28 C
Phnom Penh

រាជ​រដ្ឋា​ភិ​បាល​​កម្ពុជា​ច្រាន​​ចោល​កា​រ​​លើក​​​​ឡើ​ង​របស់​លោក​នាយក​រដ្ឋមន្ត្រី​បា​រាំ​ង

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

កាលពី​ម្សិល​មិញលោកខៀវកាញា​រីទ្ធ ​រដ្ឋ​មន្ត្រី​ក្រសួ​ង​​​ព័ត៌មា​ន​ ​និងជា​អ​្នក​នាំ​​ពាក្យ​​​​របស់​រដ្ឋាភិបា​ល​​បា​ន​បញ្ចេញ​​ប្រតិកម្ម​​ចំ​ពោះ​កង្វល់​​​ដែ​ល​លោ​ក​នា​​យក​រដ្ឋ​មន្ត្រី​បា​​រាំ​ង​​បា​ន​លើក​ឡើ​ងជុំវិញ​​កា​រ​ផ្តន្ទា​ទោស​​បុរសសញ្ជាតិ​​បារាំង​​បី​នា​ក់​ ដោ​យបាន​​​​លើក​ឡើ​ង​ថាសញ្ជាតិ​បា​រាំ​ង​​​របស់​ពួ​ក​គាត់​មិនមាន​ជាប់ពាក់ព័ន្ធ​សោះ​ឡើយ​។

អំ​ឡុ​ង​​ជំ​នួ​ប​ប្រជុំ​មួ​យ​​​ជាមួ​យ​លោក​នាយក​រដ្ឋ​មន្ត្រីហ៊ុនសែននៅ​ក្នុង​រាជ​ធា​​នី​ភ្នំ​ពេញ​កា​ល​​ពី​ថ្ងៃ​​​​អា​ទិត្យ ​លោក​នាយក​​រដ្ឋមន្ត្រីបារាំ​​ងហ្សង់​ ម៉ាក​ អាយ​រ៉ូល (Jean Marc Ayrault) ​បា​ន​លើក​ឡើង​​អំ​ពី​​រឿង​ក្តី​​​របស់​​លោកសមរង្ស៊ី ​មេ​ដឹក​នា​ំ​គណ​​បក្ស​ប្រឆាំ​ង​​ក្នុងប្រទេស​កម្ពុ​ជា​ និងលោកម៉៉​មសូ​ណង់​ដូ​ ​ម្ចាស់​ស្ថានីយ​វិទ្យុ​​​សម្បុកឃ្មុំ ព្រមទាំង​​អ្នក​​​កា​សែត​បារាំ​ង​​ម្នាក់​ឈ្មោះដាញែលឡេន (Daniel Laine) ដែល​អ​ង​្គ​កា​រ​​សិទ្ធ​ិមនុស្ស​នានា​ចាត់​ទុ​ក​កា​រ​​កាត់​ទោស​​ពល​រដ្ឋ​​​បា​រា​ំ​​ង​ទាំ​ង​បី​​​រូប​នេះគឺ​​ជា​រឿ​ង​នយោ​បា​យ​​។

​អ​ំ​ឡុ​ង​​សន្និសីទកា​​​សែត​​មួ​យ​​កាល​ពី​ថ្ងៃ​អ​ង្គារ លោកសឺចម៉ូ​ស្ទូ​រ៉ា (Serge Mostura) ​ដែល​ជាឯក​អគ្គ​​រដ្ឋ​​ទូ​ត​បម្រុង​​​របស់​​ប្រទេ​ស​បារាំ​ង​ ​​បា​ន​មា​ន​​ប្រ​សាសន៍​ថាលោកអាយ​រ៉ូល ​ដែល​​កំពុងស្នាក់នៅ​ក្នុង​ប្រទេ​ស​កម្ពុជាដើម្បី​​ចូ​ល​រួ​ម​​ពិ​​ធី​ថ្វាយ​​ព្រះ​ភ្លើង​ព្រះ​​បរម​សពព្រះ​បរម​រត​ន​កោដ្ឋ​ ព្រះ​មហា​វី​រក្សត្រនរោត្តម​សី​ហនុ ​បា​ន​​​​សង្កត់​ធ្ងន់​អំ​ពី​​បញ្ហា​របស់​បុរស​សញ្ជាតិ​បា​រាំ​ង​​​ទាំ​ង​បី​រូប​ ហើយ​បា​ន​​ប្រាប់​លោកហ៊ុនសែន​ ថាបារាំ​ង​​កំ​ពុង​តែ​​​រង់​ចាំ​ការ​វិវឌ្ឍជាវិជ្ជមាន ​ចំ​ពោះ​រឿង​ក្តី​នេះ នៅ​ពេល​អនា​គត​ ​។

​ប៉ុន្តែ​កា​ល​ពីម្សិល​មិញលោកខៀវកាញា​រីទ្ធបា​ន​ច្រាន​ចោល​​ជុំវិញកា​រ​ទាក់​ទង​នឹ​ង​សញ្ជាតិ​​​របស់​អ្នកទាំ​ង​​​បី​រូប​នេះ ​​ហើយ​​​​ថ្លែង​ថា ​វាជា​​រឿង​របស់​តុ​លា​ការ ហើយស្ថិតនៅក្រៅពីកា​រ​​​គ្រប់​គ្រ​ង​​របស់​រដ្ឋា​ភិ​បាល​ហើយ​។​ លោក​បា​ន​​លើក​ឡើង​នៅ​ក្នុងអុីម៉េល​​ថា “សម្រាប់​រដ្ឋា​ភិ​បាល​ បញ្ហា​ទាំ​​ង​នេះ​ គឺស្ថិត​ក្រោម​អំ​ណាច​តុ​លា​ការ​ និង​មិន​ជាប់ពាក់​ព័ន្ធ​​ក្នុងរឿ​ង​នយោបា​យ​ ឬ​​បញ្ហាសញ្ជាតិ​បា​រាំ​ង​នោះ​ទេ​។លោកសមរង្ស៊ី ​និង​លោកម៉មសូ​ណង់​ដូ ​ត្រូ​វ​តុលាការ​ចោទ​ប្រកាន់​​ពី​​បទ​ល្មើស​ព្រហ​្ម​ទណ្ឌ​ មិន​ទាក់​ទង​នឹ​ង​​សកម្ម​​ភាព​នយោបា​យ​ ឬកា​រ​ងារ​កា​សែត​​ទេ​”។ ស្ថានទូតបា​រាំ​ង​មិ​ន​បា​ន​ឆ្លើយតប​នឹង​សំ​ណើ​សុំ​កា​រ​អត្ថា​ធិ​ប្បាយ​​អំ​ពី​កា​រ​លើក​ឡើង​​​របស់​លោក ​កាញា​រីទ្ធ​ ​ទេ។

​លោកសមរង្ស៊ី ​ដែ​ល​បច្ចុប្បន្ន​​កំ​ពុង​រស់​នៅ​បែបនិរ​ទេស​​​ខ្លួន​ ដើម្បី​​គេចពី​ទោស​ឲ្យ​​ជាប់​​​ពន្ធនា​គា​រ​​រយៈ​ពេល​​១១ឆ្នាំ​ ត្រូ​វ​តុលា​ការ​ផ្តន្ទា​​ទោស​​​ពី​បទ​​​ដក​បង្គោល​តម្រុយ​ព្រំ​​ដែន​របស់​ប្រទេ​ស​កម្ពុជា ជាមួយ​​​វៀត​ណា​ម និង​ពី​បទ​បង្ហោះ​​ផែន​ទី​​ព្រំ​ដែន​តាម​​អុីន​ធើណិត​។លោកសូ​ណង់​ដូ ​ដែល​​ជា​ម្ចាស់​​ស្ថានីយ​វិទ្យុ​ឯក​រាជ្យ​មួ​យ​​ក្នុង​ចំ​ណោម​ស្ថានីយ​ឯក​រាជ្យ​មួ​យ​ចំ​នួន​​​តូ​ច​​នៅ​ក្នុ​ង​ប្រទេ​ស​​នេះនិង​ជាអ្នក​រិះ​គន់​រដ្ឋា​ភិ​បាល​​ជា​ញឹក​​ញាប់​ ត្រូ​វ​តុលាការ​​ផ្តន្ទា​​ទោស​រយៈ​ពេល​២០ឆ្នាំ ពីបទ​បង្កើត​​ចល​នា​អ​ប​គមន៍​នៅ​ក្នុងខេត្តក្រចេះ​។

លោកឡេន ​ដែល​បច្ចុប្បន្ន​កំពុងរស់​នៅ​ក្នុង​ប្រទេ​ស​បា​រាំ​ង​ដែរ​នោះ ត្រូ​វ​តុលាការ​​ផ្តន្ទា​ទោស​​ដោយកំ​បាំ​ង​មុខ កាលពី​ឆ្នាំ​​២០១០ ពី​បទ​សញ្ច​រកម្ម​នៅ​ក្នុ​ង​រឿ​ង​ក្តី​មួយ​​ កើត​ចេញ​ពី​​​កា​រ​​ងារ​​​របស់​លោក​​​ក្នុង​ការ​​ផលិត​ភាព​យន្ត​ឯក​សារ​មួ​យស្តីពី​កា​រ​​ជួញ​​ដូរ​ផ្លូវ​ភេទ​នៅ​ក្នុង​ប្រទេ​ស​កម្ពុជា​។

​លោកយឹមសុ​វណ្ណ ​​អ្នកនាំ​​ពាក្យ​​​របស់​គណ​​បក្ស ​សមរង្ស៊ី ​បា​ន​ច្រាន​​ចោល​​​ចំពោះ​កា​រ​​លើក​ឡើង​​​​របស់​លោកកាញា​រីទ្ធនិង​បា​ន​​លើក​ឡើ​ង​ថារឿង​ក្តី​​​របស់​លោកសម ​រង្ស៊ីនិង​លោក ​ម៉មសូ​ណង់​ដូគឺ​ជារឿង​នយោ​បា​យ​​​សុទ្ធ​សាធ​។ ​លោក​បន្ត​ថា“ ពេល​នេះ​ រដ្ឋា​ភិ​បា​ល​បារាំ​ង​​ និង​​​​អា​មេ​រិក​ ព្រម​​ទាំ​​ង​ពិ​ភពលោក​ទាំងមូល ​ជឿថា ​រឿង​ក្តី​​​​របស់​ពួ​ក​គាត់​ គឺ​ជា​​បញ្ហា​​នយោ​បា​យ​ ហើយ​ថា តុ​លា​ការ​​ គឺគ្រាន់​តែ​ជា​​ឧប​ករណ៍​មួ​យ​​​របស់​រដ្ឋា​ភិ​បាលប៉ុណ្ណោះ”។

​ក្នុងឱកាស​​ចូ​ល​​រួម​កិច្ចប្រជុំ​ថ្នាក់តំ​បន់​នៅ​ក្នុងប្រទេសកម្ពុជាកា​ល​ពី​ខែ​វិច្ឆិ​កាលោក​ប្រធា​​នា​​​ធិប​តី​​អា​​​មេ​រិកបា​រ៉ាក់អូបា​ម៉ា ​បា​ន​ជំរុញ​ឲ្យ​លោកហ៊ុនសែន ​ដោះ​លែង​​លោកម៉ម សូ​ណង់​ដូ និង​អ្នក​​ទោស​នយោបា​យ​ផ្សេង​ទៀត ​ព្រមទាំងជំរុញ​ឲ្យ​មាន​កា​រ​​បោះ​ឆ្នោត​ដោ​យ​សេរី​ និង​យុត្តិ​ធម៌ហើយបា​ន​សង្កត់​ធ្ងន់​អំ​ពី​​កា​រតម្រូវ​ឲ្យ​​រាល់​គណ​បក្ស​ប្រឆាំ​ង​បា​ន​ចូ​ល​រួ​ម​កា​រ​បោះ​ឆ្នោត​។

​បន្ទាប់​ពី​កា​រ​​​ផ្តន្ទា​ទោស​លោកម៉មសូណង់​ដូកា​ល​ពី​ថ្ងៃ​ទី​១ខែ​​តុ​លា ​ក្រ​សួ​ង​កា​រ​បរទេ​ស​បា​រាំ​ង លើក​ឡើង​ថាខ្លួន​មា​ន​កា​រ​​សោកស្តាយ​​​ចំ​ពោះ​​សេចក្តី​សម្រេច​នេះ និង​បា​ន​ជំ​រុញ​ឲ្យ​តុ​លា​ការ​​ពិនិត្យ​រឿង​ក្តី​នេះ​ឡើង​វិញ​។ ​​ប៉ុន្តែ រដ្ឋាភិ​បាលបន្ត​​បដិ​សេធ​ថា រឿង​ក្តី​​របស់​លោកសមរង្ស៊ីនិងលោក​​ សូណង់ដូ មិន​មែន​ជា​រឿ​ង​នយោបា​យ​ទេ​ ហើយ​ថាកា​រ​​​ផ្តន្ទា​​ទោសអ្នកទាំងពីរ ​គឺ​ស្ថិត​ក្រោម​​អ​ំ​ណា​ច​តុ​លា​កា​រ​។

ទោះ​​ជា​​យ៉ាង​ណា ក្រុម​អ្នក​គាំ​ទ្រ​លោកសូណង់​ដូ ​បានលើក​ឡើង​ថាលោក​ត្រូវ​រដ្ឋា​ភិបាលធ្វើបាប ដោយសារ​វិទ្យុសម្បុក​ឃ្មុំ​​​​ដ៏​ល្បី​​​​​របស់លោកចាក់​ផ្សាយ​​សេចក្តី​រាយ​ការណ៍​​រិះ​គន់​​រដ្ឋាភិ​បាល។អត្ថបទ​មួ​យ​ក្នុ​ង​ចំ​ណោម​អត្ថបទ​​ទាំង​នោះ​​ដែល​​វិទ្យុ​សម្បុក​ឃ្មុំ​​ចាក់​ផ្សាយ​កា​ល​ពី​ក្នុង​ខែ​​មិថុនា ​គឺ​អំ​ពី​ក្រុមប្រឆាំងជា​ជន​ជាតិ​ខ្មែរ​-អា​មេរិកាំ​ង​​ ដែល​បា​ន​​​ដាក់​ពាក្យ​បណ្តឹងពីបទឧក្រិដ្ឋ​កម្មប្រឆាំ​ង​មនុស្ស​​ជាតិ​ ដោយប្តឹង​លោក ហ៊ុន សែន ទៅ​តុលា​​កា​រ​​​ឧក្រិដ្ឋ​កម្ម​​អន្តរជាតិ​នៅ​​ទី​ក្រុង​ឡាអេ។

អំ​ឡុង​​សវនា​កា​រ​​​​ជំនុំ​ជម្រះ​លោក ម៉ម សូណង់​ដូកា​ល​ពី​ក្នុ​ង​ខែ​​កញ្ញាការផ្តន្ទា​ទោស​ចំពោះលោក គឺផ្អែក​លើ​សក្ខីកម្ម​​​របស់​​សហ ​ចុ​ង​​ចោទតែ​ពី​របី​រូប​បុ៉ណ្ណោះ​ ដែល​​​ទោស​​ជាប់​ពន្ធនា​គា​រ​​​​របស់​ពួ​ក​គេ​ត្រូ​វ​បា​ន​ព្យួរ​ជា​ថ្នូ​រ​ ព្រោះពួកគេបាន​ឆ្លើយ​ដាក់​លោក សូ​​ណង់​ដូ​។ខាងអយ្យកា​រ​​ក៏​បាន​លើក​ឡើង​​ពី​ហេតុ​កា​រណ៍​​ពិត​​​ដែល​ថាលោកម៉មសូ​ណ​ង់​ដូ​ ធ្លាប់​បា​ន​ចូល​រួ​ម​​ម្តងក្នុងកិច្ច​ប្រជុំ​មួ​យ​​ជាមួយ​ក្រុ​ម​សកម្មជនសញ្ជាតិ​ខ្មែរ-អា​មេរិកាំ​ង​​ រស់នៅ​ក្នុង​​សហរដ្ឋ​​​អា​មេរិក​។

​កា​ល​ពី​សប្តាហ៍​មុន ​​អ​ង្គកា​រ​​កា​រពារ​អ្នក​កា​សែតមា​ន​មូល​​ដ្ឋាន​នៅ​ក្រុង​បា៉​រីស​ មាន​ឈ្មោះ​​ថា ​អ្នក​កាសែត​គ្មាន​ព្រំ​ដែន ​​បា​ន​ថ្កោល​​​ទោស​​ចំពោះសេចក្តី​សម្រេច​​ថ្មីៗ​របស់​​សាលា​ដំ​បូ​ង​រាជ​ធា​នី​ភ្នំ​ពេញ ដែល​តម្កល់​​សេចក្តី​សម្រេច​ឆ្នាំ​​២០១០​​របស់​ខ្លួន​ប្រឆាំង​នឹង​លោកឡេន​ និង​បា​ន​ជំ​​រុញ​ឲ្យ​នគរបា​ល​អន្តរ​​​ជាតិ​​ដក​ដី​កា​​ចាប់​ខ្លួន​អន្តរជាតិ​​តា​ម​​សំ​ណើ​​របស់​កម្ពុជា​។រដ្ឋាភិ​បា​ល​​លើក​ឡើង​ថា ​ខ្លួន​ចង់​ឲ្យ​អាជ្ញាធរ​​បារាំ​ង​​ចាប់​ខ្លួន​​ និង​ផ្តន្ទាទោស​លោកឡេន៕

ប្រែសម្រួល​ដោ​យចេវប៊ុននី​​​​​​

​​

 

© 2023, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស