កាលពីម្សិលមិញអង្គភាពប្រឆាំងអំពើពុករលួយបានសាកសួរមេធាវីរបស់លោកម៉ឹក ដារ៉ាជាអតីតប្រធាននគរបាលប្រឆាំងគ្រឿងញៀនពីបទចោទប្រកាន់លាក់បាំងឯកសារពាក់ព័ន្ធបណ្តឹងឧទ្ធរណ៍របស់លោក ម៉ឹក ដារ៉ា ចំនួនប្រាំមួយច្បាប់។
លោក រ៉ៃ ប៊ុនធឿន មេធាវីលោក ម៉ឹក ដារ៉ា មានប្រសាសន៍ថា“អង្គភាពប្រឆាំងអំពើពុករលួយបានកោះហៅខ្ញុំមកសាកសួរនៅថ្ងៃនេះហើយខ្ញុំបានទៅឆ្លើយបំភ្លឺក្នុងនាមជាសាក្សីអំពីការបាត់ឯកសារទាំងនេះនៅឯសាលាដំបូងខេត្តបន្ទាយមានជ័យ” នោះ លោកបានបដិសេធមិនធ្វើអត្ថាធិប្បាយពាក់ព័ន្ធនឹងសំណួរទាំងនេះទេ។ លោក ម៉ឹក ដារ៉ា ត្រូវបានតុលាការផ្តន្ទាទោសឲ្យជាប់ពន្ធនាគារអស់មួយជីវិតពីបទ ពាក់ព័ន្ធនឹងការជួញដូរគ្រឿងញៀនជាច្រើនករណី និងអំពើពុករលួយ។
កាលពីខែវិច្ឆិកាឯកសារទាំងនេះត្រូវបានគេជឿថា បានបាត់ ឬត្រូវគេលួចកាលពីដំបូងនោះត្រូវបានរកឃើញវិញ នៅឯការិយាល័យរបស់លោកចៅក្រមជំនុំជម្រះ សាលាដំបូងខេត្តបន្ទាយមានជ័យ។
លោកអុិតសម្ផស្សចៅក្រមជំនុំជម្រះមានប្រសាសន៍ថាអង្គភាពប្រឆំាងអំពើពុករលួយបានសាកសួររូបលោករួចហើយ។លោកមានប្រសាសន៍ទៀតថា“អង្គភាពប្រឆាំងអំពើពុករលួយបានហៅខ្ញុំមកសាកសួរកាលពីថ្ងៃទី៣ ខែមករាប៉ុន្ដែ មិនមានបញ្ហាអ្វីទេ ហើយខ្ញុំត្រូវបានអនុញ្ញាតឲ្យត្រឡប់មកផ្ទះវិញ”។លោកកែវរ៉េមីអ្នកនាំពាក្យអង្គភាពប្រឆាំងអំពើពុករលួយបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ។
ឯកសារកំណត់ហេតុស្តីពីការសាកសួរទាំងនេះ ដែលនគរបាលបានសួរចម្លើយឈ្មោះ ទុយ ធី អ្នកជួញដូរគ្រឿងញៀន ដែលជាប់ពន្ធនាគារនោះបានអះអាងថា បានទិញថ្នាំមេតំហ្វេតាមីនចំនួន១.០០០គ្រាប់ពីលោក ម៉ឹក ដារ៉ា កាលពីឆ្នាំ២០១០៕
ប្រែសម្រួលដោយ ស៊ុំ សុខភុំ