30 C
Phnom Penh

ដង្ហែព្រះអដ្ឋិសម្ដេច​ឪ ព្រះ​បរមរតនកោដ្ឋ យក​ទៅ​បំប្លែង​នៅ​ទន្លេចតុមុខ ក្នុង​រាជ​ធានី​ភ្នំពេញ

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

មួយផ្នែកនៃ​ព្រះអដ្ឋិ​របស់​សម្តេច​ នរោត្តមសីហនុ កាលពីម្សិល​មិញ ត្រូវ​បាន​យកទៅ​បំប្លែង​នៅ​ទន្លេ​ចតុមុខ ក្នុង​រាជ​ធានី​ភ្នំពេញមួយ​ថ្ងៃ​បន្ទាប់​ពី​ព្រះ​បរម​សពព្រះ​បរម​រតន​កោដ្ឋ​​ត្រូវ​បាន​ធ្វើ​ពិធី​ថ្វាយ​ព្រះ​ភ្លើងរួច។

តាម​ផ្លូវ​នៅជុំវិញ​ព្រះ​បរម​រាជ​វាំង​ ដែល​មាន​សភាព​​ស្ងប់​ស្ងាត់​កាល​ពី​ព្រឹក​ម្សិល​មិញព្រះ​មហាក្សត្រ​ នរោត្តម​ សីហមុនីនិង​សម្តេច​ម៉ែ នរោត្តម មុនីនាថ បាន​យាង​ទៅ​​កន្លែង​ថ្វាយ​ព្រះ​ភ្លើង​នៅ​វាល​ព្រះ​មេរុ ទី​ដែល​ព្រះ​អង្គ​ទាំង​ពីរ​ព្រះ​អង្គ​​បាន​ស្វាគមន៍​លោក នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន និង​មន្ត្រី​រដ្ឋា​ភិបាល​ជាន់​ខ្ពស់​ជាច្រើន​រូបទៀត។ ពេល​ព្រះសង្ឃ​កំពុង​សូត្រធម៌គេ​ឃើញ​ផ្សែងខ្មៅ​​ហុយ​ចេញពី​ខាងក្រោយ​កន្លែង​ថ្វាយ​ព្រះភ្លើងនោះ។

ព្រះមហាក្សត្រនិង​សម្តេចម៉ែបាន​យក​ព្រះអដ្ឋិរបស់​សម្តេចឪ ដែល​នៅសល់​​​មួយ​ចំនួន​ពី​កន្លែង​ថ្វាយ​ព្រះភ្លើងហើយ​ព្រះ​មហា​ក្សត្រ​ សីហមុនីបាន​យក​​ព្រះ​អដ្ឋិ​ទាំង​នោះ​ទៅ​តម្កល់នៅ​លើ​មហា​បញ្ចា​កម្ពស់​៩ជាន់​។

បន្ទាប់​មក​ មន្ត្រី​ព្រះ​បរម​រាជ​វាំង​ ដែល​ស្លៀកពាក់​ស​បាន​កាន់​ថង់​មួយ​ចំនួន​ដែល​ផ្ទុក​ព្រះ​អដ្ឋិ​ខ្លះ​របស់​សម្តេច​ឪព្រះ​បរម​រតន​កោដ្ឋ​ហើយ​ដើរ​​ទៅ​កាន់​ព្រះ​ពន្លា​​នៅ​ជិត​នោះស្ថិត​​​​នៅតាម​តីរវិថីព្រះ​ស៊ីសុវត្ថិ។

ព្រះអដ្ឋិ​ដែលនៅ​សេសសល់​ ត្រូវ​បាន​ទុក​នៅ​កន្លែង​ថ្វាយ​ព្រះ​ភ្លើង​ ហើយ​នឹង​ត្រូវ​ដង្ហែ​ទៅ​កាន់​ព្រះ​បរម​រាជ​វាំង​នៅ​ថ្ងៃ​ព្រហស្បតិ៍។ សមាជិក​រាជវង្សានុវង្ស រួម​មាន​ព្រះ​អង្គ​ម្ចាស់​ នរោត្តមចក្រពង្សនិង​ព្រះ​អង្គ​ម្ចាស់​ នរោត្តម​ រណឫទ្ធិបន្ទាប់​មក​បាន​ដង្ហែ​​ព្រះ​អដ្ឋិនេះ​ទៅ​តម្កល់​នៅ​លើ​ព្រះទីនាំង​ ដែល​តុបតែង​លម្អដោយ​រូបនាគ។

ព្រះទីនាំង​នោះ​ត្រូវ​បាន​សណ្តោង​ទៅ​​ចំណុច​ប្រសព្វ​នៃ​ទន្លេចតុមុខ​ ទីដែល​ថង់​ទាំងនេះ​ត្រូវ​បាន​បណ្តែត​តាមទឹក។ ខណៈដែល​មាន​មនុស្ស​តិចតួច​អាច​ចូល​ទៅ​កាន់តំបន់ខាងមុខ​ព្រះ​បរម​រាជ​វាំង​នោះមានក្តី​រំភើបភ្លាមៗ នៅពេល​មក​កាន់​ច្រាំង​វិញ សមាជិក​រាជវង្សជា​​ព្រះ​អង្គ​ម្ចាស់​មួយ​អង្គ​​បាន​ចែក​ព្រះ​អដ្ឋិ​តូច​ៗ​ឲ្យ​អ្នក​ឈរមើល។

ព្រះរាជ​វង្សានុវង្ស​បាន​យាងកាត់​សួនអម​ដំណើរ​ដោយ​​កងកម្លាំង​សន្តិសុខខណៈ​ដែល​​មនុស្សម្នាមក​ដណ្តើមគ្នា​កាន់​ព្រះ​អដ្ឋិ។ បុរសម្នាក់​ដែល​មានស​ំណាង​ឈ្មោះ​ កៅ​ លាងអាយុ៧៤ឆ្នាំមក​ពី​ខេត្ត​កំពង់​ចាម​ បាន​ញញឹម​ខណៈដែល​គាត់​បាន​កាន់​ព្រះ​អដ្ឋិ​នៅ​ក្នុង​ដៃ​ ហើយយក​ទៅ​ដាក់​លើ​បាត​ដៃ​អ្នក​ដទៃទៀត។គាត់​បាន​និយាយ​ថា “ខ្ញុំ​នឹង​ទុក​ព្រះ​អដ្ឋិ​នេះ​ដើម្បី​សម្តែង​ការ​គោរពដល់​សម្តេច​​ឪ។ ខ្ញុំសង្ឃឹមថា​ ព្រះ​អដ្ឋ​ិនេះ​នឹង​ជួយ​ខ្ញុំ​ឲ្យបាន​សុខ​សប្បាយ”។

សមាជិក​រាជវង្ស​មួយ​អង្គ​​ទៀត​​ក៏​បាន​ចែក​ព្រះ​អដ្ឋិ​នៅ​តាម​ផ្លូវ​លេខ​១៧៨ឲ្យ​មន្ត្រី​នគរ​បាល​ក្រុង​មួយ​ចំនួន​ ដែល​បាន​ទទួល​យក​ដោយ​​ក្តី​ញញឹម​ផង​ដែរ។

មន្ត្រី​នគរ​បាល​ឈ្មោះ​ ឡេងជួនបាន​មាន​ប្រសាសន៍ថា​ “ ​ព្រះ​អដ្ឋិនេះ​នឹង​ជួយ​យើង​ឲ្យសុខ​សប្បាយ”។ មន្ត្រី​នគរបាល​មួយ​រូបទៀត​ឈ្មោះសុខប៉ិចបាន​មាន​ប្រសាសន៍ថា​ “ព្រះ​អដ្ឋិ​នេះ​នឹង​នាំ​មក​នូវ​សុភមង្គល​ វិបុលសុខនិង​រក​ស៊ី​មាន​បាន។នេះ​គឺ​ជាអ្វី​ដែល​យើង​​ចង់​បាន”៕

ប្រែសម្រួល​ដោយសោមសារុន

© 2022, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស