31.8 C
Phnom Penh

ព្រះ​អដ្ឋិ​ ព្រះ​បរម​រតន​កោដ្ឋ​ ត្រូវ​បាន​ដង្ហែ​ទៅ​​​កាន់​​​ព្រះ​​​បរម​​​រាជ​​​វាំង​

ដោយ ឌឹ ខេមបូឌា ដេលី

បទវិភាគ

នៅ​ក្នុង​ព្រះ​រាជ​ពិធី​បុណ្យ​ចុង​ក្រោយ​នៃ​ពិធី​កាន់​ព្រះ​រាជ​មរណ​ទុក្ខ​ ព្រះ​បរម​សព​សម្ដេច​ឪនរោត្ដម​ សីហនុជិត​បួន​ខែ​មក​នេះ​ ព្រះ​អដ្ឋិ​របស់​ព្រះ​បរម​រតន​កោដ្ឋ​ត្រូវ​បាន​ដង្ហែ​ជា​លើក​ចុង​ក្រោយ​ទៅ​កាន់​ព្រះ​បរម​រាជ​វាំង​ កាល​ពី​ម្សិលមិញ។

សម្ដេច​ឪនរោត្ដម​ សីហនុដែល​បាន​យាង​​ចូល​ទិវង្គត​ដោយ​សារ​គាំង​បេះ​ដូង​ នៅ​ក្នុង​ទី​ក្រុង​ប៉េកាំងនៅ​ថ្ងៃ​ទី​១៥ខែ​តុលាត្រូវ​បាន​​ថ្វាយ​ព្រះ​ភ្លើង​ កាល​ពី​ថ្ងៃ​ច័ន្ទហើយ​ព្រះ​អដ្ឋិ​របស់​ព្រះ​បរម​រតនកោដ្ឋ​មួយ​ចំនួន​ ត្រូវ​បាន​យក​ទៅ​បំប្លែង​នៅ​​ក្នុង​ទឹក​ទន្លេ​ចតុមុខ​។

នៅ​កន្លែង​ថ្វាយ​ព្រះ​ភ្លើង​ ដែល​មាន​ការ​រៀប​ចំ​យ៉ាង​ត្រឹម​ត្រូវ​ នៅ​ឯ​វាល​ព្រះ​មេរុកាល​​​​ពី​ព្រឹក​ម្សិលមិញបុត្រា​ចំនួន​បី​អង្គ​របស់​ព្រះ​បរម​សព​សម្ដេច​​ឪ​ មានដូចជា​ព្រះ​មហា​​​ក្សត្រ​ នរោត្ដមសីហមុនីព្រះ​អង្គ​ម្ចាស់​ នរោត្ដមរណឫទ្ធិ​ និង​ព្រះ​អង្គ​ម្ចាស់​ នរោត្ដមចក់្រពង្ស​់បាន​រើស​ព្រះ​អដ្ឋិ​របស់​​សម្ដេចឪ​តម្កល់​ក្នុង​ព្រះ​បរម​​​កោដ្ឋ​ចំនួន​បី​។

បន្ទាប់​មកព្រះ​ទីនាំងសុវណ្ណហង្ស​​ បាន​ដង្ហែ​​​​​​ព្រះ​បរម​​​កោដ្ឋ​ទាំង​បី​នេះទៅ​កាន់​ព្រះ​បរម​រាជ​វាំង​ដោយ​មាន​​ព្រះ​មហាក្សត្រ នរោត្ដមសី ហមុនីនិង សម្ដេចម៉ែ នរោត្ដមមុនីនាថសីហនុបាន​​​អមជាមួយ​ ព្រម​ទាំង​​មាន​ការ​​​ចូលរួមពី​​សមាជិក​​​​រាជ​វង្សានុវង្សនិង​មន្ត្រី​រដ្ឋា​​​ភិបាល​ជាន់​ខ្ពស់​មួយ​ចំនួន​ទៀត​ផង​ដែរ​។

ព្រះ​អង្គ​ម្ចាស់​ ស៊ីសុវត្ថិធម្មិកោអ្នក​នាំពាក្យខុទ្ទកាល័យ​របស់​ព្រះ​មហាក្សត្រ​ បាន​មានព្រះ​បន្ទូល​ថាព្រះ​បរម​​​កោដ្ឋ​ចំនួន​ពីរ​ធ្វើ​អំពី​មាស​ និង​ព្រះ​បរម​​​កោដ្ឋ​មួយ​ទៀត​ធ្វើ​អំពី​ថ្ម​កែវ​។

ព្រះ​អង្គ​ម្ចាស់បាន​មាន​បន្ទូល​បន្ថែម​ថា “ ​នៅ​​​​ក្នុង​បណ្ដាំ​មួយ​ ក្នុង​ចំណោម​បណ្ដាំ​ចុង​ក្រោយ​មួយ​ចំនួន​របស់​ព្រះ​អង្គសម្ដេច​ឪ​បាន​បង្ហាញ​ព្រះ​ទ័យ​ថាព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​ឲ្យ​យក​ព្រះ​អដ្ឋិ​របស់​ព្រះ​អង្គ​​ដាក់​​ក្នុង​ព្រះ​​​​បរម​​​កោដ្ឋថ្មកែវ​ ដែល​យក​មក​ពី​ខេត្ត​ពោធិ៍​សាត់​។

ព្រះ​អង្គ​ម្ចាស់​បាន​មានព្រះ​បន្ទូល​ទៀត​ថា “ ​បច្ចុប្បន្ន​ ព្រះ​បរម​​​កោដ្ឋ​ទាំង​បី​កំពុង​តម្កល់​នៅ​ក្នុង​ប្រាសាទ​ទេវាវិនិច្ឆ័យ​ ហើយ​នឹង​ត្រូវ​តម្កល់​នៅ​ទី​នោះ​រហូត​ដល់​ពេល ​ដែល​នឹង​ត្រូវ​យក​ទៅ​តម្កល់​នៅ​ក្នុង​ចេតិយ​​”។

ព្រះ​អង្គ​ម្ចាស់​ ស៊ីសុវត្ថិធម្មិកោបាន​មាន​ព្រះបន្ទូល​ថាព្រះ​អង្គ​នៅ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​​​ទេថាតើ​ព្រះ​អដ្ឋិ​របស់​សម្ដេច​ឪនឹង​ត្រូវ​យក​ទៅ​តម្កល់​នៅ​ក្នុង​ចេតិយ​ ដែល​តម្កល់​​​​ព្រះ​អដ្ឋិ​របស់​បុត្រី​របស់​ព្រះ​អង្គ​ព្រះ​នាមគន្ធ​​​បុប្ផាឬក៏​ត្រូវ​យក​ទៅ​តម្កល់​នៅ​ក្នុង​ចេតិយ​​មួយ​​​​ផ្សេង​ទៀត​ ក្នុង​បរិវេណ​ព្រះ​បរម​រាជ​វាំង​តាម​បណ្ដាំ​របស់​សម្ដេចឪ​ ឬក៏​យ៉ាង​ណា​នោះ​ទេ​។

ព្រះ​អង្គ​ម្ចាស់​​មាន​ព្រះបន្ទូល​បន្ថែម​ទៀត​ថាព្រះ​រាជ​ពិធី​បុណ្យ​ព្រះ​បរម​សព​សម្ដេច​ឪ​ ត្រូវ​បាន​ធ្វើ​ឡើង​យ៉ាង​​​អធិកអធមជាង​ពិធី​បុុណ្យ​​​សព​របស់​ប្រជា​ពលរ​ដ្ឋ​ខ្មែរ​ធម្មតា​ទាំង​អស់។

ព្រះ​អង្គ​ម្ចាស់​ ស៊ីសុវត្ថិធម្មិកោបាន​មាន​ព្រះបន្ទូល​ដោយ​បដិសេ​ធ​មិន​រៀប​រាប់​ច្រើន​អំពី​អ្វី ​ដែល​មិន​បាន​ធ្វើ​តាម​ប្រពៃ​ណី​ថា“ ​អ្វី​ៗ​ទាំង​អស់​ត្រូវ​បាន​ធ្វើ​ឡើង​ស្រប​​​ទៅ​តាម​ពិធី​​​បុណ្យ​ ក្នុង​ព្រះ​ពុទ្ធ​សាសនា”។

​មាន​ប្រជា​ពល​រដ្ឋ​មួយ​ចំនួន​តូច​ប៉ុណ្ណោះបាន​ចូល​រួម​ក្នុង​ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​អដ្ឋិ​របស់​សម្ដេច​ឪជា​លើក​ចុង​ក្រោយ ​កាល​ពី​ម្សិលមិញ។ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​អដ្ឋិ​ជា​លើក​​​​ចុង​ក្រោយ​នេះសា​ធារណជន​នានា​ត្រូវ​កង​រក្សា​សន្ដិសុខ​ ដែល​គេ​ដាក់​ពង្រាយនៅ​តាម​ផ្លូវ​នានា​បាន​ហាម​មិន​ឲ្យ​ចូល​ ដូច​ពិធី​កាន់​​​ព្រះ​​​រាជមរណ​ទុក្ខ​ ដែល​ប្រារព្ធ​ធ្វើ​ឡើង​ប៉ុន្មាន​​​​ថ្ងៃ​មក​នេះ​ដែរ​។

លោក​ឧត្ដមសេនីយ៍​ទោ​ ទូចណារ៉ុថប្រធាន​​​​នាយក​ដ្ឋាន​អង្គរក្ស​ក្រសួង​មហាផ្ទៃ​បាន​មាន​ប្រសាសន៍​ថាផ្លូវ​មួយ​ចំនួន​នឹង​ត្រូវ​បិទ​បន្ដ​ទៀត​រហូត​ដល់​ថ្ងៃ​ទី​១ ​ខែ​មីនា។

លោក​បាន​លើក​ឡើង​ថា“យើង​នឹង​អនុញ្ញាត​ឲ្យ​ប្រជា​ពល​រដ្ឋ​ចូល​ទៅ​ទស្សនា​វាល​ព្រះ​មេរុ​រហូត​ដល់​ថ្ងៃ​ទី​១ខែ​មីនាហេតុ​ដូច្នេះ​ហើយយើង​សុំ​ស្នើ​ឲ្យ​ប្រជា​ពលរដ្ឋ​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ”។

លោក​ឧត្ដម​សេនីយ៍ទោ​ ទូចណារ៉ុថបាន​មាន​ប្រសាសន៍​ថាចំនួន​កង​សន្ដិសុខ​នៅ​វាល​ព្រះ​មេរុ​ ដែល​មា​ន​ចំនួន​ប្រហែល​១.០០០​នាក់​អំឡុង​ព្រះ​រាជ​ពិធី​បុណ្យ​​ព្រះ​បរម​សព​ ព្រះ​បរម​រតនកោដ្ឋ​ នៅ​ក្នុង​សប្ដាហ៍​នេះ​ នឹង​ត្រូវ​កាត់​បន្ថយ​មក​ត្រឹម​១០០​នាក់​។

អ្នក​ដែល​បាន​ចូល​រួម​​ក្នុង​ព្រះ​រាជ​ពិធី​ដង្ហែ​ព្រះ​អដ្ឋិ​ជា​លើក​ចុង​ក្រោយ​ កាល​ពី​ម្សិល​​​មិញបាន​នាំ​គ្នា​សម្លឹង​មើល​អតីត​ព្រះ​មហាក្សត្រ​របស់​ខ្លួន​ចាក​ចេញ​ទៅ​ឆ្ងាយ​ទាំង​ក្ដី​សោក​សង្រេង​ និង​អាឡោះ​អាល័យ​ជា​ទី​បំផុត។

អ្នក​ស្រីគួនលាងអាយុ​៧២​ឆ្នាំដែល​បាន​មាន​ប្រសាសន៍​ថាអ្នក​ស្រីនឹង​ត្រឡប់​ទៅ​ស្រុក​កំណើត​នៅ​ក្នុង​ខេត្ត​កំពង់​ធំ​វិញ​នៅ​ថ្ងៃ​នេះបាន​មាន​ប្រសាសន៍​ថា“ ថ្ងៃ​នេះគឺ​ជា​ថ្ងៃ​ដែល​ខ្ញុំ​បែក​ពី​ព្រះ​អង្គ​ជា​រៀង​រហូត​ទាំង​ក្តី​​​អាឡោះ​អាល័យ​”៕ ប្រែសម្រួលដោយស៊ាស៊ុយឈាង

© 2024, ខេមបូឌា ដេលី. All rights reserved. No part of this article may be reproduced in print, electronically, broadcast, rewritten or redistributed without written permission.

អត្ថបទទាក់ទង

អត្ថបទអានច្រើន

សេចក្ដីរាយការណ៍ពិសេស