ​វ​តុលាការ​ចោទ​ប្រកាន់​​ពី​បទ​ប៉ុន​ប៉ង​មនុស្ស​ឃាត​​ ចំ​ណែក​គូកន​​របស់​ខ្លួន ឈ្មោះ ​គង់ ដារា  ជា​នាយ​នគរបាល​​​សង្កាត់​ច្រាំង​ចម្រះ​​២ ​ត្រូវ​បាន​តុលាការ​ចោទ​ប្រកាន់​​​ពី​បទ​គំ​រាម​ទារ​​ប្រាក់​។

​លោកវិចិត្រ ​បា​ន​​មា​ន​ប្រសាសន​៍​កា​ល​ពី​ម្សិល​មិញ​ថា លោក​ទាមទារសំណង​​ជំងឺចិត្ត​ចំនួន​​១០.០០០​ដុ​លា្លារ​​ ដើម្បី​​សង​​តម្លៃព្យា​បាលរបួសរបស់លោក​​​។លោក​បា​នមាន​ប្រសាសន៍​ថា “ ​​ខ្ញុំ​នឹ​ង​ដាក់ពាក្យបណ្តឹង​ទារសំណង​ចំ​នួន​​១០.០០០​ដុល្លារ​​​ពី​មន្ត្រី​នគរ​បាលទាំ​ង​ពីរ​​នាក់​នេះ​ ដើម្បី​​​​បង់​ថ្លៃ​ព្យា​​បាល​ ​ព្រោះ​​ខ្ញុំ​បាន​ចំណាយ​លុយ​ច្រើន​​ណាស់ក្នុង​កា​រ​ស្នាក់​នៅ​​ទី​នេះ

និង​បា​ន​ទទួល​​កា​រ​ព្យា​​បាល​​រយៈ​ពេលមួ​យ​​​​​​​​​សប្តា​ហ៍​”។ លោក​បា​ន​បន្ថែម​​ថា ​លោក​​នឹង​ចេញ​ពី​មន្ទីរ​​​ពេទ្យ​នៅ​ថ្ងៃ​នេះ​។ ​លោក​ក៏​បា​ន​ជំរុញ​ឲ្យអាជ្ញា​​ធរ​លុប​ចោល​កុងត្រូលជជុះនៅ​តា​ម​ផ្លូវ​​ជាតិ​​លេខ៥  ពី​​រាជ​​​ធា​​នី​ភ្នំ​​ពេញ​​ ដល់ខេត្ត​បាត់​ដំ​បងផងដែរ​​។

​លោក​បា​ន​មាន​ប្រ​សាស​ន៍​ថា “ ខ្ញុំ​សូម​សំណូមពរឲ្យ​សម្តេចនាយ​​រដ្ឋ​មន្ត្រី​ ហ៊ុនសែនលុប​បំ​បាត់​ចោល​​កុងត្រូលជជុះ​​នៅ​តា​ម​ផ្លូវ​ជាតិ​លេខ​៥​ ពី​ព្រោះ​​​នគរបា​ល​នៅ​ទី​នោះពុ​ក​រលួយ​ណាស់”៕

ប្រែសម្រួល​ដោ​យចេវប៊ុននី​​​​

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស